មារយាទរបស់ជនជាតិជប៉ុន
ប្រទេសជប៉ុនជាប្រទេសដែលសម្បូរបែបទៅដោយវប្បធម៌ប្រពៃណី ។ ការរស់នៅក្នុងជីវិតប្រចាំថ្ងៃរបស់ជនជាតិជប៉ុនបានយកវប្បធម៌របស់លោកខាងលិចបូកបញ្ចូលនឹងវប្បធម៌របស់ជប៉ុនកាលពីអតីតមកប្រើប្រាស់ជាមួយគ្នា ។
បើលោកអ្នករស់បាននៅជាមួយជនជាតិជប៉ុន ត្រឹមប៉ុន្មានថ្ងៃប៉ុណ្ណោះលោកអ្នកនឹងចូលទៅដល់វប្បធម៌ប្រពៃណីនោះ ។
1.ការចំណាយពេលនៅមីនីម៉ាត
អ្នកដែលឈរអានទស្សនាវដ្ដី ឬសៀវភៅរឿងតុក្កតានៅមីនីម៉ាត ឬបណ្ណាគារ ដោយចំណាយពេលយូរ គឺជារឿងដែលមើលឃើញញឹកញាប់នៅប្រទេសជប៉ុន ។
ពេលខ្លះអ្នកចាត់ការហាងប្រហែលភាវនាឲ្យអ្នកទាំងនោះឆាប់ត្រលប់ទៅផ្ទះវិញ ប៉ុន្ដែមនុស្សភាគច្រើនបែរជាមិនចាប់អារម្មណ៍នឹងទង្វើទាំងនោះ ផ្ទុយទៅវិញមានតែរីករាយ ព្រោះទង្វើនោះក្លាយជាផ្នែកមួយដែលធ្វើឲ្យហាងមានភាពអ៊ូអរ ។
ការឈរអានសៀវភៅតាមហាងបែបនោះហៅថា តាឈិយ៉ូមិ (立ち読み/tachiyomi) ។
2.ការទិញបញ្ញើពេលទៅដើរកម្សាន្ដគឺជាតួនាទី
ជនជាតិជប៉ុននិយមទិញរបស់ផ្ញើមិត្តរួមការងារ, ក្រុមគ្រួសារ ឬមិត្តភក្ដិពេលទៅដើរកម្សាន្ដ ដោយភាគច្រើននៅតែគិតថានោះជាតួនាទី ដូច្នេះហើយទើបអាចនិយាយបានថា ការដើរកម្សាន្ដ=របស់បញ្ញើ ហើយហាងលក់របស់បញ្ញើមានរបស់បញ្ញើច្រើនប្រភេទឲ្យជ្រើសរើស មិនថាជានំចំណី, សម្ភារសិក្សា, របស់កំប៉ិកកំប៉ុកជាដើម ។
3.ការហាត់ប្រាណតាមសំឡេងវិទ្យុនាពេលព្រលឹម
ជារៀងរាល់ព្រឹក Radio Exercise ប៉ុស្ដិ៍របស់ NHK ទាំងវិទ្យុនិងទូរទស្សន៍ចាត់ទុកជាកិច្ចការមួយរបស់ជនជាតិជប៉ុន ។ Radio Exercise រួមមានការធ្វើកាយវិការផ្នែករាងកាយដែលងាយស្រួល ដើម្បីពន្យឺតសរសៃសរសូងនិងភ្ញោចការធ្វើចលនារបស់ឈាម ជាការកម្ដៅសាច់ដុំ ។
Radio Exercise កាលដើមឡើយជារបស់អាមេរិក ត្រូវនាំចូលមកប្រទេសជប៉ុនកាលពីគ.ស 1928 ជាកិច្ចការដើម្បីលើកទឹកចិត្តនៅក្នុងការធ្វើការនិងជាការផ្សារភ្ជាប់ទំនាក់ទំនងនៅក្នុងក្រុម ។
បច្ចុប្បន្ននេះនៅតែមានជនជាតិជប៉ុនដែលហាត់ប្រាណតាម Radio Exercise ជារៀងរាល់ព្រឹកដល់ទៅ 20% ។
4.អត្ថន័យរបស់ X និង O
ជនជាតិជប៉ុនក៏មានភាសាកាយវិការដូចប្រទេសដទៃដែរ ជាកាយវិការដែលឃើញដំបូងអាចមិនដឹង ប៉ុន្ដែងាយយល់ ។
ការធ្វើដៃខ្វែងគ្នាជាតួអក្សរ X មានន័យថា NO បង្ហាញពីការបដិសេធ ឯការធ្វើដៃជាតួអក្សរ O នៅលើក្បាល មានន័យថា YES ។
5.ឧទានសព្ទដែលប្រើក្នុងការសន្ទនា
ជនជាតិជប៉ុននិយមប្រើពាក្យឧទានដែលហៅថា អៃស៊ឹជិ ពេលសន្ទនា ដែលការប្រើវាបង្ហាញឲ្យដៃគូសន្ទនាបានឃើញថាខ្លួនបានយកចិត្តទុកដាក់ស្ដាប់និងយកចិត្តទុកដាក់ចំពោះអ្វីដែលដៃគូសន្ទនានិយាយ នោះចាត់ទុកថាជមារយាទមួយ ។
អ្វីដែលគួរឲ្យចាប់អារម្មណ៍ជាពិសេសគឺ ជនជាតិបរទេសដែលអាស្រ័យនៅប្រទេសជប៉ុនរយៈពេលយូរតែងតែប្រើ អៃស៊ឹជិ នេះញឹកញាប់ដូចជនជាតិជប៉ុនដោយមិនដឹងខ្លួន ។
ខាងក្រោមនេះជាឧទាហរណ៍របស់ពាក្យឧទាន អៃស៊ឹជិ ដែលនិយមប្រើញឹកញាប់
-Hai (はい) = Yes
-Ee (ええ) = Yes
-Un (うん) = Yes/O.K.
