Header Ads

Header ADS

គ្រែនប័ររី



គ្រែនប័ររី (English: Cranberry) ជាតិណជាតិ ស្ថិត​ក្នុងពពួក ERICACEAE អម្បូរប័ររី ត្រូវបានដាំជាប្រយោជន៍ផ្នែកពាណិជ្ជកម្មនៅអាមេរិក ។ ផ្លែគ្រែនប័ររីមានពណ៌ក្រហមស្រស់ មានរសជាតិជូរអែម ។

គ្រែនប័ររី
 
ចំណាត់ថ្នាក់វិទ្យាសាស្រ្ត
អាណាចក្រ
Plantae
(unranked)
Angiosperms
(unranked)
Eudicots
(unranked)
Asterids
លំដាប់
Ericales
អម្បូរ
Ericaceae
ពួក
Vaccinium
ពួករង
Oxycoccus
ប្រភេទ
·           Vaccinium erythrocarpum
·           Vaccinium macrocarpon
·           Vaccinium microcarpum
·           Vaccinium oxycoccos


មាតិកា
១.គុណសម្បត្តិនិងអត្ថប្រយោជន៍
២.តម្លៃអាហារូបត្ថម្ភក្នុង 100 ក្រាម
៣.ប្រភព

១.គុណសម្បត្តិនិងអត្ថប្រយោជន៍
១.១.គុណសម្បត្តិ
-ការពារអញ្ចាញធ្មេញ ។
-ព្យាបាលរបួសក្នុងពោះ ។
-ព្យាបាលប្លោកនោមហើម ផ្លូវទឹកមូត្រហើម ផ្លូវទឹកមូត្រឆ្លងរោគ កម្ចាត់ក្លិនទឹកមូត្របានល្អ ។
-ព្យាបាលនិងបង្ការរោគដែលឆ្លងមកពីប៉ាក់តេរី តាមលទ្ធផលនៃការស្រាវជ្រាវរបស់មហាវិទ្យា Harvard បានបញ្ជាក់​ថា ការផឹកទឹក​គ្រែនប័ររីមួយថ្ងៃ 30 មីលីលីត្រ ជួយកាត់បន្ថយចំនួន​មេរោគក្នុងផ្លូវទឹកមូត្រនិងជួយបង្ការការឆ្លងមេរោគក្នុងប្លោកនោម ។
-ទប់ស្កាត់មេរោគ E.coli ដោយមានរបាយការណ៍​​ថា ស្រ្តីដែលបានទទួលទានគ្រែនប័ររីជាបន្តបន្ទាប់ ជួយទប់ស្កាត់មេរោគ E.coli (p<0,0001) បើធៀបនឹងស្រ្តី​ដែលមិនបានទទួលទានគ្រែនប័ររី ។
-ដោយសារគ្រែនប័ររីមានជាតិអាស៊ីតតិច ទើបវាអាចជួយទប់ស្កាត់ បង្ការនិងព្យាបាលជំងឺក្រួសក្នុងតម្រងនោមបាន ។ ការផឹកទឹកគ្រែនប័ររី 500 មីលីលីត្រនិងស្ករ 1500 មីលីលីត្រ អាចបង្ការជាតិកកររបស់ Calcium oxalate ដែលជាមួលហេតុសំខាន់នៃការកើតជំងឺក្រួសក្នុងតម្រងនោម បើប្រៀបធៀបនឹងការផឹកទឹកសុទ្ធ ។
-ជួយធ្វើឲ្យរាងកាយមានសភាពធម្មតាបន្ទាប់ពីកើតជំងឺប្រកាច់ ។

