Header Ads

Header ADS

ផ្កាតំណាងឲ្យរាសីទាំង 12



ផ្កាតំណាងឲ្យរាសីទាំង 12


តើលោកអ្នកដឹងដែរឬទេថា ក្រៅពីយើងមានបុគ្គលិកលក្ខណៈតំណាងខ្លួនរបស់រាសីទាំង 12 ដែលខុសគ្នាហើយ យើងនៅមានផ្កាដែលប្រៀបដូចតំណាងរាសីទាំង 12 ផងដែរ ។ ដូច្នេះហើយសូមមកមើលជាមួយគ្នាថាផ្កាតំណាងរាសីមានប្រភេទអ្វីខ្លះដូចខាងក្រោមនេះ ៖

1.ផ្កាគ្រីសានៈផ្កាតំណាងមរករាសី


ផ្កាគ្រីសាន  ជាផ្កាតំណាងឲ្យវណ្ណៈអភិជន រាជវង្ស​ ឬព្រះមហាក្សត្រ ។ ធន់បានយូរ និងមានថាមពលឆ្លៀវឆ្លាតលាក់បង្កប់ច្រើន ទើបជនដែលមានរាសីនាគរាជពោរពេញដោយភាពឆ្លៀវឆ្លាត មានគំនិត ដាក់ផែនការតាមដំណាក់កាល ។ ជាផ្កានៃភាពជោគជ័យ ទើបតែងតែមានអ្នកជួយ ឬឧបត្ថម្ភមិនដែលដាច់ ។

2.ផ្កាកេសរកូល ឬ អរគីដេៈផ្កាតំណាងកុម្ភរាសី


កេសរកូល ត្រូវការការមើលថែដោយការយកចិត្តទុកដាក់ ជាតំណាងនៃការយកចិត្តទុកដាក់ដោយចិត្ត​ស្មោះ ។ កេសរកូលត្រូវបានតាំងលម្អនៅកន្លែងលេចធ្លោឡោមព័ទ្ធដោយផ្កានានា ទើបជនដែលមានរាសីកុម្ភមានក្ដីមេត្តាចំពោះអ្នកជិតខាង​ មានភាពឆ្លៀវឆ្លាត ស្រលាញ់ធម្មជាតិ ចិត្តទូលាយ ។

3. ផ្កាខារនេសិនក្រហមៈផ្កាតំណាងមីនរាសី


ខារនេសិន ជាផ្កាតំណាងឲ្យសិល្បករ ជាក្ដីស្រមៃដ៏អាថ៌កំបាំង មានគំនិត មានការស្រមើស្រមៃខ្ពស់ ។ មុខរបរដែលស័ក្តិសមជាអ្នកសម្ដែង, អ្នកនិពន្ធ, វិចិត្រករ, អ្នកតែងទំនុកភ្លេង, អ្នកវិភាគចំណីអាហារ, អ្នកសង្គមកិច្ចជាដើម ។
ជនណាដែលជារាសីមីនងាយមានអារម្មណ៍ប្រែប្រួល ចំណែករឿងស្នេហាក៏មានអារម្មណ៍ទន់ជ្រាយ, អារម្មណ៍ស្នេហ៍ប្រែប្រួល​ ប៉ុន្តែគេក៏ជាមនុស្សមានមន្តស្នេហ៍កញ្ជ្រោលចិត្ត មានជំនឿខាងសាសនា និងមានសម្ផស្សវិសេសផ្នែកចិត្តវិញ្ញាណ ឬញាណទី ៦ ។