-Sou de su ne (そうですね) ឬ Sou de su ka (そうですか) = I see / Is that so?
-Hon tou (本当) ឬ Hon tou ni (本当に) = Really!
-Ma ji (マジ) = Really!?
-Na ru ho do (なるほど) = I see.
6.ទីតាំងនៅក្នុងការអង្គុយនៅក្នុងពិធីជប់លៀងក្នុងវិស័យជំនួញ
ពិធីជប់លៀងក្នុងវិស័យជំនួញ ត្រូវកំណត់ច្បាស់លាស់តាមទំនៀមទម្លាប់ដែលមានតាំងពីបូរ៉ុមបូរាណ ។ ទោះសង្គមបច្ចុប្បន្នមិនតឹងរ៉ឹងដូចសម័យមុន ប៉ុន្ដែនៅតែមានការកំណត់កន្លែងអង្គុយសម្រាប់ចៅហ្វាយនាយ ឬបុគ្គលដែលមានតំណែងខ្ពស់ជាងខ្លួនដើម្បីជាការបង្ហាញឲ្យឃើញពីការគោរព ។
ការកំណត់ទីតាំងអង្គុយតាមធម្មតាមានដូចខាងក្រោមនេះ៖
ü អ្នកដែលមានតំណែងខ្ពស់បំផុតនៅមិនឆ្ងាយពីទ្វារ ឬកន្លែងអង្គុយនៅជ្រៅបំផុត ។
ü អ្នកដែលមានតំណែងបន្ទាប់នឹងអង្គុយជាប់អ្នកដែលមានតំណែងខ្ពស់បំផុតតាមលំដាប់ ។
ü បន្ទាប់មកបុគ្គលិកថ្មី ឬបុគ្គលិកទូទៅត្រូវអង្គុយជិតទ្វារ ។
នៅក្នុងពិធីជប់លៀងក្នុងវិស័យជំនួញ ទោះប្រាប់ថាជំនួញ តែមិនចាំបាច់តឹងរ៉ឹង ព្រោះកម្មវិធីជប់លៀងបែបនេះជាពិធីដែលមនុស្សគ្រប់រូបបានស្រែកហ៊ោលាភាពហត់នឿយពេញមួយថ្ងៃ ទើបមិនចាំបាច់យកចិត្តទុកដាក់រឿងឋានៈរវាងចៅហ្វាយនាយនិងកូនចៅ ឬអ្នកដែលមានអាយុច្រើនឬតិចជាង ។
នេះចាត់ទុកថាជាវប្បធម៌នៃការធ្វើការមួយរបស់ជប៉ុន ដែលការប្រណិប័តបែបនេះហៅថា មឹរេកុ មានន័យថា មិនបាច់ក្រែងចិត្ត ។
7.បែបបទនៃការសុំទោស
ពេលនាឡិការោទ៍មិនដំណើរការនឹងធ្វើឲ្យការចូលធ្វើការយឺតយ៉ាវចំនួនមួយម៉ោង នៅវេលានោះតើត្រូវទប់ទល់យ៉ាងណា?
