Header Ads

Header ADS

លាំងសាត



លាំងសាត ឬ ឡង់កង់ មានឈ្មោះសាមញ្ញថា LangsatLancetLangsium មានឈ្មោះវិទ្យាសាស្រ្ត ថា Lansium parasiticum ស្ថិតក្នុងអម្បូរ MELIACEAE 
លាំងសាត មានប្រភពនៅអាស៊ីអាគ្នេយ៍និងផ្ការបស់វាជាផ្កាតំណាងឲ្យកោះស៊ូម៉ាត្រា ប្រទេសឥណ្ឌូនេស៊ី ។
លាំងសាត ( ន. ) ( ស. ) (លាងសាត អ. ថ. ល៉ាង--) ឈ្មោះ​ឈើ​មួយ​ប្រភេទ ផ្លែ​ជាប់​គ្នា​រដឹក​ចេញ​ពី​ស្មែង​សំបក​ផ្លែ​ស្តើង​សម្បុរ-ស សាច់​ជា​ក្លែប​ៗ​ដូច​បង្គៅ តែ​ជ្រាយ​បន្តិច​ជាង​បង្គៅ មាន​រស​ផ្អែម​លាយ​ជូរ​បន្តិច​ៗបរិភោគ​បានគ្រាប់​មាន​រស​ល្វីង ។ [វចនានុក្រមខ្មែរ សម្ដេចសង្ឃរាជជួនណាត]


លាំងសាត

ចំណាត់ថ្នាក់វិទ្យាសាស្រ្ត
អាណាចក្រ
Plantae
(unranked)
Angiosperms
(unranked)
Eudicots
(unranked)
Rosids
លំដាប់
Sapindales
អម្បូរ
Meliaceae
ពួក
Lansium
ប្រភេទ
L. parasiticum
ឈ្មោះទ្វេនាម
Lansium parasiticum (Osbeck) Sahni & Bennet
វេវចនសព្ទ
ü  Aglaia aquea (Jacq.) Kosterm.
ü  Aglaia domestica (Corrêa) Pellegr.
ü  Aglaia dookoo Griff.
ü  Aglaia intricatoreticulata Kosterm.
ü  Aglaia merrillii Elmer nom. inval.
ü  Aglaia sepalina (Kosterm.) Kosterm.
ü  Aglaia steenisii Kosterm.
ü  Amoora racemosa Ridl.
ü  Lachanodendron domesticum (Corrêa) Nees
ü  Lansium domesticum Corrêa
ü  Melia parasitica Osbeck


មាតិកា
១.លក្ខណៈរុក្ខសាស្រ្ត
២.ឈ្មោះជាភាសាផ្សេងទៀត
៣.សព្វគុណរបស់លាំងសាត
៤.អត្ថប្រយោជន៍របស់លាំងសាត
៥.តម្លៃអាហារូបត្ថម្ភក្នុង 100 ក្រាម


១.លក្ខណៈរុក្ខសាស្រ្ត
ដើមសាំងសាត


លាំងសាតជាដើមឈើងតំបន់ក្ដៅសើម (ត្រូពិច) ។  ដើមរបស់វាមានកម្ពស់ដល់ទៅ 30 ម៉ែត្រនិងមានអង្កត់ផ្ចិត 75 សង់ទីម៉ែត្រ ។ បែកមែកពីពាក់កណ្ដាលដើមឡើងទៅ ដោយមែកលូតត្រង់ ។ សំបកដើមមានពណ៌ប្រផេះ មានសាច់គ្រើម ។
វាលូតលាស់បានល្អនៅលើដីផុរ ឬ ដីផុសលាយខ្សាច់ និងជារុក្ខជាតិដែលចូលចិត្តពន្លឺព្រះអាទិត្យ សំណើមនិងទឹកក្នុងកម្រិតមធ្យម ។
លាំងសាត បន្តពូជដោយការព្រោះគ្រាប់, ផ្សាំ ។

ស្លឹកសាំងសាត


លាំងសាតជាស្លឹកច្រើន មានពណ៌បៃតងចាស់ រាងដូចពងក្រពើ ចេញឆ្លាស់គ្នាឆ្វេងស្ដាំ គល់ស្លឹកមានរាងមូល គែមស្លឹកស្មើ ផ្ទៃស្លឹកមានជាតិរលោង ផ្ទៃក្រោមស្លឹកមានខ្សែប៉ោង ។

