Header Ads

Header ADS

ផ្កា 9 ប្រភេទតំណាងឲ្យសេចក្តីស្រលាញ់



   
1.ផ្កាជើប័ររ៉ា
   ផ្កាជើប័ររ៉ាតំណាងឲ្យស្នេហាគង់វង្ស ភក្តី ស្មោះត្រង់ប្រៀបដូចភិនភាគរបស់ផ្កា ដែលមានពណ៌ស្រស់ ស្រស់ស្រាយ ធន់បានយូរ ។ វាក៏ជាផ្កាដែលត្រូវនិយមដាំលម្អនៅក្នុងអគារ ព្រោះក្រៅពីមានសម្រស់ស្អាតហើយ ផ្កាជើប័ររ៉ាក៏អាចស្រូបយកសារជាតិពុលបានល្អ ។

ផ្កា 9 ប្រភេទតំណាងឲ្យសេចក្តីស្រលាញ់


2.ផ្កាអៃរីស
    ផ្កាអៃរីសមានដើមកំណើតនៅអាហ្វ្រិកខាងត្បូង និងភាគខាងកើតនៃតំបន់មេឌីទែរ៉ាណេ ។ សម្រាប់ អ្នកដែលមានស្នេហា តែត្រូវបែកបាក់ ពេលជួបគ្នាម្ដងទៀត និងត្រូវការឲ្យរងើកភ្លើងចាស់ឆេះម្ដងទៀត អាចជូនផ្កានេះដល់នាង/គេ ជំនួសការប្រើសម្ដី ។

ផ្កា 9 ប្រភេទតំណាងឲ្យសេចក្តីស្រលាញ់


3.ផ្កាកុលាប
    ផ្កាកុលាប ជារាជិនីនៃបុប្ជជាតិ ជាផ្កាតំណាងចិត្ត តំណាងស្នេហា និយមប្រើដើម្បីបញ្ជាក់ប្រាប់ពីភាពជាគូស្នេហ៍ ជាភាពផ្អែមល្ហែមនិងពន្លឺចែងចាំងនៃជីវិត ។
     កុលាបមានច្រើនពណ៌ មានន័យផ្សេងៗគ្នា ដូចជា៖
     កុលាបស តំណាងឲ្យភាពមានមន្តស្នេហ៍ ភាពបរិសុទ្ធ ភាពស្ងប់ស្ងាត់ ។
     កុលាបក្រហម មានន័យដល់ស្នេហា ការប្រាថ្នា សំខាន់ជាងនោះគឺជាផ្ការបស់ កាមទេព ផងដែរ ។

ផ្កា 9 ប្រភេទតំណាងឲ្យសេចក្តីស្រលាញ់


4.ផ្កាឈូករ័ត្ន
  ផ្កាឈូករ័ត្នពណ៌លឿងស្រស់ ពេលរីក ឬបែរទៅតាមពន្លឺព្រះអាទិត្យ ។ ជាផ្កាដែលបញ្ជាក់ដល់ការជឿជាក់ ចិត្តមួយថ្លើមមួយ ស្នេហាមានស្ថិតស្ថេរជានិច្ច ហើយបើនរណាក៏ដោយបានទទួលផ្កានេះ គឺអាចកាត់ន័យបានថា អ្នកឲ្យត្រូវការប្រមាញ់ចិត្តអ្នកឲ្យបាននោះឯង ឬមិនអីចឹងគឺអ្នកឲ្យអាចត្រូវការប្រាប់ថា ស្នេហារបស់គេជាស្នេហាស្មោះត្រង់ភក្តី ។



5.ផ្កាក្លាឌីអូឡឹស
 ផ្កាក្លាឌីអូឡឹសជាផ្កាមានពណ៌ស្រស់ មានប្រភពនៅតំបន់មេឌីទែរ៉ាណេ ។ វាជាផ្កាតំណាងឲ្យភាពរីករាយ ដែលស័ក្តិសមនឹងឱកាស ដូចជា បញ្ចប់ការសិក្សា, ឡើងតំណែង, បានការងារថ្មី ជាដើម ។ ក្រៅពីនេះវាតំណាងឲ្យបុគ្គលិកលក្ខណៈផងដែរ ដូចជា ស័ក្តិសមនឹងមនុស្សស្រីមានចរិតខ្លាំង រឹងមាំ មានភាពម្ចាស់ការខ្ពស់ ។