ទោះយឺតយ៉ាវដោយស្ថានការណ៍ដែលយើងមិនអាចគ្រប់គ្រងបាន ឬគ្មានចេតនាមកយឺត មានមនុស្សភាគច្រើនដែលព្យាយាមអធិប្បាយពីហេតុផលទាំងនោះឲ្យមិត្តរួមការងារ ឬចៅហ្វាយស្ដាប់ ប៉ុន្ដែកាន់តែយឺតយ៉ាវ ការអធិប្បាយហេតុផលនោះកាន់តែធ្វើឲ្យពិបាកស្ដាប់ ដូច្នេះហើយទោះគ្មានចេតនាមកយឺត ការសុំទោសចាត់ទុកជារឿងដែលគួរធ្វើ ។
8.ការដោះដូរនាមប័ណ្ណ
ការដោះដូរនាមប័ណ្ណជារឿងសំខាន់ណាស់ក្នុងវិស័យជំនួញរបស់ជប៉ុន ហើយការដោះដូរនាមប័ណ្ណនេះក៏មានច្បាប់ទម្លាប់ដែរ ។
ü ត្រូវហុចនាមប័ណ្ណឲ្យដោយដៃពីរនិងលំទោនខ្លួន
ü ការសរសរក្នុងនាមប័ណ្ណចាត់ទុកថាជាទង្វើគ្មានមារយាទ
ü បើជាផ្លូវការ ត្រូវដាក់នាមប័ណ្ណនៅលើតុ
ü មិនគួរយកនាមប័ណ្ណទុកភ្លាមៗ គួរមើលអ្វីដែលសរសេរក្នុងនាមប័ណ្ណនោះឲ្យបានល្អ ករណីដែលត្រូវរក្សាទុកគឺត្រូវក្នុងសៀវភៅនាមប័ណ្ណ
ពេលបានទទួលនាមប័ណ្ណហើយ ទោះជាមនុស្សដែលមកជាមួយអ្នកដែលយើងទទួលយកនាមប័ណ្ណ ក៏យើងត្រូវតែប្រណិប័តន៍ដោយភាពរួសរាយរាក់ទាក់ ។
បើចាំមារយាទដែលនិយាយទាំងអស់នេះមិនបាន ការប្រាស្រ័យទាក់ទងជំនួញនឹងជនជាតិជប៉ុននឹងមិនរលូន ។
សម្រាប់ការហុចប្រាក់ថ្លៃទំនិញ ឬសេវាកម្មដោយឲ្យដល់ចាត់ទុកថាជារឿងធម្មតាសម្រាប់ប្រទេសជាច្រើននៅលើលោកនេះ
ប៉ុន្តែនៅប្រទេសជប៉ុនជារឿងដែលគួរមិនធ្វើ
។ នៅជប៉ុនមានថាសសម្រាប់ដាក់ប្រាក់ ដើម្បីភាពងាយស្រួលនិងច្បាស់លាស់នៃដំណាក់កាលនៃការទទួលប្រាក់និងអាប់ប្រាក់ ។
ពេលឡើងជណ្ដើរយន្ដជើង បើអ្នកមិនប្រញាប់ប្រញាល់ត្រូវដើរឡើង គឺត្រូវឈរអែបខាងឆ្វេង ដោយទុកផ្នែកខាងស្ដាំសម្រាប់អ្នកប្រញាប់ប្រញាល់ដើម្បីភាពងាយស្រួល ។ នេះជាមារយាទដែលត្រូវប្រណិប័តន៍ ប៉ុន្ដែបើចាំមិនបានថាត្រូវនៅខាងឆ្វេង ឬខាងស្ដាំគឺត្រូវមើលគេមើលឯង
។
បរិយាកាសក្នុងរថភ្លើងនៅប្រទេសជប៉ុនមានភាពស្ងប់ស្ងាត់ ការនិយាយគ្នា ឬការនិយាយទូរសព្ទឮខ្លាំងៗជារឿងគ្មានមារយាទ រួមទាំងការធ្វើកាយវិការច្រងេងច្រងាងដើម្បីថតស៊ែលហ្វី ឬការលេងនៅក្នុងរថភ្លើងមិនមែនជារឿងល្អ
។
ពេលមានឱកាសបានទទួលរបស់ពីជនជាតិជប៉ុន ជាពិសេសទទួលពីមនុស្សចាស់ អ្នកត្រូវទទួលដោយដៃទាំងពីរ
ព្រោះជាការគោរពនិងជាការផ្ដល់កិត្តិយសដល់អ្នកឲ្យ ព្រមទាំងនិយាយពាក្យថា អរគុណ យ៉ាងសុភាព ។
ありがとうございます(A-ri-ga-to-go-zai-ma-su) = Thank you
ប្រទេសជាច្រើនមានវប្បធម៌ឲ្យធីប បន្ទាប់ពីបានទទួលការបម្រើ ប៉ុន្ដែការឲ្យធីបនៅប្រទេសជប៉ុន មិនមែនជារឿងល្អ និងត្រូវចាត់ទុកថាជាការប្រមាថមើលងាយ ព្រោះគេធ្វើការបានទទួលប្រាក់ថ្លៃឈ្នួលរបស់គេរួចទៅហើយ មិនគិតថាជាសណ្ឋាគារ, តាក់ស៊ី, ភោជនីយដ្ឋាន ជាដើម ។
