ផ្លាំ
ផ្លាំ (អង់គ្លេសៈ Plum, ឈ្មោះវិទ្យាសាស្រ្តៈ
Prunus domestica L.) ស្ថិតក្នុងអម្បូរ ROSACEAE ពួក Prunus
ដែលជាពួករប៉េះ, ឈ័ររី (ឈើរី), សាគឹរ៉ា ជាដើម ។
ផ្លាំ
|
|
|
|
ចំណាត់ថ្នាក់វិទ្យាសាស្រ្ត
|
|
អាណាចក្រ
|
Plantae
|
(unranked)
|
Angiosperms
|
(unranked)
|
Eudicots
|
(unranked)
|
Rosids
|
លំដាប់
|
Rosales
|
អម្បូរ
|
Rosaceae
|
អម្បូររង
|
Amygdaloideae
|
ពួក
|
Prunus
|
ពួករង
|
Prunus
|
មាតិកា
១.លក្ខណៈរុក្ខសាស្រ្ត
២.ពូជ
៣.ប្រភេទ
៤.ការដាំដុះនិងការប្រើប្រាស់
៥.ប្រភពកំណើត
៦.និរុត្តិសាស្រ្តនិងឈ្មោះ
៧.ការផលិត
៨.តម្លៃអាហារូបត្ថម្ភក្នុង ១០០ ក្រាមសម្រាប់ផ្លែផ្លាំស្រស់
៩.តម្លៃអាហារូបត្ថម្ភក្នុង ១០០ ក្រាមសម្រាប់ផ្លែផ្លាំក្រៀម
១.លក្ខណៈរុក្ខសាស្រ្ត
ដើមផ្លាំ
ផ្លាំជាធម្មតាមានកម្ពស់ពី ៥-៦ ម៉ែត្រ ដោយមិនបាច់កាត់មែក វាអាចលូតបានកម្ពស់ដល់ទៅ
១២ ម៉ែត្រ និងបែកមែកសាខាមានទំហំប្រហែល ១០ ម៉ែត្រ ។
ស្លឹកផ្លាំ
ស្លឹកផ្លាំមានពណ៌បៃតង សណ្ឋានដូចលំពែង
គល់និងចុងស្រួច គែមស្លឹកគន្លាក់ស្រដៀងនឹងធ្មេញរណាញឹកស្មេ ។
ផ្កាផ្លាំ
ផ្កាចេញច្រើន មានទំហំតូចនិងមានពណ៌ស ។ ផ្កាអាចសម្បូរបែបបាន
ជាទូទៅវាមិនអាចបង្កកំណើតដោយខ្លួនឯងបាន គឺត្រូវបង្កាត់ពូជ
ដោយត្រូវតែសម្រិតសម្រាំងពូជ ។
ផ្លាំចេញផ្កាខុសគ្នាទៅតាមតំបន់នៅលើពិភពលោក ដូចជានៅខែមករានៅកោះតៃវ៉ាន់ និងដើមខែមេសានៅចក្រភពអង់គ្លេស
។
ផ្លែផ្លាំ
ផ្ទៃផ្លែផ្លាំមានចង្អូរវែង និងមានគ្រាប់រលោង ពេលផ្លែធំពេញរូបរាង សម្បកពាសដោយម្សៅពណ៌ស
ដែលវាមានឈ្មោះថា «wax bloom» ។ ពេលទុំនឹងមានសម្បកពណ៌ស្វាយព្រលាំខ្មៅ
សាច់ក្នុងមានពណ៌ជ័រក្រៀម មានរសជាតិផ្អែម ឬជូរអែម ។
គ្រាប់ផ្លាំ
គ្រាប់ផ្លាំមាន ១ គ្រាប់ក្នុង ១ ផ្លែនិងរឹង
ហើយមានពណ៌ត្នោត ។
២.ពូជ
ផ្លាំមានពូជច្រើន ប៉ុន្តែពូជសំខាន់មាន ៣ គឺ Prunus domestica (ផ្លាំអឺរ៉ុប) , Prunus salicina (ផ្លាំចិន ឬផ្លាំជប៉ុន)
និង Prunus americana (ផ្លាំអាមេរិក ឬអាព្រីខត) ។ ផ្លាំច្រើនប្រភេទអាចដាំដុះតែឯកឯងមិនបានល្អ
