Header Ads

Header ADS

ឈ័ររី


ឈ័ររី   ឈើរី  (English: Cherry) ស្ថិតក្នុងអម្បូរ Rosaceae ពួក Prunus ដែលមាន ផ្លាំ, ប៉េះ, ម៉ី (បួយ), អាល់ម៉ុង, សាគូរ៉ា ជាដើម ។

ឈ័ររី

ចំណាត់ថ្នាក់វិទ្យាសាស្រ្ត
អាណាចក្រ
(Plantae)
ថ្នាក់
(Magnoliopsida)
លំដាប់
Rosales
អម្បូរ
Rosaceae
អម្បូររង
Prunoideae
ពួក
Prunus
ពួករង
Cerasus
ក្រុម
Magnoliophyta

មាតិកា
១.អំពីឈ័ររី
២.ប្រភេទ
៣.អត្ថប្រយោជន៍
៤.តម្លៃអាហារូបត្ថម្ភក្នុង ១០០ ក្រាម


១.អំពីឈ័ររី
ឈ័ររី ជាផ្លែឈើដែលមានរសជាតិជូរអែម ភិនភាគរបស់វាមានរាងមូល ទំហំតូច មានពណ៌ក្រហម, ក្រមៅ, ទឹកក្រូចនិងពណ៌លឿង ដោយស្ថិតទៅតាមពូជ ។ ជាទូទៅគេបែងចែកឈ័ររី ជាពីរក្រុម គឺឈ័ររី ផ្អែមនិងឈ័ររី ជូរអែម ។
ជាទូទៅគេបែងចែកឈ័ររីជាពីរក្រុម គឺឈ័ររីផ្អែមនិងឈ័ររីជូរអែម ។
តំបន់ដែលដាំឈ័ររី ច្រើនគឺទ្វីបអាមេរិក, អូស្រ្តាលី, អឺរ៉ុបនិងជប៉ុន ព្រោះជារុក្ខជាតិដែលចូលចិត្តអាកាសធាតុត្រជាក់ ។
ឈ័ររី អាចទទួលទានបានទាំងផ្លែស្រស់ៗ គាបយកទឹក អាច​ច្នៃធ្វើជាបង្អែមដូចជា ជែម, ផាយ, ឆឹងស្ករ, ភេសជ្ជៈនិងលម្អ​នំ ឬ​លម្អភេសជ្ជៈ ។ ឈ័ររីដែលត្រូវបាននិយមទទួលទានជាងគេគឺឈ័ររីព្រៃ (Prunus avium) ។
ឈ័ររី ជាផ្លែឈើមានប្រយោជន៍ តែក៏មានពិសលាក់នៅក្នុងគ្រាប់ដែរ នោះគឺ Hydrogen Cyanide ជាពិសេសពេលទំពា ឬ​បុកផ្លែ ។ ឈ័ររី ផលិតសារធាតុនេះដោយស្វយប្រវត្តិ ប៉ុន្តែពិសមានកម្រិតខ្សោយ យ៉ាងច្រើនត្រឹមធ្វើឲ្យមានអាការឈឺក្បាល វិលមុខ ក្អួតចង្អោរ តែបើទទួលទានច្រើនអាចកើតជំងឺបេះដូង ជំងឺសម្ពាធឈាម ជំងឺតម្រងនោម ឬប្រកាច់រហូតដល់បាត់បង់ជីវិតបាន ។
ហើយសូមប្រុងប្រយ័ត្នមួយចំណុចទៀតគឺ ឈ័ររី ដែលឃើញលម្អលើនំដាក់លក់តាមទីផ្សារ មាន ពណ៌ក្រហមស្រស់គួរឲ្យទទួល​ទាន ភាគច្រើនកើតឡើងដោយសារជ្រលក់ពណ៌ ។ បើចង់ទទួលទានគួរតែជ្រើសរើសឲ្យបានល្អ ។























២.ប្រភេទ
ឈ័ររី មានច្រើនប្រភេទដូចជា៖
·         Prunus apetala
·         Prunus avium (ឈ័ររី ព្រៃ)
·         Prunus campanulata
·         Prunus canescens
·         Prunus cerasifera
·         Prunus cerasus (ឈ័ររី ជូរ)
·         Prunus concinna
·         Prunus conradinae
·         Prunus dielsiana
·         Prunus emarginata (ឈ័ររី ល្វីង)
·         Prunus fruticosa
·         Prunus ilicifolia
·         Prunus incisa
·         Prunus laurocerasus (ឈ័ររី  Laurel)
·         Prunus litigiosa
·         Prunus lusitanica (ឈ័ររី  Ginja)
·         Prunus mahaleb (ឈ័ររី  Saint Lucie)
·         Prunus maximowiczii
·         Prunus nipponica
·         Prunus pensylvanica (Pin cherry)
·         Prunus pilosiuscula
·         Prunus rufa
·         Prunus sargentii
·         Prunus serrula
·         Prunus serrulata (Japan cherry)
·         Prunus speciosa
·         Prunus subhirtella
·         Prunus tomentosa (Nanking cherry)
·         Prunus x yedoensis (Yoshino cherry)