មិនមែនតែនៅប្រទេសជប៉ុនទេ ការទទួលទានអាហារប៊ូហ្វេដែលដួសមកហើយត្រូវទទួលទានឲ្យអស់គឺជារឿងដែលសមគួរនឹងធ្វើ
ប៉ុន្ដែមានអ្នកខ្លះដួសយកមកទុកចោល ។
ចំណុចនេះត្រូវប្រុងប្រយ័ត្នជានិច្ចថាមិនគួរធ្វើ ព្រោះជារឿងគ្មានមារយាទ បើចង់ទទួលទានគឺត្រូវឈប់ដើរ ហើយទទួលទានឲ្យអស់ ។
16.ការគារវៈ
ការគាវរៈក្នុងភាសាជប៉ុនហៅថា រេ (れい/Rei) ឬ អូជិហ្គិ (おじぎ/ O-ji-gi) ។
ជនជាតិជប៉ុនមិននិយមលើកដៃសំពះ ឬចាប់ដៃរលាក់ តែនិយមឱនគំនាប់ (លំទោន) ពេលជួបគ្នា ឬលាគ្នា ។ ប្រពៃណីនៃការឱនគំនាប់របស់ជនជាតិជប៉ុនមានភាពស្មុគស្មាញគួរសម គឺគួរឱនគំនាប់កម្រិតណា និងឱនគំនាប់យូរប៉ុនណា ឬចំនួនប៉ុន្មានដងនិងនៅក្នុងឱកាសអ្វី ដូចជាអ្នកដែលមានអាយុចាស់ជាងឱនឲ្យទាប តែបើស្រករគ្នាគឺឱនល្មម ។
ការឱនគំនាប់ ក្រៅពីប្រើពេលសម្រាប់លាគ្នា ឬជួបគ្នាហើយ គឺប្រើពេលត្រូវការអរគុណផងដែរដែរ ។
ü ការគារវៈបែបរាក់ទាក់ៈ ឱនត្រឹម 15 ដឺក្រេ ដោយប្រើពេលមួយភ្លែត ជាការរាក់ទាក់សាមញ្ញៗពេលជួបអ្នកស្គាល់គ្នា ឬមិត្តរួមការងារជាដើម ។
ü ការគារវៈបែបគោរពៈ ឱន 30 ដឺក្រេ ជាការបង្ហាញពីការគោរព ដូចជាការ ភ្ញៀវ ចៅហ្វាយ ឬរៀមច្បងជាដើម ។
ü ការគារវៈបែបលើកតម្កើងៈ ឱន 45 ដឺក្រេ ដោយប្រើរយៈពេល 2 វិនាទី ជាការបង្ហាញឲ្យឃើញពីការគោរពបែបឱនលំទោនចំពោះអ្នកដែលមានអាយុច្រើនជាង ឬបុគ្គលដែលយើងគោរព ។
ការដឹកជញ្ជូនសាធារណៈដូចជារថយន្តក្រុង
រថភ្លើងអាកាសតែងតែមានកន្លែងអង្គុយពិសេសសម្រាប់ស្ដ្រីមានផ្ទៃពោះ
កុមារ ជនពិការ ឬមនុស្សចាស់ជរា ដែលត្រូវងើបចេញដើម្បីឲ្យបុគ្គលទាំងនោះអង្គុយ ប៉ុន្តែនៅប្រទេសជប៉ុនគេទុកកន្លែងនោះចោល គ្មានអ្នកណាអង្គុយ ឬបើច្រឡំអង្គុយ គឺគួរតែប្រញាប់ងើបដើម្បីឲ្យបុគ្គលទាំងនោះអង្គុយ ។
ជនជាតិជប៉ុនមិនពាក្យស្បែកជើងពេលចូលអគារ
ភោជនីយដ្ឋានអង្គុយដោយកន្ទេល ។ គេដោះស្បែកជើងទៅទុកនៅកន្លែងដាក់ស្បែកជើង ដោយបែរមុខស្បែកជើងទៅរកទ្វារ ជួនកាលគេមានស្បែកជើងផ្ទាត់សម្រាប់ពាក់ដើរក្នុងអគារ ឬបន្ទប់ទឹក ។
ប្រទេសជប៉ុនជាប្រទេសគោរពវិន័យ ជាពិសេសការតម្រង់ជួរដើម្បីធ្វើរឿងអ្វីមួយ សូម្បីតែការទទួលរបស់បរិច្ចាគ បើជាកន្លែងផ្សេងវិញគឺអាចមានការចូលទៅដណ្ដើមគ្នា ប៉ុន្ដែប្រទេសជប៉ុន ប្រជាជនត្រូវតម្រង់ជួរឲ្យមានរបៀបរៀបរយ ។
ការចូលដោយមិនតម្រង់ជួរដើម្បីឆាប់បានរបស់ដោយចេតនា
