Header Ads

Header ADS

តួលេខតាមជំនឿរបស់ជនជាតិចិន



ជនជាតិចិនមានជំនឿថាតួលេខមួយចំនួនជាលេខនៃសំណាងល្អ (吉利/ auspicious) ឬសំណាងអាក្រក់ (不利/ inauspicious) ហើយពាក្យក្នុងភាសាចិនដែលតួលេខបញ្ចេញសំឡេងស្រដៀងគ្នា ដោយជឿថាលេខ 068 និង 9 ជាលេខមង្គលដោយ​សារជាពាក្យមានសូរស្រដៀងនឹងពាក្យដែលមានន័យវិជ្ជមាន ។
១.លេខមង្គល ឬលេខសំណាង (Lucky numbers)
-លេខ 0
លេខ 0  ( , Pinyin:líng níng) មានន័យថា ទាំងអស់ (all) និងធ្វើឲ្យតួលេខចំនួនទឹកប្រាក់ផ្នែកខាងចុងកាន់តែកើនឡើង ។
-លេខ 2
លេខ 2  ( , Pinyin:èr liăng) ជាតួលេខដែលតែងតែត្រូវបានទទួលស្គាល់ថាជាលេខល្អនៅក្នុងវប្បធម៌ចិន ដោយមានជំនឿថា “របស់ល្អតែងតែមកជាគូ” និងតែងតែឃើញមានតួលេខជាន់គ្នានៅក្នុងការទិញទំនិញ ដូចជា សេចក្ដីសុខ ដែលមានតួអក្សរថា សេចក្ដីសុខជាគូ ឬ សុខទ្វេដង (សុខជាអនេក) ដែលមកពីតួអក្សរ (សេចក្ដីសុខ) អក្សរពីររួមគ្នា ។
តាមភាសាចិនកាតាំង លេខ 2 (Jyutping:ji  loeng) ជាពាក្យទ្វេនាមនៃពាក្យថា ស្រួល ឬ ងាយ () និងពាក្យថា ស្រស់ស្រាយ () នៅភាគខាងជើងនៃប្រទេសចិន ។
លេខនេះពេលប្រើជាគុណសព្ទមានន័យថា ល្ងង់ ។
-លេខ 3
លេខ 3  (, Pinyin:sān, Jyutping:saam1) មានសំឡេងស្រដៀងនឹងពាក្យថា កើត ក្នុងភាសាចិន (, Pinyin: shēng, Jyutping: saang1) និងចាត់ទុកថាជាលេខសំណាង ។
-លេខ 5
លេខ 5 (, Pinyin:wŭ) មានទំនាក់ទំនឹងធាតុទាំង5 (五行, Pinyin:Wu Xing) រួមមានទឹក, ភ្លើង, ដី, ឈើនិងលោហៈ ។
ក្រៅពីនេះនៅមានទំនាក់ទំនងនឹងប្រវត្តិសាស្ត្រអធិរាជចិនផងដែរ ដូចជាទ្វារចតុមុធៀនអាន់មិន (天安/Tiananmen) ដែលជាផ្លូវឆ្ពោះទៅកាន់ក្រុងត្រូវហាមពណ៌ស្វាយ ក្រុងត្រូវហាម (紫禁城/Forbidden City) មានប្រឡោះកោង (arches) 5
-លេខ 6
លេខ 6 (, Pinyin:liù) ក្នុងភាសាចិនកុកងឺបញ្ចេញសំឡេងស្រដៀងនឹងពាក្យ (Pinyin:liù) មានន័យថា strong currentនិងពាក្យ (Pinyin:liù) មានន័យថា flow ទើបវាក្លាយជាតួលេខដែលមានន័យល្អសម្រាប់មុខជំនួញ ។
លេខ 6 ជាតួលេខតំណាងឲ្យភាពមានបានក្នុងភាសាចិនកាតាំង ដោយសារបញ្ចេញសំឡេងស្រដៀនឹងពាក្យ祿 (Lok) មានន័យថាប្រាក់ខែ ។
-លេខ 7 
