បារិជាត (Pa Ri Cheat)
បារិជាត
បារិជាត ឬ បារិជាតព្រឹក្ស ឬ កាណិការ មានឈ្មោះវិទ្យាសាស្រ្តថា Nyctanthes
arbor-tristis Linn. និងឈ្មោះជាភាសាអង់គ្លេសថា Night
blooming jasmine, Night Jasmine, Coral Jasmine ស្ថិតនៅក្នុងអម្បូរ
Oleaceae (អម្បូរជាមួយផ្កាម្លិះ) និងពួក Nyctanthes ដោយមានកំណើតនៅមជ្ឈិមបូព៌ានិងអាស៊ីអាគ្នេយ៍ ។
បារិជាត មានពីរពួក
មានពូជនៅប្រទេសឥណ្ឌា, កោះស៊ូមាត្រានិងកោះជ្វានៃប្រទេសឥណ្ឌូនេស៊ី គឺបារិជាតដែលមានឈ្មោះវិទ្យសាស្រ្តថា Nyctanthes
arbor–tristis L. និង Nyctanthes aculeata Craib ។
បារិជាតព្រឹក្ស (ន.) (បា.) ឈ្មោះឈើរបស់ទេវតាក្នុងឋានត្រៃត្រឹង្ស ។
កណិការ (ន.) (បា.) ឈ្មោះឈើផ្កាមួយប្រភេទមានផ្កា-ស សណ្ឋានប្រហែលនឹងផ្កាម្លិះក្លិនក្រអូប ។
[វចនានុក្រមខ្មែរ សម្ដេចសង្ឃរាជជួនណាត]
កណិការ (ន.) (បា.) ឈ្មោះឈើផ្កាមួយប្រភេទមានផ្កា-ស សណ្ឋានប្រហែលនឹងផ្កាម្លិះក្លិនក្រអូប ។
[វចនានុក្រមខ្មែរ សម្ដេចសង្ឃរាជជួនណាត]
ផ្កាបារិជាត
|
|
ចំណាត់ថ្នាក់វិទ្យាសាស្រ្ត
|
|
អាណាចក្រៈ
|
Plantae
|
(unranked)
|
Angiosperms
|
(unranked)
|
Eudicots
|
(unranked)
|
Asterids
|
លំដាប់
|
Lamiales
|
អម្បូរ
|
Oleaceae
|
ពួក
|
Nyctanthes
|
ប្រភេទ
|
N. arbor-tristis
|
ឈ្មោះទ្វេនាម
Nyctanthes arbor-tristis L.
|
|
វេវចនសព្ទ
Bruschia
macrocarpa Bertol.
Nyctanthes dentata
Blume
Nyctanthes
tristis Salisb.
Parilium
arbor-tristis (L.) Gaertn.
Scabrita scabra
L.
Scabrita
triflora L.
|
មាតិកា
១.លក្ខណៈរុក្ខសាស្រ្ត
២.ឈ្មោះនិងនិមិត្តរូប
៣.ជំនឿសាសនាហិណ្ឌូនៃប្រទេសឥណ្ឌា
៤.សព្វគុណរបស់បារិជាត
៥.កម្រងរូបភាព
១.លក្ខណៈរុក្ខសាស្រ្ត២.ឈ្មោះនិងនិមិត្តរូប
ដើមបារិជាត
បារិជាត ជាចុល្លព្រឹក្ស មិនជម្រុះស្លឹក ។ មានទម្រង់ជាពីរ៉ាមីតនិងមានកម្ពស់ប្រហែល
3-5 ម៉ែត្រ (តែនៅប្រទេសឥណ្ឌា ដើមបារិជាតមានកម្ពស់ដល់ទៅ 30 ម៉ែត្រ ដូច្នេះហើយទើបប្រជាជនភាគច្រើនចាត់ទុកបារិជាតជាដើមឈើមង្គល) ។ សំបកដើមគគ្រើមដូចស្បែកក្រពើនិងមានពណ៌ត្នោត
។ ខ្នែងមានរាងបួនជ្រុងមានរោមរឹងៗ ។
បារិជាត បន្តពូជដោយការបណ្ដុះគ្រាប់, កាត់ផ្សាំ
