Header Ads

Header ADS

ផ្កាកំភ្លឹង (Phka Kam Phlung)



កំភ្លឹង មានឈ្មោះជាភាសាអង់គ្លេសថា Poison Bulb, Giant Crinum Lily, Grand Crinum Lily, Spider Lily), ឈ្មោះវិទ្យាសាស្រ្តៈ Crinum Asiaticum)
កំភ្លឹង (ន.) ឈ្មោះ​ប្រទាល​មួយ​ប្រភេទ ស្លឹក​ធំ​វែង​ក្រាស់​រៀវ​ចុង​ដូច​ស្លឹក​ម្នាស់​ តែ​ឥត​បន្លា មើម​មាន​ស្រទាប់​ៗ ដូច​មើម​ខ្ទឹមបារាំង  ។ [វចនានុក្រមខ្មែរ សម្ដេចសង្ឃរាជជួនណាត]


ផ្កាកំភ្លឹង
 
ចំណាត់ថ្នាក់វិទ្យាសាស្រ្ត
រជ្ជៈ
Plantae
លំដាប់
Asparagales
អម្បូរ
Amaryllidaceae
អម្បូររង
Amaryllidoideae
ពួក
Crinum
ឈ្មោះទ្វេនាម
Crinum Asiaticum L.




មាតិកា
១.លក្ខណៈរុក្ខសាស្រ្ត
២.ប្រភព
៣.ឈ្មោះជាភាសាផ្សេងៗ
៤.អត្ថប្រយោជន៍របស់កំភ្លឹង

១.លក្ខណៈរុក្ខសាស្រ្ត
·   ដើមកំភ្លឹង
កំភ្លឹងជារុក្ខជាតិប្រភេទតិណជាតិ ដែលលូតលាស់បែកគុម្ពនិងមានមើមក្នុងដី ។ ដើមរបស់វាមូល មានទំហំប្រហែល 15 សង់ទីម៉ែត្រ និងប្រវែង 30 សង់ទីម៉ែត្រ ។

·   ស្លឹកកំភ្លឹង
កំភ្លឹងមានស្លឹកស្លូត ចេញក្រឡឹងដើម ចំណែកសណ្ឋាន មានរាងតូចទ្រវែង ជក់ទឹក ។ គែមស្លឹកដូចរណារ ចុងស្លឹករាងស្រួច មានប្រវែងប្រហែល 1 ម៉ែត្រនិងទំហំប្រហែលពី 10-15 សង់ទីម៉ែត្រ ។

·   ផ្កាកំភ្លឹង
ផ្កាចេញជាកញ្ចុំ នៅចុងរបស់វាមានកញ្ចុំប្រហែលពី 12-40 ផ្កា ។ ផ្កាពេលនៅខ្ចីមានស្រទបពណ៌បៃតងខ្ចី 2 ទងផ្កាមានប្រវែង 90 សង់ទីម៉ែត្រ  ផ្កាមានប្រវែង 15 សង់ទីម៉ែត្រ ។ ត្របកផ្កាមានពណ៌សនិងមានក្លិនក្រអូប ។
កេសរឈ្មោលមាន 6 កេសរជាប់នឹងបំពង់ផ្កាត្រង់គល់ ។ បណ្ដូលកេសរមានរាងរៀវស្រួចពណ៌ក្រហម គល់ពណ៌ស ចំណែកថង់លម្អងមានពណ៌ត្នោត ផ្លែមានពណ៌បៃតងខ្ចី និងមានសណ្ឋានមូល ។

