ដំណើរឆ្ពោះទៅទិសខាងលិច (Journey to the West)
ដំណើរឆ្ពោះទៅទិសខាងលិច ឬ ស៊ីយ៉ូវជី (ចិនកាត់: 西游记; ចិនពេញ: 西遊記; ភីងអ៊ីន: Xī yóu
jì ; អង់គ្លេស:Journey to the West) ឬដែលខ្មែរយើងតែងតែស្គាល់តាមរយៈរឿង
ដំណើរផ្សេងព្រេងរបស់ថាងចេង ឬ ស៊ុនអ៊ូខុង ។
ស៊ីយ៉ូវជី ជាប្រលោមលោកបូរាណរបស់ចិននិពន្ធនៅគ.ស1590
នៃរជ្ជកាលមីង (រជ្ជកាលមេង) និពន្ធដោយ
អ៊ូឆឹងអិន (吴承恩) ដោយរៀបរាប់ពីការធ្វើដំណើរទៅដែនដីជម្ពូទ្វីប
(ឥណ្ឌា) ដើម្បីអញ្ជើញគម្ពីរព្រះពុទ្ធសាសនារបស់របស់ព្រះសង្ឃចិន ព្រះតេជគុណ សាំចាំង
ឬ ថាងចេង (ឯសារពីបុគ្គលដែលមានប្រវត្តិរូបបិតនៅក្នុងប្រវត្តិសាស្រ្តមានព្រះនាមថាព្រះតេជគុណ
ស្វៀនចាំង) ដោយមានសត្វបីក្បាលរួមដំណើរជាមួយគឺ ហេងជា ឬ ស៊ុនអ៊ូខុង
(ស្វា) ,តឺប៉ូកាយ (ជ្រូក) និងសួចេង (បីសាចត្រី ឬអារក្សទឹក) ។
ដោយនៅតាមផ្លូវត្រូវការរារាំងដោយបិសាចទាំងឡាយ ។
ការផ្សងព្រេងនិងមានសត្វជាតួអង្គឯកធ្វើឲ្យ
ស៊ីយ៉ូវជី បានទទួលការនិយមជាខ្លាំងពីមហាជននៅក្នុងចំណោមវណ្ណកម្មចិនទាំង 4 ដែលរួមមាន៖
1-នគរបី ឬ
សាមកុក (三国演义, 三國演義/Romance of the Three
Kingdoms) និពន្ធដោយ
លូគាន់ចុង
2-សុងជាង ឬ សុងកាំង (宋江/Water Margin) និពន្ធដោយ ស៊ឺណៃអាន់
3-ស៊ីយ៉ូវជី ឬ
ដំណើរឆ្ពោះទៅទិសខាងលិច (西游记/Journey to the West) និពន្ធដោយ អ៊ូឆឹងអិន
(ខ្មែរយើងតែងតែស្គាល់តាមរយៈរឿង ដំណើរផ្សេងព្រេងរបស់ថាងចេង ឬ ស៊ុនអ៊ូខុង )
4-ហុងឡូវមឹង ឬ
ក្តីស្រមៃនៅវិមានក្រហម (红楼梦/The Dream of the Red Chamber) និពន្ធដោយ ឆាវសៀឈីន
រឿងគំនូរជីវចលរបស់ជប៉ុនឈ្មោះ
«ត្បូងនាគរាជ» ឬ «Dragon ball» ជាស្នាដៃដែលទទួលឥទ្ធិពលមកពីរឿង
ស៊ីយ៉ូវជី ។
តួអង្គឯកក្នុងរឿងស៊ីយ៉ូវជី
1-ស៊ុនអ៊ូខុង
ឬ ស្ដេចស្វា
ស៊ុនអ៊ូខុង (ចិនៈ行者, ភីនអ៊ីនៈ Xíng Zhě, កាតាំងៈហាងជែ, ហាក់កាៈហ័ងចា, ហុកកៀនៈហេងជា,
អង់គ្លេសៈ
Sun Wukong)
ស៊ុនអ៊ូខុង នៅក្នុងសៀវភៅបានហៅទៀតថា
ពានរចិន្តា,ចិនកុង ជាស្វាថ្មដែលកើតចេញពីសិលាវិសេសដោយសារប្រេះបែកនិងត្រូវខ្យល់ នៅដែនដីតុងសឹងសិនចូវ
ក្រុងអូវឡាយគួ ភ្នំហួគួ ឡើងជាស្ដេចគ្រប់គ្រងស្អាងទឹកជ្រោះបូន-ប្រាំរយឆ្នាំ
