Header Ads

Header ADS

ស្រ្តប័ររី



ស្រ្តប័ររី (English:Strawberry) ជាពពួកផ្កាក្នុងអម្បូរកុលាប ផ្លែអាចទទួលទានបាន ។ កាលពីសម័យមុន គេដាំកប់ក្នុងដីសម្រាប់ធ្វើជីដល់រុក្ខជាតិផ្សេង ដែលអាចជាប្រភពរបស់ឈ្មោះក៏ថាបាន ។
ស្រ្តប័ររីមានជាង ២០ ប្រភេទនិងមានពូជកាត់ច្រើន តែស្រ្តប័ររី​ដែលត្រូវនិយមដាំច្រើននាពេលបច្ចុប្បន្ននេះគឺ ស្រ្តប័ររីសួន (Fragaria × ananassa) ។ ផ្លែរបស់វាមានច្រើនរសជាតិដោយស្ថិតនៅលើពូជ មាន​​ទាំងផ្អែមនិងជូរ ។
ស្រ្តប័ររីជាផ្លែឈើពាណិជ្ជកម្មដ៏សំខាន់ ដែលត្រូវបានដាំសឹងតែគ្រប់រដូវកាលនៅជុំវិញពិភពលោក ។


ស្រ្តប័ររី

ចំណាត់ថ្នាក់វិទ្យាសាស្រ្ត
អាណាចក្រ
Plantae
(unranked)
Angiosperms
(unranked)
Eudicots
(unranked)
Rosids
លំដាប់
Rosales
អម្បូរ
Rosaceae
អម្បូររង
Rosoideae
ពួក
Fragaria
ប្រភេទ
F. × ananassa
ឈ្មោះទ្វេនាម
Fragaria × ananassa Duchesne


មាតិកា
១.លក្ខណៈរុក្ខសាស្រ្ត
២.បរិយាកាសដែលស័ក្តិសម
២.១ ដីដាំដុះ
២.២ រដូវកាល
៣.ពន្ធុវិទ្យា
៤.ប្រតិកម្ម
៥.តម្លៃអាហារូបត្ថម្ភក្នុង ១០០ ក្រាម

   
១.លក្ខណៈរុក្ខសាស្រ្ត
ស្រ្តប័ររីជាតិណជាតិ បែកខ្នែងវារពេញដី ស្លឹកចេញជាមួយកញ្ចុំមាន ៣ សន្លឹកក្នុងមួយទង គែមស្លឹកមានគន្លាក់ដូចមុខរណា ​មានផ្កាពណ៌ស ។ ផ្លែមានទងវែងជាប់នឹងដើម មានបន្លាតូចៗស្ដើងទូទាំងផ្លែ មានស្រទបក្ដោបទងជាប់ផ្លែ ពេលខ្ចីមានពណ៌ស លឿង ពេលទុំនឹងក្លាយជាពណ៌ទឹក្រូច ឬក្រហម ។ រសជាតិរបស់វា​មានទាំងពីររហូតដល់ផ្អែម គឺស្ថិតនៅលើផ្លែទុំនោះ ។

២.បរិយាកាសដែលស័ក្តិសម
២.១ ដីដាំដុះ


ផ្លែស្រ្តប័ររីមិនទាន់ប្រមូលផល

-ដីដែលមានកម្ពស់ពីនីវ៉ូទឹកចាប់ពី ៨០០ ម៉ែត្រឡើងទៅ
-ដីដែលមានសីតុណ្ហភាពពី ១០-២៥ អង្សាសេ (មានអាកាសធាតុត្រជាក់ពេញមួយឆ្នាំ)
-ដីសម្បូរជីវជាតិ ដូចជាដីប្រភេទវាស្មៅរីភែ (Repair) ឬដីធូរ

២.២ រដូវកាល
-ចាប់ដាំពីចុងខែសីហាដល់ចុងខែតុលា
-ចាប់ប្រមូលផលនៅខែវិច្ឆិកាដល់ខែមេសាឆ្នាំបន្ទាប់

៣.ពន្ធុវិទ្យា
ស្រ្តប័ររីមានពទ្ធុវិទ្យាអុកតូផ្លត (Octoploid ) ស្មុគស្មាញរហូតដល់ទាល់តែមានការទាញយក DNA ពេញលក្ខណៈ ។
ស្រ្តប័ររីដែលមានការនិយមត្រូវបានរកឃើញចំនួន ៧០៩៦ ហ្សែន  ។

៤.ប្រតិកម្ម (Anaphylaxis)
អ្នកខ្លះមានប្រតិកម្មដោយសារទទួលទានស្ដ្រប័ររី ។




៥.តម្លៃអាហារូបត្ថម្ភក្នុង ១០០ ក្រាម
ឈ្មោះ
ទម្ងន់
ភាគរយ

ថាមពល
៣៣ កាឡូរី

កាបូអ៊ីដ្រាត
៨ ក្រាម

ជាតិស្ករ
៤,៩ ក្រាម

ជាតិសរសៃ
២ ក្រាម

ជាតិខ្លាញ់
០,៣ ក្រាម

ប្រូតេអ៊ីន
០,៧ ក្រាម

វីតាមីន
វីតាមីន B1
០,០២៤ មីលីក្រាម
%
វីតាមីន B2
០,០២២ មីលីក្រាម
%
វីតាមីន B3
០,៣៨៦ មីលីក្រាម
%
វីតាមីន B6
០,០៤៧ មីលីក្រាម
%
វីតាមីន B9
២៤ មីក្រូក្រាម
%
កូលីន
៥,៧ មីលីក្រាម
%
វីតាមីន C
៥៨,៨ មីលីក្រាម
៧១ %
វីតាមីន E
០,២៩ មីលីក្រាម
%
វីតាមីន K
២,២ មីក្រូក្រាម
%
ធាតុរ៉ែ
កាល់ស្យូម
១៦ មីលីក្រាម
%
ជាតិដែក
០,៤១ មីលីក្រាម
%
ម៉ាញេស្យូម
១៣ មីលីក្រាម
%
ម៉ង់ហ្គាណែស
០,៣៨៦ មីលីក្រាម
១៨ %
ផូស្វ័រ
២៤ មីលីក្រាម
%
ប៉ូតាស្យូម
១៥៣ មីលីក្រាម
%
សូដ្យូម
១ មីលីក្រាម
០ %
ស័ង្កសី
០,១៤ មីលីក្រាម
%
ធាតុផ្សំផ្សេងទៀត
ហ្វ្លអរ៉ាយ
៤,៤ មីក្រូមក្រាម



ប្រភពឯកសារៈវេបសាយបរទេស
ប្រភពរូបភាពៈGoogle



No comments

Theme images by merrymoonmary. Powered by Blogger.