Header Ads

Header ADS

សារី




យ៉ាលី (ចិន: 鸭梨, ភីងអ៊ីង: yā lí) ជារុក្ខជាតិ​តំបន់ត្រជាក់មានប្រភពនៅប្រទេស​ចិន, កោះតៃវ៉ាន់, ជប៉ុននិងកូរ៉េខាងត្បូង ។ សារី មានឈ្មោះហៅផ្សេងទៀតដូចជា Asian pear, Chinese pear, Korean pear, Japanese pear,​ Japanese Apple Pear, Taiwan pear និង sand pear ចំណែកខ្មែរយើង​ហៅថា សារី​ និងមានឈ្មោះវិទ្យសាស្ត្រថា Pyrus pyrifolia 
សារី (ន.) (-រី) ឈ្មោះ​ផ្លែ​ឈើ​មួយ​ប្រភេទ មក​ពី​ប្រទេស​ក្រៅ, ប្រើ​ជា​អាហារ​ជម្រះ​មាត់ ។


សារី

ចំណាត់ថ្នាក់វិទ្យាសាស្រ្ត
អាណាចក្រ
Plantae
(unranked)
Angiosperms
(unranked)
Eudicots
(unranked)
Rosids
លំដាប់
Rosales
អម្បូរ
Rosaceae
ពួក
Pyrus
ប្រភេទ
P. pyrifolia
ឈ្មោះទ្វេនាម
Pyrus pyrifolia (Burm.) Nak.


មាតិកា
១.លក្ខណៈរុក្ខសាស្រ្ត
២.ពូជសារី
៣.អត្ថប្រយោជន៍

៤.តម្លៃអាហារូបត្ថម្ភក្នុង ១០០ ក្រាម

១.លក្ខណៈរុក្ខសាស្រ្ត
សារីជាដើមឈើត្រង់មានទម្រង់ជាពីរ៉ាមីត មានទំហំមធ្យម ។

 1.ដើមសារី

សារីមានស្លឹកបៃតងចាស់ មានរាងច្រើនទម្រង់គឺរាងមូល, រាងទ្រវែង ឬស្រដៀងស្លឹកពោធិ៍ ។ ពេលចូលដល់រដូវរងានៅក្នុងខែវិច្ឆិកា ដើមនឹងជម្រុះស្លឹកមួយ​រយៈ បន្ទាប់មកក៏ចេញស្លឹកថ្មី ស្របពេលដែលចេញផ្កា ។





2.ស្លឹកនិងក្ដឹបសារី
2.ស្លឹកនិងផ្លែសារីទុំ


ផ្កាពណ៌សចេញជាកញ្ចុំ មាន 5 ត្របក ។




 
 3.ផ្កាក្ដឹបសារី


ផ្លែសារីមានភិនភាគខុសគ្នាដូចជា មូល, ទ្រវែង ឬដូចជួង ។ ទំហំក៏ខុសគ្នាដែរ មានតាំងពីតូចបំផុតដល់ទៅធំនិងមានទម្ងន់ដល់ទៅ 1 គីឡូក្រាម ។
ផ្លែសារីមានច្រើនពណ៌ដូចជាពណ៌លឿង, ទឹកក្រូច, ត្នោត, បៃតង ។ មានសាច់ស្រួយប្រួកៗ ពូជខ្លះមាន​សាច់ដូចគ្រាប់ខ្សាច់ មានរសជាតិជូរអែម ក្លិនក្រអូប គ្រាប់សំប៉ែតតូច ៗ មានពណ៌ខ្មៅ ឬក្រមៅ ។

 


  3.ផ្លែសារីទុំនិងគ្រាប់


 ២.ពូជសារី
ពូជសារីចែកចេញជាពីរក្រុម ភាគច្រើនជាពូជនៅក្នុងក្រុម Akanashi (Russet pears) ដែលមានសំបកពណ៌លឿងត្នោតនិង Aonashi (Green pears) មានសំបកពណ៌លឿងបៃតង ។ 
ពូជសំខាន់ៗរួមមាន
·        Chojuro (Ja:長十郎, Japan, 1893?) (Russet pears)
·     Kosui (Ja:幸水, Japan, 1959; the most important cultivar in Japan), (Russet pears)
·        Hosui (Ja:豊水, Japan, 1972) (Russet pears)
·        Imamuraaki (Ja:今村秋, Japan, native) (Russet pears)
·       Nijisseiki (Ja:j二十世紀, Japan, 1898; name means "20th century", also spelled Nijusseiki (Green pears)
·       Niitaka (Ja:新高, Japan, 1927) (Russet pears)
·       Okusankichi (ja:晩三吉, Japan, native) (Russet pears)
·        Raja (new) (Russet pears)
·        Shinko (Ja:新興, Japan, pre-1941) (Russet pears)
·        Hwangkeum (ko:황금, zh:黄金, Korea, 1984, Niitaka x Nijisseiki)

