Header Ads

Header ADS

ប៉េះ



ប៉េះ  (អង់គ្លេសៈEnglish: Peach, ឈ្មោះវិទ្យាសាស្ត្រ: Prunus persica) ជាដើមឈើមានកំណើត​នៅប្រទេសចិន ។ ប៉េះ ជាដើមឈើជម្រុះស្លឹក ស្ថិតនៅក្នុងពពួក Prunus ដូចជា ផ្លាំ, ម៉ី (បួយ), អាល់ម៉ុង, សាគឹរ៉ា, ឈើរី ជាដើម ។

ប៉េះ

ចំណាត់ថ្នាក់វិទ្យាសាស្រ្ត
អាណាចក្រ
Plantae
(unranked)
Angiosperms
(unranked)
Eudicots
(unranked)
Rosids
លំដាប់
Rosales
អម្បូរ
Rosaceae
ពួក
Prunus
ពួករង
Amygdalus
ប្រភេទ
P. persica
ឈ្មោះទ្វេនាម
Prunus persica

មាតិកា
១.លក្ខណៈរុក្ខសាស្រ្ត
២.វប្បធម៌និងជំនឿ
៣.ឈ្មោះផ្លែប៉េះជាភាសាផ្សេងទៀត
៤.អត្ថប្រយោជន៍របស់ប៉េះ
៥.តម្លៃអាហារូបត្ថម្ភក្នុង ១០០ ក្រាម

១.លក្ខណៈរុក្ខសាស្រ្ត
ដើមប៉េះ



ប៉េះ ជាដើមឈើស្រុកត្រជាក់ដែលលូតលាស់បានល្អនៅលើដីមានកម្ពស់ចាប់ពី ៣០០០ ហ្វ៊ុតឡើងទៅ ។ សីតុណ្ហភាពជាមធ្យម ១០ អង្សាសេ ធន់នឹងភាពរាំងស្ងួតបាននិងជាដើមឈើជម្រុះស្លឹក ។

ស្លឹកប៉េះ



លក្ខណៈរបស់ស្លឹកប៉េះជាស្លឹកតែមួយ តម្រៀបឆ្លាស់គ្នា ស្រដៀងលំពែង ។

ផ្កាប៉េះ






ប៉េះជាផ្កាទោល ចេញជាកញ្ចុំ មានស្រទប ៥, ត្របក ៥ និងមានពណ៌ស ក្រហម ផ្កាឈូក ចេញផ្កាមុនចេញស្លឹក ។

ផ្លែប៉េះទុំនិងគ្រាប់





ផ្លែមានគ្រាប់មួយ មានរោមពេញផ្លែ (រោមនេះអាចធ្វើឲ្យស្កៀបនិងរម៉ាស់បាន បើប៉ះពាល់វាដោយផ្ទាល់) ។

២.វប្បធម៌និងជំនឿ
ប៉េះជាផ្លែឈើដែលមានអត្ថប្រយោជន៍ផ្នែកអាហារតាំងពីយូរលង់ម្ល៉េះនិងទទួលបានការនិយមទូទាំងពិភពលោក ក្រៅពីនេះនៅក្នុងវប្បធម៌របស់ជនជាតិនីមួយៗក៏មានផ្លែប៉េះដែរ ដូចជា ជនជាតិចិនមានជំនឿថា ប៉េះ ជានិមិត្តសញ្ញានៃអាយុ​វណ្ណៈ កម្ចាត់ភាពអពមង្គល បើផ្កាប៉េះរីកនៅចន្លោះថ្ងៃចូលឆ្នាំថ្មី មានន័យថា ឆ្នាំបន្ទាប់ជាឆ្នាំនៃលាភសក្ការៈ ។ ផ្កាប៉េះក៏ត្រូវបានយកទៅតុបតែងលម្អផ្ទះគេហដ្ឋានដើម្បីជាសិរីមង្គល កម្ចាត់ភាពអពមង្គលផងដែរ ។
នៅសម័យបុរាណ ការសរសេរស្លាកជូនពរក៏និយមសរសេរលើឈើដែលធ្វើពីដើមប៉េះ ។
តាមដំណាលប្រជាប្រិយរបស់ជនជាតិជប៉ុន និយាយថា ម៉ូម៉ូថារ៉ូ (桃太郎) ដែលជាក្មេងប្រុសមានកម្លាំងខ្លាំងនិងជាអ្នកដឹកនាំក្នុងការបង្រ្កាបបិសាចមានកំណើតពីផ្លែប៉េះ ។

៣.ឈ្មោះផ្លែប៉េះជាភាសាផ្សេងទៀត
-ភាសាកូរ៉េៈ복숭아(bog-sung-a)
-ភាសាចិន: (Táo)
-ភាសាជប៉ុនៈモモ (もも/Momo)
-ភាសាថៃៈ ท้อ (Thor)

