Header Ads

Header ADS

អុនិហ្គិរិ ឬ បាយពំនូតអុនិហ្គិរិ




អុនិហ្គិរិ (អក្សរជប៉ុន:おにぎり, អក្សរកាន់ជិ:御握, អក្សររ៉ូម៉ាំង: Onigiri) ឬ អុមឹស៊ឹប៊ិ (おむすび) ជាបាយពំនូតរបស់ជប៉ុនដែលសណ្ឋានបីជ្រុង ខ្ចប់ដោយសារាយ (ណុរិ) ដោយកាលពីសម័យមុន អុនិហ្គិរិមានស្នូលបួយប្រៃ (អុម៉ិបុឈិ) ត្រីប្រៃ (ឆាកិ ឬ កាត់ស៊ឹអុប៊ឹស៊ិ) ឬស្នូលដែលមានរសជាតិប្រៃ ។
អុនិហ្គិរិ ខុសពី ស៊ូស៊ី ត្រង់បាយនៅក្នុង ស៊ូស៊ី មានរសជាតិជូរ ដែលមានទឹកខ្មេះជប៉ុនជាគ្រឿងផ្សំ ។

មាតិកា
១.ប្រវត្តិ
២.ការទិញអុនិហ្គិរិ
៣.ស្នូលរបស់អុនិហ្គិរិ
៤.ប្រភពឯកសារ
៥.មើលបន្ថែម










១.ប្រវត្តិ
បាយពំនូតអុនិហ្គិរិ កាលពីសម័យមុនមានរាងជាពំនូតមូលៗដើម្បីងាយស្រួលកាន់និងយកទៅទទួល​ទាន​នៅក្រៅផ្ទះ ដោយនៅសម័យមុនសាមូរ៉ៃ អាចដាក់តាមខ្លួនយ៉ាងស្រួលពេលទៅធ្វើសង្រ្គាម ប៉ុន្តែនៅសម័យ​ហេអាន់ មាន​ការខ្ចប់បាយពំនូតមានរាងជាជ្រុងៗ ដើម្បីងាយស្រួលក្នុងការដាក់ត្រួតគ្នា ។ នៅសម័យខាម៉ាឃុរ៉ាដល់សម័យអេដាក់ អុនិហ្គិរិ នៅតែមិនទាន់មានការខ្ចប់ដោយសារាយ ដោយមានអំបិលជាគ្រឿងផ្សំ រហូតដល់សម័យមេជិដែលមានការប្រើសារាយនៅក្នុងការធ្វើអាហារ។
ប​ន្ទាប់ពីមានការប្រើម៉ាស៊ីននៅក្នុងការខ្ចប់បាយពំនូតមិនទទួលបានភាពជោគជ័យ ដោយសារសណ្ឋានរបស់វាមានការលំបាកក្នុងការធ្វើ រហូតដល់ឆ្នាំប្រមាណ 1980 នៃគ.ស មានការខ្ចប់បាយជំនូតតាមម៉ូដម៉ាកថ្មី​គឺ​ពូត​បាយហើយសឹមញាត់ស្នូល ដោយការខ្ចប់បាយឲ្យចេញរាងជាបីជ្រុង (រាងត្រីកោណ) និងញាត់ស្នូលតាមក្រោយ ​ហើយបញ្ចប់​ដោយការខ្ចប់​នឹងសារាយ ។ សម័យក្រោយមកទៀតក៏មានការវិវឌ្ឍ ញែកបាយពំនូតនិងសារាយចេញពីគ្នា ​ដើម្បីទប់ស្កាត់បញ្ហាសារាយដែលខ្ចប់ក្រៀមស្វិត ដោយយកសារាយមកខ្ចប់បាយពំនូតជាមុន សឹមទទួល​ទាន ។

២.ការទិញអុនិហ្គិរិ
អុនិហ្គិរិ អាចរកទិញបាននៅតាមទីផ្សារនានាក្នុងប្រទេសជប៉ុន ដោយមានស្នូលច្រើនប្រភេទ ។ អុនិហ្គិរិ ជា​​អាហារសម្រន់មួយប្រភេទដែលមានការនិយមបំផុត ដោយនៅប្រទេសជប៉ុនមានហាងលក់តែ អុនិហ្គិរិ ហៅ​ថា «អុនិហ្គិរិយ៉ា» ដែលធ្វើ អុនិហ្គិរិ តាមការកុម្ម៉ង់ទិញ ។

៣.ស្នូលរបស់អុនិហ្គិរិ
អុនិហ្គិរិ មានតាំងពីគ្មានស្នូលនិងមានស្នូលច្រើនប្រភេទ ដែលមានដូចជា ត្រី, អន្ទង់. ជ្រក់បន្លែ, ស្ពៃជ្រក់ (គីមឈី), សារាយ ជាដើម ។

ប្រភពឯកសារៈវេបសាយបរទេស
ប្រភពរូបភាពៈGoogle

No comments

Theme images by merrymoonmary. Powered by Blogger.