ឆាងអឺ
ឆាងអឺ (ចិនៈ嫦娥 , ភីងអ៊ីនៈ Cháng'é, អង់គ្លេសៈGoddess of the Moon) ជាទេពធីតានៃដួងចន្ទតាមជំនឿពីបរមបុរាណរបស់ជនជាតិចិន
ដោយព្រះនាងគង់នៅតែលើដួងចន្ទប៉ុណ្ណោះ ។
ឆាងអឺ ជាភរិយារបស់ ហូវអ៊ី (后羿) ដែលជាអ្នកបាញ់ធ្នូនៃឋានសួគ៌ ។
នៅសម័យរាជវង្សសៀ (夏朝) ត្រូវនឹងសម័យអធិរាជយ៉ាវ (尧) ឋានមនុស្សមានព្រះអាទិត្យដល់ទៅ 10 ដួង ដែលបញ្ចេញពន្លឺព្រមគ្នា
ធ្វើឲ្យមនុស្សលោកក្ដៅក្រហាយយ៉ាងខ្លាំង ទើប ហូវអ៊ី បានទទួលរាជបញ្ជាពីព្រះឥន្ទ្រ (玉皇大帝)
ឲ្យបាញ់ធ្នូកម្ចាត់ព្រះអាទិត្យដែលបញ្ចេញពន្លឺធ្វើឲ្យមនុស្សលោកក្ដៅ ។
ហូវអ៊ី បានចុះមកឋានមនុស្សជាមួយ ឆាងអឺ
ទេពធីតានៃដួងចន្ទដែលជាភរិយា តែ ហូវអ៊ី មានអំនួត បាញ់ព្រះអាទិត្យបាន 9 ក្នុងចំណោម
10 ចាត់ទុកជាទង្វើហួសហេតុ
ទើបត្រូវព្រះឥន្ទ្របណ្ដេញចុះមកឋានមនុស្ស ដោយ ឆាងអឺ ចុះមកតាម ។
ពេលមកដល់ឋានមនុស្សហើយគេបានប្រើថ្វីដៃនៃការបាញ់ធ្នូបង្ក្រាបសត្វកំណាចទាំងឡាយ ធ្វើឲ្យមនុស្សស្ងើចសរសើរលើកជាមេកុលសម្ពន្ធយ៉ុងឈីវ
(有窮國)
និងមានបុរសម្នាក់ឈ្មោះ ហ្វឹងមីង សុំធ្វើជាកូនសិស្ស ។
ពេលនៅឋានមនុស្ស ហូវអ៊ី កាន់តែមានអំនួត បានទទួលការគោរពកាន់តែខ្លាំង ធ្វើឲ្យ
ហ្វឹងមីង កើតចិត្តច្រណែន ខណៈនោះ ឆាងអឺ ក៏មើលឃើញការផ្លាស់ប្ដូររបស់ស្វាមី តែមិនអាចជំទាស់បាន
។ ថ្ងៃមួយ ហ្វឹងមីង បានលបសម្លាប់ ហូវអ៊ី ដោយការបាញ់ធ្នូចំកញ្ចឹង-កធ្វើឲ្យស្លាប់
ចំណែក ឆាងអឺ បានលួចផឹកទឹកអម្រឹត ដែលធ្វើឲ្យមានជីវិតអមតៈ ហើយត្រលប់ទៅរស់នៅឋានព្រះចន្ទតែម្នាក់ឯង
។
រឿងរបស់ ឆាងអឺ ជាផ្នែកមួយនៃប្រភពរបស់ថ្ងៃបុណ្យព្រះចន្ទ
ឬបុណ្យសែនលោកខែ នៅថ្ងៃពេញបូណ៌ខែ 8
(ត្រូវនឹងខែកញ្ញាតាមប្រក្រតិទិនសាកល) ហើយក៏មានរឿងផ្សេងដែលនិយាយថា កាលដើមឡើយ ឆាងអឺ
មិនមែនជាទេពធីតា នាងគ្រាន់តែជាមនុស្សធម្មតារស់នៅឋានមនុស្ស ជាដើម ។
បច្ចុប្បន្នមានការដាក់ឈ្មោះផ្កាយរណបរបស់ចិនតាមឈ្មោះ ឆាងអឺ គឺ ឆាងអឺ 1 (嫦娥一号/Chang'e 1)និង ឆាងអឺ 2 (嫦娥二号/Chang'e 2)។
ប្រភពឯកសារៈវេបសាយបរទេស
ប្រភពរូបភាពៈGoogle
No comments