ឬកាត់ដាំ មែកនឹងលូតលាស់បានល្អនៅក្នុងដីដែលជ្រាបទឹកបានល្អ មានសំណើមមធ្យម
មានពន្លឺថ្ងៃពេញមួយថ្ងៃនិងកន្លះថ្ងៃ ។
បើដាំនៅតំបន់ហួតហែង ផ្កានឹងមានទំហំតូច ដោយចេញផ្កានៅខែសីហាដល់ខែវិច្ឆិកា
តែអាចចេញផ្កាពេញរដូវ បើមានភ្លៀងធ្លាក់ ឬបើទទួលការថែទាំបានល្អ ។
ស្លឹកបារិជាត
ស្លឹកបារិជាតជាស្លឹកទោល ចេញទល់ (ទង) គ្នា មានសណ្ឋានដូចពងក្រពើ
មានទំហំប្រហែល 2.25-5 សង់ទីម៉ែត្រនិងមានប្រវែងពី 5-10 សង់ទីម៉ែត្រ ។ ចុងស្លឹកស្រួច
គល់មានរាងមូល ចំណែកគែមស្លឹមរលោង ឬស្លឹកខ្លះមានគន្លាក់ចន្លោះនៅឆ្ងាយពីគ្នា ឯធ្មេញគែមស្លឹកអាចមានរោមរឹងៗ
ទ្រនង់ក៏មានរោមរឹង ចំណែកផ្ទៃស្លឹកមានរោមខ្លីៗ មានសរសៃខ្នែងស្លឹកម្ខាង 3-4 សរសៃ ។
ចុងសរសៃជួបគ្នាមុននឹងទៅដល់គែមស្លឹក មានទងស្លឹកខ្លីប្រវែង 0.5-1 សង់ទីម៉ែត្រ ។
ផ្កាបារិជាត
បារិជាតចេញផ្កាជាកញ្ចុំ ដោយចេញតាមចន្លោះស្លឹក ឬចម្ពាមស្លឹក
។ ទងកញ្ចុំមានប្រវែង 1.2-2 សង់ទីម៉ែត្រ មានស្លឹកលម្អស្រដៀងនឹងស្លឹកតូចៗ 1 គូ នឹងទងកញ្ចុំ
។ កញ្ចុំនីមួយៗមានផ្កាប្រហែល 3-7 ទង មានផ្កាតូចៗពណ៌សនិងមានក្លិនក្រអូប ដោយផ្កានៅពេលល្ងាច
ហើយរោយជ្រុះនៅព្រឹកថ្ងៃថ្មី ។
ផ្កាគ្មានទង តែក្នុងផ្កានីមួយៗមានស្លឹកទ្រនាប់ 1 ។
ពេលក្រពុំ ផ្កានឹងត្រួតគ្នានិងបិទជារាងគូទខ្យង ត្របកផ្កាមានប្រហែល5-8 ចុងត្របកឆែប
ចំណែកគល់ត្របកជាប់គ្នាជាបំពង់ពណ៌ស្លាទុំខ្លីៗ ប្រវែងប្រហែល 1.1-1.3 សង់ទីម៉ែត្រ
ខាងក្នុងមានរោមវែងៗពណ៌សត្រង់គល់បំពង់ ចំណែកខាងក្រៅរលោង នៅចុងបំពង់ញែកជាត្របកពណ៌ស
ឬងហៅថាត្របកផ្កា មានប្រហែល 5-8 ត្របក ដោយត្របកនីមួយៗមានប្រវែងប្រហែល 0.1-1.1 សង់ទីម៉ែត្រ គល់ត្របករួមតូច ឯចុងត្របកធំនិងឆែបជ្រៅ ។
ផ្កាមានកេសរឈ្មោល 2 ជាប់នឹងសាច់ក្នុងផ្ទៃបំពង់ ។ ត្របកផ្កាត្រង់មាត់បែរមុខរកគ្នា
មានថង់លម្អងជាប់នឹងបំពង់ផ្កា ចំណែកអណ្ឌាស័យនៅលើរង្វង់ត្របក មានរាងមូលនិងមានពីរកញ្ចុំនិងមានគ្រាប់ក្នុងមួយកញ្ចុំ
1 គ្រាប់ ។ ឯកេសរញីមានតែ 1 ចុងវាមានសណ្ឋានជាពកមានរោមនិងមានស្រទបផ្កាពណ៌បៃតងខ្ចី
4 ស្រទាប់ ជាប់គ្នាជាបំពង់កោណចុងស្រួច ឬអង្កាញ់រាក់ចំនួន 5 អង្កាញ់ សាច់ក្នុងរាប សាច់ក្រៅមានរោម
។
ផ្លែបារិជាត
ផ្លែបារិជាត |
ផ្លែបារិជាត |
