វត្ថុមង្គល 44 ប្រភេទតាមជំនឿរបស់ជនជាតិចិន
១.ព្រះញញឹម ឬ តាកំប៉ោង
ព្រះញញឹម ឬ តាកំប៉ោង ជានិមិត្តរូបនៃទ្រព្យសម្បត្តិសេចក្តីសុខនិងភាពសម្បូរហូរហៀរ
។ ជាព្រះធាត់ មានទឹកមុខញញឹមញញែម ដុះក្បាលពោះស្អុយ មានកាយវិការច្រើនប្រភេទ ដែលកាយវិការនីមួយៗសុទ្ធតែមានមង្គលបញ្ជាក់ពីភាពសម្បូរសប្បាយ
សិរីសួស្តីរួមផ្សំដែរ ។
មានជំនឿថា បុគ្គលណាគោរពព្រះញញឹមនឹងមានសិរីមង្គល
ដែលមានន័យដល់ភាពសម្បូរហូរហៀរដោយទ្រព្យសម្បត្តិនិងសេចក្តីសុខ ព្រោះលោកជាព្រះអ្នកមាន
។ អ្នកខ្លះមានជំនឿថា ឲ្យអធិដ្ឋានអង្អែលពោះលោកមួយថ្ងៃម្តងនឹងធ្វើឲ្យមានសំណាង
សមបំណងប្រាថ្នានិងមានកូនចៅក្លាយជាបណ្ឌិតបញ្ញវន្ត ។
២.ហុក ឡុក ស៊ីវ (លាភ ទ្រព្យ អាយុ)
ហុក ប្រែថា លាភសក្ការៈ
សេចក្តីសុខដែលកើតឡើងដោយសារបានសមបំណងប្រាថ្នា ។
ទេពហុកជាបុរសងូវហេង មានរស្មីចែងចាំង តុងតែងខ្លួនឆើតឆាយ
ដៃម្ខាងកាន់គម្ពីរយូអ៊ី ទ្រនង់ធ្វើអំពីយក់ (គម្ពីរសមបំណងប្រាថ្នា) ជារបស់វិសេស
អ្នកណាអធិដ្ឋានអ្វីគឺឲ្យសមបំណងប្រាថ្នា ឬ បានលាភសក្ការៈតាមការសុំពរ ។
ឡុក ប្រែថា មានបាន ឬ
ទ្រព្យសម្បត្តិ ។
ទេពឡុក ជាគហបតី ដៃម្ខាងកាន់បញ្ជីឈ្មោះកូនបំណុល (
ព្រោះមានទ្រព្យសម្បត្តិច្រើនមហាសាល ទើបមានកូនបំណុលច្រើន) ដៃម្ខាងទៀតបីកូនប្រុស នៅក្នុងដៃកូនប្រុសគឺមាស
និងអាចមានកូនស្រីឱបជើង ដោយក្នុងដៃកូនស្រីមានគ្រឿងលម្អ ផ្កាភ្ញី នំនែក
ដែលបង្ហាញពីភាពមានហូបមានចុកគ្រប់គ្រាន់ ។
តាមជំនឿបូរាណ ឡុក ដែលពេញលក្ខណៈគឺត្រូវតែមានកូនប្រុស
ពីព្រោះជនជាតិចិនប្រកាន់រឿងបន្តពូជពង្សវង្សត្រកូល បើមានតែទ្រព្យ
ប៉ុន្តែគ្មានកូនប្រុសបន្តវង្សត្រកូលក៏ពុំមានប្រយោជន៍ដែរ ។
ស៊ីវ ប្រែថា អាយុយឺនយូរ ។
ទេពស៊ីវ ជាបុរសចាស់អត់សក់ (ក្បាលត្រងោល) ថ្ងាសប៉ោង
ពុកចង្កាពណ៌ស ដៃម្ខាងកាន់ផ្លែប៉េះដែលជាផ្លែឈើសួគ៌ នរណាបានទទួលនឹងមានអាយុវែង
ដៃម្ខាងទៀតកាន់ឈើច្រត់ក្បាលនាគរាជ
(សត្វនៅក្នុងរឿងនិទានដែលមានអាយុដល់ទៅរាប់ម៉ឺនឆ្នាំ) ក.ឈើច្រត់ព្យួរឃ្លោកថូ
ដោយឃ្លោកនោះដាក់ថ្នាំអមតៈ ចំណែក-កឃ្លោកចង សៀនជឺ (សៀនជឺគឺគម្ពីរថ្នាំទេវតា ឬ
គម្ពីរអាយុវឌ្ឍនៈ) ។
ស៊ីវ មានសត្វក្រសារ (ក្រសារទេព) ជាយានជំនិះ ។
ហុក ឡុក ស៊ីវ មាន ហុក ជាមេក្រុម ចំណែក ឡុក និង ស៊ីវ
ជាបរិវារ ដែលមានជំនឿថាមាន ឡុក និង ស៊ីវ ទើបមាន ហុក
នោះគឺត្រូវមានអាយុយឺនយូរនិងមានទ្រព្យសម្បត្តិ ទើបរកសេចក្តីសុខឃើញ ។
ការតាំង ហុក ឡុក
ស៊ីវ ដែលត្រឹមត្រូវគឺត្រូវដាក់
ហុក នៅកណ្តាល ។
៣.គួនអុី
គួនអុី ជាអាទិទេពនៃភាពស្មោះត្រង់ កត្តញ្ញូ
ជាទីខ្លាចក្រែងរបស់ខ្មោចព្រាយបិសាច ។
គួនអ៊ី ដើមឡើយមានឈ្មោះថា ហុនទៀង ជាអ្នកស្រុកហតាំងកៃ
មានកម្ពស់ជិត 2 ម៉ែត្រ បបូរមាត់ក្រហម មុខក្រហម ចិញ្ចើមដូចដង្កូវទឹក ភ្នែកពណ៌ខៀវចាស់
មានកាំបិតវែងជាអាវុធ ។ គួនអ៊ី ជាមនុស្សល្អ
មានគុណធម៌ ស្មោះត្រង់ កត្តញ្ញូដឹងគុណ ។
