អត្ថន័យរបស់ផ្កាកុលាប
ឈ្មោះជាភាសាខ្មែរៈ កុលាប
ឈ្មោះជាភាសាអង់គ្លេសៈ Rose
ឈ្មោះវិទ្យាសាស្ត្រៈ Rosa Hybrids
ប្រភពៈ ទ្វីបអាស៊ី
កុលាប ជាផ្កាមួយប្រភេទដែលត្រូវបាននិយមដាំបំផុតនៅក្នុងពិភពលោក
។ វាមានប្រភពនៅទ្វីបអាស៊ី គេនិយមដាំដើម្បីសោភ័ណភាព តុបតែងសួន, លម្អគេហដ្ឋាន, លម្អទីតាំងនិងដាំដើម្បីធ្វើអាជីវកម្ម ដូចជាយកទៅធ្វើទឹកអប់ គ្រឿងផ្សំរបស់ស្ប៉ា ជាដើម ។
1.កុលាបពណ៌ក្រហម (Red Rose)
មិនថាជាកុលាបក្រហមស្រាល ឬ ក្រហមស្រស់
វាបញ្ជាក់ពីការលង់ស្នេហ៍ ឬលួចចូលចិត្តនរណាម្នាក់ វាជាផ្កាតំណាងចិត្ត
ដើម្បីប្រាប់ឲ្យដឹងថាមានមនុស្សកំពុងលួចចូលចិត្ត ។ ចំណែកកុលាបក្រហមចាស់
បើនរណាឲ្យផ្កាកុលាបក្រហម ចូរចងចាំថា គេម្នាក់នោះមានក្ដីស្រឡាញ់អស់ពីបេះដូង
ជ្រាលជ្រៅ និង ស្មោះត្រង់ ហៅបានថាក្ដីស្រឡាញ់នោះគ្មានថ្ងៃសាបសូន្យពីបេះដូង ។
2.កុលាបពណ៌ទឹកក្រូច (Orange Rose)
កុលាបពណ៌ទឹកក្រូច
បញ្ជក់ឲ្យឃើញពីភាពស្រស់ស្រាយ ភាពជាខ្លួនឯងរបស់អ្នកទទួល ។ ពេលបាននៅជិតហើយធ្វើឲ្យមានអារម្មណ៍កក់ក្តៅ
ហើយបញ្ជាក់ផងដែរពីអារម្មណ៍នៅក្នុងចិត្ត ដែលមានន័យដល់ក្តីស្រឡាញ់និងរឿងដែលបានជួប ។
3.កុលាបពណ៌ផ្កាឈូក (Pink Rose)
កុលាបពណ៌ផ្កាឈូក ជាភាពរ៉ូមែនទិចដែលបង្ហាញពីក្តីស្រឡាញ់ដ៏ផ្អែមល្ហែមដែលអ្នកជូនមានចំពោះអ្នកទទួល
តែកុំអាលសប្បាយចិត្ត ព្រោះវាមិនមែនជាសេចក្តីស្រឡាញ់ដែលជ្រាលជ្រៅ
គ្រាន់តែជាសេចក្តីស្រឡាញ់បែបផ្លេកបន្ទោរដែលត្រូវការផ្លាស់ប្តូរដើម្បីស្វែងរកអ្វីដែលគិតថាល្អបំផុតប៉ុណ្ណោះ
។
4.កុលាបពណ៌លឿង
(Yellow Rose)
កុលាបពណ៌លឿងតំណាងឲ្យមិត្តភាព បញ្ជាក់ពីក្តីបារម្ភរបស់អ្នកជូន បង្ហាញពីការប្រាថ្នាល្អ ត្រូវការឲ្យមានសុខភាពល្អ ត្រជាក់ត្រជុំសុខដុមរមនា ។
មានមនុស្សជាច្រើនជឿថា ផ្កាកុលាបពណ៌លឿងជាផ្កាសម្រាប់សួរសុខទុក្ខអ្នកជំងឺ
តែតាមពិតទៅគឺអាចជូនមិត្តភក្តិនៅក្នុងឱកាសពិសេសបានដូចគ្នា ។
5.កុលាបពណ៌ផ្ទៃមេឃ (Blue Rose)
មានជំនឿថា កុលាបពណ៌ផ្ទៃមេឃ ជារុក្ខជាតិតំណាងឲ្យភាពអត់ធ្មត់
រឹងមាំ ហើយក៏ជាផ្កានៃក្ដីស្រមៃដ៏ស្រស់ស្អាតនិងគង់វង្សជារៀងរហូតដែរ ។
6.កុលាបពណ៌ស្វាយ (Purple Rose)
អ្នកខ្លះគិតថា កុលាបពណ៌ស្វាយ ជាពណ៌នៃភាពសោកសៅ ក្រៀមក្រំ នោះក៏ជាអត្ថន័យមួយទៀតដែរ
ប៉ុន្តែបើមើលតាមទស្សនៈនៃសេចក្តីសុខ កុលាបពណ៌ស្វាយ
បានបញ្ជាក់ឲ្យឃើញពីជោគជ័យនៅក្នុងជីវិតទៀតផង ។
7.កុលាបពណ៌ខ្មៅ (Black Rose)
អ្នកខ្លះគិតថា កុលាបពណ៌ខ្មៅ
មានអត្ថន័យដូច កុលាបពណ៌ស្វាយ ប៉ុន្តែអត្ថន័យពិតប្រាកដរបស់
កុលាបពណ៌ខ្មៅ គឺជ្រាលជ្រៅ, ជានិរន្ដរ៍ ដែលចង់បញ្ជាក់ដល់ស្នេហាជ្រាលជ្រៅជានិរន្តរ៍
។
8.កុលាបពណ៌ស (White Rose)
កុលាបពណ៌ស បង្ហាញដល់សេចក្តីស្រឡាញ់ដែលស្រស់ស្អាត
ល្អបរិសុទ្ធ គួរឲ្យចង់ថ្នាក់ថ្នម ដោយមិនគិតទេថាក្តីស្រឡាញ់ដែលប្រគល់ឲ្យនោះបានការតបស្នងឬអត់
។
កុលាបពណ៌ស ត្រូវបាននិយមប្រើដើម្បីបង្ហាញពីក្តីស្រឡាញ់ស្មោះសររបស់ខ្លួន
ដូចជាកូនចៅជូនចៅហ្វាយនាយ សិស្សជូនគ្រូបាអាចារ្យ កូនជូនឪពុកម្តាយ ជាដើម ។
ប្រភពឯកសារៈវេបសាយបរទេស
ប្រភពរូបភាពៈGoogle
No comments