អន្សមចិន
អន្សមចិន
អន្សមចិន ឬ បាក់ចាំង
តាមសំនៀងភាសាចិនហុកកៀន ឬ យ៉ូវចុង តាមសំនៀងភាសាចិនកុកងឺ (ចិន:肉粽, ឡាតាំង: Ròu Zòng) ជាអាហារចម្អាបមួយប្រភេទរបស់ចិន ធ្វើពីអង្ករដំណើប លីងនឹងប្រេងឆា មានស្នូលសាច់ជ្រូកបីជាន់
ឬសាច់ជ្រូកផាឡូវ, ពងទាប្រៃ (យកតែពងក្រហម) បង្គាក្រៀម, ផ្សិតស៊ីតាគិ (ផ្សិតខ្មៅ?) ជាដើម
ខ្ចប់ដោយស្លឹកចេក ឬស្លឹកឫស្សី ហើយចំហុយឲ្យឆ្អិន ។
ចំណែក បាក់ចាំងគ្មានស្នូល មានរសជាតិសាប ហៅថា គីចាំង ឬខ្មែរយើងហៅថា នំចាំង នោះឯង ។
អន្សមចិនមានស្នូល ឬ បាក់ចាំង |
អន្សមចិនអត់ស្នូល ឬ គីចាំង ឬខ្មែរហៅថា នំចាំង |
រឿងនិទានរបស់នំអន្សមចិន
នៅសម័យលៀតកុក
(សម័យឈុនឈីវ) មានបុរសម្នាក់ឈ្មោះ ឈីយៀន ជាកវីអ្នកប្រាជ្ញានិងមានចំណេះដឹងផ្នែកគ្រប់គ្រងដឹកនាំ
។ ឈីយៀន ជាប់សែស្រលាយស្ដេចនគរឈូ ទើបបានធ្វើជាមន្រ្តី
ឋានៈទីប្រឹក្សានៅសម័យស្ដេចឈូ ព្រះអង្គម្ចាស់វៃ និងគ្រប់គ្រងរាជវង្សានុវង្ស
។ ឈីយៀន ជាមន្រ្តីស្មោះត្រង់និងពោរពេញដោយចំណេះដឹង
ទើបក្លាយជាសំណព្វព្រះទ័យរបស់ស្ដេចឈូ ព្រះអង្គម្ចាស់វៃ ។
ពេលមានអ្នកស្រលាញ់
ប្រាកដណាស់ថាត្រូវតែមានអ្នកស្អប់នាហ្មឺនមន្រ្តីពុករលួយមិនពេញចិត្តនឹង ឈីយៀន
ព្រោះជាញឹកញាប់ដែលការធ្វើការរបស់ ឈីយៀន ធ្វើឲ្យប៉ះពាល់ដល់ផលប្រយោជន៍របស់ពួកគេក៏ស៊ុំគ្រលុំគ្នាចោទប្រកាន់
ឈីយៀន ពីរឿងនេះផងរឿងនោះផងច្រើនគរគោក រហូតដល់ស្ដចឈូវៃចាប់ផ្ដើមមានព្រះទ័យលំអៀង
ធ្វើឲ្យ ឈីយៀន ទុក្ខសោកយ៉ាងខ្លាំង ទើបតែងកំណាព្យបំពេមួយដើម្បីរំសាយទុក្ខ ។
កំណាព្យនោះមានឈ្មោះថា លីសាវ មានន័យថា ទុក្ខសោកសៅ ។ ក្រោយមកស្ដេចឈូវៃ
ចាញ់កលនគរឈិននិងសោយព្រះទិវង្គតនៅនគរឈិន
ទើបរជ្ជទាយាទរបស់ទ្រង់ឡើងសោយរាជ្យ ។ បន្ទាប់ពីស្ដេចអង្គថ្មីឡើងសោយរាជ្យ
ទ្រង់ជឿពាក្យញុះញង់របស់មន្រ្តីពុករលួយទាំងនោះ ទើបចេញរាជបញ្ជានិរទេស ឈីយៀនចេញពីនគរឈូ
។
ឈីយៀន ទុក្ខសោកយ៉ាងខ្លាំង បន្ទាប់ពីធ្វើដំណើរមកដល់ទន្លេប៉ក់ឡ (ឯកសារខ្លះថាទន្លេយ៉ាងស៊ឺ) ក៏សម្រេចចិត្តលោតទឹកសម្លាប់ខ្លួននៅថ្ងៃទី5 ខែ5 ។ អ្នកស្រុកអ្នកភូមិដែលអាណិតស្រលាញ់ ឈីយៀន
ពេលដឹងដំណឹងនេះក៏នាំគ្នាអាឡោះអាល័យ
ទើបនាំគ្នាចុះទូកតាមរកសាកសពនិងបានបោះចំណីអាហារចូលទឹក ដើម្បីបញ្ឆោតឲ្យត្រីមកស៊ី
កុំឲ្យពួកវាទៅចឹកស៊ីសាកសពរបស់ ឈីយៀន ។ ក្រោយមក
ជារៀងរាល់ឆ្នាំពេលដល់ថ្ងៃខួបមរណៈរបស់ ឈីយៀន
អ្នកស្រុកក៏យកចំណីអាហារទៅបោះចូលទន្លេប៉ក់ឡ ។ បន្ទាប់ពីធ្វើបាន 2 ឆ្នាំ
ក៏មានអ្នកស្រុកម្នាក់យល់សប្តឃើញ ឈីយៀន
ស្លៀកពាក់ថ្លៃថ្នូរមកអរគុណដែលនាំគ្នាយកចំណីអាហារទៅបោះឲ្យដើម្បីសែនព្រេន
តែចំណីអាហារទាំងនោះត្រូវមច្ឆជាតិស៊ីអស់ ដោយសារម្ដុំនោះមានមច្ឆជាតិអាស្រ័យនៅច្រើន
ទើប ឈីយៀន ណែនាំឲ្យខ្ចប់ដោយស្លឹកឫស្សី ឬស្លឹកចាកមុនបោះចូលទឹក
ដើម្បីបញ្ឆោតមច្ឆជាតិទាំងនោះ ។
ឆ្នាំក្រោយៗមក អ្នកស្រុកខ្លះក៏ធ្វើតាមការណែនាំ ទើប ឈីយៀន
មកពន្យល់សប្តថាបានទទួលហើយ តែក៏នៅតែត្រូវមច្ឆជាតិដណ្ដើមស៊ីដដែល ។ អ្នកស្រុកចង់ឲ្យ ឈីយៀន
មានហូបមានចុកហូរហៀរ ទើបសុំការណែនាំ ។ ឈីយៀន ប្រាប់ថា ពេលយកចំណីអាហារទៅបោះក្នុងទឹក
ត្រូវតុបតែងជាទូកនាគ ពេលមច្ឆជាតិឃើញហើយ ស្មានថាជាសំណែនរបស់ស្ដេចនាគ ទើបមិនហ៊ានស៊ី
។
ប្រភពឯកសារៈវេបសាយបរទេស
ប្រភពរូបភាពៈGoogle
No comments