លេខ 7 (, Pinyin:qī) ជាលេខមង្គលសម្រាប់ទំនាក់ទំនង ដោយសារជានិមិត្តសញ្ញានៃការរួមគ្នា ហើយក៏ជាតួលេខសំណាងដែលល្អជាងគេនៅលោកខាងលិចដែរ ដែលកម្ររកបានសម្រាប់តួលេខមានន័យល្អតាមវប្បធម៌ចិននិងវប្បធម៌លោកខាងលិច ដោយតួលេខនេះសំឡេងស្រដៀងនឹងពាក្យPinyin: qī) មានន័យថា កើតឡើង និងPinyin: qī) មានន័យថា សារសំខាន់នៃជិវិត ។
-លេខ 49 បានមកពីការគុណលេខរបស់ 7 តែងតែឃើញក្នុងរឿងនិទាន ពិធីតាមសាសនាទាំងលទ្ធិតាវនិងព្រះពុទ្ធរបស់ចិន ដូចជា មានជំនឿថាវិញ្ញាណរបស់អ្នកដែលស្លាប់ទៅហើយនៅតែវិលវល់ក្នុងលោកមនុស្សរយៈពេល 49 ដូច្នេះហើយទើបពិធីបង្សុកូលលើកទី 2 តែងតែរៀបចំនៅថ្ងៃគម្រប់ 49
ក្រៅពីនេះនៅមានពិធីផ្សេងៗដែលពាក់ព័ន្ធនឹងលេខ 49 ដែលត្រូវចូលគ្នាថា 7-7-49 (七四十九) គឺប្រើលេខ 49 ដោយផ្ទាល់ ។
-លេខ 8
ពាក្យថា 8  (, Pinyin:bā) បញ្ចេញសំឡេងស្រដៀងនឹងពាក្យថា មានន័យថា ភាពរុងរឿង ឬ ភាពមានបាន ( , Pinyin:fā) បំព្រួញមកពីពាក្យ 發財, Pinyin:bā) និងគ្រាមភាសា ពា្យថា 8 និងពាក្យថា លាភសំណាង ក៏បញ្ចេញសំឡេងស្រដៀងគ្នា ដូចជាភាសាចិនកាតាំង បញ្ចេញសំឡេង "baat3" និង"faat3"
ក្រៅពីនេះលេខ 8 គូ (88) មានរូបភាពស្រដៀងនឹងពាក្យថា "shuāng xĭ" មានន័យថា សុខទ្វេដង (សុខជាអនេក) ដង ដោយ "xĭ" មានន័យថា ភាពរីករាយ ឬ សេចក្ដីសុខ ។
មានជំនឿថា បើមាន 8 កាន់តែច្រើន នឹងមានសំណាងកាន់តែខ្លាំង ។
-លេខ 9
លេខ 9 (, Pinyin:jiŭ, Jyutping: gau2) មានប្រវត្តិសាស្ត្រពាក់ព័ន្ធនឹងអធិរាជចិន ដោយយកមកប្រើញឹកញាប់តាមរឿងនានា ដែលពាក់ព័ន្ធនឹងរាជវាំង ដូចជា៖
-មុនពេលមានប្រព័ន្ធប្រលងជ្រើសរើសមន្ត្រី (imperial examination) មន្រ្តីត្រូវរៀបចំតាមប្រព័ន្ធមន្រ្តី 9 ថ្នាក់ (nine-rank system)  ដោយមានវត្ថុព្រះរាជទាន 9 កម្រិត (nine bestowments) ជាព្រះរាជទានពីអធិរាជ ដើម្បីឲ្យមន្រ្តីស្មោះត្រង់ចំពោះអធិរាជ ។
-ប្រហារ 9 សន្ដាន ឬ 9 ជំនាន់ (nine familial exterminations) ជាការដាក់ទោសយ៉ាងសាហាវ ។
-អាវផាយ (ព្រះភូសា) របស់អធិរាជមានរូបនាគ 9 ក្បាល ។
-ទេវកថារបស់ចិន (Chinese mythology) និយាយពីសត្វនាគ 9 ក្បាល ដែលជានិមិត្តសញ្ញានៃសាមគ្គីភាព ។
ក្រៅពីនេះ លេខ 9 ក៏បញ្ចេញសំឡេងស្រដៀងនឹងពាក្យថា (យូរអង្វែង) ដែលត្រូវប្រើប្រាស់ក្នុងពិធីមង្គលការ ។

