Header Ads

Header ADS

ផ្កានៃរដូវកាលទាំង 4 របស់ប្រទេសចិន



សម្រាប់មហាអំណាចចិន តែងតែ​មានផ្ការាប់ពាន់រាប់ម៉ឺន​ប្រភេទ រាប់ពាន់រាប់ម៉ឺនពូជធារនិងពណ៌ដែលនៅក្នុងមួយ​រដូវ​​ៗរីកខុសៗគ្នា ទើបជនជាតិចិនរៀបចំផ្កាសម្រាប់រដូវនីមួយៗ ។

1.ផ្កាម៉ី ឬផ្កាបួយ (បណ្ឌិត​នៃសិសិររដូវ ឬរដូវរងា)
ម៉ី  បួយ មាន​ឈ្មោះ​វិទ្យាសាស្ត្រថា Prunus mume និង​ឈ្មោះ​ជាភាសាអង់គ្លេសថា Chinese plum, Japanese apricot បច្ចុប្បន្នមានជាង 300 ប្រភេទ ។ ម៉ីមានប្រភពនៅប្រទេសចិនជាផ្កាដែលចូល​ចិត្តដុះនៅ​ទី​ខ្ពស់និងមានអាកាសធាតុត្រជាក់ ជាពិសេសខេត្តយូណាន ។


ផ្កាម៉ីរីកពេលព្រិលធ្លាក់នៅដើមរដូវស្លឹកឈើលាស់

ពេលធ្លាក់ព្រិល ផ្កាដទៃទៀតនឹងរុះរោយព្រោះអាកាស​ធាតុ​ត្រជាក់ខ្លាំង មានតែផ្កាម៉ីប៉ុណ្ណោះដែលនៅ​តែរីកស្រស់ស្អាត ​ស៊ី​នឹង​ពណ៌សរបស់ព្រិល ។ ដូច្នេះហើយទើបជនជាតិចិនយកផ្កាម៉ីជាតំណាងរបស់ជន​ជាតិ​ចិន ព្រោះវាមិនខ្លាចនិងធន់នឹងភាពរងាត្រជាក់ ដូចជនជាតិ​ចិនដែល​​អត់ធន់ ឧស្សាហ៍ព្យាយាមនិងមានចិត្តអង់​អាច​ក្លាហាន ។

2.មូតាន់ (រាជានៃនិទាឃរដូវ ឬរដូវស្លឹកឈើលាស់)
មូតាន់ មានឈ្មោះជាភាសាជប៉ុនថា បូតាន់ ជាភាសា​ឡា​តាំង Paeonia suffruticosa និង​ឈ្មោះ​ជាភាសាអង់គ្លេស​ Tree Peony ជាផ្កាដែលមានប្រវត្តិយូរយារដំណាល​គ្នានឹង​ប្រវត្តិ​សាស្រ្តចិន ។
មូតាន់ ជាផ្កាដែលមានការនិយមពីរាជវង្សចិនតាំងពីបុរាណ ជា​ពិសេសរាជវង្សថាង, រាជវង្សសុង, រាជវង្សមីង (រាជវង្សម៉េង) និង​រាជវង្សឈីង (រាជវង្សឆេង) ក្រៅពីនេះសម្រស់​របស់មូតាន់ក៏​ជួយ​បំផុសគំនិតឲ្យមានស្នាដៃសិល្បៈជាច្រើនកើតឡើង ដូចជា​វិចិត្រកម្ម, កំណាព្យកាព្យឃ្លោង ដូច្នេះហើយទើបមូតាន់ត្រូវលើក​តម្កើងជា រាជានៃបុប្ផជាតិ 


ផ្កាមូតាន់ពណ៌ស្វាុយ 

3.ផ្កាឈូក (聯華/Lián huá) (វរជននៃគិម្ហរដូវ ឬរដូវក្ដៅ)
ផ្កាឈូក មានឈ្មោះជាភាសាឡាតាំងថា Nelumbo nucif era និង​ឈ្មោះ​ជាភាសាអង់គ្លេសថា Chine​s​e Lotus ដែលខុសពីផ្កាឈូកប្រភេទ Hindu Lotus ត្រូវបានចាត់ចូលជាផ្កាសិរីមង្គលរបស់ចិន ដោយសារពាក្យថា លានហ័រ មានន័យថា សំណាងល្អ, សិរីមង្គល ហើយដោយសារផ្លែឈូកមានគ្រាប់ច្រើន ដូច្នេះហើយទើបជនជាតិចិនយកគ្រាប់ឈូក ធ្វើជាតំណាងនៃការជូនពរកូនកំលោះកូនក្រមុំឲ្យមានកូនចៅច្រើន ។





ក្រៅពីនេះជនជាតិចិនក៏ប្រកាន់ថា ទោះឈូកដុះចេញពីភក់ តែមានភាពល្អបរិសុទ្ធ មានក្លិនក្រអូបនិងថ្លៃថ្នូរ ស័ក្តិសមជាផ្កានៃព្រះពុទ្ធសាសនា ដូច្នេះហើយទើបជនជាតិចិនលើកតម្កើងផ្កា​ឈូក​​ជាផ្កានៃភាពបរិសុទ្ធនិងខ្ពង់ខ្ពស់ ។



4.ផ្កាគ្រីសាន (បណ្ឌិតលាក់ខ្លួន​នៃសរទរដូវ ឬរដូវស្លឹកឈើជ្រុះ)
ផ្កាគ្រីសាន មានឈ្មោះជាភាសាចិនថា ជឺហ័រ ( / júhuā) មានឈ្មោះជា​ភាសា​ឡាតាំងថា Den​dr​a​n​th​ema morifolium និងឈ្មោះ​​ជាភាសា​អង់គ្លេសថា Chrysanthe-mum ជាផ្កាដែល​មានពណ៌​ស្រស់និង​មានស្រទាប់ផ្កាក្រាស់ជាកញ្ចុំស្អាត ចំណែកកេសរមានក្លិន​ក្រអូប ។ រាជវង្សចិនបុរាណនិយម​ដាំផ្កាគ្រីសានណាស់ ​ដោយមានរៀបចំជា ពិធីបុណ្យគយគន់​ផ្កាគ្រីសាន ទៀត​​ផង ។


ផ្កាគ្រីសានពណ៌ផ្កាឈូក


គ្រីសាន ក្រៅពីដាំទុកសម្រាប់គយគន់សម្រស់របស់វាហើយ យើង​អាច​យកវាធ្វើជាថ្នាំព្យាបាលរោគបាន​ទៀតផង ។ ប្រទេសចិន, ជប៉ុននិងកូរ៉េ សុទ្ធតែនិយមដាំផ្កាជឺ​ទុកសម្រាប់ឆុងទឹក​ផឹក ដើម្បី​បំបាត់​ការស្រេក​ទឹក​ពេលអាកាសធាតុក្ដៅ ។

ប្រភពឯកសារៈវេបសាយបរទេស

ប្រភពរូបភាពៈGoogle

No comments

Theme images by merrymoonmary. Powered by Blogger.