មានតំណាលថា បើមានបុគ្គលណាមានគំនិតមិនស្មោះត្រង់ ពេលបានជួប បានឃើញ
ឬប្រសព្វភ្នែកនឹងទេពគួនអ៊ី នឹងរអៀសចិត្ត មិនហ៊ានមានគំនិតអាក្រក់
ទើបស័ក្តិសមយ៉ាងខ្លាំងសម្រាប់អ្នកដែលមានបរិវារនៅក្រោមបង្គាប់បញ្ជា គួរគោរពបូជាដើម្បីជាសិរីមង្គល
។
៤.ចាយសៀងអុី
ចាយសៀងអុី ជាអាទិទេពនៃលាភសក្ការៈ
ឬ អាទិទេពនៃទ្រព្យសម្បត្តិ ជាទីនិយមរបស់អ្នកប្រកបរបររកស៊ីជនជាតិចិនតាំងយូរលង់មកម្ល៉េះ
។ ក្រៅពីមានអានុភាពនៅក្នុងការនាំលាភសក្ការៈ ទ្រព្យសម្បត្តិ ភាពមានបាន
គង់វង្សមកឲ្យអ្នកគោរពបូជាហើយ ចាយសៀងអ៊ី ក៏ជាអាទិទេពពាក់មុខហ៊ី
បើជារូបចម្លាក់គឺមានពីរអង្គ មានចម្លាក់បែបគ្រប់ឈុត គឺមន្ត្រីនិងអ្នកចម្បាំង ។
អង្គចម្បាំងមានមុខកាច ជួនកាលគង់លើខ្នងខ្លា ឬឈរជាន់ខ្លា
ហត្ថាកាន់ដំបង ចំណែកអង្គមន្ត្រីមានមុខមាត់ល្អ មានពុកមាត់ ។
មានជំនឿថាអង្គចម្បាំងឲ្យគុណរឿងបំណុលដែរគឺជួយទារបំណុលឲ្យអ្នកគោរពបូជា
កូនបំណុលមិនហ៊ានកេងប្រវ័ញ្ច ។
៥.ជីកុង
ជីកុុងជាព្រះអរហន្តដែលចូលចិត្តជួយសង្គ្រោះសត្វលោក
ជាព្រះស្រស់ស្រាយ មានព្រលឹងព្រលះ មានមុខមាត់កំប្លុកកំប្លែង រួសរាយ មិនកាន់សីល
មិនហូបបួស ចូលចិត្តផឹកស្រា ទើបមានឃ្លោកស្រានៅជាប់នឹងខ្លួនលោកជានិច្ច
ហើយដៃម្ខាងកាន់ផ្លិតធ្វើពីស្លឹកត្នោត ជួនកាលក៏យួរស្បែកជើងម្ខាង ម្ខាងទៀតពាក់ ។
មានជំនឿថាលោកចូលចិត្តជួយអ្នកដែលមានសមត្ថភាពនៅក្នុងរូបភាពប្លែកៗដែលស្មានមិនដល់
។
៦.ចុងឃុយ ឬ ចេងឃុយ
អាទិទេពបង្ក្រាបបិសាច
ជាអាទិទេពបង្ក្រាបបិសាចទាំងពួង ។
មានតំណាលថា ចុងឃុយ ជាអ្នកបង្ក្រាបបិសាចដែលព្រះចៅថាងស្វៀនយល់សប្តឃើញ ហើយឲ្យអ៊ូតាវជឺ វិចិត្រករគូររូបតាមការរៀបរាប់
ពេលមកប្រាប់ព្រះចៅថាងកៅជូ (ព្រះបិតារបស់ព្រះចៅថាងស្វៀន)
បានប្រោសមេត្តាព្រះប្រទានឈុតពណ៌ទឹកប្រាក់និងរៀបចំពិធីបុណ្យសពអ្នកដែលធ្លាក់ពីជណ្តើរស្លាប់
បន្ទាប់ពីតូចចិត្តដោយសារប្រលងមន្ត្រីមិនជាប់
ទើបតាំងចិត្តកម្ចាត់ខ្មោចព្រាយនិងរបស់អពមង្គលឲ្យ ដូច្នេះហើយនៅថ្ងៃទី5 ខែ5
គឺជាថ្ងៃដោះលែងខ្មោច (ទួនអ៊ូជា) ទើបនាំគ្នាព្យួរទេពចុងឃុយតាមជញ្ជាំងផ្ទះ ។
មានជំនឿថាអ្នកណាខ្លាចនឹងត្រូវអំពើ
ត្រូវមានចុងឃុយឃុំគ្រងនៅក្នុងផ្ទះ ឬករណីត្រូវចូលមន្ទីរពេទ្យ ឬ
អ្នកជំងឺទៅសម្រាកនៅកន្លែងណាមួយ កន្លែងដែលថានោះចាត់ទុកថា វាស្មោកគ្រោក
គឺមានមនុស្សស្លាប់ច្រើន ច្បាស់ជាមានខ្មោចនៅ ឲ្យយកទេពចុងឃុយទៅជាមួយហើយនឹងមានសុវត្ថិភាព
ជាពីជំងឺ ត្រលប់ទៅផ្ទះវិញបាន ។
៧.យិន-យ៉ាង
យិន-យ៉ាង មានសណ្ឋានជារង្វង់មូលខ្មៅពាក់កណ្តាលសពាក់កណ្តាល
នៅក្នុងពណ៌ខ្មៅមានចំណុចស នៅក្នុងពណ៌សមានចំណុចខ្មៅដូចភ្នែកត្រី
ធ្វើឲ្យមើលទៅដូចត្រីសខ្មៅពីក្បាលបញ្រ្ចាសក្បាលគ្នា ។
អត្ថន័យពណ៌ខ្មៅជាយិន-មនុស្សស្រី
ភាពខ្មៅងងឹត ផែនដី ព្រះចន្ទភាពទន់ជ្រាយ (ស្រស់ស្អាត) និងឯកា រីឯពណ៌សជាយ៉ាង-មនុស្សប្រុស