ចាំបាច់ត្រូវដាំដុះចម្រុះគ្នាច្រើនពូជដើម្បីជួយផ្សំកេសរគ្នា ព្រោះវាធ្វើឲ្យទទួលបានផលល្អ
។
សម្រាប់ពូជដែលដាំបានផលល្អនៅប្រទេសជប៉ុនក៏មានច្រើន ជាពិសេសផ្លាំពូជជប៉ុន ដូចជា
៖
ü ពូជហ្កាល់ហ្វ៍រូប៊ី (Gulf Ruby) ផ្លែមានរាងដូចបេះដូង មានទំហំធំ
ពេលទុំជោរនឹងប្ដូរពណ៌ពីក្រហមទៅក្រមៅ សាច់ខាងក្នុងមានពណ៌លឿង និងមានរសជាតិផ្អែមត្រជាក់
។
ü ពូជហ្កាល់ហ្វ៍ហ្គោលដ៍ (Gulf Gold) ជាពូជមានប្រភពនៅហ្វ្លរីដា
ផ្លែមានទំហំធំប៉ុនពូជហ្កាល់ហ្វ៍រូប៊ី ។ ផ្លែពេលចាស់មានពណ៌លឿង មានរសជាតិឆ្ងាញ់ និងមានក្លិនក្រអូប
។
ü ពូជរាជវាំងក្រហម (?) ជាពូជមានប្រភពនៅកោះតៃវ៉ាន់
ផ្លែរបស់វាមានរាងមូល ផ្ទៃផ្លែមានចង្អូរជ្រៅ សម្បកមានពណ៌ក្រហមអុជៗ ។ ផ្លែពេលខ្ចីមានរសជាតិជូរ
តែពេលទុំសាច់វាទន់និងមានរសជាតិផ្អែម ។ ពូជនេះចែកចេញជា ២ ប្រភេទគឺ ប្រភេទដែលមានសាច់ក្រហមនិងសាច់លឿង
។
ü ពូជឥណ្ឌាលឿងជាពូជមានប្រភពនៅប្រទេសឥណ្ឌា ផ្កាចេញពីទងផ្លែ
ផ្លែរបស់វាពេលចាស់មាន ពណ៌លឿង តែពេលទុំទៅជាពណ៌ក្រហម ចំណែកសាច់ខាងក្នុងមានពណ៌លឿង ។
ពូជនេះមិនត្រូវនិយមទទួលទានស្រស់ៗ តែត្រូវបានយកទៅត្រាំទឹកស្ករ ឬត្រាំទឹកអំបិលហើយទទួលទានច្រើនជាង
។ ពូជឥណ្ឌាក្រហម (?) ពូជនេះក៏មានប្រភពនៅឥណ្ឌាដែរ ដោយផ្លែរបស់វាមានទំហំតូច និងត្រូវបាននិយមដាំជាគូ
។
ü ពូជជូលី (?) ជាពូជមានប្រភពនៅកោះតៃវ៉ាន់
ផ្លែរបស់វាមានភិនភាគស្រដៀងនឹងពូជរាជវាំងក្រហម តែមានទំហំតូចជាង ។ វាត្រូវនិយមបង្កាត់នឹងពូជផ្សេង
ផ្លែរបស់វាពេលយកទៅត្រាំទឹកស្ករ មានរសជាតិឆ្ងាញ់ពិសា ។
៣.ប្រភេទ
ផ្លាំមានច្រើនប្រភេទ និងមានវត្តិករសាស្ត្រខុសគ្នានៅក្នុងការរាប់
ដោយស្ថិតនៅលើវត្តិករសាស្ត្រដែលមានប្រហែលពី ១៩-៤០ ប្រភេទ ប៉ុន្តែមាន ២
ប្រភេទប៉ុណ្ណោះគឺផ្លាំអឺរ៉ុប (Prunus domestica) និងផ្លាំជប៉ុន (Prunus salicina and
hybrids) ដែលមានសារសំខាន់ផ្នែកសេដ្ឋកិច្ចទូទាំងពិភពលោក ។
ផ្លាំអឺរ៉ុបនិងផ្លាំជប៉ុន (European
plum and Japanese plum) មានប្រភពកំណើតមិនច្បាស់លាស់ ប៉ុន្តែប្រហែលពាក់ព័ន្ធនឹង
P.