4.ផ្កាលីលីៈផ្កាតំណាងមេសរាសី


លីលី ជាផ្កានៃភាពលេចធ្លោនិងភាពជាអ្នកដឹកនាំ ។ វាត្រូវបានចាត់ទុកជាផ្កាមួយប្រភេទទៀតដែលតែង​តែត្រូវបានយកទៅដាក់ទីខ្ពស់ ប៉ុន្តែទោះជានៅមិនខ្ពស់ប៉ុន្មាន ភាពលេចធ្លោរបស់វានៅតែទាក់ទាញអារម្មណ៍បានជានិច្ច ដូចបុគ្គលដែលជារាសី​មេសដែលមានភាពលេចធ្លោជាងអ្នកដទៃ ។
អ្នកគ្រប់គ្រងជំនួញ, អ្នកសម្ដែង, នាយទាហានជាន់ខ្ពស់ ឬអ្នកច្នៃប្រឌិតជាមុខរបរដែលស័ក្តិសមនឹងអ្នកដែលជារាសីមេស ។ ចំណែករឿងស្នេហាជាមនុស្សដែលពោរពេញដោយមនោសញ្ចេតនា, ចូលចិត្តគ្រប់គ្រង និងធ្វើជាម្ចាស់កម្មសិទ្ធិ ។

5.ផ្កាចំប៉ីៈផ្កាតំណាងឧសភរាសី



លក្ខណៈសម្បត្តិរបស់ផ្កាចំប៉ី គឺការគ្រប់គ្រងដ៏ល្អបំផុតសម្រាប់ខ្លួនឯង មានគំនិតនិងដាក់ផែនការក្នុង​រយៈពេលវែងយ៉ាងម៉ត់ចត់និងនឹងធឹង ស្រលាញ់ធម្មជាតិនិងមានគំនិតសុទិដ្ឋិនិយម ទើបជាមនុស្សកម្រខឹងនិងមានភាពគួរឲ្យគោរព ។
បុគ្គលដែលមានរាសីឧសភតែងតែចាយវាយដោយមានហេតុផល និងជាវិនិយោគិនដ៏ល្អ ស័ក្តិសមធ្វើការជា វេជ្ជបណ្ឌិត, ស្ថាបត្យករ, វិស្វករ, ឈ្មួញកណ្ដាល, អ្នកតុបតែង ។ គេជាមនុស្សដែលចូលចិត្តសោភណ្ឌភាពតាមធម្មជាតិ និងមានសម្ផស្សពិសេសរឿងបាតុភូតធម្មជាតិ ចំណែករឿងស្នេហាជាមនុស្សរក្សាសន្យា យល់ចិត្តយល់ថ្លើម និងការពារគូស្នេហ៍បានល្អ ។

6.ផ្កាម្លិះប្រែពណ៌:ផ្កាតំណាងមិថុនរាសី



ម្លិះប្រែពណ៌ជាផ្កាដែលមានសម្រស់ពិសេស មានមន្តស្នេហ៍សាមញ្ញៗ ទើបបុគ្គលដែលជារាសីនេះមានគំនិតបើកចំហ និងយូរ​អង្វែង ។ ការងារមុខរបរដែលលេចធ្លោ និងស័ក្តសមគឺ អ្នកកាសែត,តន្រ្តីករ,​ វេជ្ជបណ្ឌិតផ្នែកវះកាត់, អ្នកថតរូប, កវី និងការងារ​ដែលពាក់ព័ន្ធនឹងសិល្បៈគ្រប់ប្រភេទ ។
ប៉ុន្តែបុគ្គលមិថុនរាសីជាបុគ្គលមានការនិយមខ្ពស់ តែរកចំណូលបានទាប បទើបតែងតែបង្កបំណុលវ័ណ្ឌក ចំណែករឿងស្នេហាជាមនុស្សឆាប់ទន់ជ្រាយ ចូលចិត្តរាយមន្តស្នេហ៍និងជាមនុស្សព្រាន ដោយសារចូលចិត្តស្នេហ៍បែបរំភើបញាប់ញ័រគ្រប់ពេលវេលា។