ផ្លែបារិជាតមានសណ្ឋានស្រដៀងនឹងពងក្រពើ ឬមូលសំប៉ែត ចុងស្លឹកមូលនិងមានកន្ទុយស្រួច ។ សរសៃកណ្ដាលមានប្រវែង 2 សង់ទីម៉ែត្រ មានសាច់រលោងពណ៌ស ។ ពេលចាស់ ផ្លែនឹងប្រេះជាពីរក្លែប ក្លែបនីមួយៗមានគ្រាប់ 1 ។ គ្រាប់មានរាងមូលនិងមូលសំប៉ែតនិងមានពណ៌ត្នោត ។
១.២.ឈ្មោះនិងនិមិត្តរូប
ពេលខ្លះបារិជាតត្រូវបានហៅថា “Tree of Sorrow” ព្រោះផ្ការបស់វារោយនៅពេលថ្ងៃ ចំណែកឈ្មោះវិទ្យាសាស្រ្ត
arbor-tristis ក៏មានន័យថា “Sad Tree” ផងដែរ ។
បារិជាត ជាផ្កាតំណាងអត្តសញ្ញាណជាតិរបស់បេងកាល់ខាងលិច, ឥណ្ឌានិងខេត្តកញ្ចណាបូរី (Kanchanaburi Province) ប្រទេសថៃ ។
បារិជាតត្រូវបានស្គាល់ជាទូទៅដូចជា៖
·Kannika (กรรณิการ์) ក្នុងភាសាថៃ
·Night-flowering Jasmine, Coral Jasmine ក្នុងភាសាអង់គ្លេស
·Paarijaata (ಪಾರಿಜಾತ) ឬ Goli (ಗೋಳಿ) ក្នុងភាសាកាន់ណាដា
·Paarijaatham (పారిజాతము) ឬ Pagadamalle (పగడమల్లి) ក្នុងភាសាតេលូគូ
·Parijat (also spelled Paarijat or Paarijaata) ក្នុងភាសាហិណ្ឌូ
·Pārijāt (पारिजात), Pārijātak (पारिजातक) ឬ pājakta (प्राजक्त) ក្នុងភាសាមហារាស្រ្តី
·Pavazha malli (பவழ மல்லி) ក្នុងភាសាទមិឡ ឬ តាមីល
· Pavizha malli ក្នុងភាសាម៉ាយ៉ាម៉ាឡាំ
·Sepalika (සේපාලිකා) ក្នុងភាសាសិង្ហល ឬភាសាសីហលៈ ឬភាសាលង្កា
· Sewali (শেৱালি) ក្នុងភាសាអាហ្សាម
·Shefali (শেফালী ) ឬ Shiuli (শিউলি) ក្នុងភាសាបេងកាល់
·Shephali/Shefali (ଶେଫାଳି) ឬ Ganga Shiuli (ଗଙ୍ଗ ଶିଉଳି) ក្នុងភាសាអូឌីយ៉ា ឬ អូរីយ៉ា
·Singgarei ក្នុងភាសាមណីបុរី
៣.ជំនឿសាសនាហិណ្ឌូនៃប្រទេសឥណ្ឌា
បារិជាត តែងតែបង្ហាញឲ្យឃើញតាមរយៈទេវកថាជាច្រើនក្នុងសាសនាហិណ្ឌូនិងតែងតែពាក់ព័ន្ធនឹងកល្បព្រឹក្ស
ឬ កប្បព្រឹក្ស ។
តាមដំណើររឿងក្នុងមហាទេវកថា មហាភាតរៈ និង វិស្ណុទេវកថា បាននិយាយថា បារិជាត ជាលទ្ធផលនៃការធ្វើសង្រ្គាមកូរសមុទ្រទឹកដោះរវាងទេវក្រឹស្នា
(អវតា ឬជាតិទី 8 របស់ព្រះវិស្ណុ) និងព្រះឥន្រ្ទ ។ ក្រោយមកមហេសីទី 3 ព្រះនាម សត្យាបាម៉ាទេវី (Satyabhama) តែជាមហេសីសំណព្វទី
2 របស់ទេវក្រឹស្នា បានសុំដើមបារិជាតទៅដាំនៅក្រោយរាជដំណាក់របស់ទ្រង់
ប៉ុន្តែផ្ការបស់វាបែរជាទៅជ្រុះនៅក្រោយរាជដំណាក់របស់ព្រះនាង រុក្ខមុនីទេវី (Rukmini) ដែលជាព្រះអគ្គមហេសីនិងជាមហេសីដែលទេវក្រឹស្នាសព្វព្រះទ័យជាងគេទៅវិញ ។