cerasifera (Cherry plum ) និងអាចជា P. spinosa (Prunus
spinosa) ដែលជាផ្លែផ្លាំមានដំបូងគេ ។
ពួករងរបស់ផ្លាំបែងចែកជា 3 ក្រុមគឺ ៖
1.ក្រុម Prunus (ផ្លាំសម័យមុន) ស្លឹកត្រង់ខ្នែងរមូរចូលក្នុង ចេញផ្កាជាកញ្ចុំ មានពី ១-៣ ទង សម្បកផ្លែរលោង មានជាតិប្រេង៖
ü P.
cerasifera (cherry plum)
ü P.
cocomilia (Italian plum)
ü P.
consociiflora
ü P.
domestica (species of most "plums" and "prunes")
ü P.
domestica ssp. insititia (damsons, bullaces)
ü P.
simonii (widely cultivated in North China)
ü P.
spinosa (blackthorn or sloe)
ü 2.ក្រុម Prunocerasus (ផ្លាំសម័យថ្មី) ស្លឹកត្រង់ខ្នែងបត់ចូលក្នុង មានផ្កា ៣-៥ ទង សម្បកផ្លែរលោងមានជាតិប្រេង ។
ü P.
alleghaniensis (Allegheny plum)
ü P.
americana (American plum)
ü P.
angustifolia (Chickasaw plum)
ü P.
hortulana
ü P.
maritima (beach plum)
ü P.
mexicana (Mexican plum)
ü P.
nigra (Canada plum, Black plum)
ü P.
× orthosepala (P. americana × P. angustifolia)
ü P.
subcordata (Klamath, Oregon, or Sierra plum)
ü 3.ក្រុម Armeniaca ស្លឹកត្រង់ខ្នែងរមូរចូលក្នុង
ផ្កាមានទងខ្លី ផ្លែទន់រលោង ។
ü P.
armeniaca (apricot)
ü P.
brigantina
ü P.
mandshurica
ü P.
mume (Chinese plum, Japanese apricot)
ü P.
sibirica (Siberian apricot)
៤.ការដាំដុះនិងការប្រើប្រាស់
រសជាតិរបស់ផ្លែផ្លាំមានតាំងពីផ្អែមទៅដល់ជូរ ចំណែកសម្បករបស់វាអាចមានរសជាតិជូរ
។ យើងអាចទទួលទានផ្លែផ្លាំនៅស្រស់ៗ ឬអាចធ្វើជាជែម ឬអ្វីផ្សេងៗទៀតក៏បាន
ចំណែកទឹកផ្លាំអាចបំប្លែងទៅជាស្រាផ្លាំ ។ នៅប្រទេសអង់គ្លេស ទឹកផ្លែឈើដែលមានជាតិអាល់កុល
ត្រូវបានស្គាល់ថាជា Plum Jerkum វាធ្វើពីផ្លែផ្លាំ ។
៥.ប្រភពកំណើត
ផ្លាំអាចជាផ្លែឈើដំបូងដែលត្រូវបានដាំដុះដោយមនុស្សជាតិ និងមានបីពូជក្នុងចំណោមពូជជាច្រើនដែលមិនត្រូវបានរកឃើញថាមាននៅក្នុងព្រៃ
។ ពួកវាស្ថិតនៅលើតំបន់ដែលមនុស្សរស់នៅ នោះគឺ Prunus domestica ដែលមានការសន្និដ្ឋានថាមានប្រភពនៅអឺរ៉ុបខាងកើត
