Header Ads

Header ADS

ប្ល៊ែកប័ររី



ប្ល៊ែកប័ររី (English: Blackberry )ជាផ្លែឈើព្រៃដែលអាចទទួលទានបាន ។ មានផ្លែជាចង្កោម (Aggregate fruit) ដូចពពួកផ្លែទាប ដើមវាប្រភេទគុម្ពមានបន្លា (Bramble) ជារុក្ខជាតិនៅក្នុងពពួកកុលាប អម្បូរកុលាបដែលមានរាប់រយប្រភេទ ។ ជារុក្ខជាតិដែលប្រទះឃើញជាទូទៅនៅតំបន់មានអាកាសធាតុក្ដៅឧណ្ហៗ នៅអឌ្ឍគោលខាងជើង ។

ប្ល៊ែកប័ររីខ្ចី-ទុំ-ទុំជោរ


ចំណាត់ថ្នាក់វិទ្យាសាស្រ្ត
អាណាចក្រ
Plants
លំដាប់
Rosales
អម្បូរ
Rosaceae
អម្បូររង
Rosoideae
ពួក
Rubus
ពួករង
Rubus (formerly Eubat​u​s)
ប្រភេទ
-Rubus ursinus
-Rubus argutus
-Rubus fruticosus - Com​m​on Blackberry
And hundreds more micr​os​pecies
(the subgenus also inclu​d​es the dewberries)
ក្រុម
flowering plants

មាតិកា
១.លក្ខណៈនិងការធំធាត់
២.តម្លៃអាហារូបត្ថម្ភក្នុង 100 ក្រាម

១.លក្ខណៈនិងការធំធាត់
ប្ល៊ែកប័ររីជារុក្ខជាដើមត្រង់ តែមែកជាមែកបែបរុក្ខជាតិពីរឆ្នាំដែលដុះចេញពីដើម ។
នៅឆ្នាំដំបូងមែកថ្មីនឹងដុះចេញមកយ៉ាងរហ័សនិងរឹងមាំ​មានប្រវែងពី3-6 ម៉ែត្រ ដែលជាមែក​កោង​និងវារលើដី ឬវេញគ្នាជាគុម្ព ។ មានស្លឹកធំដែលរួមមានស្លឹកតូចៗពី5-8 ។ នៅឆ្នាំដំបូង មែកថ្មីមិនទាន់ចេញផ្លែផ្កាទេ នៅឆ្នាំទីពីរមែកដែលដុះ​កាលពីឆ្នាំមុនក៏មិនទាន់ធំធាត់ ប៉ុន្តែចាប់មានផ្លែផ្កាហើយ ខណៈដែល​មែកថ្មីនៅតែដុះដើម្បីផលិតផ្លែផ្កានៅឆ្នាំបន្ទាប់ ។ មែកទាំងឆ្នាំដំបូងនិងឆ្នាំទី2នឹងមានបន្លាស្រួចរឹង តែក៏មាន​ពូជ​ដែលកើតឡើងដោយសារបង្កាត់នឹងគ្មានបន្លា ដើម្បីងាយស្រួលក្នុង​ការប្រមូលផល ។
ប្ល៊ែកប័ររីព្រៃ ឬប្ល៊ែកប័ររីដែលធំធាត់តាមធម្មជាតិជារុក្ខជាតិដែលលូតលាស់យ៉ាងឆាប់រហ័សនៅក្នុង​ព្រៃ តាមភ្នំតូចៗ តាមគុម្ពោធព្រៃនិងតាមគុម្ពោធឈើតាមដងផ្លូវ ។ ជារុក្ខជាតិ​ដែលអាចលូតលាស់លើដីមាន​សភាពមធ្យមបាន ។
ផ្កានឹងចេញនៅរដូវស្លឹកឈើលាស់ដល់រដូវក្ដៅ ដោយផ្កានីមួយ​ៗ​​មានសរសៃពុះកណ្ដាលប្រហែល 2-3 សង់ទីម៉ែត្រ មានស្រទាប់ពណ៌ស ឬផ្កាឈូកខ្ចី 5 ស្រទាប់ ដែលក្លាយជាផ្លែនៅចុងរដូវក្ដៅ ។ នៅខែសីហា ផ្លែដែលទុំនឹងមានពណ៌ខ្មៅដែលជាប្រភពរបស់ឈ្មោះ មានទំហំប៉ុនកូនដៃ រសជាតិមានតាំង​ពីជូរខ្លាំងទៅដល់ផ្អែម ដែលស័ក្តិសមសម្រាប់ការទទួល​ទានស្រស់ ឬធ្វើដំណាប់ ។
ប្ល៊ែកប័ររីមានសារធាតុចិញ្ចឹមដែលមានប្រយោជន៍ចំពោះ​រាងកាយខ្ពស់ ដែលរួមមានជាតិសរសៃ, វីតាមីន A, B, K, អាស៊ីតហ្វូលីក, អំបិលរ៉ែនិងម៉ង់ហ្គាណែស ។

២.តម្លៃអាហារូបត្ថម្ភក្នុង ១០០ ក្រាម
ឈ្មោះ
ទម្ងន់
ភាគរយ
ថាមពល
៤៣ កាឡូរី

កាបូអ៊ីដ្រាត
៩,៦១ ក្រាម

ជាតិស្ករ
៤,៨៨ ក្រាម

ជាតិសរសៃ
៥,៣ ក្រាម

ជាតិខ្លាញ់
០,៤៩ ក្រាម

ប្រូតេអ៊ីន
១,៣៩ ក្រាម

វីតាមីន
វីតាមីន A
២១៤ អាយយូ

វីតាមីន B1
,០២០ មីលីក្រាម
%
វីតាមីន B2
,០២៦ មីលីក្រាម
%
វីតាមីន B3
,៦៤៦ មីលីក្រាម
%
វីតាមីន B6
,០៣០ មីលីក្រាម
៦ %
វីតាមីន B9
២៥ មីក្រូក្រាម
២៥ %
វីតាមីន C
២១,០ មីលីក្រាម
%
វីតាមីន E
,១៧ មីលីក្រាម
%
វីតាមីន K
១៩,៨ មីក្រូក្រាម
១៩ %
ធាតុរ៉ែ
កាល់ស្យូម
២៩ មីលីក្រាម
%
ជាតិដែក
,៦២ មីលីក្រាម
%
ម៉ាញេស្យូម
២០ មីលីក្រាម
%
ផូស្វ័រ
២២ មីលីក្រាម
%
ប៉ូតាស្យូម
១៦២ មីលីក្រាម
%
សូដ្យូម
១ មីលីក្រាម
%
ស័ង្កសី
,៥៣ មីលីក្រាម
%
អាយយូ = IU (International units)



ប្រភពឯកសារៈវេបសាយបរទេស
ប្រភពរូបភាពៈGoogle





No comments

Theme images by merrymoonmary. Powered by Blogger.