7.ផ្កាឈូកៈផ្កាតំណាងកក្កដរាសី


ផ្កាឈូក ត្រូវបានចាត់ចូលលំដាប់ផ្កាដែលមានសម្រស់ត្រកាល ទន់ភ្លន់ រៀបរយ មានរបៀបរបប ប៉ុន្តែតែងតែត្រាំត្រែងក្នុង​អន្លង់នៃក្ដីស្រមៃដ៏ស្រស់ស្អាត ដែលគូសវាសដោយខ្លួនឯង ដោយមិនព្រមភ្ញាក់មកប្រចក្សនឹងការពិត និងតែងតែមានក្ដីសង្ឃឹមខ្ពស់ យកចិត្តទុកដាក់ចំពោះកិត្តិយសនៃភាពជាមនុស្ស ។
ជាមនុស្សមិនខ្ជះខ្ជាយ ប៉ុន្តែបើរឿងតុបតែងលម្អគេហដ្ឋានតែងតែចំណាយមិនស្ដាយ ។
មុខរបរដែលស័ក្តិសមគឺ ចិត្តវិទូ, វិនិយោគិន ឬការងារដែលជួយសម្របសម្រួលដល់គម្រោងនានា ចំណែកផ្នែកស្នេហាជា​មនុស្សចូលចិត្តប្រើមនោសញ្ចេតនា មិនងាយស្រលាញ់នរណាផ្ដាស ប៉ុន្តែបើបានជាស្រលាញ់ហើយគឺស្រលាញ់ងប់ ស្មោះត្រង់មិន​វៀចវេរ ចូលចិត្តស្នេហាមិនហ៊ឺហាហក់លោត ។

8.ផ្កាឈូករ័ត្នៈផ្កាតំណាងសីហរាសី


ផ្កាឈូករ័ត្ន ពោរពេញដោយមិត្តភាព, ភាពរួសរាយ, សប្បាយរីករាយ ។ ជាមនុស្សមិនស៊ាំញាំ មិនចូលចិត្តទាមទារការចាប់អារម្មណ៍ពីនរណា ព្រោះគេត្រូវការស្វែងរកសុភមង្គលដាក់ខ្លួន ជាងការប្រុងប្រយ័ត្ន ចេះតែខ្លាចនេះខ្លាចនោះកណ្ដាលចំណោមហ្វូងមនុស្សលោក ។
ជាបុគ្គលដែលស្រលាញ់ធម្មជាតិ តែខ្ជះខ្ជាយ ។ មុខរបរដែលស័ក្តិសមគឺអ្នកនិពន្ធ, មេធាវី, វាគ្មិន ចំណែក​ស្នេហាតែងតែមិនចូលចិត្តចំណងការចងរឹត តែចូលចិត្តបង្ហាញរឿងស្នេហានិងជាមនុស្សមានមនោ​សញ្ចេតនា អាចហៅថាព្រានកម្រិតទាប ឬកូនព្រានក៏ថាបាន ។

9.ផ្កាធូលីបៈផ្កាតំណាងកញ្ញារាសី


ផ្កាធូលីប តំណាងឲ្យភាពទន់ភ្លន់និងត្រូវការដុសខាត់ដ៏ល្អ ទើបបុគ្គលកញ្ញរាសីគឺជាមនុស្សយកចិត្តទុក​ដាក់ចំពោះអារម្មណ៍របស់អ្នកដទៃ ចូលចិត្តអាណិតអ្នកដទៃនិងឆ្លៀវឆ្លាត ហើយក៏ជាមនុស្សមានរបៀបរបប និងទៀងទាត់ចំពោះពេលវេលា ។
ភាពលេចធ្លោមួយទៀតដែលធ្វើឲ្យអ្នកដទៃច្រណែន គឺជាមនុស្សពូកែសន្សំប្រាក់ ។ មុខរបរដែល​ស័ក្តិសមគឺ វេជ្ជបណ្ឌិត, បណ្ណារក្ស, អ្នកវិភាគល្ខោននិងការងារសិល្បៈ ចំណែករឿងស្នេហាវិញ ពោរពេញដោយភាពផ្អែមល្ហែម យល់ចិត្តយល់ថ្លើមគ្នា ។

