ម្ទេសប្លោក
ម្ទេសប្លោក ឬ ម្ទេសផ្អែម ឬ
ម្ទេសហាវ៉ៃ មានឈ្មោះសាមញ្ញថា bell pepper ដោយនៅសហរាជាណាចក្រអង់គ្លេស, កាណាដានិងអៀឡង់ហៅថា sweet
pepper ឬ pepper ចំណែកនៅអូស្ត្រាលី, ឥណ្ឌា,
ប៉ាគីស្ថាន, បង់ក្លាដែស, ស័ង្គប៉ូរនិងញូវហ្សឺលែន ហៅថា Capsicum ។
ម្ទេសប្លោក មានឈ្មោះវិទ្យាសាស្រ្តថា Capsicum
annuum L (Capsicum annuum var. annuum) ជាតិណជាតិស្ថិតក្នុងអម្បូរ SOLANACEAE ។
មាតិកា
១.លក្ខណៈរុក្ខសាស្រ្ត
២.សព្វគុណរបស់ម្ទេសប្លោក
៣.ទិន្នន័យផ្នែកឱសថសាស្រ្តរបស់ម្ទេសប្លោក
៤.តម្លៃអាហារូបត្ថម្ភក្នុង 100
ក្រាម
ម្ទេសហាវ៉ៃពណ៌លឿង, ក្រហម, បៃតងនិងទឹកក្រូច |
១.លក្ខណៈរុក្ខសាស្រ្ត
· ដើមម្ទេសប្លោក
ម្ទេសប្លោកជាតិណជាតិ មានប្រភពនៅអាមេរិកត្រូពិច ។ ដើមរបស់វាលូតត្រង់និងបែកខ្នែងច្រើន
មានកម្ពស់ប្រហែល 0.5-1.5 ម៉ែត្រ ។ គល់ដើមមានសាច់រឹង ចំណែកចុងដើមមានសាច់ទន់ ។
ការបង្កាត់ពូជរបស់ម្ទេសប្លោក ធ្វើឡើងដោយការព្រោះគ្រាប់ និងត្រូវដាំដុះនៅប្រទេសដែលមានអាកាសធាតុក្ដៅ ។
· ស្លឹកម្ទេសប្លោក
ស្លឹកម្ទេសប្លោកជាស្លឹកទោល (Simple leaf) ចេញឆ្លាស់គ្នា
មានរាងទ្រវែង ឬរាងពងក្រពើ គល់ស្លឹកនិងចុងស្លឹកស្រួច ចំណែកគែមស្លឹកស្មើ
មានទំហំប្រហែល 5-6 សង់ទីម៉ែត្រនិងប្រវែងពី 10-16 សង់ទីម៉ែត្រ
រីឯធាងស្លឹកមានប្រវែងដល់ទៅ 10 សង់ទីម៉ែត្រ ។
· ផ្កាម្ទេសប្លោក
ផ្កាម្ទេសប្លោកជាផ្កាទោល ចេញនៅត្រង់ចម្ពាមស្លឹក ធ្លាក់សំយុង ។
ត្របកផ្កាពណ៌សភ្ជាប់គ្នាដូចកណ្ដឹង ឬមាត់ត្រែ ចុងត្របកមាន 5 ឆែក (តែអាចមានពី 4-7 ឆែកក៏មាន)
។ តាមធម្មតាមានកេសរឈ្មោល 5 ដូចចំនួនត្របកផ្កា ។ កេសរនេះបែកចេញពីគល់ត្របកផ្កា
ហើយតែងតែមានពណ៌ខៀវនិងបំបែកខ្លួនជាកំពកតូចៗ និងវែង ចំណែកកេសរញីលូតឡើងខ្ពស់លើកេសរឈ្មោល
ដោយកេសរញីមានសណ្ឋានស្រដៀងនឹងស៊ីឡាំងក្បាលមូល អណ្ឌាស័យមានក្លែប 3 (អាចមាន 2 ឬ 4 ក្លែប)
។
· ផ្លែម្ទេសប្លោក
ផ្លែម្ទេសប្លោកមានច្រើនសណ្ឋាននិងទំហំ ដោយភាគច្រើនមានរាងជាសាជីទូលាយ ឬ សំប៉ែតទ្រវែង
ឬ កន្ដុល មានប្រវែងដល់ទៅ 30
សង់ទីម៉ែត្រ ។ ផ្លែមានសណ្ឋានជាស៊ីឡាំង មានក្បាលផ្លែខ្លីនិងក្រាស់ ។
