រ៉េសប័ររី
រ៉េសប័ររី តាមសំនៀងអាមេរិក ឬ រ៉ាសប័ររី តាមសំនៀងអង់គ្លេសម្ចាស់ដើម
(អង់គ្លសៈRaspberry) ជាឈ្មោផ្លែឈើច្រើនប្រភេទក្នុងពួក
Rubus ក្នុងអម្បូរ Rosaceae
មានដើមកំណើតមកពីតំបន់អឺរ៉ុប ។
មាតិកា
១.លក្ខណៈរុក្ខសាស្ត្រនិងការបង្កាត់ពូជ
២.ពូជរ៉េសប័ររី
៣.អត្ថប្រយោជន៍របស់រ៉េសប័ររី
៤.តម្លៃអាហារូបត្ថម្ភក្នុង
100 ក្រាម
១.លក្ខណៈរុក្ខសាស្ត្រនិងការបង្កាត់ពូជ
រ៉េសប័ររី ជារុក្ខជាតិដែលមានអាយុច្រើនឆ្នាំ ។
ដើមនិងតួដើមរបស់វារឹងមាំ អាចពង្រីកពូជធារបានជាហូរហែ ដោយគ្មានដែនកំណត់
ព្រោះវាអាចដុះខ្នែងក្លាយជាដើមថ្មីបាន ចំណែកឫសរបស់វានឹងចាក់ចូលទៅក្នុងដី ។
ផ្លែរបស់វាមានច្រើនពណ៌ មានទំហំតូចនិងអាចមានរោមទន់ៗស្រោបផ្លែ មានរសជាតិទាំងផ្អែម
ទាំងជូរ ។
ការបង្កាត់ពូជរបស់រ៉េសប័ររីគឺប្រើពន្លកដែលដុះក្នុងមួយឆ្នាំៗនិងព្រោះគ្រាប់ (?)
និងអាចលូតលាស់បានគ្រប់ស្ថានភាពអាកាសទូទាំងពិភពលោក តែត្រូវបាននិយមដាំនៅតំបន់ដែលមានអាកាសធាតុត្រជាក់
ដូចជាអាមេរិកនិងប៉ែកអឺរ៉ុប ។
ត្រួយរ៉េសប័ររី |
ផ្ការ៉េសប័ររី |
ផ្លែរ៉េសប័ររីក្រហម |
ផ្លែរ៉េសប័ររីក្រហម |
ផ្លែរ៉េសប័ររីលឿង |
ផ្លែរ៉េសប័ររីចម្រុះពណ៌ |
២.ពូជរ៉េសប័ររី
·
Rubus crataegifolius (Asian raspberry)
·
Rubus gunnianus (Tasmanian alpine raspberry)
·
Rubus idaeus (European red raspberry)
·
Rubus leucodermis (Whitebark or Western raspberry, Blue
raspberry, Black raspberry)
·
Rubus occidentalis (Black raspberry)
·
Rubus parvifolius (Australian native raspberry)
·
Rubus phoenicolasius (Wine raspberry or Wineberry)
·
Rubus rosifolius (Mauritius raspberry)
·
Rubus strigosus (American red raspberry) (syn. R. idaeus
var. strigosus)
·
Rubus ellipticus (Yellow Himalayan Raspberry)
·
Rubus deliciosus (Boulder raspberry, subgenus
Anoplobatus)
·
Rubus odoratus (Flowering raspberry, subgenus
Anoplobatus)
·
Rubus nivalis (Snow raspberry, subgenus Chamaebatus)
·
Rubus arcticus (Arctic raspberry, subgenus Cyclactis)
·
Rubus sieboldii (Molucca raspberry, subgenus
Malachobatus)
៣.អត្ថប្រយោជន៍របស់រ៉េសប័ររី
·
ស្លឹករបស់វាអាចធ្វើជាថ្នាំកែរោគបាន
។
·
ផ្លែមានជាតិប្រេងនិងកាឡូរីទាប
ថែមទាំងសម្បូរកាកសរសៃជួយសម្រួលដល់ការបន្ទោរបង់ ។
·
ផ្លែមានសារធាតុប្រឆាំងអុកស៊ីតកម្ម
ជួយបង្ការរោគា ។
·