ឬអចេតនាចាត់ទុកជាថារឿងធំ ដូច្នេះហើយមុនចូលប្រើប្រាស់សេវាកម្មអ្វីមួយត្រូវតែសង្កេតឲ្យច្បាស់ថាគេត្រូវតម្រង់ជួរដែរទេ បើមានគឺត្រូវតម្រង់ជួរតាមរបៀបរបប ដែលចាត់ទុកថាជាការផ្ដល់កិត្ដិយសឲ្យខ្លួនឯងនិងអ្នកដទៃ ។
ពេលចូលបន្ទប់ទឹក តែងតែឃើញស្លាកបម្រាម ហាមចោលក្រដាសអនាម័យក្នុងចានបង្គន់ ព្រោះនឹងធ្វើឲ្យស្ទះលូ ប៉ុន្ដែនៅប្រទេសជប៉ុនមានក្រដាសអនាម័យទុកសម្រាប់ប្រើប្រាស់ក្នុងបន្ទប់ទឹក ជាក្រដាសដែលត្រូវទឹកហើយរលាយភ្លាមៗ
អាចបោះចូលក្នុងចានបង្គន់បាន ។
នៅប្រទេសជប៉ុនឡានក្រុងតែងតែចូលគ្រប់ចំណត ត្រឹមយើងឈរឲ្យត្រូវចំណត គឺអាចឡើងរថយន្តក្រុងបាន ព្រោះគេមានតារាងពេលវេលាធ្វើដំណើរច្បាស់លាស់ត្រឹមត្រូវ ។
22.ការប្រើភាសាចំពោះកម្រិតនៃទំនាក់ទំនង
22.ការប្រើភាសាចំពោះកម្រិតនៃទំនាក់ទំនង
សង្គមជប៉ុនជាសង្គមដែលផ្ដោតសំខាន់ទៅលើក្រុមនិងសមាជិកក្នុងក្រុម
ដោយមានស្ថានភាពជាការចង្អុលបង្ហាញអ្នក ដែលអាស្រ័យនៅកន្លែងតែមួយ ឬធ្វើការកន្លែងតែមួយនោះចាត់ទុកថាជាក្រុមតែមួយហៅថា អឹស៊ិ (うち/Uchi) និងសម្រាប់អ្នកដែលនៅកន្លែងផ្សេង ប្រទេសផ្សេងគឺគិតថាជាអ្នកក្រៅ ឬអ្នកដទៃហៅថា សុកូ (そこ/Soko) ។
ជនជាតិជប៉ុនប្រើភាសានិងការប្រណិប័តន៍ខ្លួនចំពោះអ្នកដែលនៅកន្លែងដូចគ្នា
ដោយប្រើភាសាសុភាពនិងឱនលំទោនចំពោះអ្នកដទៃ
ទោះខ្លួនមិនត្រូវការការសរសើរពីអ្នកណាក៏ដោយ
។
ការប្រើភាសារបស់ជនជាតិជប៉ុនជារឿងមួយ
ដែលធ្វើឲ្យយើងមើលឃើញលក្ខណៈនៃការទំនាក់ទំនងរបស់ជនជាតិជប៉ុនក្នុងសង្គមបានថា ដៃគូសន្ទនាមានទំនាក់ទំនងយ៉ាងណា អ្នកណាចាស់ជាងអ្នកណា ឬស្និទ្ធស្នាលនឹងគ្នាប៉ុនណា ជាក្រុមតែមួយឬក្រុមផ្សេង ជាមនុស្សស្រីឬមនុស្សប្រុស ។ ការប្រើភាសានៅក្នុងការនិយាយរបស់ជនជាតិជប៉ុន ពេលនិយាយរឿងខ្លួនឯង រួមទាំងការនិយាយពីអ្វីផ្សេងដែលពាក់ព័ន្ធនឹងខ្លួនឯង គេត្រូវប្រើពាក្យឱនលំទោន ពេលនិយាយជាអ្នកដទៃនិងពាក្យសរសើរដល់ដៃគូសន្ទនា ។
ការផ្ដោតសំខាន់ចំពោះបុគ្គលដទៃក្នុងសង្គមជាភាពលេចធ្លោរបស់ជនជាតិជប៉ុន
ធ្វើឲ្យជនជាតិជប៉ុនក្លាយជាមនុស្សប្រុងប្រយ័ត្ននិងផ្ដោតសំខាន់ទៅលើអារម្មណ៍របស់អ្នកដទៃជាខ្លាំង
។
ក្នុងការប្រើភាសា ការបង្ហាញពីការយកចិត្តទុកដាក់ចំពោះដៃគូសន្ទនា ដូចជាប្រើពាក្យពេចន៍និងអាកប្បកិរិយាជ្រៀតជ្រែកដើម្បីបង្ហាញពីការយកចិត្តទុកដាក់ចំពោះដៃគូសន្ទនា ឬផ្អាកនិយាយដើម្បីឲ្យដៃគូសន្ទនាមានឱកាសបានចូលរួមសន្ទនា ឬនិយាយបង្វែរ មិនបញ្ជាក់ត្រង់ៗ ឬទុកពេលឲ្យដៃគូសន្ទនាបានគិតដោយខ្លួនឯង ។
