បុណ្យសែនលោកខែ
បុណ្យសែនលោកខែ ឬ ពិធីបុណ្យពាក់កណ្តាលសរទរដូវ
ឬ ពិធីបុណ្យពាក់កណ្តាលរដូងស្លឹកឈើជ្រុះ (ចិនពេញៈ中秋節, ចិនកាត់ៈ中秋节, ភីងអ៊ីនៈ zhōngqiū jié, ចិនកាតាំងៈ Jūng-chāu Jit, អង់គ្លេសៈ Moon Festival, Mid-Autumn Festival) ជាពិធីបុណ្យតាមប្រពៃណីវប្បធម៌ចិនដែលធ្វើនៅពាក់កណ្ដាលរដូវស្លឹកឈើជ្រុះថ្ងៃពេញបូណ៌ខែ
8 តាមប្រក្រតិទិនចន្ទគតិ (ខែកញ្ញាតាមប្រក្រតិទិនសាកល) ដើម្បីអបអរការប្រមូលផល ។
ពិធីនេះ ជនជាតិចិនអបអរដោយការសំពះព្រះចន្ទនាពេលយប់ ។ នៅប្រទេសមួយចំនួន ដូចជា ស័ង្គប៉ូរ,
វៀតណាម ដែលជាប្រពៃណីធំ មានបង្ហោះគោមពណ៌ក្រហម ឬរាំរបាំនាគ (Dragon dance) ។
ក្រៅពីនេះ មាននំមួយប្រភេទ ហៅថា នំលោកខែ (月饼/Mooncake) ដែលមានសណ្ឋានមូល ធ្វើពីម្សៅ មានស្នូលជាធុញ្ញជាតិ
ទុកសែននិងទទួលទាន ។
ដើមកំណើតនៃពិធីនេះ ពាក់ព័ន្ធនឹងរឿងព្រេងរបស់ចិនដែលនិយាយពីទេពីនៃដួងចន្ទឈ្មោះ ឆាងអឺ
(嫦娥) ជាភរិយារបស់ ហូវអ៊ី (后羿) អ្នកបាញ់ធ្នូនៃឋានសួគ៌ដែលបាញ់ព្រះអាទិត្យធ្លាក់ដល់ទៅ 9 ដួងក្នុងចំណោម 10
ដួង ដែលជាទង្វើបំពានច្បាប់ឋានសួគ៌ ទើបត្រូវព្រះឥន្ទ្រដាក់ទោសឲ្យមកនៅឋានមនុស្ស រស់នៅដូចមនុស្សលោកធម្មតាជាមួយ
ឆាងអឺ តែត្រូវមនុស្សជំនិតឈ្មោះ ហ្វឹងមីង សម្លាប់ ចំណែក ឆាងអឺ
ក៏ផឹកទឹកអម្រិតដើម្បីឲ្យមានជីវិតអមតៈ ហើយត្រលប់ទៅរស់នៅឋានព្រះចន្ទវិញតែម្នាក់ឯងដោយភាពសោកសៅ
។
នៅសម័យស្ដេច ហានវិន (漢文帝) នៃរាជវង្សហាន ទ្រង់សុបិននិម្មិតថា ទ្រង់ហោះហើរទៅទស្សនារាជវាំងនៅឋានព្រះចន្ទ
បានជួប ឆាងអឺ កំពុងរេរាំយ៉ាងល្វតល្វន់ ធ្វើឲ្យទ្រង់ភ្លើតភ្លើនជាខ្លាំង ។ ពេលតើន
ទ្រង់ចង់ឲ្យសុបិននិម្មិតក្លាយជាការពិត
ទើបចេញរាជបញ្ជាឲ្យស្នំរបស់ខ្លួនតែងខ្លួននិងរេរាត្រាប់តាមទេពធីតា ឆាងអឺ
ដែលដឹងដល់ប្រជារាស្ត្រនិងក្លាយជាប្រពៃណីតាំងពីពេលនោះមក ។
ក្រៅពីនេះនៅមានរឿងនិទានមួយដែលពាក់ព័ន្ធនឹងប្រវត្តិសាស្ត្រ ពេលជនជាតិហានត្រូវគ្រប់គ្រងដោយការជិះជាន់ពីជនជាតិម៉ុងហ្គោល
(រាជវង្សយាន) ក៏បះបោរ ទើបលួចផ្ញើសារប្រាប់គ្នាដោយញាត់ក្នុងនំ ន័យក្នុងនោះគឺ
យប់នេះយាម 3 គ្រប់ផ្ទះត្រូវសម្លាប់ទាហានម៉ុងហ្គោលឲ្យអស់
ដែលជាប្រភពនៃការសែនលោកខែនេះឯង ។
ប្រភពឯកសារៈវេបសាយបរទេស
ប្រភពរូបភាពៈGoogle
No comments