ផ្កា 9 ប្រភេទតំណាងឲ្យសេចក្តីស្រលាញ់


6.ផ្កាគ្រីសាន
   ផ្កាគ្រីសានមានច្រើនពណ៌ ដោយមាននិយមន័យខុសគ្នា៖
  ផ្កាគ្រីសានពណ៌ស មានន័យដល់ ការពិត ឯត្របកផ្កាមានសណ្ឋានដូចប៉ុយ គឺតាមប្រលោមលោកជប៉ុន មានស្រីម្នាក់ព្យាយាមរកផ្កាដែលមានត្របកច្រើនជាងគេ ដើម្បីយកទៅបួងសួងទេវតា សូមឲ្យនាងរស់នៅជាមួយស្វាមីបានយូរអង្វែង ។ ពេលរកមិនបាន នាងក៏យកផ្កាដែលមានត្របកច្រើនជាងគេគឺ 17 ត្របកមកហូតជាប៉ុយ ហើយយកទៅបួងសួងទេវតា ទើបនាងរស់នៅជាមួយស្វាមីលុះដង្ហើម ចុងក្រោយ ។
   ទើបផ្កាគ្រីសានមានឈ្មោះក្នុងភាសាជប៉ុនថា ឃិគឹ (/きく) តាមឈ្មោះរបស់ស្ត្រីដែលមានស្នេហ៍ស្មោះម្នាក់នោះ ។

ផ្កា 9 ប្រភេទតំណាងឲ្យសេចក្តីស្រលាញ់


7.ផ្កាលីលី


ផ្កា 9 ប្រភេទតំណាងឲ្យសេចក្តីស្រលាញ់

   ផ្កាលីលីមានច្រើនពណ៌ដែលតំណាងឲ្យអារម្មណ៍ក្ដីស្រលាញ់ដែលទន់ភ្លន់ ផ្អែមល្ហែម គួរឲ្យស្រលាញ់ រីករាយស្រស់ស្រាយ ។ បើនរណាប្រគល់ផ្កាលីលីដល់អ្នក ឬអ្នកប្រគល់វាដល់នរណាក៏ដោយ គឺមានន័យដល់ការជាប់ចិត្តដែលមានចំពោះអ្នកទទួល តែបើជាមនុស្សស្រលាញ់គ្នា និងប្រគល់ឲ្យគ្នា គឺមានន័យដល់អ្នកឲ្យជាគូស្នេហ៍ដ៏ល្អពិតប្រាកដ ឬមានន័យដល់អ្នកទទួលផ្កាជាមនុស្សស្អាតបរិសុទ្ធ ។
  
8.ផ្កាខារនេសិន
 ផ្កាខារនេសិនតំណាងឲ្យអារម្មណ៍ស្នេហាដែលមិនត្រូវការការតបស្នងអ្វីទាំងអស់ ។ ផ្កាខារនេសិន មានច្រើនពណ៌ ដែលពណ៌នីមួយៗតំណាងឲ្យអារម្មណ៍ខុសគ្នា ។
  ផ្កាខារនេសិនពណ៌ក្រហម តំណាងឲ្យអារម្មណ៍​សរសើរ សទ្ធា ។
  ផ្កាខារនេសិនពណ៌ស តំណាងឲ្យអារម្មណ៍​បរិសុទ្ធ ។
  ផ្កាខារនេសិនពណ៌ផ្កាឈូក តំណាងឲ្យអារម្មណ៍​ស្នេហាទើបរីកដុះដាល ទន់ភ្លន់ រាបសា ។

  
9.ផ្កាធូលីប   
  ផ្កាធូលីបបញ្ជាក់ពីការលង់ស្នេហ៍ផ្កាប់មុខ ជាការសារភាពស្នេហ៍លើកដំបូង ។ បើនរណាត្រូវការសារ​ភាពស្នេហ៍ដាក់អ្នកដែលខ្លួនស្រលាញ់ថា “ខ្ញុំលង់ស្នេហ៍អ្នកអស់ពីបេះដូងហើយ” គ្មានអ្វីស័ក្តិសម​ដូចផ្កាធូលីបក្រហមទៀតទេ




ប្រភពឯកសារៈវេបសាយបរទេស
ប្រភពរូបភាពៈGoogle

No comments

Theme images by merrymoonmary. Powered by Blogger.