Header Ads

Header ADS

ប៉ោម


ប៉ោមប៉ម (ភាសាអង់គ្លេស : Apple) ជាផ្លែឈើក្នុងអម្បូរ Rosaceae ដែលមាន​ការនិយមបំផុតមួយប្រភេទនៅក្នុងពិភពលោក ។ ប៉ោមជាផ្លែឈើស្រុកត្រជាក់ មានដើមកំណើតនៅ​ប្រទេសអ៊ីរ៉ង់បច្ចុប្បន្ន ក្រោយមកពូជធារបានសាយភាយទៅដល់ជួរភ្នំនិងទន្លេថៃគ្រី-យូហ្រ្វេទី ហើយសាយភាយជាបន្តបន្ទាប់ទៅកាន់ទ្វីបអឺរ៉ុប ទ្វីបអាមេរិកនិងតំបន់នានាទូទាំងពិភពលោក ។
ប៉ោម ( ន. ) ( បារ. ) (ប៉ូម Pomme) ឈ្មោះ​ផ្លែ​ឈើ​មួយ​ប្រភេទ ប្រើ​ជា​អាហារ ។ [វចនានុក្រមខ្មែរ សម្ដេចសង្ឃរាជជួនណាត]

ផ្លែប៉ោម


ចំណាត់ថ្នាក់វិទ្យាសាស្រ្ត
អាណាចក្រ
Plantae
(unranked)
Angiosperms
(unranked)
Eudicots
(unranked)
Rosids
លំដាប់
Rosales
អម្បូរ
Rosaceae
ពួក
Malus
ប្រភេទ
M. domestica
ឈ្មោះទ្វេនាម
Malus domestica


មាតិកា
១.វត្តិករសាស្ត្រ
  ១.១ លក្ខណៈរុក្ខសាស្ត្រ
  ១.២ បុព្វបុរស
២.ជំនឿ
៣.អត្ថប្រយោជន៍
៤.តម្លៃអាហារូបត្ថម្ភក្នុង 100 ក្រាម


១.វត្តិករសាស្ត្រ
១.១ លក្ខណៈរុក្ខសាស្ត្រ
ប៉ោមជាដើមឈើត្រង់ ទំហំតូច ជម្រុះស្លឹក មានកម្ពស់ពី 3-12 ម៉ែត្រ ។ មែករឹងមាំ ស្លឹកធំមានរាងទ្រវែង ប្រវែងពី 5-12 សង់ទីម៉ែត្រ ។ ចេញផ្កាស្របពេលលាស់ស្លឹកថ្មីនៅរដូវស្លឹកឈើលាស់ មានពណ៌សព្រលាំផ្កាឈូក និងកាន់តែចាស់ពេលជិតរោយ មាន 5 ត្របក មានខ្សែពុះកណ្ដាលប្រវែងពី 2.5-3.5 សង់ទីម៉ែត្រ ។ ស្លឹកពណ៌បៃតងចាស់រលោង គែមជាគន្លាក់ដូចមុខរណា ចុងស្លឹកស្រួច ក្រោមស្លឹកមានរោមទន់ៗស្ដើង ។ 



ដើមប៉ោម
ផ្កាប៉ោម


 
ផ្លែប៉ោម
ផ្លែប៉ោមពុះចំកណ្ដាល

ផ្លែប៉ោមមានរាងមូល ខូងទាំងនៅត្រង់ទងនិងគូទ មានសម្បកស្ដើងពណ៌ក្រហម ពណ៌បៃតង និង ពណ៌​លឿងតាមពូជធារ សាច់ក្នុងដូចដីខ្សាច់ម៉ដ្ឋពណ៌លឿងខ្ចី គ្រាប់មានទំហំតូចពណ៌ខ្មៅ ។
ផ្លែទុំនៅរដូវស្លឹកឈើជ្រុះ ជាទូទៅមានខ្សែពុះកណ្ដាល​  តម្រៀបគ្នាប្រវែងពី 5-9 សង់ទីម៉ែត្រ នៅចំកណ្ដាលមាន Carpel 5 រន្ធ តម្រៀបគ្នាក្នុងស្នូលរូបផ្កាយ 5 ឆែក ដោយនៅក្នុងរន្ធនី​មួយៗមានគ្រាប់ពី 1-3 គ្រាប់ ។