៣.អត្ថប្រយោជន៍
សារីក្រៅពីទទួលទានស្រស់ៗបានហើយ អាចច្នៃជា សាឡាត, ការ៉ែម, ភេសជ្ជៈកំប៉ុង, តំណាប់, ឆឹងស្ករ,ត្រាំ ឬស្ករគ្រាប់ ។ សារីមិនត្រូវបាននិយមយកធ្វើជានំ ឬជែមដូចផ្លែព័រ(European Pear) ទេ ព្រោះវាមានជាតិទឹកច្រើន ស្រួយ ខុសពីព័រ ដែលមានសាច់ទន់ ។
ដើមរបស់វាអាចធ្វើជាគ្រឿងសង្ហារិមបាន ។
ក្រៅពីនេះ សារី នៅមានអត្ថប្រយោជន៍ដូចជា៖
·              ជួយបន្ថែមភាពស៊ាំ ធ្វើឲ្យរាងកាយកាន់តែរឹងមាំ ។
·              កាត់បន្ថយអាការឈឺផ្សេងៗនៅក្នុងរាងកាយ ។
·              ជួយឲ្យអារម្មណ៍ស្ងប់ កាត់បន្ថយភាពតានតឹង ។
·              ជួយលាងឈាមឲ្យស្អាត ធ្វើឲ្យតម្រងនោមធ្វើការកាន់​តែល្អ ។
·              ជួយរក្សាសមតុល្យជាតិស្ករក្នុងឈាម ។
·              កាត់បន្ថយកូឡេស្ដូរ៉ល ។
·              សារីជាផ្លែឈើត្រជាក់ ទើបអាចជួយបំបាត់ការស្រេកទឹក កាត់បន្ថយកម្ដៅក្នុងខ្លួន ។
·             កាត់បន្ថយអាការផ្ដាសាយ ដោយចិញ្រ្ចាំផ្លែសារីឲ្យម៉ដ្ឋ​ស្ងោរនឹងស្ករស មកទទួលទាន ។
·              បំបាត់ក្អក ក្អកស្ងួត កាត់បន្ថយស្លេល្ម បន្ថែមសំណើម​ឲ្យសួត ។
·            កាត់បន្ថយអាការខះ.ក ឈឺ.ក រមាស់.ក ទឹកមាត់ប្រៃ​ធ្វើឲ្យស្រេកទឹក ដែលមូលហេតុគឺមកពីចំណីអាហារ​មានម្សៅស៊ុបច្រើន ។
·              បំប៉នសួតឲ្យរឹងមាំ ។
·              ជួយលាងក្រពះនិងធ្វើឲ្យក្រពះរឹងមាំ ។
·          ជួយរំញោចភាពស្ពឹកស្រពន់របស់ពោះវៀន និងជួយបញ្ចេញអង់ស៊ីមផ្សេងៗក្នុងប្រព័ន្ធរំលាយអាហារ ។
·               កាត់បន្ថយអាការហើមពោះ ជួយឲ្យក្រពះធ្វើការកាន់​តែល្អ ។
·               ជួយរំញោចការធ្វើការរបស់តម្រងនោម ។
·               ជួយបញ្ចេញទឹកមូត្រ ។

សម្គាល់ៈ ផ្លែសារីមិនស័ក្តិសមចំពោះអ្នកជំងឺរាករូសទេ ។ 

៤.តម្លៃអាហារូបត្ថម្ភក្នុង ១០០ ក្រាម
ឈ្មោះ
ទម្ងន់
ភាគរយ
ថាមពល
៤២ កាឡូរី

កាបូអ៊ីដ្រាត
១០,៦៥ ក្រាម

ជាតិស្ករ
,០៥ ក្រាម

ជាតិសរសៃ
,៦ ក្រាម

ជាតិខ្លាញ់
,២៣ ក្រាម

ប្រូតេអ៊ីន
០,៥ ក្រាម

វីតាមីន
វីតាមីន B1
០,០០៩ មីលីក្រាម
%
វីតាមីន B2
១,០១ មីលីក្រាម
%
វីតាមីន B3
០,២១៩ មីលីក្រាម
%
វីតាមីន B5
០,០៧ មីលីក្រាម
%
វីតាមីន B6
០,០២២ មីលីក្រាម
%
វីតាមីន B9
៨ មីក្រូក្រាម
%
កូលីន
៥,១ មីលីក្រាម
%
វីតាមីន C
៣,៨ មីលីក្រាម
%
វីតាមីន E
០,១២ មីលីក្រាម
%
វីតាមីន K
៤,៥ មីក្រូក្រាម
%
ធាតុរ៉ែ
កាល់ស្យូម
៤ មីលីក្រាម
%
ម៉ាញេស្យូម
៨ មីលីក្រាម
%
ម៉ង់ហ្គាណែស
០,០៦ មីលីក្រាម
%
ផូស្វ័រ
១១ មីលីក្រាម
%
ប៉ូតាស្យូម
១២១ មីលីក្រាម
%
សូដ្យូម
០ មីលីក្រាម
%










No comments

Theme images by merrymoonmary. Powered by Blogger.