តួលេខតាមជំនឿរបស់ជនជាតិជប៉ុន
-លេខ 1
លេខ 1 ជាលេខដែលមិនសូវមានការនិយាយពីវា
ហើយបើមានការនិយាយពីវា គឺអាចប្រែបាន 2 ប្រភេទ គឺ ជាកណ្ដាល មិនផ្លាស់ប្ដូរ នឹងធឹង
ឬអាចមានន័យដល់ការមិនបានជួបគួគ្រង ។
លេខ 1 ជាលេខមូលដ្ឋាននៅក្នុងការហ្វឹកហាត់សរសេរអក្សរផ្ចង់របស់ជប៉ុនបុរាណ
ដែលយើងហៅថា (書道) ជាតំណាងនៃការនៅរស់
ពេលធៀបនឹងពាក្យថា ទំនេរ ឬគ្មានរូបរាងរបស់無 មិនគួរណាមានការឲ្យន័យទៅលើភាពធ្ងន់ធ្ងរ ព្រោះត្រូវបានយកមកដាក់ឈ្មោះមនុស្សបានច្រើន
弌 (はじめ)」「ひとつ」「ひと」「いち」「いつ」។
-លេខ 4
ការបញ្ចេញសំឡេងលេខ 4
ក្នុងភាសាជប៉ុនស្រដៀងនឹងពាក្យដែលមានន័យថា សេចក្ដីស្លាប់
ទើបមានពាក្យ 1 ទៀតសម្រាប់ហៅលេខ 4 ដើម្បីបញ្ចៀសបញ្ហានេះ ។ ដូច្នេះហើយទើបមានរបស់ជាច្រើនដែលគ្មានលេខ
4 ដូចជាអគារគ្មានជាន់លេខរៀង 4 បើមានគឺទុកសម្រាប់ដាក់របស់របរ
និងគ្មានសូម្បីតែជាន់ទី 44 ។
し/四 (shi/yon) ស៊ិ ឬ ស៊ី/ យ៉ុន = 4
死 (shi) ស៊ិ = សេចក្ដីស្លាប់
-លេខ 5
លេខ 5 បញ្ជាក់ពីពាក្យថា កូ-អិន (御縁) គឺការប្រទាក់ក្រឡា ការទាក់ទង
ការជួបស្នហានិងតែងតែត្រូវមកប្រើក្នុងការដាក់ពិន្ទុ ឲ្យលំដាប់ ឬគុណភាពខ្ពស់ ។
-លេខ 7
ដោយសារជនជាតិជប៉ុនមានប្រពៃណីនៃការទទូលទានតិណទេស
7 ប្រភេទដែលជឿថាធ្វើឲ្យសុខភាពរាងកាយរឹងមាំ ក្រៅពីនេះជនជាតិជប៉ុនក៏គោរពអាទិទេពមួយក្រុមដែលអង្គុយលើទូកមហាសម្បត្តិដែលមាន
7 អង្គ ដោយមានជំនឿថានឹងនាំមកឲ្យនូវលាភសក្ការៈ ។
បើនរណាបើកហាង ឬឡើងគេហដ្ឋានថ្មី
ជនជាតិជប៉ុននិយមជូនទូកមហាសម្បត្តិជាអំណោយ ដើម្បីជាសិរីមង្គល ។
តួលេខនេះត្រូវប្រើនៅតុហ្គេមនិងប៉ាជីនកូ
(パチンコ/Pachinko) វារៀងគ្នាពេលណា នឹងឈ្នះរង្វាន់ធំ ។
-លេខ 8
លេខ 8 មានន័យ 2 គឺលក្ខណៈនៃការសរសេរកាន់ជិ
(かんじ/Kanji) នៅខាងចុងបើក (八) ជាលេខមង្គល បញ្ជាក់ថាចុងផ្លូវបើកទូលាយ ប្រាក់កាលហូរចូលកាន់តែច្រើន
ចំណែកន័យ 1 ទៀតជាជំនឿបុរាណរបស់ជនជាតិជប៉ុនថា លេខ 8 ជាតួលេខនៃភាពបរិសុទ្ធរបស់អ្នកមានចំណេះដឹង
ដូច្នេះហើយទើបយើងតែងតែឃើញឈ្មោះទីកន្លែងសំខាន់ៗផ្នែកចិត្តវិញ្ញាណក្នុងធម្មជាតិ
និងសាសនដ្ឋានបុរាណមានឈ្មោះដែលមានលេខ 8 ដែលទទួលឥទ្ធិពលមកពីលទ្ធិ ខុងជឺ របស់ជនជាតិចិន
នាំមកកាន់និកាយសេនរបស់ជប៉ុន ដោយមានជំនឿថាលេខ 8 ជាលេខនៃភាពសមតុល្យនិងភាពបរិបូរ ។
ពេលដាក់លេខ 8 ផ្ដេក នឹងឲ្យរូបភាពជានិមិត្តសញ្ញាអនន្ត
។
-លេខ 9
លេខ 9 បញ្ជាក់ពីពាក្យថា ឃឹ ឬ ឃុ
(苦) មានន័យថា ភាពលំបាកវេទនា
ជាលេខអពមង្គល ។
គេហដ្ឋាន សណ្ឋាគារ អាផាតមិនត៍
មន្ទីរពេទ្យជាដើមរបស់ជប៉ុនតែងតែបញ្ចៀសការច្នៃម៉ូដ ដោយប្រើតួលេខ 9 ។
No comments