Header Ads

Header ADS

សម្ដីមាសក្នុងរឿង #សាមកុក #2

វាចាមាសរបស់តួអង្គនៅក្នុងអក្សរសិល្ប៍

រឿង “សាមកុក”



·   គាងអ៊ុយ
“ពេលវេលាចេះតែដើរទៅមុខមិនឈប់ឈរ បើរង់ចាំឲ្យដល់វេលា មានតែខាតឥតប្រយោជន៍” សម្ដីរបស់ គាងអ៊ុយ និយាយទៅកាន់ លាវប៉ី ។

·   ចូម៉
“នាគរាជដ៏មានតេជឫទ្ធិពេលធ្លាក់ចូលបឹង ក៏ត្រូវត្រីតូចតាចប្រមាថមាក់ងាយ”

·   ឆាវឆាវ
“តាមធម្មតាពាក្យថា សង្រ្គាម តែងតែមានឈ្នះ មានចាញ់” ឆាវឆាវ និយាយទៅកាន់ ឆាវយិន ពេលត្រូវ ឈីស៊ី វាយបែក ។

·   ជីវអ៊ី
“ធម្មតាកើតមកជាប្រុស បើស្វែងរកចៅហ្វាយនាយធ្វើជាទីពឹងពាក់នោះ ចូរវិភាគមើលទឹកចិត្ត ចៅហ្វាយនាយដែលចិត្តល្អ សច្ចធម៌និងមានគុណធម៌ ចូរបម្រើទៅ ហើយត្រូវប្ដេជ្ញាចិត្តប្រឹងប្រែងធ្វើការដោយភាពស្មោះត្រង់និងមានទឹកចិត្តចំពោះបងប្អូនសាច់ញាតិកុំវៀចវេរ ទោះមើលឃើញថាមានគ្រោះភ័យមកដល់ខ្លួន អាចអញ្ជើញគេឲ្យមកជួយដោះស្រាយឲ្យរួចផុតភ័យបាន បើគិតការអ្វីនោះ នឹងបានសម្រេច” សម្ដីរបស់ ជីវអ៊ី និយាយទៅកាន់ ជីវកាន ពីការជ្រើសរើសចៅហ្វាយនាយ ។
“ធម្មតាកើតមកជាមនុស្ស សេចក្ដីស្លាប់មិនអាចកំណត់ពេលវេលាបានទេ” សម្ដីរបស់ ជីវអ៊ី និយាយទៅកាន់ ជូកឺលាង ពេល ជូកឺលាង មកលេងពេលខ្លួនឈឺ ព្រោះខ្យល់មិនដូចចិត្ត ទើប ជូកឺលាង ចេញឧបាយហៅខ្យល់ឲ្យ ។

·   ជូកឺលាង
“ជនណាស៊ីបាយគេហើយ សម្លាប់អ្នកឲ្យបាយ ជននោះជាជនអកត្តញ្ញូ ជនណារស់នៅក្នុងទឹកដីគេ តែចង់ប្រគល់ទឹកដីនោះឲ្យទៅអ្នកផ្សេង ជននោះគ្មានភាពស្មោះត្រង់” ជូកឺលាង និយាយទៅកាន់ លាវប៉ី ដោយសារ វៃយាន គ្មានភាពស្មោះត្រង់កត្តញ្ញូ។
“តាមធម្មតាជាតិជាមនុស្សប្រុស បើមិនចេះវាយតម្លៃទាបខ្ពស់ ក៏មិនហៅថាមានបញ្ញាដែរ” សម្ដីរបស់ ជូកឺលាង និយាយយាយទៅកាន់ ឡូសុក បន្ទាប់ពីបញ្ឆោតយកគ្រាប់ព្រួញបានយ៉ាងច្រើនពី ឆាវឆាវ ។
“តាមធម្មតាអ្នកមានបញ្ញា ទោះគិតការអ្វីក៏វែងឆ្ងាយ អ្នកមិនសូវមានបញ្ញាគិតមិនដល់ ឧបមាដូចស្ដេចគ្រុឌ ទោះទៅណាតែងតែហោះហើរខ្ពស់ មិនបានហោះហើរទាបដូចបក្សីដែលមានកម្លាំងតិចតួច” ​ការប្រមាថ ទាវជាវ ឲ្យអាម៉ាស់ ពេលទៅកាំងតាំងដើម្បីចរចាឲ្យ ស៊ុនគួន ព្រមធ្វើសង្រ្គាមនឹង ឆាវឆាវ របស់ ជូកឺលាង ។

·   តាន់ហុក
“ខ្លួនខ្ញុំឧបមាដូចក្អែកមួយក្បាល ឲ្យប្រៀបនឹងស្ដេចហង្ស វាមិនមែនជាការគួរ សេះកម្លាំងតិចតួចម្ដេចប្រៀបនឹងរាជសីហ៍បានទៅ” តាន់ហុក ប្រៀបធៀបខ្លួនឯងនឹង ជូកឺលាង នៅចំពោះមុខ លាវប៉ី ។
“ផែនដីរលាយគឺដូចភ្លើងរលត់គ្មានពន្លឺ បើធ្នឹមបាក់ យកឈើតូចតាចមកទល់ វាមិនអាចទប់ទល់បានទេ បុរសជនបទដែលមានប្រាជ្ញ តែងតែស្វែងរកចៅហ្វាយមានទឹកចិត្ត” ការទូន្មានរបស់ តាន់ហុក ទៅកាន់ លាវប៉ី ។