២.ប្រភព
កំភ្លឹង មានប្រភពនៅៈ
-ប្រទេសកម្ពុជា (Cambodia)
-ភាគខាងត្បូងប្រទេសចិន (Southern China)
-ប្រទេសជប៉ុនប៉ែកដីគោក (Naichi or Mainland Japan)
-ប្រទេសញូកាលេដូនី កាលេដូនីថ្មី (New Caledonia)
-ប្រទេសថៃ (Thailand)
-ប្រទេសបង់ក្លាដែស (Bangladesh)
-ប្រទេសម៉ាដាហ្កាស្ការ (Madagascar)
-ភាគខាងលិចប្រទេសម៉ាឡេស៊ី (Peninsular Malaysia)
-ប្រទេសមិចស៊ីកូ (Mexico)
-ប្រទេសមីក្រូណេស៊ី (Micronesia)
-ប្រទេសមីយ៉ាន់ម៉ា (Myanmar)
-ប្រទេសម៉ូរីស (Mauritius)
-ប្រទេសវៀតណាម (Vietnam)
-ប្រទេសស្រីលង្កា (Sri Lanka)
-ប្រទេសហ្វ៊ីលីពីន (Philippines)
-ប្រទេសហ្វ៊ីជិ (Fiji)
-ប្រទេសឡាវ (Laos)
-ប្រទេសអូស្រ្តាលី (Australia)
-ប្រទេសអ៊ែសហ្សាម (Assam)
-ប្រទេសឥណ្ឌា (India) និងឥណ្ឌាភាគខាងលិច ( West Indies)
-រដ្ឋផ្លរីដា (Florida, Usa)
-រដ្ឋល្វីស៊ីណា (Louisiana)
-កម្រងកោះប៉ូលីនេស៊ី (Polynesia)
-កម្រងកោះប៊ីសម៉ាក (Bismarck Archipelago)
-កោះកាលីម៉ាន់តាន់ ឬកោះបរណេអូ (Kalimantan Or Borneo)
-កោះជេជូ (Jeju Island, South Korea)
-កោះខូកូស (Cocos Island)
-កោះគ្រីស្មាស(Christmas Island)
-កោះឆាកូស (The Chagos Archipelago)
-កោះជ្វា (Java)
-កោះញូហ្គីណេគីណេថ្មី (New Guinea)
-កោះណហ្វក (Norfolk Island)
-កោះណាន់សេ (Nansei-Shoto Or Ryukyu Island)
-កោះតៃវ៉ាន់ (Taiwan)
-កោះផារ៉ាស៊ែលនិងកោះស្រ្ពាតលី (Paracel & Spratly Island)
-កោះមេឡានេស៊ី (Melanesia)
-កោះម៉ាល់ឌីវ (Maldive Islands)
-កោះលែសស័រស៊ុនដា (Lesser Sunda Island)
-កោះសាម័រនិងវ៉ានូអាទូ (Samoa And Vanuatu)
-កោះស៊ូម៉ាត្រា (Sumatra)
-កោះស៊ូឡាវេស៊ី (Sulawesi)
-កោះហុងកុង (Hong Kong)
-កោះអាន់ដាម៉ាន់ និង នីខូបា (The Andaman & Nicobar Island)
-កោះអូហ្កាសាវ៉ារ៉ា (Ogasawara-Shoto Or Bonin Islands, Japan)

៣.ឈ្មោះជាភាសាផ្សេងៗ
·   កម្ពុជាៈ កំភ្លឹង (Kompleung)
·   កូរ៉េ់ៈ មុនជូរ៉ាន់ (문주란/Mun-ju-ran)
·   ចិនៈវិនស៊ូឡាន (文殊蘭/Wénshū lán)
·   ជប៉ុនៈហាម៉ាយឹ (ハマユウ/Ha-ma-)
·   ថៃៈ ផ្លាប់ផ្លឹង (พลับพลึง/Plubpleung)

៤.អត្ថប្រយោជន៍របស់កំភ្លឹង
·   ស្លឹកៈមនុស្សកាលពីបុរាណដឹងច្បាស់ថា អាចយកមកព្យាបាលជំងឺចុករួយ, ឈឺសាច់ដុំ, ឈឺសរសៃ, បំបាត់ហើមជាំគ្រាំក្នុងបាន ហើយក៏អាចប្រើជាមួយអ្នកម្ដាយទើបសម្រាលបុត្រ ឬកំពុងអាំងភ្លើង ដោ យយមកស្អំពោះ ធ្វើឲ្យស្បូនមានសភាពធម្មតាវិញ lochia អស់, កម្ចាត់ជាតិខ្លាញ់, បញ្ចេ ញសារធាតុមិនល្អពីរាងកាយអ្នកម្ដាយបន្ទាប់ពីសម្រាល, កម្ចាត់កូឡេស្តូរ៉ល ។ ជំនួយកម្លាំង, បញ្ចេញជាតិស្លេស្ម, បញ្ចេញចោល ធ្វើឲ្យក្អួតចង្អោរ, ព្យាបាលរោគពាក់ព័ន្ធនឹងប្រព័ន្ធទឹកមូត្រនិងថង់ប្រមាត់ ។
·   គ្រាប់ៈអាចបញ្ចេញឈាមរដូវឲ្យចេញមកឲ្យអស់ ។
·   ឫសៈយកមកបុកហើយបិទមុខរបួស ។
·   ផ្កាៈតុបតែងលម្អ ។










ផ្កាកំភ្លឹងពណ៌ក្រហម

ផ្លែកំភ្លឹង

នោបកំភ្លឹងពណ៌ក្រហម



មើមកំភ្លឹង
















ប្រភពឯកសារនិងរូបភាពៈវេបសាយបរទេស




No comments

Theme images by merrymoonmary. Powered by Blogger.