ចំពោះការសន្ទនាជាមួយជនជាតិជប៉ុនជារឿងគ្មានមារយាទ
បើយើងមិននិយាយពីទង្វើរបស់ម្នាក់នោះដែលមានផលប្រយោជន៍ចំពោះយើង និងត្រូវប្រើសំណួនដែលធ្វើឲ្យរឭកដល់គុណបុណ្យចំពោះទង្វើនោះដែរ ដូចជា អរគុណដែលបានឧបត្ថម្ភគាំទ្រយើងជានិច្ច រឿងថ្ងៃមុនអរគុណច្រើន (អាចមិនបានធ្វើអីឲ្យ) តែជាមារយាទដែលគួរនិយាយតាមទំនៀមទម្លាប់ប្រពៃណីរបស់ជនជាតិជប៉ុន ។
23.វិធីឆ្លើយបដិសេធរបស់ជនជាតិជប៉ុនដែលមានលក្ខណៈពិសេស
ចំពោះការរាប់អានគ្នាជនជាតិជប៉ុនផ្ដោតសំខាន់ចំពោះភាពចុះសម្រុងគ្នាសម្រាប់ទំនាក់ទំនងរវាងបុគ្គលនិងបុគ្គលជាខ្លាំង និងដោយហេតុផលនេះហើយ ទើបជនជាតិជប៉ុនមិនចូលចិត្តធ្វើឲ្យមានភាពប្រេះឆាចំពោះទំនាក់ទំនង ព្រោះការបដិសេធច្បាស់លាស់ ដូចជាពេលបដិសេធការអញ្ជើញបបួល ឬណែនាំ បញ្ចៀសការឆ្លើយដោយនិយាយពាក្យថា ឆ្យុតតុ (ちょっと/chot-to ) ។
ពាក្យថា ឆ្យុតតុ មិនត្រឹមតែប្រើសម្រាប់ទាមទារការចាប់អារម្មណ៍ប៉ុណ្ណោះទេ អាចប្រើពេលយើងបដិសេធផងដែរ ។ វាជាសំណួនដែលមាន ភាពងាយស្រួល សូម្បីនៅក្នុងស្ថានការណ៍ពាក់ព័ន្ធនឹងជំនួញក៏អាចប្រើបាន ដូចជាករណីបដិសេធការចរចារមុខជំនួញចំពោះដៃគូ សំណួនដែលប្រើញឹកញាប់គឺ ខេនតុ ស៊ិម៉ាស៊ឹ (けんとう してみま/ken-to shi-te-mi-ma-su) ដែលមានន័យថា នឹងពិចារណាមើល ប៉ុន្តែតាមពិតទៅមានន័យថា សុំកុំមានសង្ឃឹមចំពោះចម្លើយ នោះឯង ។
24.ពេលត្រូវអញ្ជើញឲ្យទៅលេងផ្ទះ
ពេលអ្នកបានទទួលការអញ្ជើញឲ្យទៅលេងផ្ទះរបស់ជនជាតិជប៉ុន
ចាត់ទុកថាមានកិត្តិយសណាស់ ព្រោះជនជាតិជប៉ុនគិតថាផ្ទះរបស់ខ្លួនតូចចង្អៀត
ទើនមិនសូវទទួលភ្ញៀវ សូម្បីតែជនជាតិជប៉ុនគ្នាឯង ដូច្នេះហើយទើបភោជនីយដ្ឋាន ហាងកាហ្វេក្លាយជាទីពេញនិយម ។ ពេលអ្នកបានទទួលការអញ្ជើញហើយ សុំកុំភ្លេចនាំយករបស់បញ្ញើតិចតួចទៅផ្ញើម្ចាស់ផ្ទះ អាចជាផ្លែឈើ ផ្កា នំចំណី ដើម្បីបង្ហាញពីទឹកចិត្ត ។
ü បើជាការអញ្ជើញទៅទទួលទានអាហារ អ្នកអាចទិញជាស្រាទៅផ្ញើ ព្រោះជនជាតិជប៉ុននិយមផឹកស្រា ។
ü កុំនាំមិត្តភក្ដិទៅជាមួយដោយមិនបានប្រាប់ម្ចាស់ផ្ទះ ព្រោះម្ចាស់ផ្ទះអាចមានអារម្មណ៍តានតឹងនិងជារឿងមិនសុភាព ។
ü បន្ទាប់ពីត្រលប់មកផ្ទះរបស់ខ្លួនហើយ កុំភ្លេចផ្ញើសាទៅអរគុណ ឬទូរសព្ទទៅរក
និងសុំជួបគ្នាលើកក្រោយទៀត ដោយកុំភ្លេចអរគុណដែលគេ បបួលយើងទៅលេងផ្ទះ ។
25.មារយាទពេលទៅលេងផ្ទះរបស់ជនជាតិជប៉ុន