៤.អត្ថប្រយោជន៍របស់ប៉េះ
Ø  អត្ថប្រយោជន៍ផ្នែកសុខភាព
ü  ជួយប្រឆាំងនឹងអុកស៊ីតកម្ម បង្ការជំងឺផ្ដាសាយ (ផ្លែ)
ü  ជួយកាត់បន្ថយការហូរញើសច្រើន
ü  ជួយកាត់បន្ថយអាការៈឈឺក្បាល (គ្រាប់)
ü  ជួយប៉ូវនិងរក្សាភ្នែក
ü  ជួយប៉ូវឈាម (គ្រាប់)
ü  ជួយការពាររោគឈាមហូរតាមអញ្ចាញធ្មេញ
ü  ជួយបន្ថែម ប៉ូវឆ្អឹងនិងធ្មេញឲ្យរឹងមាំ
ü  ជួយបំបាត់ជំងឺក្អក (គ្រាប់)
ü  ជួយព្យាបាលរោគហឺត (ផ្លែ)
ü  ជួយបំបាត់អាការហើមពោះ(គ្រាប់)
ü  ជួយឲ្យពោះវៀននិងបេះដូងធ្វើការបានធម្មតា (គ្រាប់)
ü  ជួយព្យាបាលការចុកចាប់របស់រោគក្លន
ü  ជួយសម្រួលក្នុងការបត់ជើងតូច (ផ្លែ)
ü  ជួយកម្ចាត់ពពួកប៉ារ៉ាសិត (ស្លឹក)

Ø  អត្ថប្រយោជន៍ផ្នែកសម្រស់
ü  ជួយធ្វើឲ្យស្បែកកាន់តែស មានសំណើម មិនស្ងួត ដោយ​ប្រើផ្លែប៉េះមួយចំហៀង ហាន់ជាចំណិតតូចៗ ក្រឡុកឲ្យម៉ដ្ឋ បន្ទាប់មកបំពោកលើមុខដែលលាងសម្អាតហើយ ទុកចោល​​ប្រហែល ៣០ នាទី រួចលាងចេញ ។

Ø  អត្ថប្រយោជន៍ផ្នែកសិប្បកម្ម
ü  ផ្កាយកធ្វើជាថ្នាំជ្រលក់ពណ៌

៥.តម្លៃអាហារូបត្ថម្ភក្នុង ១០០ ក្រាម
ឈ្មោះ
ទម្ងន់
ភាគរយ
ថាមពល
៣៩ កាឡូរី

កាបូអ៊ីដ្រាត
៩,៥៤ ក្រាម

ជាតិស្ករ
៨,៣៩ ក្រាម

ជាតិសរសៃ
១,៥ ក្រាម

ជាតិខ្លាញ់
០,២៥ ក្រាម

ប្រូតេអ៊ីន
០,៩១ ក្រាម

វីតាមីន
វីតាមីន A
១៦ មីក្រូក្រាម
%
បេតាការ៉ូទីន
១៦២ មីក្រូក្រាម
%
វីតាមីន B1
០,០២៤ ម.ក្រ
%
វីតាមីន B2
០,០៣១ មីលីក្រាម
%
វីតាមីន B3
០,៨០៦ មីលីក្រាម
%
វីតាមីន B5
០,១៥២ មីលីក្រាម
%
វីតាមីន B6
០,០២៥ មីលីក្រាម
%
វីតាមីន B9
មីក្រូក្រាម
%
កូលីន
៦,១ មីលីក្រាម
%
វីតាមីន C
៦,៦ មីលីក្រាម
%
វីតាមីន E
០,៧៣ មីលីក្រាម
%
វីតាមីន K
២,៦ មីក្រូក្រាម
%
ធាតុរ៉ែ
កាល់ស្យូម
៦ មីលីក្រាម
%
ជាតិដែក
០,២៥ មីលីក្រាម
%
ម៉ាញេស្យូម
៩ មីលីក្រាម
%
ម៉ង់ហ្គាណែស
០,០៦១ មីលីក្រាម
%
ផូស្វ័រ
២០ មីលីក្រាម
%
ប៉ូតាស្យូម
១៩០ មីលីក្រាម
%
សូដ្យូម
០ មីលីក្រាម
%
ស័ង្កសី
០,១៧ មីលីក្រាម
%
ធាតុផ្សំផ្សេងទៀត
ហ្វ្លអរ៉ាយ
មីក្រូក្រាម



ប្រភពឯកសារៈវេបសាយបរទេស
ប្រភពរូបភាពៈGoogle

No comments

Theme images by merrymoonmary. Powered by Blogger.