Header Ads

Header ADS

អ៊ូឆឹងអិន



អ៊ូឆឹងអិន



អ៊ូឆឹងអិន (ចិនកាត់ៈ吴承恩, ចិនពេញៈ承恩 , ភីងអ៊ីនៈ Wú Chéng'ēn) មានជីវិតរស់នៅចន្លោះគ.ស 1505–15801500-1582 ជាកវីជនជាតិចិន នៅសម័យរាជវង្សមីង (រាជវង្សមេង) មានកេរ្តិ៍ឈ្មោះដោយសារនិពន្ធរឿង  ស៊ីយ៉ូវជី ប្រលោមលោកល្បីក្នុងចំណោមវណ្ណកម្មចិនទាំង 4​ ដែលរួមមាន៖
1-នគរបី ឬ សាមកុក (三国演三國演義/Romance of the Three Kingdoms) និពន្ធដោយ លូគាន់ចុង
2-សុងជាង ឬ សុងកាំង (宋江/Water Margin) និពន្ធដោយ ស៊ឺណៃអាន់
3-ស៊ីយ៉ូវជី ឬ ដំណើរឆ្ពោះទៅទិសខាងលិច (西游/Journey to the West) និពន្ធដោយ អ៊ូឆឹងអិន (ខ្មែរយើងតែងតែស្គាល់តាមរយៈរឿង ដំណើរផ្សេងព្រេងរបស់ថាងចេង  ស៊ុនអ៊ូខុង )
4-ហុងឡូវមឹង ឬ ក្តីស្រមៃនៅវិមា​ន​ក្រហម (楼梦/The Dream of the Red Chamber) និពន្ធដោយ ឆាវសៀឈីន

អ៊ូឆឹងអិន
ស៊ីយ៉ូវជី

 អ៊ូឆឹងអិន កើតក្នុងគ្រួសារអ្នកជួញដូរ ដោយឪពុករបស់គេចូលចិត្តអានសៀវភៅនិងសន្សំសៀវភៅ ចំណែកគេមានប្រាជ្ញាតាំងពីក្មេង ក្រៅពីចូល​ចិត្តអានសៀវភៅហើយនៅចូលចិត្តសិក្សារឿងប្លែកៗ ។ គេសិក្សារឿងប្រជាប្រិយដែលមានគុណសម្បត្តិក្នុងការនិពន្ធរឿង ស៊ីយ៉ូវជី ។
អ៊ូឆឹងអិន បានប្រលងធ្វើមន្ត្រីតាមប្រព័ន្ធនៃការសិក្សានិងប្រលងជ្រើសរើសរបស់រាជវង្សមីងច្រើនដងដែរ ប្រលងមិនជាប់ តែត្រូវបានជ្រើសរើសជាពិសេសឲ្យធ្វើជាចៅហ្វាយស្រុកមួយ ក្រោយមកគេបានលាលែងពីតំណែង ដោចំណាយពេលវេលាទៅលើការតែងនិពន្ធ ។ គេមានថ្វីដៃទាំងការនិពន្ធពាក្យរាយនិងពាក្យកាព្យ ។
ស្នាដៃរបស់ អ៊ូឆិនអិន មកដល់សម័យបច្ចុប្បន្នមានមិនច្រើនទេ តែរឿងដែលល្បីជាងគេគឺ ស៊ីយ៉ូវជី ។


ប្រភពឯកសារៈវេបសាយបរទេស

ប្រភពរូបភាពៈGoogle

No comments

Theme images by merrymoonmary. Powered by Blogger.