Header Ads

Header ADS

វប្បធម៌ដែលជនជាតិកូរ៉េខាងត្បូងធ្វើនិងមិនធ្វើ


វប្បធម៌ដែលជនជាតិកូរ៉េខាងត្បូងធ្វើនិងមិនធ្វើ
ទង់ជាតិរបស់កូរ៉េខាងត្បូង



មិនថាប្រទេសណាក៏ដោយ គឺត្រូវតែមានវប្បធម៌ ឬ រឿងដែលត្រូវប្រណិប័តន៍តៗគ្នា ហើយលោកអ្នកមានសង្ស័យទេថា ជនជាតិកូរ៉េខាងត្បូងមានវប្បធម៌អីខ្លះដែលមិនធ្វើនិងមិនធ្វើ ។
ចូរយល់ដឹងទាំងអស់គ្នាដូចតទៅនេះ៖


១.ការរាក់ទាក់គ្នារបស់ជនជាតិកូរ៉េ
ការនិយាយពាក្យរាក់ទាក់និងអរគុណ ជនជាតិកូរ៉េត្រូវឱនគំនាប់ជានិច្ច ចំណែកការឱនកម្រិតណានោះគឺស្ថិតនៅលើអាយុរបស់ភាគីម្ខាងទៀត ។ ជនជាតិកូរ៉េមិនរាក់ទាក់គ្នាដោយការឱបគ្នានៅទីសាធារណៈនោះទេ ព្រោះវាជារឿងមិនសមធ្វើចំពោះបុគ្គលដែលទើបតែជួបគ្នាលើកដំបូង ឬមិនស្និទ្ធស្នាលគ្នា ក្រៅពីការឱបដើម្បីលា ។

២.ការហៅអ្នកដទៃ
ការហៅបុគ្គលមិនស្គាល់គ្នា ឬមិនស្គាល់ឈ្មោះនឹងមានការប្រើពាក្យភ្ជាប់ពីមុខដូចជា អត់ទោស, មិនជ្រាបថា ប៉ុន្តែមិនអាចប្រើសព្វនាមដូចជា អ៊ំប្រុស (아저씨/អា-ច-ជី) ឬអ៊ំស្រី (아줌마/អា-ជុម-ម៉ា) ។ ការហៅអ្នកដែលមានអាយុច្រើនជាង គឺមិនត្រូវហៅឈ្មោះគេនោះទេ តែត្រូវប្រើសព្វនាមដែលស័ក្តិសមនឹងបុគ្គលនោះ ប៉ុន្តែបើហៅបុគ្គលដែលមានវ័យស្រករគ្នា ឬអាយុប្អូន អាចហៅឈ្មោះ ឬអាចហៅសព្វនាមជំនួសបាន ។
ការហៅចាស់ទុំអាចបន្ថែមពាក្យថា 님 (នីមៈ ជាពាក្យភ្ជាប់ពីក្រោយ ដែលសម្ដែងដល់ការគោរព ឬមានន័យដល់ការផ្ដល់កិត្តិយ ឬជនដែលគួរឲ្យគោរព) បន្តដោយតំណែងតួនាទីការងាររបស់បុគ្គលនោះដូចជា គ្រូបង្រៀន (선생님/សន-ស៊ែង-នីម) ឬបន្ថែមពាក្យថា លោក ឬអ្នកនាង (씨/ស៊ី) បន្តពីឈ្មោះពេញរបស់មិត្តរួមការងារដើម្បីឲ្យកាន់តែសុភាពដូចជា អ្នកនាងហានឹល (하늘씨/ហា-នឹល-ស៊ី) ។

៣.ការទទួលទានអាហារ
ជនជាតិកូរ៉េត្រូវធ្វើៈ
•ប្រើចង្កឹះលោហៈនិងស្លាបព្រាដងវែង ដោយប្រើស្លាបព្រាសម្រាប់ទទួលទានបាយនិងសម្ល ចំណែកចង្កឹះសម្រាប់ទទួលទានអាហារគោក ។
•ពេលទទួលទានអាហារ ត្រូវរង់ចាំឲ្យចាស់ទុំជាអ្នកប្រាប់ជាមុនឲ្យចាប់ផ្ដើមទទួលទាន ។
•ពេលមានអ្នកចាក់ភេសជ្ជៈឲ្យ គឺគួរតែចាក់ឲ្យគេវិញដើម្បីបង្ហាញពីការអរគុណ ។ អ្នកដែលមានអាយុតិចជាងត្រូវតែចាក់ភេសជ្ជៈឲ្យចាស់ទុំមុនជានិច្ចនិងត្រូវចាក់ដោយដៃទាំងពីរ ។
•ពេលទទួលទានអាហារ ត្រូវទំពាអាហារ ឬហុតសម្លឲ្យឮខ្លាំងៗ ដើម្បីបង្ហាញពីរសជាតិឆ្ងាញ់ពិសា ។
•ដាក់ស្លាបព្រានិងចង្កឹះលើតុពេលទទួលទានរួច ហើយឱនគំនាប់ សរសើររសជាតិអាហារនិងចុងភៅ។