។
បន្ទាប់ពីចំណាយពេល
8000-9000 ឆ្នាំធ្វើដំណើរឆ្លងទឹកឆ្លងសមុទ្រទៅសុំធ្វើជាសិស្សរបស់ព្រះគ្រូភូធី (菩提祖師) បានសម្រចវិជ្ជាកាឡាខ្លួនបាន
72 ភាគ កាន់ដំបងសិល្ប៍ដែលបានមកពីឋានភុជង្គនាគ ។ ចាប់ពីពេលនោះមក ស៊ុនអ៊ូខុង ក៏អុកឡុកឋានសួគ៌ និងដាក់រហស្សនាមឲ្យខ្លួនឯងថា
ឈីធានតាសឹង ឬ មហាទេពស្មើមេឃ ត្រូវព្រះយូឡាយ (ព្រះតថាគត, ព្រះសម្មាសម្ពុទ្ធនៃនិកាយមហាយាន)
ឃុំឃាំងនៅក្រោមបញ្ចគិរី ឬភ្នំកំពូល 5
រយៈពេល 500 ឆ្នាំ ។
ក្រោយមកព្រះតេជគុណ
ថាងចេង បានធ្វើដំណើរឆ្ពោះទៅទិសខាងលិច ដើម្បីអញ្ជើញព្រះគម្ពីរ ដោយនៅតាមផ្លូវឆ្លងកាត់ភ្នំកំពូល
5 បានទាញយ័ន្តស័ក្តិសិទ្ធ ចេញទើប ស៊ុនអ៊ូខុង អាចចេញមកក្រៅបាន ធ្វើឲ្យ ស៊ុនអ៊ូខុង រំភើបពន់ប្រមាណចំពោះព្រះករុណមេតា្ត
។ ក្រោយមកបានទទួលការណែនាំពីព្រះម៉ែគួនអ៊ីង (ព្រះនាងគង់សាអ៊ីម) មកថ្វាយបង្ខំសុំព្រះតេជគុណថាងចេងជាគ្រូ
ទើបបានឈ្មោះថ្មីថា ស៊ុនហេងជា និងរួមដំណើរទៅទិសខាងលិច ។
នៅតាមផ្លូវ
ស៊ុនអ៊ូខុង បានបង្រ្កាបបិសាច កម្ចាត់មារចង្រៃ សាងគុណសម្បត្តិជាច្រើន ទាស់ត្រង់ថានៅតែធ្វើឲ្យព្រះគ្រូ
ថាងចេង យល់ច្រឡំ ទើបបណា្តញជាច្រើនដង ។
ព្រះគ្រូនិងសិស្សទាំង
4 បានធ្វើដំណើរមកសល់វត្តលុយអ៊ីន (雷音寺) បានទទួលព្រះគម្ពីរផលបុណ្យគ្រប់បរិបូរណ៍
សម្រេចមគ្គផល ទទួលការតែងតាំងពីព្រះយូឡាយ ជា 鬥戰勝佛។
ស៊ុនអ៊ូខុង
មានប្រាជ្ញាឆ្លៀវឆ្លាត គំនិតវាសវៃ, រប៉ិលរប៉ូច, ក្លាហាន, មានភាពស្មោះត្រង់, ស្អប់ខ្ពើមរឿងអាក្រក់ឃោឃៅ ជាតំណាងឲ្យភាពវាងវៃ, បញ្ញានិងភាពក្លាហានតាមវប្បធម៌ចិន
ដូច្នេះហើយទើប ស៊ុនអ៊ូខុង ក្លាយជាវីរបុរសដែលក្មេងប្រុសជនជាតិចិនស្ងើចសរសើរ ។
2-ថាងចេង
ថាងចេង (ចិនៈ玄奘, ភីងអ៊ីនៈ Xuánzàng, អង់គ្លេសៈXuanzang)
ព្រះតេជគុណ
ថាងចេង ក្នុងប្រលោមលោកជាតួអង្គប្រឌិត មានភាពខុសគ្នាពីព្រះតេជគុណ ស្វៀនចាង
ក្នុងប្រវត្តិសាស្រ្ត ។ ថាងចេង ក្នុងប្រលោមលោកមានឈ្មោះដើមថា ឈិនកាំងលីវ (江流儿) ឬបុគ្គលដែលហូរមកតាមខ្សែទឹក
មាននាមពេលជាព្រះភិក្ខុថា ស្វៀនចាង (玄奘) បានទទួលគោរមនាមថា