ភាពសស្អាត ផ្ទៃមេឃ (ឋានសួគ៌) ព្រះអាទិត្យ ភាពរឹងមាំ (កម្លាំងពលំ) ។
គូយិន-យ៉ាងនេះជានិមិត្តរូបរបស់ជីវិតដែលមានពីរផ្នែកជានិច្ច
ទើបត្រូវយកមកធ្វើជាកម្លាំងមង្គលនៅក្នុងការបន្ថែមនិងសម្រួលហុងស៊ុយបានល្អ ។
៨.ឃ្លោកថូ
ឃ្លោកថូ ជានិមិត្តរូបពេទ្យទេវតា ឬ
ពេទ្យបូរាណ ។ ជនជាតិចិនតែងតែយកមកព្យួរក្នុងបន្ទប់ក្មេងៗ ឬ មនុស្សចាស់
ព្រោះមានជំនឿថាពេទ្យទេវតាបានមកនៅក្នុងបន្ទប់ ធ្វើឲ្យមានសុខភាពរឹងមាំ ក្មេងៗមិនង៉ិកង៉ក់និងគ្មានខ្មោចព្រាយមករំខាន
។
ក្រៅពីនេះផ្លែឃ្លោកជារុក្ខជាតិដែលមានគ្រាប់ច្រើន
មានដើមវែងនិងចេញផ្លែផ្កាមិនចេះអស់ ប្រៀបដូចមនុស្សម៉ឺនជំនាន់ ។
ប្រើបង្ហាញដល់ភាពមង្គលឲ្យមានអាយុយឺនយូរ សុខភាពរឹងមាំ មានកូនមានចៅពេញផ្ទះ ។
៩.ជួង
ជួង ជានិមិត្តរូបមង្គលខាងសាសនា
មានន័យដល់ការភ្ញាក់និងការដឹង ។
សំឡេងជួងធ្វើឲ្យភ្ញាក់ពីការលង់ក្នុងកិលេសតណ្ហា
ឲ្យភ្ញាក់រលឹកនិងដឹងពីសច្ចធម៌ពិតប្រាកដ ។ មានជំនឿទៀតថាសំឡេងជួងនឹងនាំតែដំណឹងល្អនិងរឿងមង្គលមកឲ្យ
ថែមទាំងឲ្យប្រផ្នូលដល់ល្បិលកលរបស់សត្រូវ គូប្រជែងទៀតផង ។
១០.កាក់ចិនបូរាណ
កាក់ចិនបូរាណ ជានិមិត្តរូបដែលបញ្ជាក់ពីទ្រព្យសម្បត្តិ
មានប្រាក់កាសច្រើនសន្ធឹកសន្ធាប់ ។
ជនជាតិចិនបូរាណប្រកាន់ថាជារបស់មួយក្នុងចំណោមរបស់មង្គលនៃទ្រព្យសម្បត្តិបូរាណ
ជារបស់នាំលាភសំណាងមកឲ្យ ទើបតែងតែស្លាក់ពាក្យសិរិមង្គលលើកាក់ដែលប្រែថាឲ្យមានសិរិមង្គល
សមបំណងប្រាថ្នា ឬ មាសប្រាក់ពេញផ្ទះ ឬ កាក់ត្រានៃសេចក្តីចម្រើនរុងរឿង ។
១១.គម្ពីរមង្គល (យូអុី)
គម្ពីរមង្គល ជានិមិត្តរូបនៃភាពសមបំណងប្រាថ្នា
ជាគ្រឿងឥស្សរិយយសជាន់ខ្ពស់សម្រាប់ចក្រពត្តិ
មន្រ្តីជាន់ខ្ពស់និងព្រះសង្ឃចិនឋានៈខ្ពស់ទុកប្រើធ្វើពិធី
ចំណែកក្បាលរបស់គម្ពីរជារាងបន្ទះ កោងៗដែលមកពីភិនភាគត្រង់ក្បាលផ្សិតលីងជឺ
ដែលជនជាតិចិនបូរាណមានជំនឿថាមានអត្ថប្រយោជន៍ជាថ្នាំអាយុវែង នរណាបានទទួលទាននឹងមានជីវិតជាអមតៈ
និងចាត់ទុកថាជារុក្ខជាតិមង្គលមួយប្រភេទ ។
គម្ពីរយូអ៊ីអាចធ្វើពីភ្លុកដំរី, យក់, ថ្ម ដើមឫស្សីនិងលោហៈ ។ បើធ្វើពីយក់ហៅថា ងេកយូអុី (ងេក ប្រែថា យក់ យូអ៊ី
ប្រែថា សមបំណង) ។
គម្ពីរយូអ៊ីនៅមានរបស់វិសេសដែលព្រះពោធិសត្វនិងទេពហុក
(ហុក ឡុក ស៊ីវ) កាន់ទៀតផង ព្រោះ ហុក គឺសេចក្តីសុខ
សុខដែលកើតមកពីការបានសមបំណងគ្រប់រឿង ទើបមានជំនឿថានិមិត្តរូបយូអ៊ីនេះនឹងនាំភាពសមបំណងប្រាថ្នាមកឲ្យ
។
១២.នាគ
នាគ ជានិមិត្តរូបនៃអំណាចសក្តានុពល ភាពធំសម្បើម មនុស្សភេទប្រុស ចក្រពត្តិ
ប្រទេសជាតិ ។
នាគចាត់ទុកជាសត្វសំខាន់បំផុតរបស់ចិននិងកើតពីភិនភាគសត្វ៥ប្រភេទ
រួមមានស្នែងក្តាន់ ក្បាលគោ ខ្លួនពស់ ស្រកាត្រី ក្រញាំស្ទាំង តែតម្រាខ្លះនិយាយថា
នាគមានប្រភពមកពីសរីរាង្គរបស់សត្វ 9 ប្រភេទគឺ ស្នែងក្តាន់ ក្បាលអូដ្ឋ ភ្នែកបិសាច ក-ពស់
ពោះងាវ ស្រកាត្រីគល់រាំង ឬ ត្រីកាហោ ក្រចកឥន្រ្ទី ឬ ស្ទាំង បាទជើងខ្លា ក្បាលគោ