ជនជាតិកូរ៉េមិនធ្វើៈ
•ប្រើស្លាបពា្រនិងចង្កឹះក្នុងពេលតែមួយ ដោតចង្កឹះនឹងចានបាយ ព្រោះចាត់ទុកថាជាការសែនឧទ្ទិសដល់អ្នកស្លាប់ ។
•លើកចានពេលកំពុងទទួលទាន ។
•ការនិយាយគ្នាយូរពេកខណៈពេលទទួលទាន ។
•ការហឺតសម្បោ ។
•ងើបចេញពីតុអាហារមុនចាស់ទុំ ។
•ចាក់ភេសជ្ជៈឲ្យអ្នកដទៃ ទាំងដែលកែវគេមិនទាន់អស់ភេសជ្ជៈ ។

៤.ការសម្ដែង
ជនជាតិកូរ៉េធ្វើៈ
•ការចាប់ដៃរាក់ទាក់គ្នាយ៉ាងសុភាព (ឱបគ្នានៅទីសាធារណៈ ធ្វើចំពោះតែករណីលាគ្នាប៉ុណ្ណោះ) ។
•សម្តែងចេញដោយការគោរព ជនជាតិកូរ៉េនឹងសម្ដែងយោបល់ដោយប្រុងប្រយ័ត្ន ម៉ត់ចត់ដើម្បីការពារមិនឲ្យអ្នកដទៃមានការយល់ច្រឡំ ឬកាត់ន័យខុស ។

ជនជាតិកូរ៉េមិនធ្វើៈ
•ការបង្ហាញក្ដីស្រលាញ់រវាងភេទផ្ទុយគ្នានៅទីសាធារណៈដូចជា ការឱប, ការថើប, ការប៉ះខ្លួនប៉ះប្រាណ ជាពិសេសក្បាល (ក្រៅពីសម្ដែងការអាណិតស្រលាញ់ចំពោះក្មេងៗប៉ុណ្ណោះ) ។
•និយាយឡូឡា អួតអាងពីសមត្ថភាពខ្លួនឯង បញ្ចេញយោបល់ត្រង់ទៅត្រង់មក ។
•ចោលសំរាមតាមដងផ្លូវ (ព្រោះតម្លៃផាកពិន័យថ្លៃ) ។

៥.ការប្រើដៃ
ជនជាតិកូរ៉េពេលដែលប្រគល់និងទទួលរបស់ ឬទទួលរបស់ពីចាស់ទុំគឺធ្វើដោយដៃទាំងពីរ ។ បើទទួលរបស់ពីចាស់ទុំដោយប្រើដៃម្ខាងនឹងចាត់ទុកថាជាទង្វើគ្មានមារយាទ ។

សូមចំណាំៈ
•ការឲ្យធីប (Tip) មិនមែនជារឿងចាំបាច់ទេ ព្រោះ សណ្ឋាគារនិងភោជនីយដ្ឋានបានបូកថ្លៃសេវាកម្ម(Service Charge) នឹងប្រាក់ខែរួចរាល់ទៅហើយ ៥-១០% នៃថ្លៃអាហារ ឬបន្ទប់សម្រាក ។
•ថ្លៃចិញ្ចឹមឆ្កែមានតម្លៃខ្ពស់ ប្រសិនបើដឹកឆ្កែទៅដើរលេងតាមផ្លូវ ហើយឆ្កែជុះអាចម៍នោះ គឺត្រូវតែសម្អាតឲ្យបានស្អាត មិនអីចឹងនឹងត្រូវបង់ថ្លៃពិន័យ ។
•កូរ៉េខាងត្បូងមានប្រព័ន្ធចាប់អ្នកបើកបរខុសច្បាប់ចរាចរណ៍ ដែលសមត្ថកិច្ចនគរបាលនឹងផ្ញើភ័ស្តុតាងទៅដល់ផ្ទះដើម្បីរាយការណ៍ពីកម្រិតល្បឿន, កាលបរិច្ឆេទនិងស្លាកលេខ ដោយអ្នកធ្វើខុសនឹងច្បាប់ចរាចរណ៍ត្រូវទៅបង់ថ្លៃពិន័យនៅប៉ុស្តិ៍នគរដោយផ្ទាល់ ។
•មនុស្សស្រីពេលរៀបការរួច មិនប្ដូរនាមត្រកូលតាមស្វាមីនោះទេ នៅតែប្រើនាមត្រកូលរបស់ខ្លួនដដែល ចំណែកកូននឹងប្រើនាមត្រកូលរបស់ឪពុក ៕

ប្រភពឯកសារៈវេបសាយបរទេស

No comments

Theme images by merrymoonmary. Powered by Blogger.