Header Ads

Header ADS

សាគូរ៉ា


សាគូរ៉ា សាគឹរ៉ា (ជប៉ុន: さくら, រ៉ូម៉ាជិ: Sakura,​ កាន់ជិៈ /, ឈ្មោះវិទ្យាសាស្ត្រៈ Prunus serrulata) ជាឈ្មោះសាមញ្ញសម្រាប់ហៅឈ្មោះផ្កាតំណាងអត្តសញ្ញាណជាតិ​នៃប្រទេសជប៉ុន
សាគូរ៉ា មានប្រភទ​នៅប្រទេសចិនភាគខាងត្បូង, កោះតៃវ៉ាន់, ប្រជុំកោះអូគីណាវ៉ានៃប្រទេសជប៉ុន

មាតិកា
១.ប្រភពនៃពាក្យថា «សាគូរ៉ា»
២.ប្រភេទនិងពូជរបស់សាគូរ៉ា
៣.ឈ្មោះជាភាសាផ្សេងទៀត





១.ប្រភពនៃពាក្យថា «សាគូរ៉ា»
ពាក្យថា «សាគូរ៉ា» នៅក្នុងភាសាជប៉ុន មានការសន្និដ្ឋានថា​មកពីពាក្យ «សាគឹយ៉ា» (咲耶/ Bloom) ដែលជាឈ្មោះរបស់ទេពធីតា កូណូ ហាណា សាគឹយ៉ា អ៊ិម៉ិ )木花之開耶姫)  នៅ​ក្នុងទេវកថារបស់ជប៉ុន មានវិហាររបស់ទ្រង់នៅលើកំពូលភ្នំហ្វឹជិ (ហ្វុជិ) ។ សម្រាប់ព្រះនាមរបស់ទេពធីតាអង្គនេះមានន័យថា «ព្រះនាងផ្ការីក» និងដោយសារសាគូរ៉ាជាផ្កាដែលមានការពេញនិយមខ្លាំងនៅជប៉ុននាសម័យនោះ ទើបពាក្យថា ផ្កា ដូច​ដែលបានរៀបរាប់នេះមានន័យដល់ ផ្កាសាគូរ៉ា នោះឯង ។
ផ្កាសាគូរ៉ាមានពណ៌, ចំនួនត្របកខុសៗគ្នាទៅតាមពូជតាមប្រភេទ ។ ភាពលេចធ្លោរបស់ផ្កាសាគូរ៉ា គឺពេលរោយ វារោយស្រុះគ្នា ទើបសាគូរ៉ាជាតំណាងរបស់យោធានិងភាពជាបឹស៊ិដុ (ប៊ូស៊ីដូ) របស់ជប៉ុន ។
ផ្កាសាគូរ៉ាមាននៅប្រទេសកូរ៉េ, សហរដ្ឋអាមេរិក, កាណាដា, ចិននិងតំបន់ដទៃទៀត តែគ្មានក្លិននោះទេ ខណៈដែលសាគូរ៉ា​ជប៉ុនត្រូវបានមនុស្សភាគច្រើនសរសើរអំពីក្លិននិងតែងតែត្រូវបានយកទៅលម្អនៅក្នុងបទកំណាព្យ ដោយផ្កាសាគូរ៉ារីកនៅចុងខែមីនា-ដើមខែមេសា ដែលជាដើមរដូវផ្ការីក សីតុណ្ហភាពចាប់ផ្ដើមក្ដៅបន្ទាប់ពីផុតរដូវរងា ។

២.ប្រភេទនិងពូជរបស់សាគូរ៉ា
សាគូរ៉ានៅប្រទេសជប៉ុនភាគច្រើនជាសាគូរ៉ាពូជ Somei Yoshino និង Yamazakura ។ ពូជនីមួយៗមានលក្ខណៈខុសគ្នាផ្នែកពណ៌ សណ្ឋានរបស់ផ្កា ពេលវេលានៃការចេញផ្កា ពេលវេលានៃផ្ការីកនិងពេលផ្ការោយ ដោយសង្កេតឃើញតាមរយៈរូបដូចខាងក្រោមនេះ៖


ផ្កាមាន 5 ត្របក ដូចជាពូជ Oshimazakura


ផ្កាមាន 20 ត្របក ដូចជាពូជ Ichiyo



ផ្កាមាន 100 ត្របក ដូចជាពូជ Kikuzakura

#ចំនួនត្របកផ្កា
ផ្កាសាគូរ៉ាភាគច្រើនមានត្របក 5 ពូជខ្លះទៀតមានលើស​ពី 5 ឡើងទៅ ដូចជា ត្របក 10, ត្របក 20 ឬច្រើនជាងនោះ ដែលតែងតែផ្កាមានត្របកលើសពី 5 ត្រូវហៅថា yaezakura