១.២ បុព្វបុរស
មើលអត្ថបទដើមៈ Malus sieversii
បុព្វបុរសរបស់ប៉ោមគឺ Malus sieversii ដែលប្រទះឃើញលូតលាស់ធំធាត់តាមធម្មជាតិលើភ្នំនៅតំបន់អាស៊ីបូព៌ា ភាគខាងត្បូងប្រទេសកាហ្សាក់ស្ថាន, កៀហ្ស៊ីស៊ីស្ថាន, តាហ្ស៊ីគីស្ថាននិងតំបន់ស្វយ័តស៊ីនជាំងអ៊ូហ្គួ ប្រទេសចិន ។ ការដាំដុះរុក្ខជាតិប្រភេទនេះ ទំនងជាចាប់ផ្ដើមដំបូងឡើយនៅព្រៃជម្រាលភ្នំធាន (Tian Shan ឬខ្មែរយើងហៅថា ភ្នំធានសាន) ជាតំបន់ដែលប៉ោមវិវឌ្ឍតាំងពីយូរលង់មកហើយ និងមាន Introgression (ការដែលផ្នែកមួយនៃក្រូម៉ូសូមពីរុក្ខជាតិមួយប្រភេទ ត្រូវផ្ទេរទៅនៅក្នុងរុក្ខជាតិមួយប្រភេទទៀតដោយការបង្កាត់ពូជ) ហ្សែនបន្ទាប់បន្សំពីរុក្ខជាតិប្រភេទផ្សេងទៀតនៅក្នុងគ្រាប់ពូជតាមរយៈការបង្កាត់​ពូជបើក (open hybrid) ដូចជាហ្សែនជាច្រើនដែលដោះដូរគ្នានឹងប៉ោមព្រៃ (Malus sylvestris) ដែលចំនួន​របស់ប៉ោមនាពេលបច្ចុប្បន្ននេះមានទំនាក់ទំនងជិតស្និទ្ធនឹងប៉មព្រៃច្រើនជាង ភិនភាគស្រដៀងនឹងបុព្វបុរសនោះគឺ Malus sieversii
ទោះបច្ចុប្បន្ននេះ នៅក្នុងពូជសុទ្ធប្រាសចាកការបង្កាត់នឹងពូជកាត់ ដែលមានភិនភាគប៉ោមព្រៃលេចធ្លោជាង តែយ៉ាងណាក៏ដោយ តាមរយៈការវិភាគ DNA កាលពីពេលថ្មីៗនេះ ប្រទះឃើញថាប៉ោមអាចវិវឌ្ឍមក​ពី Malus sieversii តែមួយប្រភេទប៉ុណ្ណោះ ។

២.ជំនឿនិងអត្ថប្រយោជន៍
២.១ ជំនឿ
ជនជាតិក្រិចនិងរ៉ូម៉ាំងជឿថា ប៉ោមជាផ្លែឈើនៃក្ដីស្រឡាញ់និងសម្រស់ ។ នៅក្នុងគម្ពីរប៊ីប (សាសនាគ្រិស្ត) បាននិយាយពី​ប៉ោមថាជា ផ្លែឈើត្រូវហាម នៅក្នុង សួនអេឌែន ជាតំណាងនៃអំពើបាប ។
នៅក្នុងរឿងនិទានរបស់ក្រិច ផ្លែប៉ោមជា ផ្លែឈើត្រូវហាម​ របស់ Hesperides  ។

  
 
អាដាំ ផ្លែប៉ោម និង អេវ៉ា
ដោយ Albrecht Dürer ឆ្នាំ 1507


៣.អត្ថប្រយោជន៍
យើងអាចទទួលទានផ្លែប៉ោមទាំងនៅស្រស់និងយកទៅច្នៃបានច្រើនមុខ ដូចជា សាឡាដ, ជែមប៉ោម, តំណាប់, ផាយ ឬអប់ក្រៀម ជាដើម ។
ផ្លែប៉ោមអាចជួយកាត់បន្ថយជាតិអាស៊ីតក្នុងក្រពះ, រំលាយស្លេស្ម, កាត់បន្ថយជំងឺលើសឈាម, ជួយបញ្ចេញអំបិលសូដ្យូមដែលលើសចេញពីរាងកាយ និងអាចយកធ្វើជាថ្នាំបញ្ចុះបាន ។


៤.តម្លៃអាហារូបត្ថម្ភក្នុង 100 g
ឈ្មោះ
ទម្ងន់
ភាគរយ
ថាមពល
52 kcal

កាបូអ៊ីដ្រាត
13.81 g

ជាតិស្ករ
10.39 g

ជាតិសរសៃ
2.4 g

ជាតិខ្លាញ់
0.17 g

ប្រូតេអ៊ីន
0.26 g

វីតាមីន
វីតាមីន A
3 μg
0 %
វីតាមីន B1
0.017 mg
1 %
វីតាមីន B2
0.026 mg
2 %
វីតាមីន B3
0.092 mg
1 %
វីតាមីន B5
0.061 mg
1 %
វីតាមីន B6
0.041 mg
3 %
វីតាមីន B9
3 μg
1 %
វីតាមីន C
4.6 mg
6 %
ធាតុរ៉ែ
កាល់ស្យូម
6 mg
1 %
ជាតិដែក
0.12 mg
1 %
ម៉ាញេស្យូម
5 mg
1 %
ផូស្វ័រ
11 mg
2 %
ប៉ូតាស្យូម
107 mg
2 %
ស័ង្កសី
0.04 mg
0 %
ធាតុផ្សំផ្សេងទៀត
ទឹក
85.56 g




ប្រភពឯកសាររូបភាពៈវេបសាយបរទេស

No comments

Theme images by merrymoonmary. Powered by Blogger.