Header Ads

Header ADS

ផ្កាមូតាន់ (Phka Mu Tan)

មូតាន់ ជាផ្កាពពួក Paeonia អម្បូរ Paeoniaceae ។ ជារុក្ខជាតិនៅតំបន់អាស៊ី ភាគខាងត្បូងទ្វីបអឺរ៉ុបនិងភាគខាងលិចទ្វីបអាមេរិកខាងជើង ។ កាលពីអតីត មូតាន់ ស្ថិតនៅក្នុងអម្បូរ Ranunculaceae

ផ្កាមូតាន់

ចំណាត់ថ្នាក់វិទ្យាសាស្រ្ត
អាណាចក្រ
Plantae
(unranked)
Angiosperms
(unranked)
Eudicots
(unranked)
Core eudicots
លំដាប់
Saxifragales
អម្បូរ
Paeoniaceae
ពួក 
Paeonia L.
ប្រភេទ
មើលក្នុងអត្ថបទ
ផ្នែក
Moutan
Onaepia
Paeonia

The range of Paeonia.



មាតិកា
១.លក្ខណៈរុក្ខសាស្រ្ត
២.ប្រភពឈ្មោះ
៣.ប្រភេទ
៤.និមិត្តរូបនិងការប្រើប្រាស់
៥.កម្រងរូបភាព


១.លក្ខណៈរុក្ខសាស្រ្ត
រុក្ខជាតិពពួកមូតាន់ភាគច្រើនជាតិណជាតិ មានកម្ពស់ប្រហែល 0.5-1.5 ម៉ែត្រ ខ្លះជាចុល្លព្រឹក្ស (Shrub) មានខ្លឹម កម្ពស់ 1.៥-3 ម៉ែត្រ ។ ស្លឹកមានសណ្ឋានឆែករាងជ្រៅ ផ្កាធំៗនិងមានក្លិនក្រអូប ។ វាមានច្រើនពណ៌ដូចជា ពណ៌ក្រហម, ពណ៌ផ្កាម៉ោងបួន, ពណ៌លឿងនិងពណ៌ស និងចេញផ្កានៅដើមរដូវក្ដៅ ។

២.ប្រភពឈ្មោះ
មូតាន់ មកពីភាសាចិនថា មូតាន់ (牡丹/mǔ dān ) និងភាសាជប៉ុនថា បូតាន់ (ボタン/botan )
មូតាន់ មានឈ្មោះជាភាសាអង់គ្លេសថា Peony  ដាក់តាមឈ្មោះរបស់ ភីអ៊ិន (Paean) ដែលសិស្សម្នាក់របស់ អាសគ្លេភ្យូស (Asclepius) ពេទ្យទេវតារបស់ក្រិចបូរាណ ។ ក្រោយមក អាសគ្លេភ្យូស ច្រណែននឹងសិស្សរបស់ខ្លួន ទើបអាទិទេពហ្សូស (Zeus) ជួយ ភីអ៊ិន ដោយជប់ឲ្យគេក្លាយជាផ្កាមូតាន់ ។

៣.ប្រភេទ
មូតាន់ប្រភេទតិណជាតិ រួមមាន 30 ប្រភេទ៖
·   Paeonia abchasica
·   Paeonia anomala
·   Paeonia bakeri
·   Paeonia broteri
·   Paeonia brownii (Brown's Peony)
·   Paeonia californica (California peony)
·   Paeonia cambessedesii
·   Paeonia caucasica
·   Paeonia clusii
·   Paeonia coriacea
·   Paeonia daurica
·   Paeonia emodi
·   Paeonia hirsute
·   Paeonia intermedia
·   Paeonia japonica (Japanese peony)
·   Paeonia kesrouanensis (Syria peony)
·   Paeonia lactiflora (Chinese peony, Common Garden Peony)
·   Paeonia macrophylla
·   Paeonia mairei
·   Paeonia mascula (Balkan peony)
·   Paeonia mlokosewitschii (Golden Peony)
·   Paeonia obovata
·   Paeonia officinalis (Europe peony)
·   Paeonia parnassica (Greek peony)
·   Paeonia peregrine
·   Paeonia rhodia
·   Paeonia sinjiangensis
·   Paeonia sterniana
·   Paeonia steveniana
·   Paeonia tenuifolia
·   Paeonia tomentosa
·   Paeonia veitchii (Veitch's Peony)
·   Paeonia wittmanniana

មូតាន់ប្រភេទឈើខ្លឹម មាន 8 ប្រភេទ៖
·   Paeonia decomposita
·   Paeonia delavayi (Delavay's Tree Peony)
·   Paeonia jishanensis (syn. Paeonia spontanea; Jishan Peony)
·   Paeonia ludlowii (Ludlow's Tree Peony)
·   Paeonia ostii (Osti's Peony)
·   Paeonia qiui (Qiu's Peony)
·   Paeonia rockii (syn. Paeonia suffruticosa subsp. rockii; Rock's Peony or Tree Peony)
·   Paeonia suffruticosa

៤.និមិត្តរូបនិងការប្រើប្រាស់

ថាសអាហារឈើលាបថ្នាំពណ៌មាស
សម័យរាជវង្សសុង (គ.ស 960-1279)
បក្សីកន្ទុយវែងពីរក្បាល មានន័យដល់អាយុវែង
ផ្កាមូតាន់នៅផ្នែកខាងលើមានន័យដល់ភាពរុងរឿង


ផ្កាមូតាន់ គូរដោយវិចិត្រករជនជាតិចិនឈ្មោះ
វ៉ាងឈាននៅសម័យរាជវង្សយាន (គ.ស1271-1368)