២.លេខអពមង្គល ឬលេខសំណាងអាក្រក់ (Unlucky numbers)
-លេខ 4
លេខ 4  (, , Pinyin:sì) ជាលេខអពមង្គលរបស់ចិន ដោយសារបញ្ចេញសំឡេងស្រដៀងពាក្យថា (Pinyin:sì) មានន័យថា សេចក្ដីស្លាប់ ។
មានរបស់ជាច្រើនប្រភេទដែលមិនប្រើលេខ 4 ដូចជា៖
-ទូរសព្ទដៃម៉ាកណូគា (Nokia) គ្មានលេខ 4 ដែលជាលេខរៀងរបស់ស៊េរី
-Canon PowerShot ស៊េរីជី (G series) ពេលចេញដល់ស៊េរីទី 3 ក៏ផ្លោះដល់ស៊េរីទី 5 តែម្ដង ដោយគ្មានស៊េរីទី 4 ។
-នៅអាស៊ីបូព៌ាមានអគារខ្លះដែលគ្មានជាន់ទី  4 (នៅលោកខាងលិច អគារមួយចំនួនគ្មានជាន់ទី 13 ដោយសារ 13 ជាលេខអពមង្គល)
-នៅកោះហុងកុង អគារមួយចំនួនគ្មានជាន់ដែលមានលេខ 4 គឺជាន់ទី 4, ទី 14, ទី 24, ទី 40, ទី 49 និងមានអគារខ្លះគ្មានជាន់ទី 13 ទើបធ្វើឲ្យអគារមានដល់ទី 50 ជាន់ ទាំងដែលចំនួនពិតប្រាកដមានតែ 35 ជាន់ប៉ុណ្ណោះ ។
-សេវាកម្មដឹកជញ្ជូនសាធារណៈ SBS Transit នៅប្រទេសស័ង្គប៉ូ រថយន្តក្រុងគ្មានស្លាកលេខកន្ទុយលេខ 4 ។
-សេវាកម្មដឹកជញ្ជូនសាធារណៈរបស់ស័ង្គប៉ូ SMRT ក៏មិនប្រើលេខ 4 សម្រាប់រថភ្លើងនិងរថយន្តក្រុងដែរ ។
-លេខ 5
លេខ 5 (Pinyin: wǔ, Jyutping: ng5) មានទំនាក់ទំនងនឹងពាក្យថា No (Pinyin:wú, Jyutping:  m4) ដូច្នេះហើយបើ​ប្រើលេខនេះនឹងលេខមិនល្អ នឹងមានន័យល្អ ហើយបើដាក់លេខបញ្ច្រាសដូចជា លេខ 54 មានន័យថា មិនស្លាប់ ឬលេខ 53 (Jyutping:ng5 saam1) បញ្ចេញសំឡេងស្រដៀងនឹងពាក្យ 唔生 (Jyutping:m4 sang1) មានន័យថា គ្មានជីវិត ។


៣.លេខផ្សំ
-28, 38 ដោយសារលេខ 8 មានន័យថា ភាពរុងរឿង ទើបលេខ 28 មានន័យថា រុងរឿងក្រៃលែង (រុងរឿងទ្វេដង) និងលេខ 38 ចាត់ទុកជាលេខនាំសំណាង ដោយមានន័យថា រុងរឿងគុណនឹងបីដង ។
-168, 1688 មានន័យថា មានមួយជីវិត (One + way + rich/rich one way) ។
-250 ក្នុងភាសាចិនកុកងឺ មានន័យថា មនុស្សល្ងីល្ងើ (imbecile) ។
-368 កើតមកមាន ឬ កើតមកពាំទ្រព្យមកជាមួយ ។
-928, 998 មានព្រទ្យច្រើនបំផុត ព្រោះ 92 មានន័យដល់ 9 ពីរតួ ឬ 99% ព្រោះជនជាតិចិនជឿថាគ្មានអ្វីល្អឥតខ្ចោះ ឬ 100%
-3288, 8238 ជំនួញជួញដូររីកចម្រើន ។  


ប្រភពឯកសារៈវេបសាយបរទេស

ប្រភពរូបភាពៈGoogle

No comments

Theme images by merrymoonmary. Powered by Blogger.