លូគាន់ចុង
លូគាន់ចុង (Luo Guanzhong) តាមសំនៀងចិនកុកងឺ ឬ ឡគួនតុង តាមសំនៀងចិនហុក កៀន (ចិនកាត់ៈ罗贯中 , ចិនពេញ 羅貫中, ភីងអ៊ីងៈ) មានឈ្មោះកំណើតថា លូប៉ិន (羅本, 罗本) ។
គេជាអ្នកប្រាជ្ញនិងជាអ្នកនិពន្ធជនជាតិចិន កាលពីសតវត្សរ៍ទី 14 (គ.ស 1330-គ.ស 1400) ឬចុងសម័យរាជវង្សយានដល់រាជវង្សមីង (រាជវង្សមេង) ។
រូបសំណាករបស់លូគាន់ចុង |
លូគាន់ចុង ជាអ្នកនិពន្ធប្រលោមលោកប្រវត្តិសាស្រ្តរឿង «នគរបី» ឬ «សាមកុក» (三国演义, 三國演義/Romance of the Three Kingdoms) ហើយក៏មានឈ្មោះថាជាអ្នកកែសម្រួលរឿង «សុងជាង» ឬ
«សុងកាំង» ផងដែរ ។
រឿងទាំង 2 នេះត្រូវចាត់ទុកថាជាប្រលោមលោកទី 2 នៅក្នុងចំណោមប្រលោមលោកទាំង 4 នៃមហាវណ្ណកម្មរបស់ចិន
ដែលរួមមាន៖
1-នគរបី
ឬ សាមកុក (三国演义, 三國演義/Romance of the Three Kingdoms)
2-សុងជាង ឬ សុងកាំង (宋江/Water Margin) និពន្ធដោយ ស៊ឺណៃអាន់
3-ស៊ីយ៉ូវជី ឬ ដំណើរឆ្ពោះទៅទិសខាងលិច (西游记/Journey
to the West) និពន្ធដោយ អ៊ូឆឹងអិន (ខ្មែរយើងតែងតែស្គាល់តាមរយៈរឿង ដំណើរផ្សេងព្រេងរបស់ថាងចេង ឬ ស៊ុនអ៊ូខុង )
4-ហុងឡូវមឹង ឬ ក្តីស្រមៃនៅវិមានក្រហម (红楼梦/The
Dream of the Red Chamber) និពន្ធដោយ ឆាវសៀឈីន
ជីវប្រវត្តិរបស់ លូគាន់ចុង គ្មាននរណាដឹងច្បាស់ ប៉ុនែ្តមានការបញ្ជាក់ថាគេមានជីវិតរស់នៅនៅចុងរជ្ជកាលយានដល់ដើមរជ្ជកាលមីង
។ អ្នកប្រាជ្ញម្នាក់ឈ្មោះ
ជាចុងមីង (賈仲明) បានកត់ត្រាថាធ្លាប់ជួប លូគាន់ចុង នៅប្រហែលគ.ស 1364 ថាជាអ្នកស្រុកថៃយាន (太原) ប៉ុនែ្តអ្នកប្រាជ្ញប្រវត្តិសាស្រ្តនៅសម័យកាលដូចគ្នាជាច្រើនរូបសុទ្ធតែបញ្ជាក់ពីស្រុកកំណើតរបស់
លូគាន់ចុង ខុសគ្នា ដូចជាមកពីហាងចូវ (杭州) មកពីជាងណាន ឬ ជាំងណាន (江南) ប៉ុន្តែថៃយានគួរតែជាស្រុកកំណើតរបស់គេពិតប្រាកដ ព្រោះជាទីតាំងផ្ទះរបស់ត្រកូល
លូ ដែលមានឈ្មោះរបស់លូគាន់ចុង ក្នុងពង្សាវលីវដែរ ។
លូគាន់ចុង ធ្លាប់ចូលរួមក្នុងក្រុមប្រឆាំងនឹងរាជវង្សយានមួយក្រុម (ក្រោយមកត្រូវ
មីងថៃជូ ឬ ជូយានចាង «朱元璋» ឬអធិរាជហុងអ៊ូ «洪武帝» វាយបំបែក) ដោយមានតួនាទីជាទីប្រឹក្សា ។
ប្រវត្តិវិទូមួយចំនួនសង្ស័យថា លូគាន់ចុង និង ស៊ឺណៃអាន់ ជាបុគ្គលតែម្នាក់
ឬមិនអីចឹង ស៊ីណៃអាន់ ជានាមប៉ាកកានៅក្នុងការនិពន្ធរឿង «សុងកាំង» ក៏ថាបាន
ព្រោះសាច់រឿងពាក់ព័ន្ធនឹងការប្រឆាំងនឹងរដ្ឋាភិបាល ។
អនុស្សាវរីយ៍របស់លូគាន់ចុងនៅស្រុកតុងភីង ខេត្តសានតុង |
ស្នាដៃរបស់ លូគាន់ចុង
Ø នគរបី ឬ សាមកុក (Romance of the Three
Kingdoms)
Ø សុងកាំង (Water Margin) (editing)
Ø ភឹងយ៉ូវឈាន់ (粉妝樓)
Ø សានស៊ុយភីងយ៉ូវឈាន់
(三遂平妖傳/The
Three Sui Quash the Demons' Revolt)
Ø អវសានរាជវង្សថាងនិងហេតុការណ៍សម័យ
5 រាជវង្សហឹ្វងចួងឡូវ (残唐五代史演義/The End of Tang Dynasty and the Period of the
Five Dynasties)
Ø ស៊ុយថាងជឺចួន (隋唐志傳/Sui Tang Zhizhuan)
Ø កំណត់ត្រាសម័យរាជវង្សស៊ុយនិងរាជវង្សថាង
(隋唐兩朝志傳/The Chronicle of the Sui and Tang Dynasties)
ប្រភពឯកសារៈវេបសាយបរទេស
ប្រភពរូបភាពៈGoogle
No comments