ពេលទៅលេងផ្ទះរបស់ជនជាតិជប៉ុនជាពិសេសមនុស្សចាស់ អ្វីដែលគួរប្រយ័ត្នគឺពេលវេលា ដោយមិនគួរទៅចំម៉ោងទទួលទានអាហារ ក្រៅពីម្ចាស់ផ្ទះបបួលឲ្យទទួលទានអាហារជាមួយ ។ ជនជាតិជប៉ុនគិតថាការទៅលេងផ្ទះរបស់អ្នកដទៃនៅម៉ោងទទួលទានអាហារជារឿងគ្មានមារយាទ
។
ពេលវេលាស័ក្ដិសមសម្រាប់ការទៅលេងគឺពេលថ្ងៃរាងខ្ពស់ ឬថ្ងៃរសៀល ។ មិនគួរទៅល្ងាចពេកទេ ព្រោះមេផ្ទះរបស់គេត្រូវរៀបចំអាហារសម្រាប់ពេលល្ងាច បើដោយចៃដន្យទៅដល់ផ្ទះរបស់គេខណៈដែលគេទទួលទានអាហារ យើងគួរនិយាយថា សុំទោសដែលមករំខានពេលទទួលទានអាហារ (おしょくじ ちゅう に おじゃまして もうしわけ ありません/O-sho-ku-ji chu
ni o-ja-ma-shi-te mou-shi-wa-ke a-ri-ma-sen) និងគួរតែរង់ចាំនៅបន្ទប់ផ្សេង ។ តាមធម្មតាម្ចាស់ផ្ទះមិនបបួលទទួលទានអាហារទេ
(រឿងនេះមិនដូចនៅស្រុកយើង) ព្រោះម្ចាស់ផ្ទះមិនបានត្រៀមអាហារសម្រាប់ភ្ញៀវ និងតាមធម្មតាអ្នកដែលមកលេងផ្ទះអ្នកដទៃគឺត្រូវទទួលទានអាហារឲ្យរួចរាល់សិន សឹមទៅ ។
ពេលទៅលេងផ្ទះអ្នកដែលមានអាយុចាស់ជាងគួរយករបស់ទៅជាមួយ ចាត់ទុកថាជាមារយាទល្អ ។ តាមធម្មតារបស់បញ្ញើក្នុងករណីទៅលេងផ្ទះអ្នកដទៃគួរតែជានំដែលដាក់ក្នុងប្រអប់ស្អាត (មិនមែនដាក់ក្នុងថង់ប្លាស្ទិកធម្មតា) ឬនំខេកដែលនៅប្រទេសជប៉ុនមានហាងលក់នំស្អាតៗដាក់ប្រអប់ល្អៗច្រើន ព្រោះតាមមារយាទ ជនជាតិជប៉ុនមានឱកាសប្រើញឹកញាប់
ដែលនំបែបនេះមិនមែនជានំដែលទិញសម្រាប់ឲ្យអ្នកទទួលទាន តែសម្រាប់ធ្វើជារបស់បញ្ញើពេលទៅលេងផ្ទះអ្នកដទៃ ។
26.មារយាទនៅតុអាហារ
ពេលទទួលទានអាហារជាមួយជនជាតិជប៉ុន មុនពេលទទួលទានត្រូវនិយាយពាក្យថា តោះ! ញ៉ាំបាយ
(いただきます/Itadakimasu) និងពាក្យថា អរគុណសម្រាប់អាហារមួយពេលនេះ (ごちそうさまでした/Go-chi-sou-sa-ma de-shi-ta) ពេលទទួលទានអាហាររួចរាល់ ដោយការនិយាយពាក្យនេះចាត់ទុកថាជាទំនៀមទម្លាប់ដែលត្រូវធ្វើនិងមានន័យដល់ការអរគុណ
។
តាមធម្មតាជនជាតិជប៉ុនចាត់ទុកថា
ការទទួលទានអាហារមុនអ្នកដទៃដោយមិនសុំការអនុញ្ញាតពីម្ចាស់ផ្ទះជារឿងគ្មានមារយាទ ។
ខណៈពេលទទួលទានអាហារជនជាតិជប៉ុនតែងតែនិយាយពាក្យថា អូអ៊ិស៊ិ ឬ អយស៊ី (おいしい/ Oishii) ដែលមានន័យថាឆ្ងាញ់ ដើម្បីសរសើរចុងភៅ និងចាត់ទុកថាជាការអរគុណ ។
ការទទួលទានអាហារប្រភេទសរសៃ
ការហុត ឬទំពាឮសំឡេងខ្លាំងៗ ក្រៅពីជារឿងល្អហើយ ក៏ចាត់ទុកថាជាការសរសើរចុងភៅ ។
តាមមារយាទរបស់ជនជាតិជប៉ុន គួរទទួលទានបាយអស់ពីចាន បើជាអាហារឈុតគួរតែទទួលទានគ្រប់មុខ លើកលែងតែទទួលទានមិនបាន ។
មុនពេលបើកទូរទឹកកកដើម្បីយក