៣.អត្ថប្រយោជន៍
·         ជួយបំប៉នស្បែកឲ្យភ្លឺរលោង ។
·         ប្រយោជន៍របស់ឈ័ររី ជួយសង្រ្គោះខូឡាជែន ។
·         ជួយកាត់បន្ថយការផលិតមេឡានីន ដែលជួយឲ្យ ស្បែករបស់អ្នកទៅជាស​ ។
·         ការទទួលទានឈ័ររី នឹងជួយធ្វើឲ្យរាងកាយត្រជាក់និងបន្ថែមភាពស្រស់ស្រាយ ។
·         មានសារធាតុប្រឆាំងអុកស៊ីតកម្ម បន្ថែមភាពស៊ាំដល់រាងកាយ ។
·         ជួយពន្យារភាពជ្រីវជ្រួញនិងភាពចាស់ ។
·         សារធាតុ Pholyphenol នៅក្នុងផ្លែឈ័ររី ជួយការពារកោសិកា DNA ដែលត្រូវបំផ្លាញ ។
·         ប្រយោជន៍របស់ឈ័ររី ជួយកាត់បន្ថយការប្រថុយប្រថានការកើតជំងឺមហារីក ។
·   សារធាតុ Lycopene នៅក្នុងផ្លែឈ័ររជួយទប់ស្កាត់ការលូតលាស់របស់កោសិកាមហារីកស្បូន, មហារីកសួត, មហារីកក្រពេញប្រូស្ដាតបានដល់ទៅ ២០ %
·        ជួយកាត់បន្ថយការប្រថុយប្រថានការកើតជំងឺបេះដូង ។
·       សារធាតុ Anthocyanin ជួយកាត់បន្ថយជាតិស្ករក្នុងឈាម ជួយបង្ការការកើតជំងឺទឹកនោមផ្អែម (ទទួល​ទាន​​សមល្មម មិនអីចឹងនឹងកើតជំងឺនេះដដែល) ។
·        ជួយកាត់បន្ថយឱកាសក្នុងការឆ្លងមេរោគផ្ដាសាយនិងជួយព្យាបាលជំងឺផ្ដាសាយ ។
·         ជួយបង្ការការកើតជំងឺឈាមអញ្ចាញធ្មេញ ។
·         ជួយឲ្យឈាមរត់ស្រួល ។
·         ជួយកាត់បន្ថយជាតិខ្លាញ់ក្នុងឈាម (Lycopene)
·       ជួយកាត់បន្ថយអាការៈសោកសៅបានល្អជាងការទទួលទានថ្នាំ ធ្វើឲ្យមានអារម្មណ៍ល្អ មានសេចក្ដីសុខ ព្រោះមានសារធាតុ Anthocyanin
·         ជួយកាត់បន្ថយកូឡេស្ដូរ៉ល (LDL) ។
·         ឈ័ររី ជួយបញ្ចេញកាកសំណល់និងជួយឲ្យប្រព័ន្ធបញ្ចេញកាកសំណល់​បានល្អ ។
·       ជួយកាត់បន្ថយការឈឺចាប់ (វេជ្ជបណ្ឌិតលោកខាងលិចហៅឈ័ររី ថា អាស្ពីរីនធម្មជាតិ) ។
·         កាត់បន្ថយការហើមរលាក, ការឈឺចាប់ដោយសារការ​ហាត់ប្រាណ ឬធ្វើការធ្ងន់ ។
·  ជួយបង្ការនិងព្យាបាលប្រគ្រីវ, រលាកនិងហើមសន្លាក់​បានដល់ទៅ ៣៧ % បើទទួលទាន ឈ័ររីជាប្រចាំ ។
·         ជួយកាត់បន្ថយអាការៈចាញ់ផ្សេងៗ រួមទាំងជំងឺចាញ់ (ប្រតិកម្ម) ផងដែរ ។
·         ប្រឆាំងនឹងមេរោគផ្សេងៗ ។
·         ជួយបន្ថែមភាពរឹងមាំដល់សាច់ដុំ កាត់បន្ថយការហត់នឿយដោយសារការហាត់ប្រាណ ។






