របាំតោ ឬ ម៉ុងសាយ
របាំតោ ឬ ម៉ុងសាយ មានប្រភពពាក្យមកពីភាសាចិនកាតាំង
ឬចិនក្វាងទុង តែភាសាចិនផ្លូវការ ឬចិនកុកងឺអានថា អ៊ូស៊ឺ ។
របាំតោ ឬ ម៉ុងសាយ (ចិនកាត់ៈ舞狮, ចិនពេញៈ舞獅, ភីងអ៊ីនៈ wǔ shī , អង់គ្លេសៈ Lion Dance)
ជាប្រពៃណីរាំមួយប្រភេទនៃវប្បធម៌ចិននិងប្រទេសផ្សេងទៀតនៅទ្វីបអាស៊ី ដែលអ្នកសម្ដែងត្រាប់តាមកាយវិការរបស់សត្វតោនៅក្នុងឈុតម៉ូដសត្វតោ
ដែលកាយវិការទាំងនេះមានឃើញតាមក្បាច់គុនចិនច្រើនប្រភេទ ។
舞獅 (wǔ shī) ចិនផ្លូវការ ឬចិនកុកងឺ = Lion Dance =
តោរាំ (របាំតោ)
舞獅 (舞mou5
獅
si1 ) ចិនកាតាំង ឬចិនក្វាងទុង = Lion Dance = តោរាំ (របាំតោ)
ម៉ុងសាយ (ន. ) (ចិ.) ក្រុមរបាំប្រពៃណីចិន
រួមសម្ដែងដោយសិល្បករពាក់ក្រណាត់ច្នៃជារូបនាគ ហក់លោត
ធ្វើត្រាប់តាមកាយវិការសត្វសាហាវពិតៗ កំដរដោយអ្នកវាយស្គរវាយ
ឆាប់លាន់ទ្រហឹងអឺងអាប់ ។ របាំនេះមានគោលបំណង
បណ្ដេញកម្ចាត់ភាវៈអាក្រក់ឧបទ្រពចង្រៃផងទាំងពួង
ដើម្បីនាំមកនូវសិរីសួស្ដីដល់ក្រុមគ្រួសារម្ចាស់ផង ។ [វចនានុក្រមខ្មែរ សម្ដេចសង្ឃរាជជួនណាត]
របាំតោ ជាធម្មតាសម្ដែងនៅថ្ងៃចូលឆ្នាំចិននិងពិធីផ្សេងៗតាមប្រពៃណី
វប្បធម៌និងសាសនារបស់ជនជាតិចិន ដូចជា សម្ពោធមុខជំនួញ, អបអរក្នុងពិធីពិសេស ឬមង្គលការ
ជាដើម ។
ការរាំរបាំតោមាន 2 ប្រភេទគឺ
តោខាងជើងនិងតោខាងត្បូង ។ ការសម្ដែងទាំង 2 ប្រភេទនេះតែងតែបានឃើញទូទាងប្រទេសចិន
ឯនៅតំបន់ផ្សេងទៀតនៅអាស៊ីអាគ្នេយ៍ តែងតែឃើញកការរបាំតោបែបខាងត្បូងច្រើនជាង
តាមរយៈការចំណាកស្រុករបស់ជនជាតិចិនដែលភាគច្រើនមានដើមកំណើតមកពីចិនភាគខាងត្បូង ។
ការរាំរបាំតោប្រភេទផ្សេងទៀត
មានឃើញនៅប្រទេសជប៉ុន, កូរ៉េ, ទីបេ, វៀតណាម
និងមានការរាំរបាំតោមួយប្រភេទទៀតតាមវប្បធម៌ឥណ្ឌូនេស៊ី តែជាប្រពៃណីខុសគ្នានិងហៅថាបារុង
(Barong) ។
No comments