១.២.អត្ថប្រយោជន៍
-គ្រែនប័ររីជាផ្លែឈើដែលមានរសជាតិជូរអែម អាចទទួលទានបានទាំងផ្លែស្រស់ ផ្លែក្រៀម គាបយកទឹក ឬភេសជ្ជៈកំប៉ុង ដោយការយកក្រូចតូចល្មម 1 ផ្លែ ក្រូចថ្លុង 1 ចំហៀង គាប​យកតែទឹក ហើយបន្ថែមផ្លែគ្រែនប័ររី 2 ក្ដាប់និងចេក 1 ផ្លែ ក្រឡុកចូលគ្នា  ពេលស្រេចបាច់ក៏យកមកទទួលទាន វានឹងធ្វើឲ្យរាងកាយស្រស់​ស្រាយ ។
-គ្រែនប័ររីសម្បូរដោយសារធាតុប្រឆាំងអុកស៊ីតកម្ម សម្បូរវីតាមីន រួមទាំងរុក្ខគីមីដែលបញ្ចេញប្រតិកម្មបានដើរតួជាសារធាតុប្រឆាំងអុកស៊ីតកម្ម ដូចជា Catechins, Quinic acid, Hippuric acid, Proa​​​nthocyanidins, Triterpenoids, Tannin ដែល​​វាមានប្រយោជន៍ចំពោះសុខភាព ។
-ដោយសារគ្រែនប័ររីសម្បូរវីតាមីន ទើបជួយបន្ថែមប្រព័ន្ធ​ភាពស៊ាំដល់រាងកាយនិងជួយទប់ស្កាត់ជំងឺតម្កាត់ដែលកើតឡើងដោយសារអាកាសធាតុត្រជាក់បានល្អ ។
-បង្ការជំងឺមហារីក និងប្រឆាំងការរាលដាលរបស់កោសិកាក្នុងរាងកាយ ។ មានរបាយការណ៍ខាងវេជ្ជសាស្រ្តជាច្រើនពាក់ព័ន្ធនឹងការទទួលទានគ្រែនប័ររី ថាអាចជួយទប់ស្កាត់ការលូតលាស់របស់កោសិកាមហារីក​ដោះ , មហារីកសួត, មហារីកពោះវៀន, មហារីកស្បូន, មហារីកក្រពេញប្រូស្ដាតនិងជំងឺផ្សេងៗជាច្រើនទៀត ។
-ដោយសារការផ្សំសារធាតុ Proanthocyanidins ធ្វើឲ្យកោសិកាមហា​រីកងាប់ដែលតាមរយៈការសិក្សា​បានរកឃើញថាសារធាតុ Proanthocyanidins អាចទប់ស្កាត់វិធីលូតលាស់របស់កោសិកាមហារីកក្រពេញប្រូស្ដាតនិងរកឃើញថាជាគ្រាប់ឈាមដ៏ល្អដែលអាចយកទៅធ្វើជាថ្នាំប្រឆាំងនឹងមហារីកបាន ថែមទាំងជួយសម្លាប់កោសិកាមហារីកស្បូនបាន ដោយសារ Proanthocyanidins អាចធ្វើឲ្យកោសិកាមហារីកងាប់បាន ឬពេលផ្សំនឹងថ្នាំព្យាបាលមហារីកស្បូន អាចជួយបន្ថែមប្រសិទ្ធភាពក្នុងការទប់ស្កាត់ការ​រាលដាលរបស់កោសិកាមហារីក ។
ការទទួលទានគ្រែនប័ររីអាចជួយទប់ស្កាត់ការលូតលាស់របស់កោសិកាមហា​រីកស្បូន ។ Proanthocyanidins ដែលរកឃើញភាគច្រើន​នៅក្នុងផ្លែគ្រែនប័ររីអាចធ្វើឲ្យមានការផ្លាស់ប្ដូររបស់ហ្សែន​មហារីកនិងធ្វើឲ្យកោសិកាមហារីកសួតងាប់ ។
-សារធាតុ Proanthocyanidins ក្នុងផ្លែគ្រែនប័ររីមានតួនាទីជាសារធាតុប្រឆាំងអុកស៊ីតកម្មជួយទប់ស្កាត់ការកើតជំងឺ​បេះដូងនិងបំពង់អាទែ ។ គ្រែន​ប័រ​រីមានសារធាតុប្រឆាំងអុកស៊ីតកម្មក្រុម Flavonoids (Anthocy-​anin, Flavonoids, Proan​​thocyanidins) ដោយ Fl-avonoids នឹងជួយទប់ស្កាត់ប្រតិកម្មអុកស៊ីតកម្មរបស់កូឡេស្តូរ៉ល (LDL) អាចជួយបង្ការការកកើត Oxidized LDL ដែលជាមូលហេតុធ្វើឲ្យបំពង់អាទែរួមនិងស្ទះ ។