ដែលសំខាន់មានពុកមាត់លូតចេញមកតិចៗ ប្រើពេលវេលា 500 ឆ្នាំ បើសិនអាយុ 1,000 ឆ្នាំនឹងមានស្លាបដុះចេញមកហោះហើរបានទៀតផង
។
នៅក្នុងមាត់នាគចិនមានត្បូងគជ់
ជាគជ់វិសេសដែលពង្រីកពង្រួម ធ្វើភ្លឺងងឹតបាន សម្រាប់ហៅខ្យល់ ភ្លៀង បង្ក្រាបបិសាច សម្រាប់សម្តែងអំណាចនិងភាពមហាសាល
។ នាគជាសត្វទេព ទើបហោះហើរដើរលើអាកាស ហែលទឹក ជ្រែកដីបាន ។
ការយកនិមិត្តរូបនាគមកប្រើមិនថាជាគំនូរ
ចម្លាក់ឬគ្រឿងលម្អរបស់របរប្រើប្រាស់ បើសិនជារបស់ចក្រពត្តិ នាគមានក្រចក៥
របស់មន្ត្រីមានក្រចក៤ បើបុថុជ្ជនមានក្រចក៣តែប៉ុណ្ណោះ ។
តាមតំណាលចិនជាសត្វមង្គលបំផុត
ជារាជានៃសត្វមានស្រកាទាំងពួង ជាតំណាងនៃភាពរឹងមាំ ភាពស្រស់ស្អាត ការតាំងចិត្ត
ការឧស្សាហ៍ព្យាយាម ភាពក្លាហាន និង អត់ធ្មត់ ទើបជនជាតិចិនជឿថានាគគឺ
ចិត្តវិញ្ញាណនៃការផ្លាស់ប្តូរនិងស្រោចស្រង់ឲ្យល្អប្រសើរ
ហើយនាគក៏ជាអ្នកនាំភ្លៀងនៃជីវិតមកឲ្យ ។
ភិនភាគរបស់នាគស័ក្តិសមនឹងអ្នកដែលកើតឆ្នាំរកាដែលមានជំនឿថា
ប្រែកាឡាមកពីសត្វហង្សជាមិត្តជិតស្និទ្ធនឹងនាគ ។
១៣.ហង្ស
ហង្ស ជានិមិត្តរូបរបស់រាជិនី ភាពស្រស់ស្អាត មនុស្សភេទស្រី និង
ការចាប់ផ្តើម ឬ ការមានជីវិតថ្មីដែលល្អប្រសើរ ។
ហង្សជាសត្វនៅក្នុងតំណាលដូចនាគនិងឈីលីន
មានសរីរាងរបស់បក្សីមង្គល៥ប្រភេទផ្សំគ្នាគឺក្បាលមាន់ទេព មាត់សារិកាកែវ
ខ្លួនទាម៉ែតដារីន រោមក្រសា និង កន្ទុយក្ងោក ។
ហង្សជាសត្វដែលធំបំផុតនៅក្នុងចំណោមបក្សីនទាំងអស់មាន៥ប្រភេទគឺ
រោមក្រហម រោមស្វាយ ពណ៌ខៀវ រោមលឿងនិងរោមស ។ ហង្សញីមានក្បាលពណ៌ក្រហម
ហង្សឈ្មោលពណ៌ខៀវ ឬ ពណ៌ទឹកប្រាក់ សំឡេងច្រៀងដូចសំឡេងខ្លុយ មិនស៊ីសត្វល្អិតដែលនៅរស់
មិនចឹកដើមឈើខៀវខ្ចី មិនហើរចោលសម្បុក ពេលហើរទៅណាមកណានឹងមានបក្សីផ្សេងហើរតាម ។
បក្សីនេះញាណដឹងពីហេតុការណ៍លើលោកនេះបាន
ប្រាកដខ្លួននៅតែកន្លែងដែលស្ងប់ស្ងាត់ប៉ុណ្ណោះ ទើបបក្សីនេះត្រូវយកមកតំណាងឲ្យសម្រស់និងអំពើល្អ៥ប្រការគឺគុណធម៌
យុត្តិធម៌ សីលធម៌ មនុស្សធម៌និងសច្ចធម៌ រួមទាំងខាងសៃយសាសន៍ហុងស៊ុយក៏ប្រើងហង្ស
នៅក្នុងន័យនៃការចាប់ផ្តើមជាថ្មីដែលល្អ ។
១៤.កីលែន (ឈីលីន)
កីលែន និមិត្តរូបនៃវាសនា ភាពគង់វង្ស និង ការពារពីរបស់អពមង្គល ។
កីលែន ជាសត្វមង្គលតាមតំណាល ជួនកាលជនជាតិចិនហៅថា សេះនាគ
មានសណ្ឋានរបស់សត្វមង្គល 5 ប្រភេទផ្សំគ្នាគឺក្បាលនាគ ស្នែងយូនីខន ខ្លួនក្តាន់
ស្រកាដូចត្រីកន្ទុយគោ ។
កីលែនចាត់ទុកថាជាសត្វមង្គលដែលពេលប្រាកដខ្លួននីទីណាហើយ
មានន័យថាទីនោះនឹងមានរឿងមង្គលកើតឡើងឆាប់ៗ ឬមានតែសំណាងល្អ គ្មានរឿងអាក្រក់
ហើយមានជំនឿទៀតថាការដាក់តាំងកីលែននឹងជួយឃុំគ្រងនិងកម្ចាត់របស់អពមង្គលឲ្យវិនាស
ហើយនឹងនាំលាភសំណាង ដំណឹងល្អមកឲ្យ ។
១៥.តោ
តោ ជាសត្វមង្គលមានអំណាចនៅលើដី នាំលោកអ្នកចៀសផុតពីគ្រោះភ័យទាំងឡាយ
។
មានតំណាលខ្លះនិយាយថា តោមិនមែនជាសត្វដែលមានប្រភពនៅប្រទេសចិន