សាមចាង (三藏) ។ ស្តេច ថាងថៃចុង (លីស៊ឺមីង) បានព្រះរាជទាននាមត្រកូល
ថាង ជាព្រះតេជគុណ ចិនឆានជឺ សាវកទី 2 របស់ព្រះយូឡាយ សជាតិ។
ថាងចេង
ធំធាត់នៅក្នុងវត្តតាំងពីក្មេង ពេលពេញវ័យក៏បួសសក្នុងវត្តហួសឹងស៊ឺ ក្រោយមកក៏មកគង់ចាំព្រះវស្សា ប្រតិបត្តិព្រះធម៌នៅវត្តល្បីឈ្មោះនៅរាជធានី
។ លោកឧស្សាហ៍ព្យាយាម ប្រាជ្ញាស្មារតីឆ្នើមក្នុងចំណោមព្រះសង្ឃទាំងឡាយ ហើយត្រូវបានជ្រើសរើសដោយបានស្តេច
ថាងថៃចុង ចូលពិធីស្បថស្បែ ជាបងប្អូននឹងគ្នា ។
ថាងចេង
បានធ្វើដំណើរឆ្ពោះទៅទិសខាងលិចដើម្បីអញ្ជើញព្រះគម្ពីរ ដោយនៅតាមផ្លូវបានទទួលយកសិស្ស 3 នាក់គឺ ស៊ុនអ៊ូខុង, តឺប៉ូកាយ
និង សួចេង។ ពេលសម្រចព្រះធម៌ បានទទួលការតែងតាំងពីព្រះយូឡាយជា旃檀功德佛ដោយដៃកាន់គម្ពីរកៅហួងដែលព្រះម៉ែគង់សានអ៊ីម
ប្រទាន និងគ្រងចីវរស័ក្តិសិទ្ធិ។
3-ជូប៉ាជេ
ជូប៉ាជេ (豬八戒/Zhu
Bajie) មានឈ្មោះតាមភាសាចិនតៀជីវថា តឺប៉ូយកាយ (Tu poih-kài) ។
ជូប៉ាជេ
ហៅខ្លួនឯងថា ជូកាំងលៀ ពេលក្លាយជាបុព្វជិតមានព្រះនាមថា ជូអ៊ូនឹង (ចិនៈ豬悟能/Zhu Wuneng ) ក្នុងសៀវភៅហៅថា
មូមូ ។ ដើមឡើយជាមេទ័ព ធានហ្វុង នៅឋានសួគ៌ ត្រូវដាក់ទោសឲ្យមកកើតនៅឋានមនុស្សលោកដោយសារលូកលាន់ទេពធីតា
ឆាងអឺ តែភ្លាំងភា្លត់ទៅចូលក្នុងផ្ទៃសត្វជ្រូក ទើបកើតមកជាមនុស្សក្បាលជ្រូក ។
តាំងពីពេលនោះមកក៏ដាក់ត្រកូលឲ្យខ្លួនឯងថា ជូ ដែលប្រែថា ជ្រូក ហៅខ្លួនឯងថា ជូកាំងលៀ បំបួស
ដោយព្រះម៉ែកួនអ៊ីម (គង់សាអ៊ីម) ដាក់ឈ្មោះឲ្យថា អ៊ូនីង រៀបការនឹងកូនស្រីអ្នកស្រុកត្រកូល
កៅ ក្រោយមកត្រូវ ស៊ុនអ៊ូខុង បង្រ្កាប ទើបព្រះគ្រូ ថាងចេង បានដាក់ឈ្មោះថា ជូប៉ាជេ ក្នុងប្រលោមលោកបានបង្កប់អត្តន័យថាធាតុឈើ
។
ក្រោយមក
ជូប៉ាជេ បានបំពេញកុសល្យផលបុណ្យបរិបូរណ៍ហើយ បានទទួលការតែងតាំងជាពុទ្ធសាសនទូត (淨壇使者) កាន់រនាស់ធ្មេញ 9 ជាអាវុធ មានឈ្មោះពេញថា上宝沁金钯 និងចេះវិជ្ចាកាឡាខ្លួនបាន
36 ភាគ ។
4-សាអ៊ូជីង
សាអ៊ូជីង (沙悟淨/ Sha
Wujing) ជាព្រះនាមពេលក្លាយជាបុព្វជិត ដើមឡើយឈ្មោះ សាហឺសាង
ឯក្នុងប្រលោមលោកមានឈ្មោះថា សួចេង ។
សាហឺសាង