ជួយប្រឆាំងនឹងជំងឺមហារីក
ព្រោះផ្លែសម្បូរ Ellagic acid ។
·
ជួយបង្ការរោគបាត់បង់ការចងចាំ
។
·
ផ្លែសម្បូរវីតាមីន ជួយទប់ស្កាត់ការកើតនិងប្រឆាំងនឹងជំងឺមហារីកបានទៀតផង,
ជួយកាត់ទប់ស្កាត់អាការស្បែកជ្រីវជ្រួញ, បំប៉នស្បែកនិងផ្សះស្បែក ឬរបួសឲ្យឆាប់ជា ។
· មានសារធាតុរ៉ែសំខាន់ៗដូចជា
ប៉ូតាស្យូម, ម៉ាញេស្យូម, មាសក្រហមនិងធាតុដែកដែលជួយគ្រប់គ្រងអាត្រានៃការលោតរបស់បេះដូង,
ជួយគ្រប់គ្រងសម្ពាធឈាមនិងការផលិតគ្រាប់ឈាមក្រហម ។
· ផ្លែសម្បូរវីតាមីនបេរួម,
វីតាមីនខេនិងវីតាមីនជាច្រើនទៀតដែលមានចំណែកជួយឲ្យរាងកាយដុតបំផ្លាញសារធាតុកាបូអ៊ីដ្រាត,
ប្រូទីននិងជាតិខ្លាញ់ ។
·
ផ្លែរ៉េសប័ររីមានជាតិស្ករទាប
ទើបអាចជួយគ្រប់គ្រងទម្ងន់រាងកាយបាន ។
·
សារធាតុពណ៌ក្រហមក្នុងផ្លែរ៉េសប័ររីមានគុណសម្បត្តិក្នុងការជួយសម្រួលដល់រំហូរលោហិត
។
·
ផ្លែមានសារធាតុអាហារដែលជួយសម្រួលដល់ការបុត្រធីតា
។
· ជួយកាត់បន្ថយការបាត់បង់ដែលកើតឡើងចំពោះមេជីវិតឈ្មោលដល់ទៅ
20% (មូលហេតុអាចមកពីមានសភាពផ្លូវចិត្តតានតឹង) ។
·
ជួយរក្សាសមតុល្យរបស់អរម៉ូនភេទបានល្អ ។
· ជួយកាត់បន្ថយបញ្ហារលូតកូន
ព្រោះផ្លែរ៉េសប័ររីមាន Folate ដែលជាជំនួយបន្ថែមភាពសម្បូរបែបឲ្យអំព្រីយុងចន្លោះពេលមានផ្ទៃពោះ
។
· ផ្លែរ៉េសប័ររីអាចទទួលទានស្រស់ៗ
និងអាចធ្វើជាអាហារចម្អាប, បង្អែម, តំណាប់, នំ, ចាហួយ, ភេសជ្ជៈនិងតុបតែងលម្អនំ,
ភេសជ្ជៈបានច្រើនមុខ ។
៤.តម្លៃអាហារូបត្ថម្ភក្នុង 100 ក្រាម
|
||
ឈ្មោះ
|
ទម្ងន់
|
ភាគរយ
|
ថាមពល
|
53 kcal
|
|
កាបូអ៊ីដ្រាត
|
11.94 g
|
|
ជាតិស្ករ
|
4.42 g
|
|
ជាតិសរសៃ
|
6.5 g
|
|
ជាតិខ្លាញ់
|
0.65 g
|
|
ប្រូតេអ៊ីន
|
1.2 g
|
|
វីតាមីន
|
||
វីតាមីន B1
|
0.032 mg
|
3%
|
វីតាមីន B2
|
0.038 mg
|
3%
|
វីតាមីន B3
|
0.598 mg
|
4%
|
វីតាមីន B5
|
0.329 mg
|
7%
|
វីតាមីន B6
|
0.055 mg
|
4%
|
វីតាមីន B9
|
21 μg
|
5%
|
កូលីន
|
12.3 mg
|
3%
|
វីតាមីន C
|
26.2 mg
|
32%
|
វីតាមីន E
|
0.87 mg
|
6%
|
វីតាមីន K
|
7.8 mg
|
7%
|
ធាតុរ៉ែ
|
||
កាល់ស្យូម
|
25 mg
|
3%
|
ជាតិដែក
|
0.69 mg
|
3%
|
ម៉ាញេស្យូម
|
22 mg
|
6%
|
ម៉ង់ហ្គាណែស
|
0.67 mg
|
32%
|
ផូស្វ័រ
|
29 mg
|
4%
|
ប៉ូតាស្យូម
|
151 mg
|
3%
|
សូដ្យូម
|
1 mg
|
0%
|
ស័ង្កសី
|
0.42 mg
|
4%
|
kcal
(kilocalorie) = កាឡូរី
μg (micrograms) =
មីក្រូក្រាម
mg (
milligrams) = មីលីក្រាម
|
ប្រភពឯកសារៈវេបសាយបរទេស
ប្រភពរូបភាពៈGoogle
No comments