ជំនឿ 10 ពាក់ព័ន្ធនឹង «ស្នេហា» របស់ជនជាតិជប៉ុន
ជំនឿ 10 ពាក់ព័ន្ធនឹង «ស្នេហា» របស់ជនជាតិជប៉ុន
ពេលខ្លះមនុស្សយើងក៏ត្រូវការទីពឹងពាក់ចិត្តដើម្បីឲ្យខ្លួនឯងមានសំណាងល្អរឿង
ស្នេហា ព្រោះពេលស្នេហាដំណើរការរលូនល្អហើយនោះ
របស់នៅជុំវិញខ្លួនក៏មានសោភណ្ឌភាពតាមដែរ
ដោយសារចិត្តរបស់យើងមានសេចក្ដីសុខនិងរីករាយនោះឯង ។
ដូច្នេះហើយបើនរណាត្រូវការមានសំណាងល្អរឿងស្នេហា ចូរយកជំនឿរបស់ជនជាតិជប៉ុនប្រើសាកល្បងមើល៍ ដែលមានដូចតទៅនេះ៖
1.បើសរសេរឈ្មោះអ្នកដែលយើងចូលចិត្តនឹងជ័រលុប
ហើយប្រើឲ្យទាល់តែអស់ ដោយមិនឲ្យអ្នកដទៃប៉ះពាល់
នោះអ្នកនឹងបានសេពគប់ជាមួយនឹងម្នាក់នោះ ។
2.ពេលចេញពីផ្ទះពេលព្រឹក មុនឡើងឡាន ឬមុនរាក់ទាក់នរណា
ត្រូវលើកដៃអង្អែលក្រវិល 3 ដង ហើយអធិដ្ឋាន
ពេញមួយថ្ងៃនោះអ្នកនឹងមានមន្តស្នេហ៍ទាក់ទាញមនុស្សភេទផ្ទុយគ្នា ។
3.រកឱកាសចាប់ដៃនិងថ្ពក់កូនដៃជាមួយនឹងគូស្នេហ៍ហើយអធិដ្ឋានថា
«សូមឲ្យអូន/បងស្រលាញ់និងស្មោះត្រង់ចំពោះអូន/បង ដោយមិនចាប់អារម្មណ៍អ្នកដទៃ»
វាដូចជាពាក្យសន្យាដែលធ្វើឲ្យគេស្រលាញ់អ្នកមិនប្រែប្រួល ។
4.ដាក់កន្សែងជូតមុខពណ៌បៃតងតាមខ្លួននៅថ្ងៃដែលអ្នកចង់លួងលោម
សុំត្រូវគ្នាវិញជាមួយនឹងគូស្នេហ៍ នឹងធ្វើឲ្យ លួងបានសម្រេច ។
5.ច្រៀងចម្រៀងស្នេហាឲ្យដួងចន្ទស្ដាប់
ស្អែកឡើងអ្នកនឹងមានសំណាងល្អ ។
6.អធិដ្ឋានពេលឃើញទូប្រៃសណីយ៍ពណ៌ក្រហម អ្នកនឹងមានសំណាងល្អ ។
7.កុំសរសេរឈ្មោះខ្លួនឯងនិងគូស្នេហ៍លើឆ្នេរខ្សាច់ ពេលទឹកជោរ
វានឹងធ្វើឲ្យស្នេហារលប់តាមទឹក ។
8.ក្រែមលាបបបូរមាត់ពណ៌ផ្កាឈូកជាយ័ន្តស័ក្តិសិទ្ធិនាំសំណាងរឿងស្នេហា
ពេលទៅដើរលេងតាមខេត្តជាមួយគ្នា ឬណាត់ជួបគ្នាដើរលេង (Date) នៅថ្ងៃសំខាន់ៗ
ចូរយកក្រែមលាបបបូរមាត់ពណ៌ផ្កាឈូកទៅជាមួយផង ។
9.ពេលថតរូបជាក្រុម មនុស្សស្រីដែលឈរនៅចុងគេនឹងខកស្នេហ៍ ។
10.យករូបទេវីកាមទេព (Venus) និងផ្កាកុលាបពណ៌ក្រហម ឬពណ៌ផ្កាឈូក 5-7
ត្របកដាក់ក្នុងស្រោមសំបុត្រ ពណ៌ផ្កាឈូក ហើយដាក់តាមខ្លួនរៀងរាល់ថ្ងៃសុក្រ អ្នកនឹងមានសំណាងល្អរឿងស្នេហា
៕
ប្រភពឯកសារៈវេបសាយបរទេស
ប្រភពរូបភាពៈGoogle
No comments