បុណ្យសែននំចាំង
បុណ្យសែននំអន្សមចិន ឬ បុណ្យសែនបាក់ចាំង ឬ បុណ្យទួនអ៊ូ ឬ បុណ្យទួនង៉ (អក្សរចិន:端午节, 端陽節) ឬខ្មែរយើងហៅថាបុណ្យសែននំចាំង
ត្រូវនឹងថ្ងៃទី5 ខែ5 តាមប្រក្រតីទិនចិនចន្ទគតិ ឬ ង៉ូវវើយចូវ
ជាការរំឭកដល់ថ្ងៃដែល ឃុតគួន ឬ ឈីយៀន (ចិន:屈原, ឡាតាំង: Qu Yuan, 340-278
មុនគ.ស) កវីដែលស្រលាញ់ប្រទេសជាតិ (នគរឈូ)
ស្លាប់ដោយសារការលោតទឹកសម្លាប់ខ្លួន ។
ក្រៅពីនេះនៅប្រទេសចិន តាមដងទន្លេយ៉ាងស៊ឺ, ហុងកុង, តៃវ៉ាន់,
ម៉ាកាវ បានប្រារព្ធពិធីប្រណាំងទូកនាគ (ចិន:龙舟赛, អង់គ្លេស: Dragon Boat
Festival) យ៉ាងគគ្រឹកគគ្រេងនៅថ្ងៃនោះ ចំណែករដ្ឋាភិបាលបានកំណត់យកថ្ងៃ5
ខែ5 ជាទិវាកំណាព្យចិន (The
Chinese Poet's Day) ផងដែរ ដោយសារ ឈីយៀន ជាវរកវីរបស់ចិន ។
មាតិកា
១.ប្រវត្តិ
២.ជំនឿ
ការប្រណាំងទូកនាគនៅម៉ាកាវ
១.ប្រវត្តិ
នៅសម័យលៀតកុក
(សម័យឈុនឈីវ) មានបុរសម្នាក់ឈ្មោះ ឈីយៀន ជាកវីអ្នកប្រាជ្ញានិងមានចំណេះដឹងផ្នែកគ្រប់គ្រងដឹកនាំ
។ ឈីយៀន ជាប់សែស្រលាយស្ដេចនគរឈូ ទើបបានធ្វើជាមន្រ្តី
ឋានៈទីប្រឹក្សានៅសម័យស្ដេចឈូ ព្រះអង្គម្ចាស់វៃ និងគ្រប់គ្រងរាជវង្សានុវង្ស
។ ឈីយៀន ជាមន្រ្តីស្មោះត្រង់និងពោរពេញដោយចំណេះដឹង
ទើបក្លាយជាសំណព្វព្រះទ័យរបស់ស្ដេចឈូ ព្រះអង្គម្ចាស់វៃ ។
ពេលមានអ្នកស្រលាញ់
ប្រាកដណាស់ថាត្រូវតែមានអ្នកស្អប់ នាហ្មឺនមន្រ្តីពុករលួយមិនពេញចិត្តនឹង ឈីយៀន
ព្រោះជាញឹកញាប់ដែលការធ្វើការរបស់ ឈីយៀន ធ្វើឲ្យប៉ះពាល់ដល់ផលប្រយោជន៍របស់ពួកគេក៏ស៊ុមគ្រលុំគ្នាចោទប្រកាន់
ឈីយៀន ពីរឿងនេះផងរឿងនោះផងច្រើនគរគោក ធ្វើឲ្យស្ដចឈូវៃចាប់ផ្ដើមមានព្រះទ័យលំអៀង
ធ្វើឲ្យ ឈីយៀន ទុក្ខសោកយ៉ាងខ្លាំង ទើបតែងកំណាព្យបំពេមួយដើម្បីរំសាយទុក្ខ ។
កំណាព្យនោះមានឈ្មោះថា លីសាវ មានន័យថា ទុក្ខសោកសៅ ។ ក្រោយមកស្ដេចឈូវៃចាញ់កលនគរឈិននិងសោយព្រះទិវង្គតនៅនគរឈិន
ទើបរជ្ជទាយាទរបស់ទ្រង់ឡើងសោយរាជ្យបន្ត ។
បន្ទាប់ពីស្ដេចអង្គថ្មីឡើងសោយរាជ្យ
ទ្រង់ជឿពាក្យញុះញង់របស់មន្រ្តីពុករលួយទាំងនោះ ទើបចេញរាជបញ្ជានិរទេស ឈីយៀន ចេញពីនគរឈូ
។
ឈីយៀន ទុក្ខសោកយ៉ាងខ្លាំង បន្ទាប់ពីធ្វើដំណើរមកដល់ទន្លេប៉ក់ឡ (ឯកសារខ្លះថាទន្លេយ៉ាងស៊ឺ) ក៏សម្រេចចិត្តលោតទឹកសម្លាប់ខ្លួននៅថ្ងៃទី5 ខែ5 ។ អ្នកស្រុកអ្នកភូមិដែលអាណិតស្រលាញ់ ឈីយៀន
