ម្ជូរព្រឹក្ស
ម្ជូរព្រឹក្ស ឬ ស្លឹកជូរ ឬ សណ្ដាន់ទេស
មានឈ្មោះភាសាអង់គ្លេសថា Rosella, Jamaican sorel, Roselle, Rozelle, Sorrel, Red
sorrel, Kharkade, Karkade, Vinuela, Cabitutu
មានឈ្មោះវិទ្យាសាស្ត្រថា Hibiscus
sabdariffa Linn. ក្នុងអម្បូរ MALVACEAE ។
ម្ជូរព្រឹក្ស
|
|
ចំណាត់ថ្នាក់វិទ្យាសាស្រ្ត
|
|
អាណាចក្រៈ
|
Plantae
|
(unranked)
|
Angiosperms
|
(unranked)
|
Eudicots
|
(unranked)
|
Rosids
|
លំដាប់
|
Malvales
|
អម្បូរ
|
Malvaceae
|
ពួក
|
Hibiscus
|
ប្រភេទ
|
H. sabdariffa
|
ឈ្មោះទ្វេនាម
Hibiscus
sabdariffa L.
|
មាតិកា
១.លក្ខណៈរុក្ខសាស្រ្ត
២.ឈ្មោះជាភាសាផ្សេងទៀតរបស់ម្ជូរព្រឹក្ស
៣.អត្ថប្រយោជន៍របស់ម្ជូរព្រឹក្ស
៤.តម្លៃអាហារូបត្ថម្ភក្នុង 100
ក្រាម
១.លក្ខណៈរុក្ខសាស្រ្ត
-ដើមម្ជូរព្រឹក្ស
រូបទី1
ម្ជូរព្រឹក្សជាតិណជាតិ ឬ ចុល្លព្រឹក្ស មានកម្ពស់ពី 50- 180 សង់ទីម៉ែត្រ មានច្រើនពូជធា ។ ដើមនិងមែករបស់វាមានពណ៌ក្រហមក្រមៅ ។
ម្ជូរព្រឹក្សបន្តពូជដោយការដាំគ្រាប់ ។
-ស្លឹកម្ជូរព្រឹក្ស
រូបទី2
ម្ជូរព្រឹក្សមានស្លឹកទោល មានសណ្ថានដូចបាតដៃម្រាម 3 ឬ ម្រាម 5 រាងទ្រវែង ចុងស្រួចរលែម ។
គែមស្លឹកដូចធ្មេញរណារ ចំណែកទំហំនិងប្រវែងស្រដៀងគ្នាគឺប្រហែល 8-15 សង់ទីម៉ែត្រ ឯមែកមានប្រវែងប្រហែល 5 សង់ទីម៉ែត្រ ។
-ផ្កាម្ជូរព្រឹក្ស
រូបទី3
ម្ជូរព្រឹក្សជាផ្កាទោល
ចេញផ្កាតាមចម្ពាមស្លឹកនិងមានត្របកផ្កាពណ៌ផ្កាឈូក ឬពណ៌លឿង នៅ ចំកណ្ដាលផ្កាមានពណ៌ចាស់ជាង
គឺពណ៌ឈាមជ្រូក ។
ផ្កាមានកេសរឈ្មោលភ្ជាប់គ្នាជាបំពង់ ។ ទងផ្កាមានប្រវែងខ្លី
មានស្លឹកតូចៗ មានរាងទ្រវែងនិងចុងស្រួច ។ ត្របកមានពី 8-12 ។ កន្សោមត្របកផ្កាដុះជាប់គ្នាក្ដោបគ្រាប់មានពណ៌ក្រមៅនិងស្រួយ ។
ពេលផ្ការីកនឹងមានខ្សែពុះចំកណ្ដាល មានប្រវែង 6 សង់ទីម៉ែត្រ ។
រូបទី4
-ផ្លែម្ជូរព្រឹក្ស
នឹង ទី5
ផ្លែរបស់វាមានរាងទ្រវែង
មានចុងស្រួច ប្រវែង 2.5 សង់ទីម៉ែត្រ ។ ពេលខ្ចីមានពណ៌បៃតង
ពេលចាស់ពណ៌ក្រមៅ ដែលពេលក្រៀមបែកចេញជា 5
ឆែក ដោយនៅក្នុងផ្លែមានគ្រាប់ពណ៌ត្នោត មានសណ្ឋានស្រដៀងនឹងក្រលៀន
មានចំនួនប្រហែល 30-35 គ្រាប់និងមានត្របកពណ៌ឈាមជ្រូក
ក្ដោបផ្លែ ដែលយើងហៅថានោប (Calyx) ឬដែលមនុស្សភាគច្រើនយល់ថាជាផ្កាម្ជូរព្រឹក្សនោះឯង
។