តែមាននៅតំបន់អាហ្រ្វិក ។
មានអ្នកដំណើរជនជាតិចិនទៅឃើញក៏ចូលចិត្តខ្លាំងតែមិនអាចយកមកប្រទេសបាន
ទើបធ្វើការចងចាំត្រលប់មកបង្កើតរូបភាពតាមការស្រមើស្រមៃ មានសម្រស់ល្អវិចិត្រ
រាងកាយធំសម្បើម សំឡេងរោទ៍ឮកងរំពង ត្រូវលើកជារាជានៃសត្វព្រៃទាំងពួង
ទើបតោគឺជាទីស្ងើចសរសើរ គោរពបូជាតាំងពីព្រះមហាក្សត្រដល់នាម៉ឺនមន្ត្រី
និងនិយមដាក់តាំងតោគូនៅមុខស្ថាប័នសំខាន់ៗដូចជាមុខព្រះបរមរាជវាំង ព្រះវិហារ វត្ត ។
មានតំណាលខ្លះនិយាយថាពេលតោដោយញីដោយឈ្មោល
រោមដែលជ្រុះពីខ្លួនរបស់ពួកវាក្លាយជាដុំមូលៗ ហើយក្រោយមកក៏មានកូនតោចេញពីដុំមូលៗនោះទើបយើងឃើញរូបចម្លាក់តោឈ្មោលជាន់កូនបាល់
តោញីជាន់កូន ។
ជនជាតិចិនជឿថា ការតាំងតោនៅមាត់ទ្វារ
ឬ ក្បាលសសរ
គឺបង្ហាញពីអំណាច គួរឲ្យកោតខ្លាច ព្រោះតោជាសត្វទេពមង្គល
ពិសេសតោបៃតងជាយានជំនិះរបស់ទេព វិនស៊ូភូសា ក្នុងពុទ្ធសាសនាមហាយាន
ដូច្នេះហើយទើបតោជានិមិត្តរូបនៃការការពារ ឃុំគ្រង និង
មានអំណាចកម្ចាត់ព្រាយបិសាចឲ្យស្ថាប័ននោះបានយ៉ាងប្រសើរ ។
១៦.គីង្គក់ជើងបីពាំកាក់
គីង្គក់ជើងបីពាំកាក់ មានឈ្មោះមួយទៀតថា គីង្គក់សួគ៌ ជាសត្វនាំលាភ មានមង្គល
មានន័យដល់លាភសក្ការៈ មាសប្រាក់ អាយុយឺនយូរ ភិនភាគដូចគីង្គក់ តែមានជើងបី មាត់ពាំកាក់
។
តាមតំណាលនិយាយថា
សាច់គីង្គក់ជាថ្នាំអាយុវឌ្ឍនៈ បរិភោគហើយជួយឲ្យជាពីរោគាព្យាធិនិងក្លាយជាអមតៈ
ទើបគីង្គក់សួគ៌ត្រូវចាប់បរិភោគ
រហូតដល់លើកក្បួនភៀសខ្លួនចោលស្រុកចោលស្រែទៅនៅឋានព្រះចន្ទ ។
មានបុរសម្នាក់ឈ្មោះឡៅហៃជាជនដែលមានសំណាងល្អបានជួបគីង្គក់សួគ៌ហើយយកមកចិញ្ចឹមមើលថែ
ទើបធ្វើឲ្យមានសំណាង ដែលធ្លាប់លំបាកតោកយ៉ាកក៏ក្លាយជាអ្នកមាន ។
ជនជាតិចិនជឿថា
គីង្គក់សួគ៌ជាសត្វមង្គលដែលនាំភាពមានបាន មានលាភ មានជោគ និង អាយុវែងមកឲ្យ ។
១៧.ក្តាន់
ក្តាន់ជានិមិត្តរូបរបស់ទេពឡុក (ហុក ឡុក
ស៊ីវ) ដែលមានន័យដល់យសស័ក្តិ ភាពមានបាន ទ្រព្យសម្បត្តិ រុងរឿង អាយុវែង ។
ក្តាន់ជាសត្វដែលមានអាយុវែងណាស់
ក្តាន់ប្រផេះមានអាយុ 100 ឆ្នាំ ក្តាន់ខ្មៅមានអាយុ 1,500- 2,000 ឆ្នាំ
ហើយក៏ប្រទះឃើញថាក្តាន់ត្រូវប្រើនៅក្នុងពិធីបូជាយញ្ញដើម្បីភាពអមតៈ
ដូច្នេះហើយទើបជនជាតិចិនមានជំនឿថា រូបគំនូរ ឬ រូបចម្លាក់ក្តាន់
នាំរឿងមង្គលដែលមានអាយុកាលយូរអង្វែង ទាំងយសស័ក្តិ ភាពរុងរឿង ភាពមានបាន និង
សុខភាពល្អមកឲ្យដោយគ្មានថ្ងៃបញ្ចប់ ។
១៨.អណ្តើកនាគ
អណ្តើកនាគជានិមិត្តរូបនៃភាពរឹងមាំ
អាយុវែង សុខភាពល្អ តាំងចិត្ត ខិតខំប្រឹងប្រែង នាំទៅរកភាពរីកចម្រើន ភាពជោគជ័យគង់វង្សយូរអង្វែង
និងរួមដល់ការបន្ថែមផ្នែកទ្រព្យសម្បត្តិ និងការពារឃុំគ្រងពីរឿងអពមង្គល ។
អណ្តើកនាគជាសត្វទេពដែលមានអំណាច ជាទីសទ្ធាដ៏ខ្ពង់ខ្ពស់របស់រាជវង្សថាង ។
បឋមក្សត្រនៃរាជវង្សថាងបានសាងសង់បដិមាអណ្តើកនាគនៅមុខរាជវាំង
និងជាជំនឿតៗគ្នារបស់ជនជាតិចិន ព្រោះមានជំនឿថាអណ្តើកនាគជាកូនទី៩របស់ស្តេចនាគដែលកើតមកជាអណ្តើកក្បាលនាគ