ផ្លែម្ទេសប្លោកពេលខ្លីមានពណ៌បៃតងលឿង, គ្រែម ឬពណ៌ស្វាយ ពេលទុំនឹងប្ដូរពណ៌ទៅជាពណ៌ក្រហម,
ទឹកក្រូច, ពណ៌លឿង ឬពពណ៌ត្នោត ។
ជាទូទៅ ផ្លែខ្ចីតែងតែលូតលាស់ចង្អុលមេឃ ចំណែកផ្លែចាស់អាចចង្អុលមេឃ
ឬធ្លាក់សំយុងតាមតែពូជធាដែលដាំដុះ ។ ក្នុងផ្លែមានគ្រាប់ច្រើន
ភិនភាគរបស់គ្រាប់មានរាងសំប៉ែត ពណ៌ពងមាន់និងពណ៌ត្នោត ដោយគ្រាប់តោងនឹង Placenta ដែលមានតាំងពីគល់ដល់ចុងផ្លែ ។
២.សព្វគុណរបស់ម្ទេសហាវ៉ៃ
· សារធាតុឃែបសេសិន
(Capsaicin) ក្នុងផ្លែម្ទេសប្លោកជួយកាត់បន្ថយជាតិស្ករក្នុងឈាមទើបវាអាចជួយកាត់បន្ថយការកើតជំងឺទឹកនោមផ្អែមបាន
។
· ផ្លែជួយកាត់បន្ថយកូឡេស្ដូរ៉លនិងត្រាយគ្លីស៊ឺរ៉ាយស៍
(triglycerides) ។
· ប៉ូវឈាម ។
· ផ្លែមានរសជាតិហឹរ
ជួយរំញោចការចង់អាហារ (អង់ស៊ីម) ។
· ផ្លែជួយដោះស្រាយអាការហើមពោះ
សម្រួលដល់ការដើរខ្យល់ ។
· ជួយបញ្ចុះទឹកមូត្រ
។
· បំបាត់អាកាចុករួយ
។
· ម្ទេសត្រាំស្រា
(Tincture
of Capsaicin) អាចលាយជាមួយនឹងទឹកឃ្មុំធ្វើជាថ្នាំម៉ាស្សានិងលាបស្បែក
។ អាចធ្វើជាថ្នាំព្យាបាលអាការចុករួយ ឈឺសន្លាក់ឆ្អឹងបាន ព្រោះធ្វើឲ្យកន្លែងដែលត្រូវលាបក្ដៅនិងមានឈាមចិញ្ចឹមកាន់តែច្រើន
។
៣.ទិន្នន័យផ្នែកឱសថសាស្រ្តរបស់ម្ទេសហាវ៉ៃ
· សារធាតុសំខាន់ដែលរកឃើញក្នុងម្ទេសប្លោករួមមាន acetamide,
alanine, aspartic acid, boron, caffeic acid, capsaicin, capsanthin, capsicoside
A, B, C, E, cinnamic acid, P-caumaric, galactosamine, vanilloyl, glutaminase
trigonelline, zeaxanthin ។
· ម្ទេសប្លោកអាចទប់ស្កាត់មេរោគ,
ផ្សិត, សម្លាប់បរាសិត, បង្កើតគ្រាប់ឈាមក្រហម, កាត់បន្ថយជាតិស្ករក្នុងឈាម,
កាត់បន្ថយកម្រិតត្រាយគ្លីស៊ឺរ៉ាយស៍និងកូឡេស្ដូរ៉ល, កាត់បន្ថយសម្ពាធឈាម,
ព្យាបាលរបួសក្នុងក្រពះនិងបន្ថែមការហូរជាតិអាស៊ីតរបស់ក្រពះ ។
· នៅពីឆ្នាំ 1980
បានធ្វើសិក្ខាសាលានៅទីក្រុងបាងកក ស្ដីពីលទ្ធផលនៃសារធាតុឃែបសេសិនដែលអាចកាត់បន្ថយកម្រិតជាតិស្ករក្នុងឈាមរបស់កណ្ដុរពិសោធបាន
។
· នៅឆ្នាំ 1982