មាតិកា
១.លក្ខណៈរុក្ខសាស្រ្ត
២.ឈ្មោះជាភាសាផ្សេងទៀតរបស់ម្ជូរព្រឹក្ស
៣.អត្ថប្រយោជន៍របស់ម្ជូរព្រឹក្ស
៤.តម្លៃអាហារូបត្ថម្ភក្នុង 100
ក្រាម
១.លក្ខណៈរុក្ខសាស្រ្ត
-ដើមម្ជូរព្រឹក្ស
ម្ជូរព្រឹក្សជាតិណជាតិ ឬចុល្លព្រឹក្ស មានកម្ពស់ពី 50- 180 សង់ទីម៉ែត្រ មានច្រើនពូជធា ។ ដើមនិង មែករបស់វាមានពណ៌ក្រហមក្រមៅ ។
ម្ជូរព្រឹក្សបន្តពូជដោយការដាំគ្រាប់ ។
-ស្លឹកម្ជូរព្រឹក្ស
ម្ជូរព្រឹក្សមានស្លឹកទោល មានសណ្ថានដូចបាតដៃម្រាម 3 ឬ ម្រាម 5 រាងទ្រវែង ចុងស្រួចរលែម ។
គែមស្លឹកដូចធ្មេញរណារ ចំណែកទំហំនិងប្រវែងស្រដៀងគ្នាគឺប្រហែល 8-15 សង់ទីម៉ែត្រ ឯមែកមានប្រវែងប្រហែល 5 សង់ទីម៉ែត្រ ។
-ផ្កាម្ជូរព្រឹក្ស
ម្ជូរព្រឹក្សជាផ្កាទោល
ចេញផ្កាតាមចម្ពាមស្លឹកនិងមានត្របកផ្កាពណ៌ផ្កាឈូក ឬពណ៌លឿង នៅ ចំកណ្ដាលផ្កាមានពណ៌ចាស់ជាង
គឺពណ៌ឈាមជ្រូក ។
ផ្កាមានកេសរឈ្មោលភ្ជាប់គ្នាជាបំពង់ ។ ទងផ្កាមានប្រវែងខ្លី
មានស្លឹកតូចៗ មានរាងទ្រវែងនិងចុងស្រួច ។ ត្របកមានពី 8-12 ។ កន្សោមត្របកផ្កាដុះជាប់គ្នាក្ដោបគ្រាប់មានពណ៌ក្រមៅនិងស្រួយ ។
ពេលផ្ការីកនឹងមានខ្សែពុះចំកណ្ដាល មានប្រវែង 6 សង់ទីម៉ែត្រ ។
-ផ្លែម្ជូរព្រឹក្ស
ផ្លែម្ជូរព្រឹក្ស |
ផ្លែរបស់វាមានរាងទ្រវែង
មានចុងស្រួច ប្រវែង 2.5 សង់ទីម៉ែត្រ ។ ពេលខ្ចីមានពណ៌បៃតង
ពេលចាស់ពណ៌ក្រមៅ ដែលពេលក្រៀមបែកចេញជា 5
ឆែក ដោយនៅក្នុងផ្លែមានគ្រាប់ពណ៌ត្នោត មានសណ្ឋានស្រដៀងនឹងក្រលៀន
មានចំនួនប្រហែល 30-35 គ្រាប់និងមានត្របកពណ៌ឈាមជ្រូក
ក្ដោបផ្លែ ដែលយើងហៅថានោប (Calyx) ឬដែលមនុស្សភាគច្រើនយល់ថាជាផ្កាម្ជូរព្រឹក្សនោះឯង
។
គ្រាប់ម្ជូរព្រឹក្ស |
២.ឈ្មោះជាភាសាផ្សេងទៀតរបស់ម្ជូរព្រឹក្ស
-ភាសាចិនៈ ម៉ីគុយជា (玫瑰茄)
-ភាសាជប៉ុនៈ រ៉ូហ្សិរឹ (ローゼル
)
-ភាសាថៃៈ ក្រាចៀបព្រាវ/
ក្រាចៀបឌែង (กระเจี๊ยบเปรี้ยว/กระเจี๊ยบแดง)
៣.អត្ថប្រយោជន៍របស់ម្ជូរព្រឹក្ស
ម្ជូរព្រឹក្សមានសារធាតុ Anthocyanin
និង Pholyphynosls គឺ Protocatechuin Acid ដែលមានសារធាតុអុកស៊ីតកម្ម
ជួយបង្ការជំងឺមហារីក, ជួយពន្យារភាពចាស់ និងជួយឲ្យសរសៃឈាមទន់ ។
ក្រៅពីនេះម្ជូរព្រឹក្សក៏អាចធ្វើជាភេសជ្ជៈបានដែរ ជួយឲ្យអារម្មណ៍ស្រស់ស្រាយ ព្រោះវាមានសារធាតុអាស៊ីតស៊ីឌ្រិច ។
ប្រភពឯកសារៈវេបសាយបរទេស
ប្រភពរូបភាពៈGoogle
No comments