ដើមឡើយជាមេទ័ពនៅឋានសួគ៌ ដោយសារធ្វើឲ្យគោមលីវលីបែកក្នុងកម្មវិធីជប់លៀងផ្លែប៉េះទេព (Peach Banquet) ធ្វើឲ្យព្រះម៉ែ ស៊ីវ៉ាងមូ (西王母) ខឹងជាខ្លាំង ទើបត្រូវនិរទេសទៅឋានមនុស្សលោក ក្លាយជាបិសាចនៅច្រាំងទន្លេលីវសាហឺ
ទើបយក សា (សួ) ធ្វើជានាមត្រកូល ។ ក្នុងប្រលោមបានបង្កប់អត្តន័យថាធាតុដី បំបួសដោយព្រះម៉ែកួនអ៊ីម
ដាក់ឈ្មោះឲ្យថា អ៊ូជីង ក្រោយមកព្រះគ្រូ ថាងចេង ដាក់ឈ្មោះថ្មីឲ្យថា សាអ៊ូជីង មានដំបងបង្រ្កាបបិសាចជាអាវុធ
។
បន្ទាប់ពីបំពេញកុសល្យផលបុណ្យបរិបូរណ៍ហើយ
បានទទួលការតែងតាំងជាព្រះអរហន្តកាយមាស (金身羅漢) មានឈ្មោះពេញថា ព្រះពោធិសត្វអរហន្តកាយមាស
8 (八宝金身罗汉菩萨) ។
5-សេះនាគស
ជារាជបុត្រទី
3 របស់ស្ដេចនាគសមុទ្រខាងលិច ឪយ៉ុន ត្រកូល ឪ
(ជាត្រកូលរាជរង្សនាគ) ក្នុងប្រលោមលោកមិនបានបញ្ជាក់ឈ្មោះនិងមិនបានទទួលការតែងតាំងព្រះនាមបុព្វជិត
។
ក្នុងប្រលោមលោកបានបង្កប់អត្ថន័យជា
«ចិត្តអាជានៃយ» ដោយសារអុជភ្លើងដុតត្បូងគជ់វិសេសរបស់ដំណាក់នាគរាជ
មានទោសប្រហារជីវិត តែបានព្រះម៉ែកួនអ៊ីម សង្រ្គោះ បញ្ជាឲ្យរង់ចាំគណៈព្រះគ្រូ ថាងចេង
និមន្តឆ្លងកាត់ភ្នំសឺផាន ដើម្បីរួមដំណើរជាមួយគ្នា ។
ក្នុងប្រលោមលោកបានបង្កប់អត្ថន័យថាជាធាតុដី
។ បន្ទាបពីព្រះគ្រូ ថាងចេង ទទួលេជាសិស្ស ទើបដកស្នែង ដកក្រចក កាឡាខ្លួនជាសេះស ។ ពេលបំញេញកុសល្យផលទានបរិបូរណ៍ហើយ
បានទទួលការតែងតាំងជាសេះនាគទេព 8 (八部天龍馬) គ្មានអាវុធប្រចាំកាយ
។ ដំបូងប្រយុទ្ធនឹង ស៊ុនអ៊ូខុង ក្នុងស្រោមនាគរាជ ដោយមិនប្រើអាវុធ ក្រោយមកប្រយុទ្ធនឹងបិសាច
គួយមូឡាង បោកយកដាវទេព ទើបប្រើដាវជាអាវុធ ។
នៅតាមផ្លូវឆ្ពោះទៅភាគខាងលិច
ដើម្បីអញ្ជើញព្រះគម្ពីរ ត្រូវប្រយុទ្ធនឺងបិសាចសាហាវជាច្រើន ដោយគ្រូសិស្សទាំង 5 ចំណាយពេល
14 ឆ្នាំ ទើបបំពេញភារកិច្ចបានសម្រេច ដោយជួបនឹងគ្រោះថា្នក់ចំនួន 9980 ករណី ។ ឈុតឆាកដែលបុរាណបំផុតគឺ
ស៊ុនអ៊ូខុង អុកឡុកឋានសួគ៍,
យក ជូប៉ាជេ ពីភូមិត្រកូលកៅ, យក សាងអ៊ូជីង ពីទន្លេលីវសាហឺ,
សិស្សទាំង 3 ប្រហារបិសាចឆ្អឹង-ស, ផ្លែយីមសៀមកួយ, ល្អាងពីងពាងផានសឺតុង, ចុះភ្នំភ្លើង, ស្តេចសា្វក្លែងក្លាយ ជាដើម ។
ប្រភពឯកសារៈវេបសាយបរទេស
ប្រភពរូបភាពៈGoogle
No comments