ផ្កាពណ៌លឿង ដូចជាពូជ Ukon


ផ្កាពណ៌ផ្កាឈូក ដូចជាពូជ Kikuzakura


ផ្កាពណ៌ស ដូចជាពូជ Shogetsu

#បែងចែកប្រភេទតាមពណ៌របស់ផ្កា
ពូជសាគូរ៉ាភាគច្រើនមានពណ៌ផ្កាឈូក, ពណ៌ស្វាយ, ពណ៌សនិងផ្កាដែលមានពណ៌ផ្កាឈូកចាស់ ឬពណ៌លឿងក៏មាន ។ ពណ៌សម្រាប់ពូជខ្លះអាចប្តូរពណ៌បាន គឺពេលដែលផ្កា សាគូរ៉ានៅក្រពុំនឹងមានពណ៌ស តែពេលរីកនឹងក្លាយជាពណ៌ផ្កាឈូក ។
#រយៈពេលដែលផ្ការីក
ផ្កាសាគូរ៉ាភាគច្រើនរីកនៅរដូវស្លឹកឈើលាស់ តែមានពូជខ្លះរីកនៅចុងរដូវស្លឹកឈើជ្រុះនិងនៅរដូវរងា ។ សម្រាប់សាគូរ៉ា​ប្រភេទ Yaezakura ឬផ្កាសាគូរ៉ាដែលមានត្របកលើសពី 5 ពេល​រីក វាអាចរក្សាសភាពបានរយៈពេលពី 2-4 សប្ដាហ៍ ។


គុម្ពផ្កាសណ្ឋានតំណក់ទឹក (weeping)


គុម្ពផ្កាសណ្ឋានសំប៉ែត




សាគូរ៉ាអាយុ 100 ឆ្នាំ

#សណ្ឋានរបស់ដើមនិងគុម្ពផ្កា
ពូជសាគូរ៉ានីមួយៗមានសណ្ឋាន រូបរាងខុសៗគ្នា ដូចជាសណ្ឋានបីជ្រុង, សសរ ឬលូតត្រង់, អក្សរវី (V-shape), សណ្ឋានដូចតំណក់ទឹក (weeping), សណ្ឋាន​សំប៉ែត (flat-topped) ជាដើម ដោយប្រភេទ Weeping ហៅថា shidarezakura
#សាគូរ៉ាពូជផ្សេងទៀត
-Somei Yoshino (Yoshino Cherry)
ពេលវេលាដែលផ្ការីកៈ ចុងខែមីនា ឬដើមខែមេសា
តាមការស្រាវជ្រាវបានរកឃើញថា សាគូរ៉ាពូជ Somei Yoshino ត្រូវចាប់ដាំដុះនៅសម័យ Edo និងជាពូជដែលអាច​ប្រទះឃើញទូទាំងប្រទេសជប៉ុន ។ Somei Yoshino មានពណ៌​ផ្កាឈូកនិងមានត្របក 5



-Yamazakura
ពេលវេលាដែលផ្ការីកៈ ចុងខែមីនា ឬដើមខែមេសា
សាគូរ៉ាពូជ Yamazakura ជាពូជដែលមានប្រភពនៅជប៉ុន ដោយភាគច្រើនប្រទះឃើញតាមជ្រលងភ្នំ ។ ផ្ការបស់វាមានពណ៌ផ្កាឈូកខ្ចីនិងមានត្របក 5 តែត្របករាងតូច ។

 


 -Shidarezakura (Weeping Cherry)
ពេលវេលាដែលផ្ការីកៈ ចុងខែមីនា ឬដើមខែមេសា
សាគូរ៉ាពូជ Shidarezakura មានសណ្ឋានដូចតំណក់​ទឹក គឺផ្កាចេញមកជាកញ្ចុំនិងសំយុងពីដើម ទើបត្រូវចាត់ទុកជា Weeping ។ វាមានត្របក 5 និងពូជខ្លះមានត្របកលើស​ពី 5 បច្ចុប្បន្នហៅថា Yaeshidare sakura





