Header Ads

Header ADS

ផ្កាកុលាបមន (Phka Ko Larb Mon)


កុលាបមន


កុលាបមន ជាកុលាបពូជកំណើតរបស់ជនជាតិហុងសាវឌី (ក្រុងរបស់ជនជាតិមនកាលពីអតីត) និងមានឈ្មោះថាសាមញ្ញថា Damask Rose, Pink Damask Rose, Summer Damask Rose និងមានឈ្មោះវិទ្យាសាស្រ្តថា Rosa × damascena Mill. ស្ថិតនៅ​ក្នុងអម្បូរ ROSACEAE ។ ចំណែកនៅក្នុងភាសាខ្មែរត្រូវបានស្គាល់ដោយឈ្មោះថា យីស៊ុនកុលាបឥតក្លិន  
យីស៊ុន (ស.) ឈ្មោះ​ឈើ​ផ្កា​មួយ​ប្រភេទ ដើម​ស្លឹក ផ្កា​សណ្ឋាន​កុលាប​តែ​ឥត​ក្លិន, ផ្កា​មាន​ព័ណ៌​ផ្សេង​ៗ គឺ ស, ស-ភាវ, ក្រហម​ចាស់, ក្រហម​ប្រឿង (អ្នក​ខ្លះ​ហៅ កុលាប​ឥត​ក្លិន) ។ [វចនានុក្រមខ្មែរ សម្ដេចសង្ឃរាជជួនណាត] 

              កុលាបមន

ចំណាត់ថ្នាក់វិទ្យាសាស្រ្ត
អាណាចក្រៈ
Plantae
(unranked)
Angiosperms
(unranked)
Eudicots
(unranked)
Rosids
លំដាប់
Rosales
អម្បូរ
Rosaceae
អម្បូររង
Rosoideae
ពួក
Rosa
ប្រភេទ
R. × damascena
ឈ្មោះទ្វេនាម
Rosa × damascena Mill.


មាតិកា
១.លក្ខណៈរុក្ខសាស្រ្ត
២.អត្ថប្រយោជន៍របស់កុលាបមន

១.លក្ខណៈរុក្ខសាស្រ្ត
·   ដើមកុលាបមន


ដើមកុលាបមមានសណ្ឋានរាងកោងបន្តិច មានកម្ពស់ប្រហែល 1-2 ម៉ែត្រ បែក​មែកបែកខ្នែងតាំងពីគល់ ។ សាច់សំបកដើមផ្ទៃរាប មានបន្លាស្រួចតាមមែកនិងដើម តាមធម្មតាមានបន្លា​ច្រើននិងមានប្រវែងមិនស្មើគ្នា ។ បន្លាខ្ចីមានពណ៌ត្នោត ចំណែកបន្លាចាស់មានពណ៌ប្រផេះ ។
កុលាបមនជារុក្ខជាតិកណ្ដាលវាល (ទីទៃពីរុក្ខជាតិក្នុងម្លប់) លូតលាស់បានល្អនៅកណ្ដាលវាល លើដីធូរដែលមានសារធាតុចិញ្ចឹមគ្រប់គ្រាន់និងហួតទឹកបានល្អ ។ វាបន្តពូជដោយការព្រោះគ្រាប់ ការកាត់ដើម ឬមែកដាំនិងវិធីផ្សាំដែលមានការពេញនិយមខ្លាំង ដោយ​សារងាយដុះឫស ។

·   ស្លឹកកុលាបមន


កុលាបមនមានស្លឹកច្រើនដូចរោមបក្សី ចេញឆ្លាស់គ្នា មានស្លឹក​តូចៗប្រហែល 3-5 ស្លឹក ។ សណ្ឋាន​របស់ស្លឹកតូចៗមានរាងដូចពងក្រពើ ចុងស្លឹកស្រួច គល់ស្លឹកមានរាង​មូល ចំណែកគែម​ស្លឹកមានសណ្ឋាន​ដូចមុខរណា ។ ស្លឹកកុលាបមនមានទំហំពី 2-4 សង់​ទីម៉ែត្រនិងមានប្រវែងពី 3-6 សង់ទីម៉ែត្រ គែមរបស់ស្លឹកខាងក្រោមមានរោម តែគ្មានក្រពេញ ។ ស្លាបស្លឹក (Stipule) ភាគច្រើនមានគែមរាបស្មើ ចុងលយវែង ចំណែកធាងមានរោមពណ៌ត្នោត ។

·   ផ្កាកុលាបមន


កុលាបមនចេញផ្កាជាកញ្ចុំប្រភេទចង្កោម ឬកញ្ចុំរាយតាមខ្នែង មានប្រហែលពី 3-10 ផ្កា ឬអាចមានច្រើនជាងនេះ ដោយផ្កាចេញនៅត្រង់ត្រួយ ។ ផ្កាកុលាបមនមានពណ៌ផ្កាឈូកនិងមានក្លិនក្រអូប មានសរសៃ​ពុះកណ្ដាលប្រវែងដល់ទៅ​ 8 សង់​ទី​ម៉ែត្រ ។ ត្របកផ្កាមានរាងមូល ត្រួតគ្នាជាស្រទាប់ ចុងត្របករាងមូល ឬអង្កាញ់រាក់ ដែលជាទូទៅមានប្រហែល 20-30 ត្របក ខ្លះមានប្រហែល 5-10 ត្របក ។ ត្របកផ្កាមានតាំងពី​ពណ៌ក្រហមទៅដល់ពណ៌ស តែភាគច្រើនមានតាំងពីពណ៌ផ្កាឈូកទៅដល់ពណ៌ក្រហម ។
ផ្កាមានកេសរឈ្មោលច្រើន​ ប្រហែល 100-120 ចំណែកកេសរញីក៏មានច្រើនដែរ ។ ទងកេសរមាន​រោម ចំណែកស្រទបផ្កាមានពណ៌បៃតង មានសណ្ឋានត្រីកោណជាតំណក់ទឹកស្រួចធំនិងរមូរកោង ពេលរីក​មាន​​ក្រពេញ ចំណែកកន្សោមមានសណ្ឋានដូចពែង ខាងក្រៅមានក្រពេញរោមច្រើន ខាងក្នុងក៏មាន ចំណែក​ ទងផ្កាមានប្រវែងដល់ទៅ 7 សង់ទីម៉ែត្រនិងមានបន្លាតូចៗ ។


