Header Ads

Header ADS

សម្ដីមាសក្នុងរឿង #សាមកុក #1




សម្ដីមាសក្នុងរឿង #សាមកុក #1

“កាត់ឫស្សី កុំទុកទំពាំង សម្លាប់ឪ កុំទុកកូន គិតការធំ ត្រូវតែក្លាហាន”
“ការគ្រប់គ្រងគឺការធ្វើឲ្យបានសម្រេច ដោយអាស្រ័យដៃអ្នកផ្សេង”
“ការពិតគឺបោកប្រាស់ បោកប្រាស់គឺការពិត បើអ្នកគិតថាសត្រូវមានជម្រើស 2 ចូរជឿថាគេនឹងមានជ្រើសទី 3”
“កិត្តិយសរមែងកើតចេញពីទង្វើសុច្ចរិត"
“កុំដេញឆ្កែឲ្យទ័លច្រក កុំដេញមនុស្សឲ្យអស់ផ្លូវដើរ”
“ក្លាយជាមេទ័ពហើយមិនហ៊ានកាត់ក្បាលមនុស្ស មិនអាចធ្វើជាមេទ័ពល្អបាននោះទេ”
“គិតការធំ កុំចាប់អារម្មណ៍រឿងតូចតាច”
“គ្មាននរណាឲ្យបាយមនុស្សស៊ីទទេៗ ដោយមិនប៉ងផលប្រយោជន៍”
“ចេះមើលមនុស្ស ចេះប្រាប់មនុស្ស និងចេះប្រើមនុស្ស”
ចំណេះដឹងគឺអំណាច
“ឈើកោងធ្វើកង់ ឈើត្រង់ធ្វើកាំ ឯមនុស្សកោងមិនអាចយកធ្វើអ្វីបានទេ”
“នាគបើគ្មានក្បាល កន្ទុយនឹងខាំគ្នា បើខាងលើវៀច ខាងក្រោមនឹងវេរ បើសសរកន្លោងទ្រេត សរសរងក៏ទ្រេតតាមដែរ”
“ត្រីធំរមែងងាប់ក្នុងទឹករាក់”
“ទឹកហូរទៅកាន់ទំនាបបែបណា យើងក៏អាចក្លាយជាមនុស្សឆ្លាតនៅពេលលំបាកបែបនោះដែរ”
“ទោះសង្រ្គាមនេះមិនបានជោគជ័យក៏ប្រជារាស្រ្តមើលឃើញរឿងមួយដែរ...យុត្តិធម៌មិនសាបសូន្យ គុណ​ធម៌ជាអមតៈ”
“លើមេឃនៅមានមេឃ លើមនុស្សនៅមានកំពូលមនុស្ស ដូច្នេះហើយចូរកុំប្រមាទ”
“បក្សីធ្វើសំបុក ឲ្យមើលដើមឈើ បាវព្រាវរើសចៅហ្វាយនាយ ឲ្យមើលទឹកចិត្ត”
“បុគ្គលដែលធំបំផុតគឺបុគ្គលដែលធ្វើឲ្យខ្លួនតូចបំផុត បុគ្គលដែលតូចបំផុតអាចក្លាយជាបុគ្គលដែលធំបំផុត បុគ្គលដែលមានកិត្តិយសគឺបុគ្គលដែលឲ្យកិត្តិយសអ្នកដទៃ”
“បើក្លាយជាក្សត្រហើយគ្មានមហិច្ឆតា គឺមិនអាចធ្វើជាក្សត្រល្អបាន បើក្លាយជាអ្នកបួសហើយគ្មានមហិច្ឆតា គឺមិនអាចធ្វើជាអ្នកបួសល្អបាន”
“បើអ្នកចង់ធ្វើធំ អ្នកនឹងបានធ្វើធំ បើអ្នកចង់ធ្វើជាអ្វី អ្នកនឹងបានធ្វើកិច្ចការនោះ”
“បើអ្នកឆេវឆាវ នឹងធ្វើឲ្យខូចការ”
“ពេលរុងរឿងល្បីដូចសំឡេងផ្គរ សូម្បីទេវតាក៏ស្ងប់ស្ងៀម ចៀសផ្លូវឲ្យ ចង់ចាប់ផ្កាយចាប់ចន្ទមកគយគន់ក៏អាចធ្វើបាន គង់តែយំនៅថ្ងៃមួយមិនខាន ពេលបរាជ័យមកដល់”
