Header Ads

Header ADS

ផ្កាមកុដបន្លា (Phka Mkod Ban lar)



មកុដបន្លា (ភាសាអង់គ្លេស: Crown of thorns, Christ Thorn, Scientific name: Euphorbia milli) ជាផ្កា​មួយប្រភេទក្នុងចំណោមផ្កាមង្គល ។ ស្ថិតនៅក្នុងអម្បូរ Euphorbiac eae និងក្នុងពួក Euphorbia
មកុដបន្លា នៅក្នុងភាសាចិនហៅថា ប៉ាសៀន  (ភាសាចិន:八仙, ភាសាឡាតាំង: Bā xiān)  ប្រែថាទេវតាទាំង 8 អង្គ ដែលរួមមាន ទេពគួយលី, ទេពហាន់ជុងលី, ទេពលឺថុងពីន, ទេពជាងគួឡៅ, ទេពឡាន់ឆៃហឺ, ទេពហស៊ានកូវ, ទេពហាន់ស៊ានជឺ និងទេពកុកគូ

មានជំនឿថា បើផ្ទះណាមានផ្កាមកុដបន្លាចេញផ្កាគ្រប់ 8 ទង សំណាងនឹងហូរចូលផ្ទះនោះ ។


ផ្កាមកុដបន្លា
 
ចំណាត់ថ្នាក់វិទ្យាសាស្រ្ត
អាណាចក្រៈ
Plantae
(unranked)
Angiosperms
(unranked)
Eudicots
(unranked)
Rosids
លំដាប់
Malpighiales
អម្បូរ
Euphorbiaceae
ពួក
Euphorbia
ឈ្មោះទ្វេនាម
Euphorbia milii Des Moul.

មាតិកា
១.លក្ខណៈរុក្ខសាស្រ្ត
២.ប្រភេទពូជនិងការបន្តពូជ
  ២.១.ប្រភេទពូជ
  ២.២.ការបន្តពូជ
៣.ការដាំដុះនិងការមើលថែ
៤.កម្រងរូបភាព
៥.ប្រភពឯកសារ
៦.សូមមើលបន្ថែម

១.លក្ខណៈរុក្ខសាស្រ្ត
ដើមមកុដបន្លាមានបន្លាស្រួចនិងរឹងមាំស្រដៀងដើមដំបងយក្ស ដោយស្លឹកមានរាងទ្រវែង ឯចុងស្លឹករាងស្រួច ។ ផ្កាចេញកញ្ចុំ ដោយផ្កានីមួយៗមានត្របកទល់គ្នានិងរីករយៈពេលពេញមួយឆ្នាំនិងរីកច្រើនបំផុតនៅរដូវរងា ព្រោះវាធន់នឹងបរិយាកាសត្រជាក់បាន ។
ផ្កាមកុដបន្លាមានច្រើនពណ៌ ដូចជាពណ៌ក្រហម, ពណ៌លឿង, ពណ៌ផ្កាឈូក, ពណ៌ទឹកក្រូច, ពណ៌ស ។

២.ប្រភេទពូជនិងការបន្តពូជ
២.១.ប្រភេទពូជ
·   Euphorbia milii var. bevilaniensis (Croizat) Ursch & Leandri 1955
·   Euphorbia milii var. hislopii (N.E.Br.) Ursch & Leandri 1955 (syn. E. hislopii)
·   Euphorbia milii var. imperatae (Leandri) Ursch & Leandri 1955
·   Euphorbia milii var. longifolia Rauh 1967
·   Euphorbia milii var. milii
·   Euphorbia milii var. roseana Marn.-Lap. 1962
·   Euphorbia milii var. splendens (Bojer ex Hook.) Ursch & Leandri 1955
·   Euphorbia milii var. tananarivae (Leandri) Ursch & Leandri 1955
·   Euphorbia milii var. tenuispina Rauh & Razaf. 1991
·   Euphorbia milii var. tulearensis Ursch & Leandri 1955
·   Euphorbia milii var. vulcanii (Leandri) Ursch & Leandri 1955


២.២.ការបន្តពូជ
មកុដបន្លាអាចបន្តពូជបានច្រើនវិធីដូចជា កាត់ដោត, ផ្សាំមែក, បំបៅនិងបណ្ដុះគ្រាប់ ប៉ុន្តែវិធីដែលមានការនិយមនិងទទួលបានផលល្អ គឺកាត់ដោតនិងផ្សាំមែក ។

៣.ការដាំដុះនិងការមើលថែ
ដោយសារមកុដបន្លាជាផ្កាមង្គល ដូច្នេះហើយគួរដាំវានៅតំបន់ដែលមានបរិយាកាសល្អនិងត្រូវមើលថែជាពិសេស ព្រោះវាមានតម្លៃផ្នែកផ្លូវចិត្ត ។
ដី
ដីដែលត្រូវដាំគួរជ្រើសរើសដីធូរ ងាយជ្រាបទឹក មិនដូច្នោះឫសមកុដបន្លានឹងរលួយ ដែលសំខាន់ត្រូវប្ដូរដីរាល់ឆ្នាំ ។
ពន្លឺព្រះអាទិត្យ
មកុដបន្លាជារុក្ខជាតិដែលចូលចិត្តពន្លឺ ទើបគួរតែឲ្យវាទទួលយកពន្លឺឲ្យគ្រប់គ្រាប់ កុំឲ្យច្រើនពេកព្រោះវានឹងធ្វើឲ្យផ្កាមានទំហំតូច តែបើតិចពេល ផ្កានឹងមានទំហំធំ ដើមនឹងមិនរឹងមាំ ។
ទឹក
មកុដបន្លាធន់នឹងសភាពហួតហែងបានគួរសម ទើបមិនចាំបាច់ស្រោចទឹករាល់ថ្ងៃ បើវាស្ថិតនៅក្នុងកំលុងពេលចេញផ្កា មិនគួរស្រោចទឹកចំផ្កា ព្រោះនឹងធ្វើឲ្យផ្កាទៅជាស្អុយនិងឆាប់រុះរោយ ហើយបើស្រោចទឹកច្រើនពេកនឹងធ្វើឲ្យឫសវារលួយ និងធ្វើឲ្យដីខូច ។
ជី
អាចដាក់បានទាំងជីគីមីនិងជីធម្មជាតិ ដោយជីធម្មជាតិមានដូចជា ជីអាចម៍សត្វ ឬជីកំប៉ុស វានឹងធ្វើឲ្យដីធូរ ។
គួរតែដាក់ជីមកុដបន្លា 1 ខែពី 1-2 ដង ។
ការតុបតែងមែក
មកុដបន្លាពូជខ្លះអាចបែកខ្នែងច្រើន ធ្វើស្លឹកបិទបាំងពន្លឺថ្ងៃនិងធ្វើឲ្យហប់ខ្យល់ ទើបត្រូវកាត់មែកវាដើម្បីទទួលបានខ្យល់គ្រប់គ្រាន់និងជួយបន្ថែមសម្រស់ ចំណែមែកដែលត្រូវកាត់ចេញនោះអាចយកទៅផ្សាំបានទៀត ។


៤.កម្រងរូបភាព



ដើមនិងផ្កាមានបន្លា
ដើមមកុដបន្លាមានទំហំតូចនៅក្នុងផើង
ផ្កាមានសត្វល្អិតពពួកកណ្ដូបទំ


ប្រភពឯកសារនិងរូបភាពៈវេបសាយបរទេស

No comments

Theme images by merrymoonmary. Powered by Blogger.