-ជួយកាត់បន្ថយកូឡេស្តូរ៉លក្នុងឈាម ដែលធ្វើ​​ឲ្យមានគ្រោះថ្នាក់ដល់រាងកាយ ។ សារធាតុប្រឆាំងអុកស៊ីត​កម្មនៅក្នុងផ្លែគ្រែនប័ររីអាចធ្វើឲ្យកន្លែងទទួលកូឡេស្តូរ៉ល ដែលស្ទះកាន់តែធ្វើការ ដែលវាជួយជំរុញការបញ្ចេញរបស់កូឡេស្តូរ៉លពីសរសៃឈាមនិងជួយនាំកូឡេស្តូរ៉លទៅកាន់កោសិកាថ្លើម ។
-ការទទួលទានគ្រែនប័ររីជាប្រចាំអាចជួយប្រឆាំងជំងឺ ឈឺក្បាលរ៉ាំរ៉ៃ ។
-ជួយរំញោចចរន្តឈាម ។
-គ្រែនប័ររីសម្បូរទៅដោយលូទីននិងស៊ីសានទីន ដែលមានប្រយោជន៍នៅក្នុងការជួយកាត់ពន្យារភាពចុះខ្សោយរបស់ក្រដាសភ្នែក ។ ជួយការពារពន្លឺថ្ងៃដែលគ្រោះថ្នាក់ដល់ក្រដាសភ្នែក មិនឲ្យរងការបំផ្លាញ ។ ជួយចម្រោះពន្លឺពណ៌ខៀវដែលបំផ្លាញ​កែវភ្នែកនិងជួយកាត់បន្ថយបញ្ហាជំងឺភ្នែកឡើងបាយនិងជំងឺភ្នែកខ្សោយបាន ។
-សារធាតុ Proanthocyanidins ដែលបានមកពីទឹកគ្រែនប័ររីខាប់អាចជួយកាត់បន្ថយសារធាតុដែល​ធ្វើឲ្យហើមរលាក ដែលកើតពីកោសិកា gingival fibroblasts បានដូចជា interieukin (IL-​6​,IL-8) និង PGE(2) ក្នុងរោគរលាកអញ្ចាញ​ធ្មេញ (Perlodontitis) ទើបអាចកាត់បន្ថយការរលាកហើមបាន ។
-ទឹកគ្រែនប័ររីមានធាតុផ្សំរបស់ High molecular weight non-dialyzable material ដែលអាចទប់ស្កាត់ការតោងទាមនិងការផ្ដុំគ្នារបស់ប៉ាក់តេរី​ក្នុងប្រអប់មាត់បានជាច្រើនប្រភេទ ដែលជាមូល​ហេតុដែលធ្វើឲ្យកើតរោគមាត់ធ្មេញ កំបោរធ្មេញនិង​ប៉ាក់តេរីធ្មេញ ហើយក៏ជួយកាត់បន្ថយជំងឺធ្មេញពុកនិងបង្ការជំងឺរលាកអញ្ចាញធ្មេញបានទៀតផង ។
-ការផឹកទឹកគ្រែនប័ររី 1 ថ្ងៃ 250 មីលីលីត្រ រួមផ្សំនឹងការបានទទួលថ្នាំសម្លាប់មេរោគក្នុងក្រពះ អាចបន្ថែមអត្រានៃការសម្លាប់មេរោគបានខ្ពស់នៅក្នុង​អវយវៈភេទស្រ្តីដែលឆ្លង Helicobacter pylori ដែលជាមេរោគប្រទះឃើញក្នុងក្រពះ ។
-គ្រែនប័ររីជាផ្លែឈើពីធម្មជាតិដែលអាចការពារនិងប្រឆាំងនឹងរោគប្លោកនោមរលាកនិងការឆ្លងរោគក្នុងផ្លូវទឹកមូត្របានល្អបំផុត ដោយគ្រែនប័ររីត្រូវបានកត់ត្រាជាផ្លូវការនៅផ្នែកឱសថសាស្រ្តរបស់សហរដ្ឋអាមេរិក (U.S. Pharmacopeia) ទុកជាថ្នាំព្យាបាលជំងឺទាំងនេះបានផលល្អ (តែនៅមានការប្រទាញប្រទង់គ្នារវាងអ្នកជំនាញមួយចំនួនថា គ្រែនប័ររីធ្វើឲ្យទឹកនោមមានជាតិអាស៊ីត ទើបធ្វើឲ្យមេរោគដែលធ្វើឲ្យឆ្លងងាប់ ឬគ្រាន់តែបង្ការមិនឲ្យប៉ាក់តេរីទាមភ្នាសប្លោកនោមប៉ុណ្ណោះ) ។ អ្នកជំងឺនេះបើផឹកទឹកគ្រែនប័ររីខាប់ (មិនលាយស្ករ) 1 ថ្ងៃ 300 មីលីលីត្ររាល់ថ្ងៃ នឹងជួយបង្ការមិនឲ្យ​កើតជំងឺនេះបានទៀត ដែលតាមរយៈការសិក្សាពីក្រុមស្រ្តីវ័យបង្កកំណើតនិងលទ្ធផលព្យាបាលជំងឺឆ្លងផ្លូវទឹកមូត្រ រកឃើញថា គ្រែនប័ររីអាចកាត់បន្ថយ​​អត្រាឆ្លងមេរោគបានខ្ពស់ដល់ទៅ 50% ក្រៅ​ពីនេះ គ្រែនប័ររីក៏អាចជួយបង្ការការតោងទាមរបស់មេរោគនឹងជាលិកាក្នុងរាងកាយ ដូច្នេះហើយទើបគ្រែនប័ររីត្រូវបានប្រើនៅផ្នែកវេជ្ជសាស្រ្ត ដើម្បី​ព្យាបាលជំងឺផ្លូវទឹកមូត្រឆ្លងមេរោគ, រលាកប្លោកនោម, របួសក្នុងក្រពះ រួមទាំងកំបោរធ្មេញផងដែរ ។
-ការទទួលទានទឹកគ្រែនប័ររីចំនួន 500 មីលីក្រាម បើប្រៀបធៀបនឹងថ្នាំ Trimethoprim នៅក្នុងការបង្ការ ផ្លូវទឹកមូត្ររលាក ប្រទះឃើញថាសារធាតុចម្រាញ់ពីគ្រែនប័ររីអាចជួយការពារបាន តែបានផលតិចជាងថ្នាំ Trimethoprim ។ ទោះយ៉ាងណា អ្នកជំងឺទទួលយកសារធាតុចម្រាញ់ពីគ្រែនប័ររីច្រើនជាងTrimethoprim ដោយសារគ្រែនប័ររីជាផលិតផលធម្មជាតិដែលមានផលប៉ះពាល់ តិចជាង​នៅក្នុងការធ្វើឲ្យដំបៅក្លាយ ឆ្លងមេរោគ និង Clostridium difucile ថែមទាំងមានតម្លៃថោក​ជាងទៀតផង ។
-វីតាមីន C នៅក្នុងផ្លែគ្រែនប័ររីជួយធ្វើឲ្យស្បែកមានសំណើម ទន់រលោង សុខភាពស្បែក កាន់តែល្អ ហើយក៏ជួយបន្ថែមនិងទាញយកខូឡានជែន មកវិញ ។
-គ្រែនប័ររីអាចចម្រាញ់ជាគ្រែមរលោង (Lip gloss) ដើម្បីការពារបបូរមាត់ប្រេះក្រៀមបាន ដោយយក​ផ្លែគ្រែនប័ររីចំនួន 10 ផ្លែលាយនឹងប្រេងអាល់ម៉ុង​ផ្អែម 1 ស្លាបព្រាបាយ, ទឹកឃ្មុំ 1 ស្លាបព្រាតែនិង​ប្រេងវីតាមីន E 1 តំណក់ ស្ងោរឲ្យពុះ រួចយកមក​ច្រោះ ហើយទុកឲ្យត្រជាក់ ពេលស្រេចបាច់អាច​យកមកលាបបបូរមាត់ ។
-បច្ចុប្បន្ននេះផលិតផលដែលផលិតពីផ្លែគ្រែនប័ររី មានច្រើនប្រភេទដូចជា ទឹកផ្លែឈើ, តំណាប់, ទឹកជ្រលក់, ជែម, យ៉ូកឺត, អាហារបំប៉នដែលមានទាំងប្រភេទឆុងនិង Capsule ហើយសំខាន់បំផុតគឺផ្លែគ្រែនប័ររីមិនមែនជាថ្នាំ តែជាផលិតផលធម្មជាតិ ទើបអាចទទួលទានបានដោយគ្មានផលប៉ះពាល់ ដោយនៅផ្នែកវេជ្ជសាស្រ្តសុទ្ធតែទទួលស្គាល់ថាយ៉ាងទូលំទូលាយថា គ្រែនប័ររីមិនថាស្ថិតនៅក្នុងប្រភេទទឹកផ្លែឈើស្រស់, ចម្រាញ់ដាក់ Capsule ឬ ប្រភេទឆុងផឹក គឺសុទ្ធតែមានប្រសិទ្ធិភាពក្នុងការព្យាបាលនិងបង្ការជំងឺប្លោកនោមនិងគ្រឿងក្នុងរបស់ស្រ្តីដែលតែងតែមានបញ្ហារលាកផ្លូវទឹកមូត្រនិងការប្រឹងទប់មិនបញ្ចេញទឹកមូត្រចោល ។