៤.តម្លៃអាហារូបត្ថម្ភក្នុង ១០០ ក្រាម

ឈ័ររីផ្អែម (ក្រហម)
ឈ្មោះ
ទម្ងន់
ភាគរយ
ថាមពល
៦៣ កាឡូរី

កាបូអ៊ីដ្រាត
១៦ ក្រាម

ជាតិស្ករ
១២,៨ ក្រាម

ជាតិសរសៃ
,១ ក្រាម

ជាតិខ្លាញ់
,២ ក្រាម

ប្រូតេអ៊ីន
១,០៦ ក្រាម

វីតាមីន
វីតាមីន A
៣ មីក្រូក្រាម
%
បេតាការ៉ូទីន
៣៨ មីក្រូក្រាម
%
លូទីនស៊ីសានទីន
៨៥ មីក្រូក្រាម

វីតាមីន B1
០,០២៧ មីលីក្រាម
%
វីតាមីន B2
០,០៣៣ មីលីក្រាម
%
វីតាមីន B3
០,១៥៤ មីលីក្រាម
%
វីតាមីន B5
០,១៩៩ មីលីក្រាម
%
វីតាមីន B6
០,០៤៩ មីលីក្រាម
%
វីតាមីន B9
៤ មីក្រូក្រាម
%
កូលីន
៦,១ មីលីក្រាម
%
វីតាមីន C
៧ មីលីក្រាម
%
វីតាមីន K
២,១ មីលីក្រាម
%
ធាតុរ៉ែ
កាល់ស្យូម
១៣ មីលីក្រាម
%
ជាតិដែក
០,៣៦ មីលីក្រាម
%
ម៉ាញេស្យូម
១១ មីលីក្រាម
%
ម៉ង់ហ្គាណែស
០,០៧ មីលីក្រាម
%
ផូស្វ័រ
២១ មីលីក្រាម
%
ប៉ូតាស្យូម
២២២ មីលីក្រាម
%
សូដ្យូម
០ មីលីក្រាម
%
ស័ង្កសី
០,០៧ មីលីក្រាម
%
ធាតុផ្សំផ្សេងទៀត
ទឹក
៨២,២៥ ក្រាម

កាឡូរី = kcal (kilocalorie)
មីក្រូក្រាម= μg (micrograms)
មីលីក្រាម = mg ( milligrams)



ឈ័ររីជូរផ្អែម (ក្រហម)
ឈ្មោះ
ទម្ងន់
ភាគរយ
ថាមពល
៥០ កាឡូរី

កាបូអ៊ីដ្រាត
១២,២ ក្រាម

ជាតិស្ករ
,៥ ក្រាម

ជាតិសរសៃ
,៦ ក្រាម

ជាតិខ្លាញ់
,៣ ក្រាម

ប្រូតេអ៊ីន
១ ក្រាម

វីតាមីន
វីតាមីន A
៦៤ មីក្រូក្រាម
%
បេតាការ៉ូទីន
៧៧០ មីក្រូក្រាម
%
លូទីនស៊ីសានទីន
៨៥ មីក្រូក្រាម

វីតាមីន B1
០,០៣ មីលីក្រាម
%
វីតាមីន B2
០,០៤ មីលីក្រាម
%
វីតាមីន B3
០,៤ មីលីក្រាម
%
វីតាមីន B5
០,១៤៣ មីលីក្រាម
%
វីតាមីន B6
០,០៤៤ មីលីក្រាម
%
វីតាមីន B9
៨ មីក្រូក្រាម
%
កូលីន
១ មីលីក្រាម
%
វីតាមីន C
១០ មីលីក្រាម
១២ %
វីតាមីន K
២,១ មីលីក្រាម
%
ធាតុរ៉ែ
កាល់ស្យូម
១៦ មីលីក្រាម
%
ជាតិដែក
០,៣២ មីលីក្រាម
%
ម៉ាញេស្យូម
៩ មីលីក្រាម
%
ម៉ង់ហ្គាណែស
០,១១២ មីលីក្រាម
%
ផូស្វ័រ
១៥ មីលីក្រាម
%
ប៉ូតាស្យូម
១៧៣ មីលីក្រាម
%
សូដ្យូម
៣ មីលីក្រាម
%
ស័ង្កសី
០,១ មីលីក្រាម
%
កាឡូរី = kcal (kilocalorie)
មីក្រូក្រាម= μg (micrograms)
មីលីក្រាម = mg ( milligrams)



ប្រភពឯកសារៈវេបសាយបរទេស
ប្រភពរូបភាពៈGoogle





No comments

Theme images by merrymoonmary. Powered by Blogger.