ពេលដឹងដំណឹងនេះក៏នាំគ្នាអាឡោះអាល័យ
ទើបនាំគ្នាចុះទូកតាមរកសាកសពនិងបានបោះចំណីអាហារចូលទឹក ដើម្បីបញ្ឆោតឲ្យត្រីមកស៊ី
កុំឲ្យពួកវាទៅចឹកស៊ីសាកសពរបស់ ឈីយៀន ។ ក្រោយមក
ជារៀងរាល់ឆ្នាំពេលដល់ថ្ងៃខួបមរណៈរបស់ ឈីយៀន
អ្នកស្រុកក៏យកចំណីអាហារទៅបោះចូលទន្លេប៉ក់ឡ ។ បន្ទាប់ពីធ្វើបាន 2 ឆ្នាំក៏មានអ្នកស្រុកម្នាក់យល់សប្តឃើញ ឈីយៀន
ស្លៀកពាក់ថ្លៃថ្នូរមកអរគុណដែលនាំគ្នាយកចំណីអាហារទៅបោះឲ្យដើម្បីសែនព្រេន
តែចំណីអាហារទាំងនោះត្រូវមច្ឆជាតិស៊ីអស់ ដោយសារម្ដុំនោះមានមច្ឆជាតិអាស្រ័យនៅច្រើន
ទើប ឈីយៀន ណែនាំឲ្យខ្ចប់ដោយស្លឹកឫស្សី ឬស្លឹកចាកមុនបោះចូលទឹក
ដើម្បីបញ្ឆោតមច្ឆជាតិទាំងនោះ ។
ឆ្នាំក្រោយៗមក អ្នកស្រុកខ្លះក៏ធ្វើតាមការណែនាំ ទើប ឈីយៀន
មកពន្យល់សប្តថាបានទទួលហើយ តែក៏នៅតែត្រូវមច្ឆជាតិដណ្ដើមស៊ីដដែល ។ អ្នកស្រុកចង់ឲ្យ ឈីយៀន
មានហូបមានចុកសម្បូរហូរហៀរ ទើបសុំការណែនាំ។ ឈីយៀន ប្រាប់ថាពេលយកចំណីអាហារទៅបោះក្នុងទឹក
ត្រូវតុបតែងជាទូកនាគ ពេលមច្ឆជាតិឃើញហើយ ស្មានថាជាសំណែនរបស់ស្ដេចនាគ
ទើបមិនហ៊ានស៊ី ។
អន្សមចិនអត់ស្នូល ឬ បាក់ចាំង
អន្សមចិនមានស្នូល ឬ គីចាំង
២.ជំនឿ
ក្រៅពីសែននំចាំងហើយ ចប្ចុប្បន្ននៅហុងកុងនិងកៅឡុងក៏នៅមានអ្នករៀបចំ
«ប្រពៃណីប្រណាំងទូកនាគ» ដែរ ដោយជនជាតិចិនបូរាណមានជំនឿថា
ជាថ្ងៃដែលបណ្ដាពួកបិសាចចេញមកអុកឡុក ទើបត្រូវការពារ ដោយការបោសសម្អាតផ្ទះសម្បែង រួមទាំងអុជគ្រឿងក្រអូប ជ័រក្រអូបដើម្បីឲ្យបរិយាកាសនៅក្នុងផ្ទះក្រអូប ស្រស់ស្រាយ
ខ្មោចព្រាយបិសាចនឹងមិនហ៊ានចូល ។
នៅថ្ងៃនោះសត្វមានពិស 4 ប្រភេទរួមមាន ខ្យាដំរី,
ពីងពាង, ក្អែបនិងពស់នាំគ្នាលូនគេចព្រោងព្រាត ទើបជាឱកាសឲ្យម្ចាស់ផ្ទះត្រូវដុតស្ពាន់ធ័រដើម្បីមិនឲ្យសត្វពិសទាំងនោះចូលមកក្នុងផ្ទះបានទៀត ។ ក្រៅពីនេះនៅមានការផឹកស្រាថ្នាំដែលលាយដោយម្សៅស្ពាន់ធ័រផងដែរ
ដោយជឿថាអាចជួយបង្ការរោគាព្យាធិបានយ៉ាងមានប្រសិទ្ធិភាព ។
ប្រភពឯកសារៈវេបសាយបរទេស
ប្រភពរូបភាពៈGoogle

អន្សមចិនអត់ស្នូល ឬ បាក់ចាំង |
អន្សមចិនមានស្នូល ឬ គីចាំង |

No comments