ឬទុកដាក់របស់ គួរសុំការអនុញ្ញាតពីម្ចាស់ផ្ទះជាមុនសិន ។
ជនជាតិជប៉ុនស្ទើរតែគ្រប់ផ្ទះប្រើតង្កៀបនៅក្នុងការទទួលទានអាហារ
។
ការអនុវត្តនៅតុអាហារជារឿងដែលគួរតែជៀសវាងគឺ៖
ü ក្ដាប់តង្កៀបជាកិរិយាមិនល្អ
ü ការចាប់តង្កៀបនិងចានបាយដោយដៃតែមួយ
ü ការរុញចានទៅខាងមុខដោយតង្កៀប (ចង់យក ឬរុញអ្វីក៏ដោយត្រូវប្រើដៃ)
ü ការយកចង្កឹះចាក់អាហារ
ü ការជ្រើសរើសតែអាហារដែលមានរសជាតិឆ្ងាញ់ (កុំភ្លេចថាអ្នកណាៗក៏ចង់ទទួលទានរបស់ឆ្ងាញ់នៅក្នុងចានដែរ កុំទទួលទានម្នាក់ឯងទាល់តែអស់រលីង)
ü ការកាន់ចង្កឹះសំកាំងដើម្បីពិចារណាម្ហូបដែលគួរទទួលទាននៅលើតុអាហារ (និយាយសាមញ្ញៗគឺបើចង់ទទួលទានអ្វី ចាប់របស់នោះមកទទួលទានល្អជាង រើសទៅរើសមកដូចទុករបស់មិនឆ្ងាញ់ឲ្យអ្នកដទៃទទួលទាន ទោះចង់ទទួលទានខ្លាំងក៏ត្រូវតែមានមារយាទដែរ)
ü ការដោតចង្កឹះនឹងបាយជារឿងមួយមិនគួរធ្វើ
ü ហាមចាប់តង្កៀបទាល់តែអ្នកដែលមានអាយុចាស់ជាងចាប់មុន
ü ហាមកោសគ្រាប់បាយពីតង្កៀប
ü ហាមទទួលទានស៊ុបដោយមិនលើកចានស៊ុបចេញពីថាស
ü ហាមដួសអាហារក្នុងចានដែលនៅឆ្ងាយពីដៃ ដោយមិនលើកចានទ្រ
ü ហាមលើកចាននៅស្ដាំដៃដោយដៃឆ្វេង ឬលើកចាននៅឆ្វេងដៃ ដោយដៃស្ដាំ
ü ហាមយកអាហារដែលមានទឹកជ្រលក់រាវៗស្រោចលើបាយ
ü ហាមចាប់និងខាំអាហារ ដែលមិនអាចទទួលទានបានក្នុងមួយ ម៉ាត់ ត្រូវកាត់ ឬរំលែកវាឲ្យតូចៗដោយតង្កៀប
27.ការជួយចេញថ្លៃអាហារ
ជនជាតិជប៉ុនតែងតែមានការចែករំលែកគ្នា ជួយចេញថ្លៃអាហារដែលទទួលទានដូចជនជាតិលោកខាងលិចដែរ ។
28.ការបញ្ចេញសំឡេង
នៅទីក្រុងធំអ្នកខ្លះងាយនឹងឮសំឡេងដែលកើតឡើងនៅក្នុងការរស់នៅប្រចាំថ្ងៃ និងមិនចិត្តទូលាយព្រមទទួលយកសូម្បីតែសំឡេងកូនក្មេង ដូច្នេះហើយសូមប្រុងប្រយ័ត្ន បើអាស្រ័យនៅផ្ទះរួម ដូចជាអាផាតមិនត៍ ។
ជាទូទៅក្រោយម៉ោង
22:00 សូមកុំឡូឡាឲ្យអ្នកជិតខាងឮ ព្រោះអ្នកខ្លះធ្វើការពេលយប់ សម្រាកនៅពេលផ្ទះ ឬអ្នកខ្លះធ្វើការពេលថ្ងៃសម្រាកពេលយប់
ទើបជាពេលវេលាសំខាន់សម្រាប់ពួកគេ ។ មានពេលខ្លះសម្រាប់ខ្លួនឯងអាចមិនឮខ្លាំង តែដោយសារសំណង់អគារអាចធ្វើឲ្យកើតមានសំឡេងរំខានដល់អ្នកជិតខាងបាន ជាពិសេសការប្រើម៉ាស៊ីនបូមធូលី ម៉ាស៊ីនបោកខោអាវ ការបើកបិទទ្វារនៅពេលយប់ ។
បើមានបញ្ហារឿងសំឡេងរំខាន ករណីសម្រាកផ្ទះរួម សូមរាយការណ៍ទៅម្ចាស់អគារដែលធ្វើកិច្ចសន្យាជួលជាមួយ ក្រៅពីនេះគឺពិភាក្សាជាមួយមន្រ្ដីមើលត្រូវតំបន់របស់ខ្លួន ។
ប្រភពឯកសារៈវេបសាយបរទេស
ប្រភពរូបភាពៈGoogle
No comments