និងតំបន់ភ្នំខាកេសាស់ ខណៈដែល Prunus salicina និង Prunus simonii មានប្រភពនៅទ្វីបអាស៊ី ដែលរកឃើញនៅសម័យយុគថ្មរំលីង មានអាយុកាលដំណាលនឹងអូលីវ, ទំពាំងបាយជូរ
និង ល្វា ។
៦.និរុត្តិសាស្រ្តនិងឈ្មោះ
ផ្លែផ្លាំអឺរ៉ុប (Prunus
armeniaca) ត្រូវបានដាក់ឈ្មោះតាមជំនឿរបស់ Pliny the Elder ឬ Gaius
Plinius Secundus ប្រវត្តិវិទូនិងវិទ្យាសាស្រ្តវិទូជនជាតិរ៉ូម៉ាំងនៅសតវត្សរ៍ដំបូង
ដែលរក្សាអាព្រីខត ដែលជាប្រភេទរបស់ផ្លែផ្លាំនិងមានប្រភពមកពីប្រទេសអាមេនី ។ ជនជាតិអាមេនីបានបញ្ជាក់ពីអំណះអំណាងរបស់ពួកគេ
ដោយសំដៅទៅលើរណ្ដៅអាព្រីខតដែលមានអាយុកាល ៦.០០០ ឆ្នាំ ក្នុងចំណោមបុរាណស្ថាននៅជិតក្រុងយេរេវ៉ាន
។
ប្រវត្តិវិទូដទៃទៀតបានចង្អុលបង្ហាញពីតំបន់មេសូផូថេនៀ
ដែលជាតម្រុយតាមភាសាឡាតាំងថា អាព្រីខតត្រូវបានដាំដុះនៅមេសូផូថេនៀ
ហើយវាក៏ត្រូវបានស្គាល់ថាឈ្មោះ armanu ក្នុងភាសាអាកាដ
ប៉ុន្តែវាមិនបានសំដៅទៅលើអាមេនី
ដែលមិនមែនជាឈ្មោះទីតាំងភូមិសាស្រ្តដែលត្រូវបានស្គាល់នៅក្នុងភាសាអាកាដនោះទេ ។
វាប្រហែលដូចជាការពន្យល់របស់ Pliny គឺជានិរុត្តិសាស្រ្តដែលផ្អែកទៅលើភាពស្រដៀងគ្នារវាងឈ្មោះ
Mesopotamia ដែលជាឈ្មោះផ្លែឈើ និងឈ្មោះឡាតាំងសម្រាប់អាមេនី ។
នៅតំបន់ខ្លះក្នុងពិភពលោក ផ្លែឈើប្រភេទខ្លះដែលត្រូវបានហៅថាផ្លាំ និងមានភាពខុសគ្នាពីផ្លែឈើដែលត្រូវបានស្គាល់ថាជាផ្លាំនៅអឺរ៉ុប
ឬអាមេរិក ឧទាហរណ៍ដូចជា ម៉ាក់ប្រាង (Marian Plum) ដែលមានការនិយមនៅប្រទេសថៃ, ម៉ាឡេស៊ី និងឥណ្ឌូណេស៊ី ក្រៅពីនោះក៏ត្រូវបានស្គាល់ថាមានឈ្មោះ
Gandaria,
Plum Mango, Ma-Praang, Ma-Yong, Ramania, Kundang, Rembunia និង Setar
។
ឧទាហរណ៍មួយទៀតគឺ ផ្លាំជប៉ុន ដែលត្រូវបានស្គាល់ថាឈ្មោះ ភីផា (pipa) ឬផ្លាំចិន នៅអាស៊ីបូព៌ា និងអាស៊ីអាគ្នេយ៍ និងក្នុងភាសាជប៉ុនគឺ Medlar, Loquat, Nispero, Bibassier
និង Wollmispel ។
នៅអាស៊ីខាងត្បូងនិងអាស៊ីអាគ្នេយ៍ ជម្ពូ (Jambul) ជាផ្លែឈើដែលមានប្រភពនៅតំបន់ត្រូពិច
ជាដើមឈើនៅក្នុងអម្បូរ Myrtaceae
ដែលពេលខ្លះត្រូវហៅថា Damson Plums ហើយវាក៏មានភាពខុសគ្នាពី
Damson Plums
ដែលបានរកឃើញនៅអឺរ៉ុបនិងអាមេរិកដែរ ។ ជម្ពូក៏មានឈ្មោះផ្សេងទៀតដែរគឺ Java plum, Malabar Plum, Jaman,