។
តាមអត្ថន័យ អណ្តើកតំណាងឲ្យភាពរឹងមាំ
អត់ធ្មត់ មានក្រោះការពារពីភាពអន្តរាយ ចំណែកនាគគឺភាពធំសម្បើមភាពវិចិត្រ ភាពក្លាហាន
វាសនាបុណ្យបារមីខ្ពង់ខ្ពស់ ទើបចាត់ទុកជាមង្គលដ៏ខ្ពង់ខ្ពស់ ពេលសត្វមង្គលទាំងពីរមកផ្សំគ្នាដែលជាប្រាថ្នាដ៏ខ្ពង់ខ្ពស់បំផុតរបស់ជនជាតិចិនបូរាណនិងជាជំនឿមកដល់សព្វថ្ងៃ
។
តាមអត្ថន័យ អណ្តើកតំណាងឲ្យភាពរឹងមាំ
អត់ធ្មត់ មានក្រោះការពារពីភាពអន្តរាយ ចំណែកនាគគឺភាពធំសម្បើមភាពវិចិត្រ ភាពក្លាហាន
វាសនាបុណ្យបារមីខ្ពង់ខ្ពស់ ទើបចាត់ទុកជាមង្គលដ៏ខ្ពង់ខ្ពស់ ពេលសត្វមង្គលទាំងពីរមកផ្សំគ្នាដែលជាប្រាថ្នាដ៏ខ្ពង់ខ្ពស់បំផុតរបស់ជនជាតិចិនបូរាណនិងជាជំនឿមកដល់សព្វថ្ងៃ
។
១៩.ត្រី (ហឺ ឬ អុី)
ត្រីជានិមិត្តរូបនៃការមានទ្រព្យសម្បត្តិច្រើនអនេក
បានកម្រៃបានផលប្រយោជន៍ ។ ភាសាចិនតៀជីវ ហឺ ជាពាក្យសទិសសូរប្រែថា ច្រើនគរគោក
ទុកសម្រាប់បង្ហាញពីអត្ថន័យមង្គល ឲ្យមានរបស់មានរបរដែលត្រូវការច្រើន
សម្បូរចុកសម្បូរចាយ មិនខ្វះខាតនិងសំណាងល្អ បើត្រីមាសគឺមាន័យដល់មាសនិងយក់ពេញផ្ទះ
បើជាត្រីលឺហឺ ឬ លីវី គឺមានន័យដល់ភាពជោគជ័យ ។
មានតំណាលថា បើត្រីលីហឺ
ណាអាចហែកមកដល់ទ្វារនាគដែលជាមាត់ផ្លូវឋានសួគ៌ ហើយផ្លោះចូលទៅខាងក្នុងបាននឹងក្លាយជា ត្រីនាគ
ដែលជាផ្នត់គំនិតបង្រៀនជនជាតិចិនថា ជនជាតិចិនមានសិទ្ធិក្លាយជាអ្នកមានបាន
បើមានចិត្តមោះមុតនិងព្យាយាមដូចត្រីលីហឺ ដែលប្រឹងប្រែងហែលមកដល់ទ្វារផ្លូវឋានសួគ៌
និងប្រើការព្យាយាមអស់ពីសមត្ថភាពដើម្បីឲ្យបានចូលទ្វារនាគបានសម្រេច
ដែលនឹងបានក្លាយជាត្រីដែលមានកិត្តិយសថ្លៃថ្នូរ ។
បើត្រីណាមួយផ្លោះមិនបានគឺនៅតែជាត្រីលីហឺ ដូចដើម ទើបនិយមប្រើត្រីលីហឺ
ជំនួសពាក្យជូនពរថា សូមឲ្យមានភាពជោគជ័យនៅក្នុងជីវិតនិងមានប្រើប្រាស់គ្រប់គ្រាន់ ។
២០.ទាម៉ែតដារីន
ទាម៉ែតដារីន ជានិមិត្តរូបនៃការមានជីវិតគូដែលមានសេចក្តីសុខ
ការរៀបមង្គលការ ។
តាមធម្មជាតិរបស់ទាម៉ែតដារីន
គឺរស់នៅជាគូជានិច្ច
ទើបត្រូវយកទៅជូនពរកូនកំលោះកូនក្រមុំឲ្យជីវិតគូមានសុភមង្គលនិងស្មោះត្រង់ចំពោះគ្នា
ទើបមានជំនឿថា ការប្រើនិមិត្តសញ្ញាគូគឺមង្គលដ៏ប្រសើរនៃការសមបំណងក្នុងរឿងស្នេហា ។
២១.សេះ
សេះ ជានិមិត្តរូបនៃភាពរហ័សរហួន រវៀសរវៃ រឹងមាំ
មិនចេះនៅមួយកន្លែង ការដើរហើរ ដំឡើងតំណែង ។
ជនជាតិចិនមានជំនឿថា ការតាំងសេះ ៣
ក្បាលអាចកែខៃការបែកខ្ញែកបាន ឬ រូបគំនូរសេះ ៨ ក្បាល ៨ ឥរិយាបថដើម្បីបន្ថែមភាពរីកចម្រើនរុងរឿងផ្នែកជំនួញ
បានសម្រេចក្នុងពេលដ៏ឆាប់រហ័ស ។
សេះក៏ជានិមិត្តរូបនៃពាក្យជូនពរឲ្យមានសុខភាពល្អរឹងមាំទៀតផង។
២២.ជ្រូក
ជ្រូក ជានិមិត្តរូបនៃការប្រលងជាប់ គ្រប់រឿងគឺមានភាពងាយស្រួល
សម្បូរសប្បាយ ហូបចុកឆ្អែត ដេកលក់ស្កប់ស្កល់ ។
ជនជាតិចិនមានជំនឿថា
ការជូនពរដោយប្រើរូបជ្រូក មានន័យដល់ការប្រលងជាប់ ចំណែកពាក្យ ហួន ប្រែថា ជ្រូកព្រៃមានន័យដល់ភាពសប្បាយរីករាយ
