ព័រ
ព័រ ឬ សារីអឺរ៉ុប (English: European
Pear, Common pear) មានឈ្មោះវិទ្យាសាសស្ត្រថា Pyrus communis និងស្ថិតក្នុងអម្បូរ Rosaceae ។ ព័រជារុក្ខជាតិតំបន់ត្រជាក់ មានប្រភពនៅអឺរ៉ុប ដោយមានភ័ស្ដុតាងផ្នែកបុរាណវិទ្យាបញ្ជាក់ថាព័រព្រៃត្រូវបានយកមកដាំធ្វើជាព័រស្រុក ។
តាមរយៈភ័ស្តុតាងនៅអឺរ៉ុបសម័យយុគថ្មរំលីងនិងយុគសំរិទ្ធិ (bronze
Age) ការដាំដុះព័រមានក្នុងឯកសារក្រិចបូរាណនិងចក្រភពរ៉ូម៉ាំង ។
ព័រ
|
|
|
|
ចំណាត់ថ្នាក់វិទ្យាសាស្រ្ត
|
|
អាណាចក្រ
|
Plantae
|
(unranked)
|
Angiosperms
|
(unranked)
|
Eudicots
|
(unranked)
|
Rosids
|
លំដាប់
|
Rosales
|
អម្បូរ
|
Rosaceae
|
ពួក
|
Pyrus
|
ឈ្មោះទ្វេនាម
Pyrus communis Linnaeus,
1758
|
មាតិកា
១.លក្ខណៈរុក្ខសាស្រ្ត
២.ពូជនិងប្រភេទ
៣.អត្ថប្រយោជន៍
៤.ម្លៃអាហារូបត្ថម្ភក្នុង 100
ក្រាម
១.លក្ខណៈរុក្ខសាស្រ្ត
|
|
ព័រនៅរដូវចេញផ្កា
|
ស្លឹកព័រ
|
|
|
ផ្កាព័រក្រពុំនិងរីក
|
ផ្លែព័រ
|
ព័រជាដើមឈើត្រង់ ស្លឹកមានពណ៌បៃតងចាស់ សាច់រលោង មានរាងទ្រវែង ។ មានផ្កាពណ៌ស
មាន 5 ត្របក ។ ផ្លែមានទំហំស្រដៀងផ្លែប៉ម សំបកស្ដើង ពេលទុំ សាច់ទន់ប្រួកៗ
រសជាតិជូរអែមនិងក្រអូបផ្អែម ។
២.ពូជនិងប្រភេទ
២.១.ពូជ
ព័រមានពូជច្រើន ប៉ុន្តែពូជដែលមានការនិយមបំផុតនៅលើទីផ្សារគឺ Williams
pear ឬហៅថា Bartlett
នៅសហរដ្ឋអាមេរិកនិងកាណាដា ។
|
ផ្លែព័រ ៨ ពូជពីឆ្វេងទៅស្តាំៈ Williams' Bon Chrétien
(Bartlett), Bartlett ពណ៌ក្រហមពីរប្រភេទ, d'Anjou, Bosc, Comice,
Concorde និង Seckel
|
២.ប្រភេទ
ព័រមានជាង 30
ប្រភេទ ដូចជា៖
1. Pyrus
amygdaliformis—Almond-leaved pear
2. Pyrus
armeniacifolia—Apricot-leaved pear
3. Pyrus
boissieriana
4. Pyrus
bourgaeana—Iberian pear
5. Pyrus
× bretschneideri—Chinese white pear; also classified as a subspecies of Pyrus
pyrifolia
6. Pyrus
calleryana—Callery pear
7. Pyrus
communis – European pear
-Pyrus communis subsp. communis—European pear (cultivars
include Beurre d'Anjou, Bartlett and Beurre Bosc)
-Pyrus communis subsp. caucasica (syn. P. caucasica)
-Pyrus communis subsp. pyraster — Wild European Pear
(syn. (Pyrus pyraster))
8. Pyrus
cordata—Plymouth pear
9. Pyrus
cossonii—Algerian pear
10. Pyrus
dimorphophylla
11. Pyrus
elaeagrifolia—Oleaster-leaved pear
12. Pyrus
fauriei
13. Pyrus
gharbiana
14. Pyrus
glabra
15. Pyrus
hondoensis
16. Pyrus
kawakamii
17. Pyrus
koehnei—Evergreen pear of southern China and Taiwan
18. Pyrus
korshinskyi
19. Pyrus
mamorensis
20. Pyrus
nivalis—Snow pear
21. Pyrus
pashia—Afghan pear
22. Pyrus
×phaeocarpa
23. Pyrus
pseudopashia
24. Pyrus
pyrifolia—Nashi pear, Sha Li; tree species native to China, Japan, and Korea,
also known as the Asian pear
25. Pyrus
regelii
26. Pyrus
salicifolia—Willow-leaved pear
27. Pyrus
× serrulata
28. Pyrus
× sinkiangensis—thought to be an interspecific hybrid between P.
