Header Ads

Header ADS

គីងកុង


គីងកុង 

គីងកុង  (ភាសាអង់គ្លេសៈKing Kong) ជាឈ្មោះតួអង្គសន្មត ដែលជាស្វាយក្សឈ្មោះ កុង អាស្រ័យនៅលើកោះលលាដ៍ក្បាល ជាកោះអាថ៌កំបាំងនៅកណ្ដាលមហាសមុទ្រឥណ្ឌា
គីងកុង មានវត្តមាននៅក្នុងភាពយន្ត, ប្រលោមលោក, គំនូរជីវចល ចាប់តាំងពីគ.ស 1933 ។ មានផលិតជាខ្សែ​ភាពយន្តខ្នាតធំលើកដំបូងនៅគ.ស 1933 ដោយ Marion C. Cooper និងត្រូវបានផលិតជាថ្មីនៅគ.ស 1976  និងគ.ស 1986 (King Kong Lives) ដោយ John Guillermin របស់ផលិតកម្ម Agostino De Laurentiis  និងនៅគ.ស 2005 ដោយ Peter Jackson


ក្រៅពីនេះត្រូវបានផលិតជាភាពយន្តជប៉ុនដោយ Toho Studio ដោយគីងកុងប្រយុទ្ធនឹងបង្គួយយក្ស, ហ្កតស៊ីលឡា ។ បង្កើតបច្ចេកទេសពិសេសដោយ Eiji Tsuburaya នៅគ.ស 1962 ។ ការផលិតនេះបានទទួលភាពជោគជ័យយ៉ាងខ្លាំង ហើយក៏មានការផលិតជាភាគបន្តបន្ទាប់ច្រើនភាគតែម្ដង ។
សាច់រឿងក្នុងភាពយន្តច្បាប់ដើម បាននិយាយពីគីងកុង ថាជាស្វាហ្កូរិលឡាដែលមានភាពមិនប្រក្រតីផ្នែកតំណពូជ មានមាឌធំខុសពីធម្មតា អាស្រ័យនៅលើកោះលលាដ៍ក្បាល ដែលមានភាវៈមានជីវិតមាឌធំៗខុសពីធម្មតាច្រើន ដូចជា ដាយណូស័រ, សត្វល្អិតយក្ស, ដើមឈើយក្ស ជាដើម ។ មានអ្នករុករកមួយក្រុមធ្វើដំណើរទៅឃើញកោះលលាដ៍ក្បាលដោយចៃដន្យ និងចាប់បានគីងកុងដាក់ទូកនាំសហរដ្ឋអាមេរិកដើម្បីរៀបចំការតាំងពិព័រណ៍ជា អច្ឆរិយវត្ថុទី 8
ឆាកនៅក្នុងភាពយន្តដែលក្លាយជាការចងចាំ គឺគីងកុងរបូតចេញពីទ្រុង ហើយចាប់តួឯកស្រីឡើងលើដំបូលអគារ Empire State (ច្បាប់គ.ស 1933 និងគ.ស 2005) និងអគារ World Trade Center (ច្បាប់គ.ស 1976 ) នៅញូវយ៉ក  ប្រយុទ្ធនឹងកងការពារជាតិ បន្ទាប់មកត្រូវយន្តហោះចម្បាំងបាញ់ធ្លាក់ពីអគារងាប់ ។

Mighty Joe Young
នេះជាភាពយន្តមួយរឿងទៀត ជាស្នាដៃរបស់អ្នកនិពន្ធ Marion C. Cooper ដែលពាក់ព័ន្ធនឹងស្វាយក្សគឺ Mighty Joe Young ។ ផលិតជាលើកដំបូងនៅគ.ស  1949 និងរឿងចប្ចុប្បន្ននៅគ.ស 1998 ជាភាពយន្ត Classic របស់ Walt Disney

សង្ខេបរឿង
ដំណើររឿងមានដូចតទៅ ជីល យ៉ាំង មនុស្សស្រីដែលធំធាត់ជាមួយ ចូ ហ្គលរិលឡា ពូជដែលកម្រមាន បានសហការជាមួយអ្នកវិទ្យាសាស្រ្តដើម្បីរកដំណោះស្រាយក្នុងការរក្សាជីវិតរបស់ ចូ ឲ្យរួចផុតភ័យ​ពី​ដៃ​ព្រានព្រៃខុសច្បាប់ ដោយ​ឲ្យវាទៅរស់នៅក្រោមការមើលថែមណ្ឌលអភិរក្សសត្វព្រៃនៅរដ្ឋកាលីហ្វញ៉ា ។ វត្តមានរបស់ ចូ បានទាក់ទាញចំណាប់អារម្មណ៍អ្នកសារព័ត៌មាននិងព្រានប្រមាញ់ឃោរឃៅដែលដាក់ផែន​ការលួចចាប់យក ចូ ទៅកាប់កាប់ ។
ពេល ចូ រួចពីចេញសួនសត្វ បានទៅរាតត្បាតនៅទីក្រុងឡសអ៊ែនជើលែស ។ មនុស្សម្នាផ្អើលឆោ​ឡោ​និងទីក្រុងទាំង​មូលរងការខូចខាត ។ ប៉ូលិសយល់ឃើញថា វិធីតែមួយគត់ដែលអាចបញ្ឈប់ ចូ បាន គឺសេចក្ដីស្លាប់ ប៉ុន្តែ ជីល ព្យាយាមពិសោធឲ្យឃើញថា ការដែល ចូ មានសភាពបែបនោះ ព្រោះរងនូវកម្លាំងភ្ញោចម្យ៉ាង ហើយនាងក៏អាចគ្រប់ គ្រងស្ថានការណ៍គ្រោះថ្នាក់នោះបានដែរ ។





ប្រភពឯកសារៈវេបសាយបរទេស
ប្រភពរូបភាពៈGoogle


No comments

Theme images by merrymoonmary. Powered by Blogger.