ប្រើជំនួសន័យ សប្បាយចិត្តឥតឧបមា ។ តម្រាខ្លះជឿថា ជ្រូកជានិមិត្តរូបនៃភាពសម្បូរសប្បាយ
នៅក្នុងរឿងមានហូបមានចុក មានប្រើប្រាស់ជារៀងរហូត ហូបឆ្អែត ដេកលក់ស្កប់ស្កល់
សប្បាយចិត្តព្រោះគ្រប់រឿងដែលលំបាកនឹងក្លាយជាងាយស្រួល ។
២៣.ពីសៀ (ភីស៊ីវ ឬ ភេយ៉ាវ)
ពីសៀ ជានិមិត្តរូបនៃសត្វនាំសំណាង
ការពារនិងកម្ចាត់របស់អពមង្គល មានសណ្ឋានស្រដៀងក្តាន់ មានចង្កូម ភ្នែកលៀន មាត់ធំ
មានស្នែង កន្ទុយវែង ស្លាបខ្លី តែខ្លះក៏គ្មានស្លាប មានភាពក្លាហាន បើកចំហ
ស្មោះត្រង់ចំពោះម្ចាស់ ។
សណ្ឋានរបស់ ពីសៀ
ជាការប្រមូលផ្តុំសត្វមង្គល 5 ប្រភេទ 5 ធាតុ គឺមានជើង 4 របស់តោដ៏មានថាមពល (ធាតុមាស)
មានស្នែងនិងដងខ្លួនជាក្តាន់ (ធាតុទឹក) មានស្លាបស្តេចបក្សីដ៏រឹងមាំ (ធាតុភ្លើង)
មានក្បាលនាគដ៏មានអំណាច (ធាតុឈើ) និង កន្ទុយឆ្មាដ៏ស័ក្តិសិទ្ធិ (ធាតុដី) ។
ដូច្នេះហើយទើបមានជំនឿពាក់ព័ន្ធនឹងភិនភាគរបស់
ពីសៀ ថាក្រញាំសង្គ្រប់ប្រាក់ ងើបក្បាលកំហែងសត្រូវ គូប្រជែងហាមាត់ធំៗទទួលទ្រព្យ
អណ្តាតកៀវមាសប្រាក់ កន្ទុយវែងបក់នាំលាភ គ្មានរន្ធគូទ ទើបមាសប្រាក់មិនហូរចេញ ។
២៤. ចៀម
ចៀម និមិត្តរូបនៃលាភសំណាង
ភាពរុងរឿងនិងភាពជោគជ័យ។ ជនជាតិចិនបូរាណលើកតម្កើងសត្វចៀមជាសត្វមង្គលនិងភាពរុងរឿង ។
មានគំនូរ ឬ ចម្លាក់ចៀម 3 ក្បាល ឪម៉ែកូននិងព្រះអាទិត្យ ។
រូបចៀម 3 ក្បាលបើកទ្វារ ចាត់ទុកថាជាមង្គលនិងការជូនពរ មានន័យដល់លាភសំណាង
ភាពជោគជ័យបានវិលមកវិញ ឧបមាដូចរដូវស្លឹកឈើលាស់
ភាពត្រសុំត្រសាយបៃតងខ្ចីក៏ត្រលប់មកវិញ ។
២៥.ទន្សាយ
ទន្សាយជានិមិត្តរូបនៃការឲ្យអំណាច
សមត្ថភាព ភាពក្លាហាននិងយុត្តិធម៌ ។
តាមជំនឿរបស់ជនជាតិចិនសម័យបូរាណជឿថា
ហ្វូងទន្សាយពណ៌សនៅឋានព្រះចន្ទមានតួនាទីផ្សំថ្នាំអមតៈ ទើបគូរក្បូរក្បាច់មង្គលជាទន្សាយបីក្បាលរត់ដេញគ្នាជារង្វង់
ដោយឲ្យស្លឹកត្រចៀកម្ខាងរបស់ទន្សាយនីមួយៗនៅចំកណ្តាលជាបីជ្រុង
ទើបមើលទៅឃើញទន្សាយនីមួយៗមានស្លឹកត្រចៀកទាំងសងខាង ។
ទន្សាយបង្ហាញពីមង្គលនៃការមានអំណាច ក្លាហាននិងយុត្តិធម៌
បើសិនប្រើនិមិត្តរូប ទន្សាយព្រៃ នឹងមានន័យដល់ការមានអាយុវែងដូចក្តាន់ ។
២៦.បង្គា (បង្កង)
បង្កងជានិមិត្តរូបនៃលាភសំណាង ឆ្លងផុតឧបសគ្គ ។
មានជំនឿថាសណ្ឋានរបស់បង្គាធ្វើឲ្យខ្លួនឯងមានកម្លាំងលោតបានឆ្ងាយ
គ្មានឧបសគ្គទាំងផ្លូវត្រង់ផ្លូវវៀច ទើបមានន័យដល់ការធ្វើអ្វីបានផលតាមការប្រាថ្នា ឆ្លងផុតឧបសគ្គទាំងឡាយបាននិងសំណាងល្អគ្រប់រឿងគ្រប់រ៉ាវ
។
២៧.សណ្តែកដី
សណ្តែកជាមើមឈើមង្គលម្យ៉ាង
ដែលមានរហស្សនាមថាធធញ្ញជាតិនៃភាពយឺនយូរ ។
សណ្តែកអាចលូតលាស់ធំធាត់បានល្អពេលនៅក្នុងដី
មានមើមជាចង្កោមដូចទំពាំងបាយជូរ រក្សាទុកបានយូរ មិនស្អុយរលួយ មានរសជាតិឈ្ងុយឆ្ងាញ់និងមានប្រយោជន៍ចំពោះរាងកាយ
ទើបសណ្តែកដីត្រូវប្រកាន់យកជានិមិត្តរូបនៃសិរីមង្គល សម្តែងពីភាពលូតលាស់