·   ផ្លែកុលាបមន
ផ្លែកុលាបមនមានសណ្ឋានមូល ខ្លះថាពងក្រពើ មានប្រវែងដល់ទៅ 2.5 សង់​ទី​ម៉ែត្រ ។​ ផ្លែអាចមានមួយ ឬជាចង្កោម មានពណ៌តាំងពីក្រហមខ្ចីទៅដល់ក្រមៅ ។ គ្រាប់របស់វាមានពណ៌ត្នោត មានប្រហែល 1-3 គ្រាប់និងមានរាងត្រីកោណមូល ប្រវែង 0.3-0.5 សង់ទីម៉ែត្រ ។

២.អត្ថប្រយោជន៍របស់កុលាបមន
ជាទូទៅ យើងតែងតែឃើញថាផ្កាត្រូវបានយកទៅក្រងជាកម្រងផ្កា ដូចជាកម្រងផ្កាម្លិះ, កម្រងផ្កាស្បៃ​រឿង, កម្រងផ្កាចំប៉ីជាដើមនៅក្នុងពិធីបុណ្យសព និងពិធីមង្គលផ្សេងៗ ។
·ផ្កាក្រៀមនិងត្របកផ្កាអាចធ្វើជាថ្នាំប៉ូវបេះដូង ។
·ផ្កាក្រៀមជួយកាត់បន្ថយអាការខ្សោះល្វើយ, បញ្ចុះលាមក ។
·ទឹកចេកដែលមានល្បាយផ្កាកុលាបមនអាចជួយកាត់បន្ថយអាការខ្សោះល្វើយនិងខ្វល់ខ្វាយ ។
·ត្របកផ្កាអាចជួយទឹកប្រមាត់ ។
·ផ្កាកុលាបមនអាចកាត់បន្ថយសាច់ដុំរលោង (Smooth muscle) និងទប់ស្កាត់ការធ្វើការរបស់សាច់​ដុំឆ្អឹង (Skeletal Muscle) ។
·ប្រេងកុលាបមនជាសារធាតុដែលមានសុវត្ថិភាពនៅក្នុងការប្រើប្រាស់និងមានតម្លៃ ធ្វើឲ្យសត្វពិសោធពាក់កណ្ដាល (LD50) ពេលឲ្យថ្នាំតាមមាត់ដល់កណ្ដុរសនិងឲ្យថ្នាំលាបដោយការលាបស្បែករបស់ទន្សាយ​លើសពី 5 ក្រាមក្នុង 1 គីឡូក្រាម ។
·ត្របកផ្កាអាចយកជ្រលក់នឹងម្សៅយកទៅបំពង ជាអាហារសម្រាប់ទទួល​ទាន ឬធ្វើជាញាំផ្កាកុលាប ។
·ត្របកផ្កាអាចតុបតែងលើនំកូរ ឬលម្អអំពៅសាង បន្ថែមសោភណ្ឌភាពឲ្យអាហារកាន់តែគួរឲ្យចង់ទទួលទាន ។
·ត្របកផ្កាអាចធ្វើជាតែកុលាប ដោយការយកត្របកផ្កាដែលហាលក្រៀមមកឆុងនឹងទឹកក្ដៅ យើងនឹងទទួលបានតែកុលាបពណ៌ស្រស់ ដោយមានសព្វគុណជាថ្នាំប៉ូវបេះដូង, បំបាត់អាការខ្សោះល្វើយនិងអាចធ្វើជាថ្នាំបញ្ចុះបាន ។ បើមានរសជាតិប្រហាតៗ អាចបន្ថែមក្រូចឆ្មារ ឬអំបិលបាន ។
·ត្របកផ្កាកុលាបមនមានប្រេងក្រអូបឈ្ងុយដែលអាចធ្វើជាក្លិនគ្រឿងសម្អាង, ក្លិនម្ហូបអាហារនិងទឹកស្ករបង្អែម ។
·ប្រេងកុលាបមនអាចធ្វើជាមេទឹកអប់ ។
·ត្របកផ្កា បន្ទាប់ពីចម្រាញ់យកទឹកអប់រួចហើយ អាចយកទៅធ្វើផ្កាលម្អ (ផ្កាជ័រ)បានទៀតផង ។
·ទឹកកុលាបមនអាចលាយធ្វើជាទឹកចេកបាន ។
·អាចដាំជាផ្កាលម្អ ដោយសារកុលាបមនជារុក្ខជាតិដែលមានផ្កាស្អាតនិងមានក្លិនក្រអូបពិដោរ ផ្ការីកបានយូរថ្ងៃនិងរីកពេញមួយឆ្នាំ ចំណែកពូជវល្លិងាយស្រួលដាំដុះនិងមិនលំបាកមើលថែ ។








ប្រភពឯកសារៈវេបសាយបរទេស
ប្រភពរូបភាពៈGoogle

No comments

Theme images by merrymoonmary. Powered by Blogger.