ផ្កាមូតាន់ គូរដោយវិចិត្រករជនជាតិចិនឈ្មោះ
យុនហ្សូភីង នៅសតវត្សរ៍ទី 17

មូតាន់ជាផ្កាដែលត្រូវបាននិយមប្រើក្នុងផ្នែកសិល្បៈតាំងពីបូរាណម្ល៉េះនិងជាតំណាងនៃអត្តសញ្ញាណមួយរបស់ចិន ដោយប្រកាន់យកជាបុប្ផានៃកិត្តិសនិងភាពរុងរឿង ហើយក៏និយមប្រើនៅក្នុងវិស័យសិល្បៈរបស់ចិនផងដែរ ។
នៅគ.ស 1903 រាជវង្សឈីង (ឆេង) បានប្រកាសថា ផ្កាមូតាន់ជាផ្កានៃអត្តសញ្ញាណជាតិ ។ បច្ចុប្បន្ននេះកោះតៃវ៉ាន់យកផ្កាម៉ី (ផ្កាបួយ) ជាផ្កានៃអត្តសញ្ញាណជាតិ ខណៈដែលសាធារណរដ្ឋប្រមានិតចិនលែងយកផ្កាធ្វើជាអត្តសញ្ញាណជាតិទៅហើយ ។ ក្រោយមក នៅគ.ស 1994 មានការដាក់សំណើផ្កាមូតាន់ជាផ្កានៃអត្តសញ្ញាណជាតិ ដោយធ្វើប្រជាមតិ ប៉ុន្តែពុំបានទទួលការព្រមព្រៀង រហូតដល់គ.ស 2003 ត្រូវបានសំណើម្ដងទៀតនិងគ្មានការព្រមព្រៀងយកផ្កាមូតាន់ដដែល ។
លួយ៉ាង រាជធានីចំណាស់មានឈ្មោះបោះសំឡេងរបស់ចិន ល្បីឈ្មោះជាមជ្ឈមណ្ឌលដាំដុះផ្កាមូតាន់ដ៏សំខាន់មួយ ។ នៅក្នុងប្រវត្តិសាស្រ្តចិន តែងតែលើកតម្កើងមូតាន់នៃលួយ៉ាងថា “ល្អឆើតឆោមក្នុងប្រឹថពី” ។ បច្ចុប្បន្ននៅតែមានការតាំងពិព័រណ៍និងការសម្ដែងពីផ្កាមូតាន់នៅក្នុងក្រុងជាញឹកញាប់ក្នុងមួយឆ្នាំៗ ។
នៅប្រទេសជប៉ុន ផ្កាមូតាន់ប្រភេទ Paeonia lactiflora ភាសាជប៉ុនហៅថា Ebisugusuri  (ថ្នាំបរទេស) តាមក្បួនវេជ្ជសាស្រ្តរបស់ជប៉ុន បានបញ្ជាក់ថា ឫសមូតាន់អាចព្យាបាលជំងឺប្រកាច់បាន ហើយក៏ត្រូវបានដាំទុកជាផ្កាលម្អផងដែរ ។
មូតាន់ប្រភេទ Paeonia suffruticosa នៅជប៉ុន ត្រូវបានចាត់ទុកថាជា “រាជានៃបុប្ផជាតិ” (King of Flowers) និងប្រភេទ Paeonia lactiflora ត្រូវបានចាត់ទុកជា “ឧបរាជនៃបុប្ផជាតិ” (Prime Minister of Flowers)
នៅក្នុងភាសាជប៉ុនហៅមូតាន់ថា បូតាន់ (牡丹) មុនសម័យមេជិ សាច់សត្វជើងបួនមិនត្រូវបាននិយមទទួលទានទេ ដោយសារជនជាតិជប៉ុនភាគច្រើនគោរពសាសនាព្រះពុទ្ធ ដូច្នេះហើយដើម្បីបញ្ចៀសពាក្យថា សាច់សត្វ ទើបជនជាតិជប៉ុនយកឈ្មោះផ្កាមកប្រើជំនួស ។ ពាក្យថា បូតាន់ ត្រូវហៅជំនួសសាច់ជ្រូកព្រៃតាំងពីសម័យនោះរហូតមកដល់បច្ចុប្បន្ននេះ ដោយសារសាច់ជ្រូកព្រៃ ពេលពន្លះជាដុំតូចៗ វាមានសណ្ឋានស្រដៀងនឹងផ្កាបូតាន់នោះឯង ដូចគ្នាដែរជនជាតិជប៉ុនបានយកផ្កាសាគឹរ៉ា ជំនួសពាក្យថា សាច់សេះ
រដ្ឋអ៊ីនដៀណានៃសហរដ្ឋអាមេរិក បានយកផ្កាមូតាន់ធ្វើជាផ្កាតំណាងអត្តសញ្ញាណរដ្ឋតាំងពីគ.ស 1958 មកម្ល៉េះ ដោយជំនួសផ្កាហ្ស៊ីននៀ (Zinnia) ដែលជាផ្កាតំណាងអត្តសញ្ញាណរដ្ឋតាំងពីឆ្នាំគ.ស 1931 ។
មូតាន់ត្រូវបាននិយមដាំជាផ្កាលម្អ ព្រោះមានផ្កាស្អាតនិងធំៗ ថែមទាំងមានក្លិនក្រអូបទៀតផង ។

៥.កម្រងរូបភាព




A cultivated hybrid peony
Unknown cultivar of Peony
cultivar ofPaeonia lactiflora





Paeonia ludlowii(syn. Paeonia lutea var.ludlowii)
Paeonia officinalis'Rubra Plena' double-flowered cultivar






Paeonia lactifloracultivar
Paeonia lactifloracultivar
Paeonia anomalacultivar



ប្រភពឯកសារនិងរូបភាពៈវេបសាយបរទេស








No comments

Theme images by merrymoonmary. Powered by Blogger.