·   ទាវហ៊ាន
“ទម្លាប់នៃការធ្វើសង្គ្រាម គួរឲ្យនាយទាហានដែលថ្វីដៃចេញច្បាំងឲ្យអស់ពីសមត្ថភាពសិន បើឲ្យមេទ័ពចេញមុន​នោះ វាមិនគួរ” ទាវហ៊ាន ស្ដីបន្ទោស ស៊ុនគួន ដែលឆេវឆាវនាំទ័ពធ្វើសង្រ្គាមចាញ់ ទាវលាវ ។

·   បាំងថង
“ធ្វើអ្វីជាគោល វាស្ថិតនៅលើការចេះប៉ាន់ប្រមាណ ពេលការនោះមកដល់សឹមគិតបន្ត”
បាំងថង ឲ្យចម្លើយ ស៊ុនគួន ពេល ឡូសុក បបួល បាំងថង ទៅបម្រើការងារាជការ ។

·   លាវប៉ី
“ជនមានប្រាជ្ញា ទោះលង់លក់នៅក្នុងផ្ទះ មិនបានឃើញកិច្ចការទាំងពួង ក៏អាចរិះរកជ័យជម្នះលើសត្រូវបាន”សម្ដីរបស់ លាវប៉ី  បញ្ចុះបញ្ចូលឲ្យ គួនអ៊ី និង ទាវហ៊ុយ ព្រមស្ដាប់សម្ដីរបស់ ជូកឺលាង ។
“តាមធម្មតាម្ដាយនិងកូនគឺដូចជីវិតតែមួយ ពេលមានហេតុដូច្នេះហើយគឺជាទម្លាប់កូនសង្រ្គោះម្ដាយ នរណាទៅចោលម្ដាយកើតទៅ” លាវប៉ី និយាយទៅកាន់ តាន់ហុក ពេលបានទទួលសំបុត្រឧបាយ ពី ឆាវឆាវ ។
“តំណែងមានតែឈ្មោះ តើមានអីគួរឲ្យអាលោះអាល័យ” សម្ដីរបស់ លាវប៉ី  និយាយទៅកាន់ ទៅកាន់ ទាវហ៊ុយ ។
“ទោះមើលឃើ់ញថាវាគ្រោះថ្នាក់យ៉ាងណាក៏យើងស៊ូស្លាប់ តែបើឲ្យក្បត់អ្នកមានគុណ យើងធ្វើមិនបាន” ការបដិសេធវាយយកក្រុងជីចូវរបស់ លាវប៉ី តាមការណែនាំរបស់ ជូកឺលាង ។

·   លិតៀន
“បើចង់ធ្វើសង្រ្គាម គួរដឹងពីរបស់ពីសមាសភាពសត្រូវជាមុនសិន ទើបងាយទទួលជ័យជម្នះ” វាចារបស់ លិតៀន ហាមប្រាម ឆាវយិន នាំទ័ពធ្វើសង្រ្គាមជាមួយ លាវប៉ី ។
“ធម្មតាបក្សី ទោះធ្វើសំបុកអាស្រ័យក៏មើលដើមឈើដែលត្រជាក់ត្រជុំបែកមែកសាខាដែរ ទើបរស់នៅបានសុខ ធម្មតាកើតមកជាមនុស្សប្រុសគឺត្រូវតែពិចារណា មើលចៅហ្វាយនាយដែលមានទឹកចិត្តស្រឡាញ់ការពារកូនចៅ ទើបសុំ ជ្រកកោណជាមួយ” សម្ដីរបស់ លីអ៊ិន និយាយទៅកាន់ លាវប៉ី ដើម្បីចុះចូលសុំធ្វើជាខ្ញុំបម្រើ ។

·   លុកស៊ុន
“តាមទម្លាប់សឹកមានឬមិនស្លាប់ តែអ្នកមានគំនិត រមែងតែបង់ខាតតិចតួច” លុកស៊ុន និយាយទៅកាន់ ស៊ីសេង និង តេងហុង ពេលធ្វើសង្រ្គាមជាមួយ លាវប៉ី ។

·   ស៊ឺម៉ាហ៊ុយ
“បុរាណពោលថា ក្នុងចំណោម 10 នាក់ រកបានអ្នកក្លាហានម្នាក់ ក្នុងចំណោម 100 នាក់ រកបានអ្នកមានប្រាជ្ញម្នាក់” ស៊ឺម៉ាហ៊ុយ និយាយទៅកាន់ លាវប៉ី ។

·   ស៊ឺម៉ាអ៊ី
“ស៊ីប្រាក់ខែរាជការយូរឆ្នាំហើយ ឲ្យមកធ្វើការតែមួយថ្ងៃក៏មិនបាន” ស៊ឺម៉ាអ៊ី និយាយទៅកាន់ពលទាហានដែលបាក់ទឹកចិត្ត ខណៈការពារនគរគីម ដើម្បីទប់ទល់នឹងការវាយលុកនគរវៃលើកទី 4 របស់ ជូកឺលាង ។
“ធ្វើការអ្វីក៏ដោយកុំឆិនឆៃ ចូរលកលៃ ហើយសឹមធ្វើ” បញ្ជាចុងក្រោយរបស់ ស៊ឺម៉ាអ៊ី ។

·   ស៊ុនហុក
“ទោះមានគុណសម្បត្តិយ៉ាងណាក៏គួរតែចេះប្រមាណខ្លួន គោរពតាមទម្លាប់ខ្ញុំបម្រើនិងម្ចាស់” សម្ដីរបស់ ស៊ុនហុក ។



ប្រភពឯកសារៈវេបសាយបរទេស
ប្រភពរូបភាពៈGoogle


No comments

Theme images by merrymoonmary. Powered by Blogger.