ថ្លៃថ្នូរនិងភាពយូរអង្វែងស្ថិតស្ថេរចីរកាល ។
២៨.ឫស្សី (ជូ)
ឫស្សី ជានិមិត្តរូបនៃភាពរីកចម្រើន
ភាពយឺនយូរ នឹងន អត់ធ្មត់ អាយុវែង ដូចសុភាសិត ដើមឫស្សីមានកម្ពស់ដល់ទៅ 100 ម៉ែត្រ
ជីវិតត្រូវដើរទៅមុខមួយជំហាន ។
ឫស្សីជាដើមឈើមង្គល
តាមសណ្ឋានរបស់ឫស្សីជាដើមឈើដែលមានផលប្រយោជន៍ច្រើន ងាយដាំ ឆាប់ធំ
ឆាប់ដុះទំពាំងនិងមានស្លឹកពណ៌បៃតងពេញមួយឆ្នាំ ។
នៅរដូវរងាក៏មិនក្រៀមស្វិតនិងរេរាតាមខ្យល់ផាត់ ពិសេសសំឡេងរបស់ដើមឫស្សីក្នុងភ្នក់ភ្លើងនោះ
ទុកសម្រាប់បណ្តេញខ្មោចព្រាយបិសាច (ជាកំណើតសំឡេងផាវកាំជ្រួច)
និងធ្វើឲ្យកើតភាពស្ងប់ត្រជាក់ត្រជុំ ភាសាចិន ពាក្យថា ជូ ប្រែថា ជូនពរ
ដូច្នេះហើយទើបដើមឫស្សីកំពូលដើមឈើមង្គលនៃការជូនពរ
តាមអត្ថន័យគឺភាពរីកចម្រើនរុងរឿងស្ថិតស្ថេរជានិរន្តរ៍ ។
២៩.ព្រះម៉ែគង់សាអុីម ឬ ព្រះពោធិសត្វគង់សាអុីម (គាន់អុីម)
អាទិទេពនៃក្តីមេត្តាករុណា ជួយសង្គ្រោះសត្វលោក
ប្រទានពរតាមការអធិដ្ឋាន ។
៣០.ហួហា
ហួហា ជាព្រះគូ ។ អង្គមួយមានរបស់ទិព្វជាស្លឹកឈូក អង្គមួយទៀតកាន់ដន្លាប់មូល ជាមង្គលឲ្យក្តីស្រលាញ់ចុះសម្រុងគ្នា
។
ផ្ទះណាមានបងប្អូនចូលចិត្តវាយតប់គ្នា
ស្វាមីភរិយាឈ្លោះទាស់ទែងគ្នា ឬ កន្លែងធ្វើការមានបុគ្គលិកមិនចុះសម្រុងគ្នា
ដាក់តាំងហួហានឹងមានសេចក្តីសុខត្រជាក់ត្រជុំ ។
៣១.ផ្កាមូតាន់
ផ្កាមូតាន់
តំណាងឲ្យទ្រព្យសម្បត្តិ មានកិត្តិយស ភាពខ្ពង់ខ្ពស់ថ្លៃថ្នូរ ។
៣២.ដំរី
ដំរីជាសត្វដែលមានអំណាច កម្លាំងពលំនិងឆ្លៀវឆ្លាត
ចាត់ទុកជាសត្វមង្គលដែលជួយនាំភាពជោគជ័យមកឲ្យ ។
៣៣.ខ្លា
ខ្លាជាសត្វសួគ៌ដែលមានអំណាច ទុកការពារខ្មោចព្រាយបិសាចនិងឃុំគ្រងជីវិត
។
៣៤.មាន់
សិរនៅលើក្បាលមានន័យដល់ការមានសតិស្មារតីផ្នែកសិក្សារៀនសូត្រ
ខ្នាយនៅនឹងជើងមានន័យដល់ភាពអង់អាចក្លាហាន សញ្ជាតិញាណនៃការការពារខ្លួនភេទស្រី
សម្តែងដល់ក្តីមេត្តាករុណា ជនជាតិចិនប្រើជាមង្គលក្នុងរឿងតំណែងមុខងាររាជការនិងទុកការពារភ្លើង
។
៣៥.អណ្តើក
អណ្តើកតំណាងឲ្យអាយុវែង រឹងមាំ អត់ធ្មត់ ។
៣៦.ស្វា
ស្វាជាសត្វតំណាងឲ្យការបានយសបានស័ក្តិ មុខតំណែងខ្ពស់ ។
៣៧.ឆ្កែ
ឆ្កែតំណាងឲ្យអ្នកការពារទ្រព្យសម្បត្តិ ។
៣៨.ទូកក្តោង
តំណាងឲ្យភាពងាយស្រួលប្រាសចាកគ្រោះថ្នាក់និងមាសប្រាក់ហូរចូល
។
៣៩.ផ្លែប៉េះ
តំណាងឲ្យអ្នកកម្ចាត់ខ្មោចព្រាយបិសាចនិងការពារពីរោគធ្យាធិ
អាយុយឺនយូរ ។
៤០.មាសដុំ
តំណាងឲ្យទ្រព្យសម្បត្តិ ទទួលបានលាភសក្ការៈ មាសប្រាក់ ។
៤១.អ្នកនេសាទ
អ្នកនេសាទតំណាងឲ្យការបានទទួលកម្រៃច្រើនហូរហៀរ ។
៤២.រៃ
៤៣.យ័ន្ត 8 ទិស
(ប៉ូយគួយ)
ទុកប្រើកែប្រែហុងស៊ុយដែលអាក្រក់ទៅជាល្អនិងការពារវត្ថុអពមង្គលផ្សេងៗ
។
៤៤.ស្លឹកឈើ
តំណាងឲ្យសុខសន្តិភាព បោសវាសគ្រោះកាចចង្រៃ ។
ប្រភពឯកសារៈវេបសាយបរទេស
ប្រភពរូបភាពៈGoogle
ប្រភពឯកសារៈវេបសាយបរទេស
ប្រភពរូបភាពៈGoogle
No comments