-Ichiyo
ពេលវេលាដែលផ្ការីកៈ ពាក់កណ្ដាលខែមេសា
សាគូរ៉ាពូជ Ichiyo មានត្របកផ្កាប្រហែល 20 ពណ៌ផ្កា​ឈូកខ្ចីនិងស្រទបមានពណ៌បៃតងនៅពេលរីក ដែល​សាគូរ៉ាភាគច្រើនពេលរីកនឹងជម្រុះស្លឹកទាំងអស់ តែពូជនេះ​មានត្រួយក្ដោបកញ្ចុំផ្កា ។



-Ukon
ពេលវេលាដែលផ្ការីកៈ ពាក់កណ្ដាលខែមេសា
ពូជ Ukon មានត្របកទាំងអស់ពី 10-20 និងមានស្លឹក​ពណ៌ទង់ដែង ។ សាគូរ៉ា Ukon មានភាពលេចធ្លោមិនដូចពូជ​ដទៃទៀត គឺត្របកផ្កាមានលក្ខណៈពិសេសត្រង់ផ្កាមានពណ៌លឿង ។



-Kanzan
ពេលវេលាដែលផ្ការីកៈ ពាក់កណ្ដាលខែមេសា
នៅក្នុងចំណោមពូជ yaezakura (ពូជកំណើត) ពូជKanzan ជាពូជមួយដែលអាចប្រទះឃើញញឹកញាប់ ។ ផ្ការបស់ Kanzan មានត្របកប្រហែល 30-50 មានពណ៌ផ្កា​ឈូក ពេលរីកនឹងមានស្លឹកពណ៌បៃតងច្រុះតាមកញ្ចុំផ្កា​ ។ Kanzan ជាពូជមួយទៀតដែលមិនជម្រុះស្លឹក ។


  
-Fugenzo
ពេលវេលាដែលផ្ការីកៈ ពាក់កណ្ដាលខែមេសា-ចុងខែ
ពូជ Fugenzo ជាសាគូរ៉ាដែលផ្កាក្ររីក និងជាពូជកំណើតដូចគ្នា (yaezakura) ។  ជាទូទៅផ្ការបស់វាមានត្របកប្រហែល 30-40 ក្នុងមួយកញ្ចុំ ។ ត្របកផ្កាមានពណ៌សព្រលាំផ្កាឈូក ឬ​ផ្កា​ឈូកខ្ចី តែពេលរីកនឹងមានពណ៌ផ្កាឈូកចាស់ ស្លឹកមានពណ៌បៃតងព្រលាំត្នោត ។




-Shogetsu
ពេលវេលាដែលផ្ការីកៈ ដើមខែមេសា-ចុងខែមេសា
សាគូរ៉ាពូជ Shogetsu ជាពូជដែលក្ររីកជាងគេ ស្ថិតនៅក្នុងពូជ yaezakura (ពូជកំណើត) និងមានទំហំធំ ផ្កាមានពណ៌ស មានត្របក​ប្រហែល 20-30 ចំណែកស្លឹកមានពណ៌បៃតងពេលផ្ការីក ។





-Kikuzakura (Chrysanthemum Cherry)
ពេលវេលាដែលផ្ការីកៈ ចុងខែមេសា-ដើមខែឧសភា
សាគូរ៉ាពូជ Kikuzakura មានត្របកផ្កាលើសពី 100 ផ្កាមានភិនភាគស្រដៀងនឹងផ្កាគ្រីសាន (kiku) ទើបដាក់ឈ្មោះពូជនេះថា Kikuzakura ដែលជាពូជក្ររីកជាងគេមួយទៀត ហើយពេលដែលវារីក ស្លឹកនឹងជ្រុះអស់ ពណ៌ផ្កាគឺផ្កាឈូកចាស់ ។




ក្រៅពីពូជដែលបានរៀបរាប់ខាងលើហើយ សាគូរ៉ានៅមាន​ពូជជាង 100 ទៀត ។

៣.ឈ្មោះជាភាសាផ្សេងទៀត
-ភាសាកូរ៉េៈ벚꽃 (beoj-kkoch)
-ភាសាចិនៈ樱花 (Yīnghuā)
-ភាសាថៃៈ ซากุระ (Sākura)
-ភាសាអង់គ្លេស: Cherry blossom, Japanese flowering cherry, Hill cherry, Oriental cherry, East Asian cherry


ប្រភពឯកសារៈវេបសាយបរទេស
ប្រភពរូបភាពៈGoogle


No comments

Theme images by merrymoonmary. Powered by Blogger.