“ពេលនរណាម្នាក់ធ្វើខុស អ្នកកុំអាលស្ដីបន្ទោសឲ្យគេ ព្រោះបើអ្នកជាគេនិងស្ថិតនៅក្នុងសភាពដូចគេ អ្នកអាចនឹងសម្រេចចិត្តធ្វើដូចគេក៏ថាបាន”
“ពេលដួលត្រូវគេច ពេលភ្លាត់ស្នៀត ត្រូវដឹងឲ្យបានច្បាស់ គិតមួយៗ ធ្វើសន្សឹមៗ ទើបទៅដល់គោលដៅ”
“ពេលសុភាពស្រ្ដីនិយាយថា មែន នាងចង់មានន័យថា ប្រហែល ពេលសុភាពស្រ្ដីនិយាយថា ប្រហែល នាងចង់មានន័យថា មែន ឬ បាន ពេលសុភាពស្រ្ដីនិយាយថា មែន ឬ បាន នាងមិន មែនជាសុភាពស្រ្ដីទេ”
“ពេលអ្នកការទូតនិយាយថា មែន ឬ ប្រហែល គេចង់មានន័យថា ប្រហែល ពេលអ្នកការទូតនិយាយថា ប្រហែលគេចង់មានន័យថា មិន ពេលអ្នកការទូតនិយាយថា មិន គេមិនមែនជាអ្នកការទូតទេ ព្រោះអ្នកការទូតដ៏ល្អមិនបដិសេធ​នរណាឡើយ”
“ព្រះអាទិត្យធ្វើឲ្យគ្រប់យ៉ាងភ្លឺច្បាស់ តែយើងនៅតែត្រូវស្វែងយល់ពីផ្នែកងងឹត ដែលនៅតែមាន”
“ព្រោះស្វែងរក មិនមែនព្រោះរង់ចាំ ព្រោះស្ទាត់ជំនាញ មិនមែនព្រោះឱកាស ព្រោះមានសមត្ថភាព មិនមែនព្រោះសំណាង ដូច្នេះហើយ ជោគវាសនាឬស៊ូប្រឹងប្រែងរបស់មនុស្សបាន
“ភ្នែកអាចមើលឃើញរបស់ដែលនៅឆ្ងាយ តែមិនអាចមើលឃើញចិញ្ចើមខ្លួនឯង មនុស្សភាគច្រើនយកចិត្តទុកដាក់នឹងផលប្រយោជន៍រយៈពេលខ្លី តែមនុស្សឆ្លាតពិតប្រាកដមើលឃើញអនា គត”
“មនុស្សឈ្លាសវៃ គេតែងតែនៅស្ងៀម”
“មិនចេះថ្លឹងថ្លែង គ្រោះនឹងមកដល់ខ្លួន មិនចេះការពារ គ្រោះនោះគួរឲ្យខ្លាច”
“យើងសុខចិត្តក្បត់មនុស្សនៅក្នុងលោក ល្អជាងឲ្យមនុស្សនៅក្នុងលោកក្បត់យើងទេ”
“លេងអុក កុំគិតតែអុកយក ការដើរគ្រាប់អុក នៅត្រូវគិត ចុះដំណើរការជីវិត មិនឲ្យគិតបានយ៉ាងម៉េចទៅ”
“សត្រូវកំណាច មិនគួរខ្លាចដូចដង្កូវក្នុងសាច់”
“អង្គុយលើភ្នំ មើលខ្លាខាំគ្នា”
“អំណាចដែលប្រាសចាកហេតុផល គឺអំណាចរបស់មនុស្សពាល អំណាចដែលប្រាសចាកក្ដីមេត្តា គឺអំណាចដែលនាំមកនូវភាពបរាជ័យ”

“អ្នកគ្រប់គ្រងថ្នាក់ធម្មតា ប្រើសមត្ថភាពខ្លួនឯង អ្នកគ្រប់គ្រងថ្នាក់កណ្ដាលប្រើកម្លាំងរបស់អ្នកដទៃ អ្នកគ្រប់គ្រងថ្នាក់ខ្ពស់ ប្រើប្រាជ្ញារបស់អ្នកដទៃ”

ប្រភពឯកសារៈវេបសាយបរទេស
ប្រភពរូបភាពៈGoogle

No comments

Theme images by merrymoonmary. Powered by Blogger.