10.ផ្កាកុលាបៈ ផ្កាតំណាងតុលារាសី


កុលាប ជាផ្កាដ៏ប្រណីត, មានសម្រស់ស្អាត, មានភាពលេចធ្លោ ទើបបុគ្គលតុលារាសីមានមន្តស្នេហ៍នៅក្នុងក្រុមសន្ទនា ប៉ុន្តែគេមិនមែន​ជាមនុស្សមានរបៀបរបប ។
តន្រ្តីករជាន់ខ្ពស់, អ្នកជំនាញផ្នែកក្រាហ្វិចកុំព្យូទ័រ, អ្នកតុបតែងលម្អ, អ្នកជំនាញផ្នែកសម្រស់, ទីប្រឹក្សាផ្នែកលក្ខណៈសម្បត្តិ​ជាមុខរបរដែលស័ក្តិសមសម្រាប់បុគ្គលតុលារាសី ។ គេក៏ជាមនុស្សដែលមានជំនឿរឿងស្នេហាជ្រាលជ្រៅ ទើបស្នេហារបស់គេ​ពោរពេញទៅដោយអារម្មណ៍មនោសញ្ចេតនា និងផ្អែមល្ហែម តែក៏ឲ្យសេរីភាពទៅលើផ្នែកគំនិត ។

11.ផ្កាដំបងយក្សៈ ផ្កាតំណាងវិច្ឆិករាសី


ដំបងយក្ស មានភាពអាថ៌កំបាំងទាំងផ្នែកកំណើតកើតជានិងត្របកផ្កា ទើបបុគ្គលវិច្ឆិករាសីមានអាថ៌កំបាំងច្រើន ដែលរឿងនេះហើយធ្វើឲ្យគេមានមន្តស្នេហ៍គួរឲ្យស្វែងរកជានិច្ច ។ ជាមនុស្សមឹះៗ លាក់រឿងរ៉ាវរបស់ខ្លួនឯងដោយមិនប្រាប់ឲ្យអ្នកណាដឹង មិនចូលចិត្តចូលរួមកម្មវិធីក្នុងសង្គម ។
គេស័ក្តិសមនឹងមុខរបរ អ្នកបុរាណវិទ្យា, មេធាវី, ទីប្រឹក្សាវិនិយោគទុន, ឱសថការី, វេជ្ជបណ្ឌិតផ្នែកវះកាត់ ចំណែករឿង​ស្នេហាគឺជាមនុស្សម៉ត់ចត់តឹងរ៉ឹង ឆេវឆាវ តែក៏មានភាពទន់ភ្លន់និងជ្រាលជ្រៅ ហើយក៏មានមន្តស្នេហ៍ទាក់ទាញរឿងលើគ្រែ ថែម​ទាំងជាគូស្នេហ៍ដែលពោរពេញដោយអារម្មណ៍ និងការប្រាថ្នាទៀតផង ។

12.ផ្កាបក្សីសួគ៌ ឬផ្កាករវិកៈផ្កាតំណាងធនុរាសី


ផ្កាបក្សីសួគ៌ អ្នកដែលកើតក្នុងរាសីនេះនឹងមានភាពសុខសប្បាយក្នុងជីវិត​ ។ ឆាកជីវិតពោរពេញដោយការព្យាយាមនិងពុះពារ ប៉ុន្តែក៏​មាន​អារម្មណ៍ធូរស្រាល ទើបក្លាយជាមនុស្សមានគំនិតសុទិដ្ឋិនិយម ។ គេស័ក្តិសមធ្វើជាទេសចរ, អ្នកគូររូបតុក្កតា, អ្នកកំប្លែង, ពេទ្យសត្វ និងអ្នកបើកបរយន្តហោះ ។ ចំណែករឿងស្នេហាជាមនុស្សទន់ភ្លន់ ស្មោះត្រង់និងចូលចិត្តផ្សង ៕






ប្រភពឯកសារៈវេបសាយបរទេស

ប្រភពរូបភាពៈGoogle

No comments

Theme images by merrymoonmary. Powered by Blogger.