Jamun, Jamblang, Jiwat, Salam, Duhat, Koeli, Jambuláo ឬ Koriang ។
៧.ការផលិត
ផ្លាំត្រូវបានដាំដុះទូទាំងពិភពលោក ដោយប្រទេសចិនគឺជាអ្នកផលិតធំជាងគេ ។
តាមរយៈតារាងនៅខាងក្រោមបានបង្ហាញឲ្យឃើញអ្នកផលិតផ្លាំ និងស្លូ (sloe) នៅឆ្នាំ ២០១៣ ដែលធំជាងគេទាំង ១០ ដោយលេខរៀងទី២ ដល់លេខរៀងទី១០
មានការផ្លាស់ប្ដូរសឹងឆ្នាំ ។
នៅសហរដ្ឋអាមេរិក ពូជផ្លាំជប៉ុនមានការនិយមច្រើនលើសលុប ដោយរដ្ឋកាលីហ្វ័រញ៉ាគឺជាអ្នកផលិតធំជាងគេនៅឆ្នាំ
២០១១ ហើយក៏មានអ្នកផលិតធំៗជាច្រើនទៀតដូចជានៅរដ្ឋអរ៉េហ្កិន, រដ្ឋវ៉ាស៊ីនតោន, រដ្ឋអាយដាហូនិងរដ្ឋមីស៊ីហ្គេន
។
ប្រទេសដែលមានផលិតផលផ្លែផ្លាំនៅឆ្នាំ2014 (ក្នុង
១លានតោន)
|
|
ប្រទេស
|
ផលិតផល (គិតជាតោន)
|
ចិន
|
6,241,635
|
ទួគី
|
265,490
|
រ៉ូម៉ានី
|
496,500
|
សេប៊ី
|
401,452
|
អ៊ីរ៉ង់
|
328,944
|
ឥណ្ឌា
|
225,000
|
សរុប
|
11 282 527
|
៨.តម្លៃអាហារូបត្ថម្ភក្នុង
១០០ ក្រាមសម្រាប់ផ្លែផ្លាំស្រស់
|
||
ឈ្មោះ
|
ទម្ងន់
|
ភាគរយ
|
ថាមពល
|
192 kcal
|
|
កាបូអ៊ីដ្រាត
|
11.40 g
|
|
ជាតិស្ករ
|
9.90 g
|
|
ជាតិសរសៃ
|
1.40 g
|
|
ជាតិខ្លាញ់
|
0.28 g
|
|
ប្រូតេអ៊ីន
|
0.70 g
|
|
វីតាមីន
|
||
វីតាមីន A
|
345 μg
|
|
វីតាមីន C
|
9.50 mg
|
11 %
|
ធាតុផ្សំផ្សេងទៀត
|
||
ទឹក
|
16 g
|
2 %
|
ហ្វ្លអរ៉ាយ
|
157 mg
|
3 %
|
១ ផ្លែ (2-1/8) 66 g
១
ពែង, 165 g
kcal
(kilocalorie) = កាឡូរី
μg (micrograms) =
មីក្រូក្រាម
mg (
milligrams) = មីលីក្រាម
|
៩.តម្លៃអាហារូបត្ថម្ភក្នុង
១០០ ក្រាមសម្រាប់ផ្លែផ្លាំក្រៀម
|
||
ឈ្មោះ
|
ទម្ងន់
|
ភាគរយ
|
ថាមពល
|
1.006 kcal
|
|
កាបូអ៊ីដ្រាត
|
63.88 g
|
|
ជាតិស្ករ
|
38.13 g
|
|
ជាតិសរសៃ
|
7.10 g
|
|
ជាតិខ្លាញ់
|
0.38 g
|
|
ប្រូតេអ៊ីន
|
2.18 g
|
|
វីតាមីន
|
||
វីតាមីន A
|
781 μg
|
|
វីតាមីន C
|
0.60 mg
|
11 %
|
ស័ង្កសី
|
|
|
ធាតុផ្សំផ្សេងទៀត
|
||
ទឹក
|
69 g
|
10 %
|
ហ្វ្លអរ៉ាយ
|
732 mg
|
3 %
|
kcal
(kilocalorie) = កាឡូរី
μg (micrograms) =
មីក្រូក្រាម
mg (
milligrams) = មីលីក្រាម
|
ប្រភពឯកសារៈវេបសាយបរទេស
ប្រភពរូបភាពៈGoogle
No comments