អត្ថន័យរបស់ផ្កា លីលី
ឈ្មោះជាភាសាខ្មែរៈលីលី
ឈ្មោះជាភាសាអង់គ្លេសៈ Lily
ឈ្មោះជាភាសាអង់គ្លេសៈ Lily
ឈ្មោះវិទ្យាសាស្ត្រៈ Lilium spp
ឈ្មោះសាមញ្ញៈ Lily, Easter Lily
ប្រភពៈ ទ្វីបអាស៊ី ចិននិងជប៉ុន
លីលី ជាផ្កាប្រភេទមើម
មានផ្កាធំៗស្អាត ប្រភេទខ្លះមានក្លិនក្រអូបឈ្ងុយពិដោរ
ដែលត្រូវបានចាត់ទុកថាជាផ្កាមានតម្លៃបំផុតនាពេលបច្ចុប្បន្ននេះ ។
ផ្កាលីលី មានន័យខាងសាសនាគឺភាពបរិសុទ្ធ ទើបពណ៌សមានន័យដល់ព្រះម៉ែម៉ារី
ខណៈដែល ពណ៌ក្រហមមានន័យដល់ក្តីស្រឡាញ់ដ៏បរិសុទ្ធ ទន់ភ្លន់ និង ស្លូតបូត ឬ ស្នេហ៍គ្រាដំបូង
។
ដោយសារអត្ថន័យបរិសុទ្ធផ្អែមល្ហែមបែបនេះហើយ ទើបធ្វើឲ្យផ្កាលីលីក្លាយជាផ្កាសម្រាប់ប្រគល់ ឲ្យគ្នា
មិនថាជាមិត្តភក្តិ បងប្អូនសាច់ញាតិ ឬគូស្នេហ៍ ដោយមិនចាំបាច់អឹមអៀន ។
1.លីលីពណ៌ទឹកក្រូច (Orange Lily)
លីលីពណ៌ទឹកក្រូច មានន័យដល់ភាពស្រស់ស្រាយដូចពណ៌របស់វានោះឯង គឺភាពសប្បាយ រីករាយ មានក្តីសុខ ទើប លីលីពណ៌ទឹកក្រូច ក្លាយជាផ្កាដែលគួរជូនមិត្តជិតស្និទ្ធ ឬអ្នកស្គាល់គ្នា ។
2.លីលីពណ៌ផ្កាឈូក
(Pink Lily)
លីលីពណ៌ផ្កាឈូក ជាផ្កាដែលស័ក្តិសមនឹងជូនគូស្នេហ៍
ដោយពណ៌ស្រស់របស់ពណ៌ផ្កាឈូក ទើបធ្វើឲ្យការជូនផ្កាលីលីពណ៌ផ្កាឈូក
គឺជាការបង្ហាញដល់ក្តីស្រឡាញ់ដ៏ជ្រាលជ្រៅ ប្រភេទថានាងគឺជាជានារីដែលអ្នកយល់ថា
មែន និងជាអ្វីដែលចូលចិត្ត ។
3.លីលីពណ៌លឿង (Yellow
Lily)
លីលីពណ៌លឿង មានន័យដល់ស្នេហាដែលបង្ហាញពីក្តីបារម្ភ
បារម្ភគ្រប់ពេលវេលា ចង់ឲ្យមានសុវត្ថិភាព ។
4.លីលីពណ៌ស (White Lily)
លីលីពណ៌សមានន័យដល់ភាពបរិសុទ្ធ ទន់ភ្លន់ និងផ្អែមល្ហែម ដូចជួបភក្រ្តជំពាក់ស្នេហ៍អ្វីបែបនោះ ។
5.លីលី
អហ្វ ដឹ វ៉ាល់ឡេយ៍ (Lily of the Valley)
លីលី អហ្វ ដឹ វ៉ាល់ឡេយ៍ ត្រូវបានយកធ្វើជានិមិត្តសញ្ញានៃសេចក្តីសុខដែលវិលមកវិញ ព្រោះមានផ្តាតូចៗពណ៌សស្អាត
មានសណ្ឋានដូចកណ្តឹងបន្តុបនឹងមែកឈើ មានក្លិនក្រអូបឈ្ងុយ ឬឲ្យន័យជ្រាលជ្រៅថា
ភាពទន់ភ្លន់ផ្អែមល្ហែមរបស់អ្នក អាចជួយបំពេញន័យជីវិតខ្ញុំឲ្យសម្បូរបែប ។
ប្រភពឯកសារៈវេបសាយបរទេស
ប្រភពរូបភាពៈGoogle
No comments