×bretschneideri and Pyrus communis
29. Pyrus
syriaca—Syrian pear
30. Pyrus
ussuriensis—Siberian pear (also known as the Ussurian pear, Harbin pear,
and Manchurian pear)
31. Pyrus
xerophila
៣.អត្ថប្រយោជន៍
-ផ្លែព័រសម្បូរដោយសារធាតុប្រឆាំងអុកស៊ីតកម្មច្រើនប្រភេទ
ជួយបន្ថែមភាពស៊ាំក្នុងរាងកាយ ។
-សារធាតុប្រឆាំងអុកស៊ីតកម្មដែលមានឈ្មោះថាហ្វូលីហ្វ៊ែណល
ដែលជួយទប់ស្កាត់ការកើតនិងប្រឆាំងនឹងជំងឺមហារីកបានទៀតផង ។
-ការទទួលទានផ្លែឈើជាប្រចាំ ដូចជាផ្លែព័រ អាចជួយកាត់បន្ថយការកើតរោគខ្សោយភ្នែក
។
-ព័រជាផ្លែឈើត្រជាក់ អាចទទួលទានដើម្បីកាត់បន្ថយជំងឺតម្កាត់បាន ។
-មានជាតិសរសៃភែកទីនជួយបណ្ដេញជាតិដែកចេញពីរាងកាយ ។
-ជួយបញ្ចុះទម្ងន់ ជួយកាត់បន្ថយកូឡេស្តូរ៉ល បញ្ចុះជាតិខ្លាញ់មិនល្អ (LDL) ។
-ជួយកាត់បន្ថយជាតិស្ករក្នុងឈាមឲ្យមានលំនឹង បង្ការរោគទឹកនោមផ្អែម ។
-ជួយកាត់បន្ថយការកើតរោគបេះដូង ។
-ជួយបង្ការជំងឺឡើងឈាមនិងជំងឺដាច់សរសៃឈាមខួរក្បាល ។
-ជួយបង្ការជំងឺពុកឆ្អឹង ។
-ផ្លែព័រមានជាតិសរសៃច្រើន ទើបជួយបណ្ដញ ជួយសម្អាតពោះវៀនធំ
បង្ការជំងឺមហារីកពោះវៀនធំ ។
-ផ្លែព័រមានអង់ស៊ីមហ្វ៊ីខាអ៊ីនដែលប្រយោជន៍ក្នុងការរំលាយអាហារ
អាចធ្វើជាថ្នាំបញ្ចុះបាន ។
-ជួយលាងកាកសំណល់ក្នុងតម្រងនោមមុននឹងកាកសំណល់ទាំងនោះក្លាយជាក្រួស ។
-ជួយបញ្ចុះទឹកមូត្រ ។
-ជួយព្យាបាលជំងឺថង់ទឹកប្រមាត់ឈឺរ៉ាំរ៉ៃ ។
-ទឹកផ្លែព័រមានប្រសិទ្ធិភាពប្រឆាំងនឹងការរលាកនិងជួយកាត់បន្ថយអាការរលាកផ្សេងៗ
។
-ផ្លែព័រជួយព្យាបាលជំងឺប្រគ្រីវ ។
-ផ្លែព័រមានសារធាតុរ៉ែដែលជាអំបិលបាស
ស័ក្តិសមនឹងទទួលទានដើម្បីជួយលាងជាតិពុលក្នុងរាងកាយ ។
-ការទទួលទានទឹកផ្លែព័រអាចជួយរក្សាបំពង់សំឡេងនិងបំពង់.កបាន ។
៤.តម្លៃអាហារូបត្ថម្ភក្នុង 100 ក្រាម
|
||
ឈ្មោះ
|
ទម្ងន់
|
ភាគរយ
|
ថាមពល
|
57 kcal
|
|
កាបូអ៊ីដ្រាត
|
15.23 g
|
|
ជាតិស្ករ
|
9.75 g
|
|
ជាតិសរសៃ
|
3.1 g
|
|
ជាតិខ្លាញ់
|
0.14 g
|
|
ប្រូតេអ៊ីន
|
0.36 g
|
|
វីតាមីន
|
||
វីតាមីន B1
|
0.012 mg
|
1 %
|
វីតាមីន B2
|
0.026 mg
|
2 %
|
វីតាមីន B3
|
0.161 mg
|
1 %
|
វីតាមីន B5
|
0.049 mg
|
1 %
|
វីតាមីន B6
|
0.029 mg
|
2 %
|
វីតាមីន B9
|
7 μg
|
2 %
|
កូលីន
|
5.1 mg
|
1 %
|
វីតាមីន C
|
4.3 mg
|
5 %
|
វីតាមីន E
|
0.12 mg
|
1 %
|
វីតាមីន K
|
4.4 μg
|
4 %
|
ធាតុរ៉ែ
|
||
កាល់ស្យូម
|
9 mg
|
1 %
|
ជាតិដែក
|
0.18 mg
|
1 %
|
ម៉ាញេស្យូម
|
7 mg
|
2 %
|
ម៉ង់ហ្គាណែស
|
0.048 mg
|
2 %
|
ផូស្វ័រ
|
12 mg
|
2 %
|
ប៉ូតាស្យូម
|
116 mg
|
2 %
|
សូដ្យូម
|
1 mg
|
0 %
|
ស័ង្កសី
|
0.1 mg
|
1 %
|
ធាតុផ្សំផ្សេងទៀត
|
||
kcal
(kilocalorie) = កាឡូរី
mg (
milligrams) = មីលីក្រាម
|
ប្រភពឯកសារៈវេបសាយបរទេស
ប្រភពរូបភាពៈGoogle
No comments