ប្រទេសឥណ្ឌា បានធ្វើពិសោធលទ្ធផលនៃការបញ្ចុះជាតិខ្លាញ់របស់ម្ទេសប្លោកដោយការពិសោធកណ្ដុរ ដោយយកអាហារដែលលាយម្ទេសហាវ៉ៃឲ្យកណ្ដុរស៊ី
។ លទ្ធផលដែលទទួលបានគឺកម្រិតខ្លាញ់និងជាតិស្ករក្នុងខ្លួនកណ្ដុរបានថយចុះ ដោយរកឃើញ Lipogenic
enzymes ក្នុងម្ទេសប្លោកនៅក្នុងការជួយកាត់បន្ថយជាតិខ្លាញ់ ។
· នៅឆ្នាំ 2003
ប្រទេសកូរ៉េខាងត្បូង បានធ្វើពិសោធ ដោយប្រើសារធាតុដែលចម្រាញ់ពីម្ទេសប្លោកក្នុងកណ្ដុរដែលត្រូវធ្វើឲ្យវាធាត់
(ដោយការឲ្យ 20% របស់ Corn Oil) ដោយពិសោធប្រើសារធាតុដែលចម្រាញ់ពីម្ទេសប្លោក10% ទៅកណ្ដុរពិសោធរយៈពេល 4 សប្ដាហ៍ ។ លទ្ធផលគឺកម្រិតកូឡេស្ដូរ៉លនិងត្រាយគ្លីស៊ឺរ៉ាយស៍បានថយចុះ
។
· នៅឆ្នាំ 2001
និង 2004 ប្រទេសចាម៉ៃកា (Jamaica) បានធ្វើពិសោធទៅលើសត្វឆ្កែ
ដោយប្រើសារធាតុដែលចម្រាញ់ឃែបសេសិនពីម្ទេស លទ្ធផលដែលទទួលបានគឺអាចជួយកាត់បន្ថយកម្រិតជាតិស្ករក្នុងឈាមរបស់សត្វឆ្កែបាន
។
4.តម្លៃអាហារូបត្ថម្ភក្នុង 100
ក្រាម
|
||
ឈ្មោះ
|
ទម្ងន់
|
ភាគរយ
|
ថាមពល
|
84 kJ (20 kcal)
| |
កាបូអ៊ីដ្រាត
|
4.64 g
|
|
ជាតិស្ករ
|
2.4 g
|
|
ជាតិសរសៃ
|
1.8 g
|
|
ជាតិខ្លាញ់
|
0.17 g
|
|
ប្រូតេអ៊ីន
|
0.86 g
|
|
វីតាមីន
|
||
វីតាមីន A
បេតាការ៉ូទីន
លូទីនសេសង់ទីន
|
18 μg
|
2%
|
208 μg
|
2%
|
|
341 μg
|
||
វីតាមីន B1
|
0.057 mg
|
5%
|
វីតាមីន B2
|
0.028 mg
|
2%
|
វីតាមីន B3
|
0.48 mg
|
3%
|
វីតាមីន B5
|
0.099 mg
|
2%
|
វីតាមីន B6
|
0.224 mg
|
17%
|
វីតាមីន B9
|
10 μg
|
3%
|
វីតាមីន C
|
80.4 mg
|
97%
|
វីតាមីន E
|
0.37 mg
|
2%
|
វីតាមីន K
|
7.4 μg
|
7%
|
ធាតុរ៉ែ
|
||
កាល់ស្យូម
|
10 mg
|
1%
|
ជាតិដែក
|
0.34 mg
|
3%
|
ម៉ាញេស្យូម
|
10 mg
|
3%
|
ម៉ង់ហ្គាណែស
|
0.122 mg
|
6%
|
ផូស្វ័រ
|
20 mg
|
3%
|
ប៉ូតាស្យូម
|
175 mg
|
4%
|
សូដ្យូម
|
3 mg
|
1%
|
ស័ង្កសី
|
0.13 mg
|
1%
|
ធាតុផ្សំផ្សេងទៀត
|
||
ហ្វ្លអរ៉ាយ
|
2 μg
|
|
រង្វាស់ចំណុះ
μg = ម៉ៃក្រូក្រាម
mg = មីលីក្រាម
IU = ខ្នាតសកល
|
ប្រភពឯកសារៈវេបសាយបរទេស
ប្រភពរូបភាពៈGoogle
No comments