Header Ads

Header ADS

ផ្កាពុទ្ធជាត (Phka Pout Tha Cheat)


 ពុទ្ធជាត មានឈ្មោះវិទ្យាសាស្ត្រថា Jasminum auriculatum មានប្រភពនៅប្រទេសឥណ្ឌានិងចិន
ពុទ្ធជាត ( ន.) [ពុត-ធៈជាត ] ឈ្មោះ​ឈើ​មួយ​ប្រភេទ សណ្ឋាន​ជា​វល្លិ ដើម​រឹង ស្លឹក​ស្រដៀង​នឹង​ស្លឹក​ដើម​ឆ្អឹង​ពស់ ផ្កា​ល្អិត​ៗ សម្បុរ-ស ក្លិន​ក្រអូប​ឆ្អិត, ជា​ឈើ​សម្រាប់​ដាំ​ក្នុង​សួន ឬ​ជិត​ផ្ទះ​លំនៅ : ផ្កា​ពុទ្ធ​ជាត (សៀម អ. ថ. ភុត-ថៈឆាត) ។ [វចនានុក្រមខ្មែរ សម្ដេចសង្ឃរាជជួនណាត]


ពុទ្ធជាត

ចំណាត់ថ្នាក់វិទ្យាសាស្រ្ត
អាណាចក្រ
Plantae
(unranked)
Angiosperms
(unranked)
Eudicots
(unranked)
Asterids
លំដាប់
Lamiales
អម្បូរ
Oleaceae
ពួក
Jasminum
ប្រភេទ
J.  auriculatum
ឈ្មោះទ្វេនាម
Jasminum auriculatum Vahl

មាតិកា
១.​លក្ខណៈរុក្ខសាស្ត្រ​
២.ការដាំដុះនិងការថែរក្សា
៣.ពុទ្ធជាតឈ្មោះភាសាផ្សេងទៀត

១.​លក្ខណៈរុក្ខសាស្ត្រ​
 ដើម
ពុទ្ធជាតិ ជារុក្ខជាតិផ្កាប្រភេទគុម្ពលាយវល្លិ៍ មានកម្ពស់ពី 1.2 ម៉ែត្រ  ។

ស្លឹក
ស្លឹកពុទ្ធជាតិមានប្រវែង 6 សង់ទីម៉ែត្រ ចេញមកជាគូទល់មុខគ្នា  ។

ផ្កា
ផ្ការបស់ពុទ្ធជាតិមានទំហំ 1.5 សង់ទីម៉ែត្រ  ។​ ដោយចេញផ្កាជាកញ្ចុំ  ។ រីកមិនស្រុះគ្នា តែចេញផ្កាម្តង  ។
ផ្កានីមួយៗមាន 6-7 ត្របក  ។ ចោលក្លិនក្រអូបឆួលនៅពេលយប់  ។






២.ការដាំដុះនិងការថែរក្សា
ពុទ្ធជាតជារុក្ខជាតិហាលវាល ត្រូវការពន្លឺព្រះអាទិត្យខ្លាំង ដោយអាចដាំដុះបាននៅលើដីគ្រប់ប្រភេទ ប៉ុន្តែដីត្រូវតែរក្សាឲ្យមានសំណើមបានល្អ  ។
ការបន្តពូជរបស់ពុទ្ធជាត គឺដាំដោយគ្រាប់ និងសាកបំបៅ  ។

៣.ពុទ្ធជាតឈ្មោះភាសាផ្សេងទៀត
ü  ភាសាកានណាដាៈ Sanna mallige
ü  ភាសាចិនៈ?
ü  ភាសាតាមីលៈ உச்சி மல்லிகை (Uccimalligai)
ü  ភាសាតេលូគូៈ Adavimalle
ü  ភាសាថៃៈพุทธชาด (Phuthachād)
ü   ភាសាម៉ារ៉ាទីៈ Jai
ü  ភាសាម៉ាឡាយ៉ាឡាមៈ Sucimulla
ü  ភាសាសំស្ក្រឹតៈ यूथिका (Yuthika)
ü  ភាសាអូរីយ៉ាៈ Banamallika
ü  ភាសាឥណ្ឌូៈ जूही (Juhi)

ប្រភពឯកសារៈវេបសាយបរទេស
ប្រភពរូបភាពៈGoogle

No comments

Theme images by merrymoonmary. Powered by Blogger.