Header Ads

Header ADS

ផ្កាច័ន្ធូ


ច័ន្ធូ មានឈ្មោះវិទ្យាសាស្ត្រថា Polianthes tuberosa ជារុក្ខជាតិប្រភេទវល្លិ ស្ថិតនៅក្នុងអម្បូរជាមួយកំភ្លឹង មានដើមកំណើតនៅអាមេរិកខាងត្បូង ជួរភ្នំអែនឌីស (Andes Mountain Range) ។

ច័ន្ធូ (ន.) (ចាន់ធូ) ឈ្មោះ​តិណជាតិ​មួយ​ប្រភេទ, ផ្កា​ពណ៌​ស ឬ​លឿង​មាន​ក្លិន​ក្រអូប​ឈ្ងប់ : ផ្កា​ច័ន្ធូ, ដើម​ច័ន្ធូ ។[វចនានុក្រមខ្មែរ សម្ដេចសង្ឃរាជជួនណាត]

ផ្កាច័ន្ធូ


ចំណាត់ថ្នាក់វិទ្យាសាស្រ្ត
អាណាចក្រ
Plantae
លំដាប់
Asparagales
អម្បូរ
Asparagaceae
អម្បូររង
Agavoideae
ពួក
Polianthes
ប្រភេទ
P. tuberosa
ឈ្មោះទ្វេនាម
Polianthes tuberosa L.
ឈ្មោះដូច
-Agave polianthes Thiede & Eggli
-Agave tuberosa (L.) Thiede & Eggli nom.​​illeg.
-Crinum angustifolium Houtt.
-Polianthes gracilis Link
-Tuberosa amica Medik


ច័ន្ធូ ជារុក្ខជាតិមានមើម ដុះឡើងជាកញ្ចុំ ដោយមើមរបស់វាដើរតួជាដើមនៅក្រោមដី ដោយមើមរបស់វាមានភិនភាគស្រដៀងនឹង​មើមខ្ទឹមបារាំង ចំណែកឫសដុះចេញជាកញ្ចុំ ចេញស្លឹកជាគុម្ព ពណ៌បៃតង មានសណ្ឋានរៀវទ្រវែង ប្រវែង 1-1.5 ហ្វុត (1 ហ្វុត = 0.3048 ម៉ែត្រ )
ពេលចេញផ្កា វានឹងចេញពីកណ្ដាលគុម្ព លូតឡើងមកលើត្រង់ មានផ្កាកោះតាមមែកជាជួរ ។ ផ្កាមានពណ៌ស មានក្លិនក្រអូបប្រហើរ សាយក្លិនបានឆ្ងាយ មានត្របកច្រើនស្រទាប់ (ដោយត្របកនីមួយៗមានទំហំមិនប៉ុនគ្នា) មានប្រ​វែងប្រហែល 2.5 សង់ទីម៉ែត្រ មួយកញ្ចុំៗមានប្រវែងប្រហែល 20-30 អ៊ីញ (1 អ៊ីញ = 0.0254 ម៉ែត្រ) ។
ផ្កាច័ន្ធូ រីកនិងចោលក្លិនតាំងពីពេលល្ងាច (ពេលព្រះអាទិត្យលិច) ដល់អធ្រាត្រ ។
















No comments

Theme images by merrymoonmary. Powered by Blogger.