២.តម្លៃអាហារូបត្ថម្ភក្នុង 100 ក្រាម
ឈ្មោះ
ទម្ងន់
ភាគរយ
ថាមពល
៤៦ កាឡូរី

កាបូអ៊ីដ្រាត
១២,២ ក្រាម

ជាតិស្ករ
៤,០៤ ក្រាម

ជាតិសរសៃ
៤,៦ ក្រាម

ជាតិខ្លាញ់
០,១៣ ក្រាម

ប្រូតេអ៊ីន
០,៣៩ ក្រាម

វីតាមីន
វីតាមីន A
៣ មីក្រូក្រាម
%
បេតាការ៉ូទីន
៣៦ មីក្រូក្រាម
០ %
វីតាមីន B1
,០១២ មីក្រូក្រាម
%
វីតាមីន B2
,០២ មីលីក្រាម
%
វីតាមីន B3
,១០១ មីលីក្រាម
%
វីតាមីន B5
,២៩៥ មីលីក្រាម
%
វីតាមីន B6
,០៥៧ មីលីក្រាម
%
វីតាមីន B9
១ មីក្រូក្រាម
%
វីតាមីន C
១៣,៣ មីលីក្រាម
១៦ %
វីតាមីន E
,២ មីលីក្រាម
%
វីតាមីន K
,១ មីក្រូក្រាម
%
ធាតុរ៉ែ
កាល់ស្យូម
៨ មីលីក្រាម
%
ជាតិដែក
,២៥ មីលីក្រាម
%
ម៉ាញេស្យូម
៦ មីលីក្រាម
%
ម៉ង់ហ្គាណែស
,៣៦  មីលីក្រាម
១៧ %
ផូស្វ័រ
១៣ មីលីក្រាម
២ %
ប៉ូតាស្យូម
៨៥ មីលីក្រាម
%
សូដ្យូម
២ មីលីក្រាម
%
ស័ង្កសី
,១ មីលីក្រាម
%
ធាតុផ្សំផ្សេងទៀត
ទឹក
៨៧,១៣ ក្រាម



ប្រភពឯកសារៈវេបសាយបរទេស
ប្រភពរូបភាពៈGoogle

No comments

Theme images by merrymoonmary. Powered by Blogger.