៤.សព្វគុណរបស់បារិជាត
· ឫសៈមានរសជាតិចត់ ជួយព្យាបាលជំងឺហើមពោះ, ក្បៀនលាមក, សម្រួលការដើរខ្យល់,
ប៉ូវធាតុ, ប៉ូវកម្លាំង, បំបាត់អាការខ្សោះល្វើយ, បំបាត់ក្អកសម្រាប់អ្នកម្ដាយទើបតែសម្រាលកូនថ្មីៗ,
បំបាត់អាការឈឺក្បាល, ដោះស្រាយបញ្ហាសក់ស្កូវ, ប៉ូវស្បែកឲ្យភ្លឺ ។
·ដើមៈសំបកមានរសជាតិផ្អែមត្រជាក់ និងរសជាតិចត់របស់សារធាតុថានីន សម្រាប់ព្យាបាលជំងឺរាករូស, សំបកស្ងោរយកទឹកផឹក, បំបាត់អាការៈឈឺក្បាលសម្រាប់អ្នកម្ដាយទើបតែសម្រាលកូនថ្មីៗ
។
·ស្លឹកៈប៉ូវប្រមាត់, បញ្ចេញទឹកប្រមាត់, បំបាត់ក្អក, សម្រួលដល់ការបញ្ចេញចោល,
បំបាត់ការឈឺតាមសន្លាក់, ជួយឲ្យទទួលទានអាហារបានច្រើន, បំបាត់អាការឈឺពោះ, ដោះស្រាយបញ្ហាកង្វះអាហារូបត្ថម្ភ,
បំបាត់អាការខ្យល់ចាប់ ។
បុកស្លឹកស្រស់ចំនួន
1 ក្ដាប់ ហើយពូតយកទឹកមួយពែង ឬលាយនឹងស្ករសម្រាប់ទទួលទានចំនួន 4 ដង
(សូមកុំផឹកច្រើនព្រោះអាចធ្វើឲ្យរាករូបបាន) វាជួយថែរក្សាសរសៃសក់,
ដោះស្រាយបញ្ហាសក់ស្កូវដោយយកទៅត្រាំនឹងទឹកដូងចំនួន 1-2 យប់ នឹងបានប្រេងពណ៌លឿងខ្ចី
រួចយកមកលាបសក់ មុនចូលដេក វានឹងជួយឲ្យសក់មិនស្កូវមុនវ័យ ។
នៅប្រទេសឥណ្ឌា គេយកធ្វើជាថ្នាំបញ្ចុះអៀនព្រូន ។
·ផ្កាៈបំបាត់អាការវិលមុខ, ព្យាបាលជំងឺបេះដូង, ព្យាបាលជំងឺតេតាណុស,
លាងជាតិពុលទាំងឡាយ, ធ្វើឲ្យចរន្តឈាមដើរស្រួល, ដោះស្រាយជំងឺខាន់លឿង, ភ្នែកក្រហម ជាដើម ។
នៅប្រទេសឥណ្ឌូនេស៊ី, ម៉ាឡេស៊ីនិងឥណ្ឌា គេយកផ្កាបារិជាតធ្វើជាថ្នាំ
។
ផ្កាបារិជាតមានក្លិនក្រអូប អាចចម្រាញ់ជាប្រេងក្រអូប
ប្រើជំនួសប្រេងផ្កាម្លិះបាន ។
·ទងផ្កាៈពណ៌ក្រហមច្របាច់យកទឹកតុបតែងអាហារ ឬពណ៌ជ្រលក់កំណាត់
បើបន្ថែមក្រូចឆ្មារ ឬសាច់ជូរបន្តិច យើងនឹងទទួលបានពណ៌ដែលមិនងាយសាក ដោយយកផ្ការោយមកបុក
ថែមទឹក ច្របាច់ត្រងយកទឹក យើងនឹងទទួលបានសារធាតុពណ៌លឿងឈ្មោះថា
Nyctanthin ។
៥.កម្រងរូបភាព
សំបកដើមបារិជាតនៅកុលកាតា
បេងកាល់ខាងលិចនៃប្រទេសឥណ្ឌា |
ស្លឹកបារិជាតនៅកុលកាតា
បេងកាល់ខាងលិចនៃប្រទេសឥណ្ឌា |
ស្លឹកនិងផ្លែបារិជាតនៅកុលកាតា
បេងកាល់ខាងលិចនៃប្រទេសឥណ្ឌា |
ផ្កាបារិជាតនៅកុលកាតា
បេងកាល់ខាងលិចនៃប្រទេសឥណ្ឌា
|
No comments