Header Ads

Header ADS

ខ្លាឃ្មុំ





ខ្លាឃ្មុំ (ភាសាអង់គ្លេស: Bear,  ភាសាឡាតាំង: Arctos, Ursus) ស្ថិតនៅក្នុងសាខាសត្វឆ្អឹងកង, ថ្នាក់ថនិកសត្វ, លំដាប់ស៊ីសាច់ជាអាហារ, អម្បូរ (Ursidae) ។ 
ខ្លាចឃ្មុំកើតកូនចេញមកជារូបរាងកូនខ្លាឃ្មុំតែម្ដង មានភ្នែកនិងត្រចៀកមូលតូច បបូរមាត់លយចេញឆ្ងាយពីអញ្ចាញ  អាចឈរនិងដើរបានដោយជើងក្រោយ ឃានសម្ផស្សល្អជាងចក្ខុសម្ផស្ស (ភ្នែក) និង​សោត្រ​សម្ផស្ស (ត្រចៀក) 
ខ្លាឃ្លុំស៊ីបានទាំងរុក្ខជាតិនិងសត្វជាអាហារ ។


ខ្លាឃ្មុំ
រយៈពេលមានជីវិតរស់នៅៈចុងសម័យអ៊ីអូស៊ីន-បច្ចុប្បន្ន

ចំណាត់ថ្នាក់វិទ្យាសាស្ត្រ
អាណាចក្រ
Animalia
សាខា
Chordata
ថ្នាក់
Mammalia
លំដាប់
Carnivora
លំដាប់រង
Caniformia
អម្បូរ
Ursidae
G. Fischer de Waldheim​​,​1817
ពួក
Ailuropoda
Helarctos
Melursus
Ursus
Tremarctos
Agriarctos †
Agriotherium †
Amphicticeps †
Amphicynodon †
Arctotherium †
Arctodus †
Indarctos †
Kolponomos †
Parictis †
Plionarctos †
Ursavus †
ប្រភេទ
8 ប្រភេទ (មើលក្នុងអត្ថបទ)


ផែនទីបង្ហាញពីការបន្សាយពូជធារបស់ខ្លាឃ្មុំ
នៅសម័យបច្ចុប្បន្ន
Ursinae Fischer de Waldheim, 1817


ចំណាត់ថ្នាក់ខ្លាឃ្មុំ
ខ្លាឃ្មុំជាសត្វដែលចិញ្ចឹមកូនដោយទឹកដោះ មានទំហំធំ។ បច្ចុប្បន្ន ខ្លាឃ្មុំត្រូវបានបែងចែកជា 8 ប្រភេទ (មិនរាប់ប្រភេទតូចតាច) មានទូទាំងពិភពលោក តាំងពី ស៊ីបេរី (ប្រទេសរុស្ស៊ី) ឬ ប៉ូលខាងជើង អាមេរិកខាងជើង អាមេរិកខាងត្បូង មជ្ឈិមបូព៌ា អាស៊ីបូព៌ា និង អាស៊ីអាគ្នេយ៍ តែមិនប្រទះឃើញនៅទ្វីបអាហ្វ៊ី្រក និង អូសេអានី ។
ប្រភេទខ្លាឃ្មុំ
-ខ្លាឃ្មុំភែនដា ឬ ខ្លាឃ្មុំយក្ស (Ailuropoda melanoleuca)
-ខ្លាឃ្មុំអេនឌៀន (Andean bear or Spectacled bear or Tremarctos ornatus)
-ខ្លាឃ្មុំខ្មៅ (Ursus americanus)
-ខ្លាឃ្មុំពណ៌ត្នោត ឬ ខ្លាឃ្មុំគ្រីសលីយ៍ (Ursus arctos)
-ខ្លាឃ្មុំឆ្កែ ឬ ខ្លាឃ្មុំមនុស្ស (Ursus malayanus)
-ខ្លាឃ្មុំតំបន់ប៉ូល ឬ ខ្លាឃ្មុំស (Ursus maritimus)
-ខ្លាឃ្មុំក្របី (Ursus thibetanus)
-ខ្លាឃ្មុំស្លត (Ursus ursinus)



ប្រភពឯកសាររូបភាពៈវេបសាយបរទេស

No comments

Theme images by merrymoonmary. Powered by Blogger.