Header Ads

Header ADS

ហូវអ៊ី



ហូវអ៊ី (ចិនៈ 后羿, ភីនអ៊ីនៈ Houyi, Wade–Giles: Hou I) អ្នកបាញ់ធ្នូក្នុងរឿងព្រេងចិន មានឈ្មោះថា​ ជាអ្នកបាញ់ធ្នូកម្ចាត់ព្រះអាទិត្យ ដោយធ្នូត្រឹមមួយគ្រាប់អាចធ្វើឲ្យព្រះអាទិត្យធ្លាក់ដល់ទៅ 9 ដួង ។

Houyi


នៅសម័យរាជវង្សសៀ (夏朝) ត្រូវនឹងសម័យអធិរាជយ៉ាវ () ឋានមនុស្សមានព្រះអាទិត្យដល់ទៅ 10 ដួង ដែលបញ្ចេញពន្លឺព្រមគ្នា ធ្វើឲ្យមនុស្សលោកក្ដៅក្រហាយយ៉ាងខ្លាំង ទើប ហូវអ៊ី បានទទួលរាជបញ្ជាពីព្រះឥន្ទ្រ (玉皇大帝) ឲ្យបាញ់ធ្នូកម្ចាត់ព្រះអាទិត្យដែលបញ្ចេញពន្លឺធ្វើឲ្យមនុស្សលោកក្ដៅ ។
ហូវអ៊ី បានចុះមកឋានមនុស្សជាមួយ ឆាងអឺ ទេពធីតានៃដួងចន្ទដែលជាភរិយា តែ ហូវអ៊ី មានអំនួត បាញ់ព្រះអាទិត្យបាន 9 ក្នុងចំណោម 10  ចាត់ទុកជាទង្វើហួសហេតុ ទើបត្រូវព្រះឥន្ទ្របណ្ដេញចុះមកឋានមនុស្ស ដោយ ឆាងអឺ ចុះមកតាម ។ ពេលមកដល់ឋានមនុស្សហើយគេបានប្រើថ្វីដៃនៃការបាញ់ធ្នូបង្ក្រាបសត្វកំណាចទាំងឡាយ ធ្វើឲ្យមនុស្សស្ងើចសរសើរលើកជាមេកុលសម្ពន្ធយ៉ុងឈីវ (有窮國) និងមានបុរសម្នាក់ឈ្មោះ ហ្វឹងមីង សុំធ្វើជាកូនសិស្ស ។
ពេលនៅឋានមនុស្ស ហូវអ៊ី កាន់តែមានអំនួត បានទទួលការគោរពកាន់តែខ្លាំង ធ្វើឲ្យ ហ្វឹងមីង កើតចិត្តច្រណែន ខណៈនោះ ឆាងអឺ ក៏មើលឃើញការផ្លាស់ប្ដូររបស់ស្វាមី តែមិនអាចជំទាស់បាន ។ ថ្ងៃមួយ ហ្វឹងមីង បានលបសម្លាប់ ហូវអ៊ី ដោយការបាញ់ធ្នូចំកញ្ចឹង-កធ្វើឲ្យស្លាប់ ចំណែក ឆាងអឺ បានលួចផឹកទឹកអម្រឹត ដែលធ្វើឲ្យមានជីវិតអមតៈ ហើយត្រលប់ទៅរស់នៅឋានព្រះចន្ទតែម្នាក់ឯង ។

ប្រភពឯកសារៈវេបសាយបរទេស
ប្រភពរូបភាពៈGoogle

No comments

Theme images by merrymoonmary. Powered by Blogger.