ផ្កាលាំងសាត


ផ្កាលាំងសាតជាផ្កាទ្វេភេទ ចេញផ្កាជាកញ្ចុំពណ៌ស ដោយចេញតាមដើមនិងមែក  ។

ផ្លែលាំងសាត






លាំងសាត ចេញផ្លែជាចង្កោម ។ ផ្លែខ្ចីមានពណ៌បៃតង ពេលទុំមានពណ៌លឿង ។ ផ្លែមានរាងមូល សំបកស្ដើងរលោង មានជ័រច្រើនពណ៌សខាប់ ចំណែកសាច់ខាងក្នុងទន់ ជ្រាកទឹក មានរសជាតិផ្អែមឆ្ងាញ់ ខ្លះជូរអែម ។
ផ្លែលាំងសាតមានគ្រាប់ច្រើនប្រហែល 5 គ្រាប់ មានពណ៌ត្នោត រាងទ្រវែងសំប៉ែត​ សំបករលោង មានស្រោមស្ដើង សាច់គ្រាប់មានពណ៌ស មានរសជាតិចត់ខ្លាំង ។ 






២.ឈ្មោះជាភាសាផ្សេងទៀត
ü  ភាសាខ្មែរ: ឡង់កង់, លាំងសាត
ü  ភាសាតាកាឡុក: lansones, buwa-buwa
ü  ភាសាថៃ: langsad (ลางสาด) (សម្រាប់ពូជសម្បកស្ដើង), longkong (ลองกอง) (សម្រាប់ពូជសម្បកក្រាស់)
ü  ភាសាបេងកាល់: lotka, bhubi
ü  ភាសាបាលី: ceruring
ü  ភាសាភីលីពីនបែបអេស្ប៉ាញ: lanzón (ពហុវចនៈ : lanzones)
ü  ភាសាភូមា: langsak, duku
ü  ភាសាម៉ាឡាយ៉ូ: langsat, lansa, langseh, langsep, duku, dokong
ü  ភាសាវៀតណាម: dâu da đất, lòn bon, bòn bon
ü  ភាសាសិង្ហល: gadu guda
ü  ភាសាសឺបួ: buahan, lansones
ü  ភាសាអង់គ្លេស: langsat, lanzones
ü  ភាសាឥណ្ឌូនេស៊ី: duku, langsat, kokosan
   
៣.សព្វគុណរបស់លាំងសាត
យកគ្រាប់បុកលាយទឹកភ្លៀងឲ្យខាប់ ហើយបន្តក់ត្រចៀក, បំបាត់អាការលាក, ហើមឬបូសក្នុងត្រចៀកបាន ។
ü  សំបកដើមមានរសជាតិចត់ អាចធ្វើជាថ្នាំព្យាបាលជំងឺគ្រុនក្ដៅនិងជំងឺពោះវៀន ។
ü  សំបកផ្លែមានសារធាតុ oleoresin ជួយកាត់បន្ថយអាការឈឺពោះ ។
ü  សំបកផ្លែអាចជួយព្យាបាលជំងឺរាករូស ដោយហាន់សំបក ហើយឆុងនឹងទឹកក្ដៅ ទទួលទានម្ដងកន្លះពែង ។
ü  ជួយបញ្ចុះបរាសិត ។
ü  គ្រាប់របស់វាជួយព្យាបាលជំងឺ Herpes simplex និង Herpes zoster បាន ។

៤.អត្ថប្រយោជន៍របស់លាំងសាត
ü  ជាទូទៅលាំងសាតត្រូវបាននិយមទទួលទានផ្លែស្រស់ វាមានរសផ្អែមឆ្ងាញ់ ថែមទាំងមានអត្ថប្រយោជន៍ផ្នែកអាហារូប-ត្ថម្ភទៀតផង ដោយសាច់របស់វាមានជាតិកាបូអ៊ីដ្រាត, កាកសរសៃ, ប្រតេអ៊ីន, កាល់ស្យូម, ជាតិដែក, ផូស្វរ, វីតាមីន B1, B2 និង C
ü  គ្រាប់របស់វាមានអាស៊ីតអាល់កាឡូអ៊ី (ជាតិទឹកក្បុង) ដែលពឹសចំពោះដង្កូវនិងសត្វល្អិត អាចយកវាទៅធ្វើជាថ្នាំបាញ់កម្ចាត់សត្វល្អិតបាន ដោយយកគ្រាប់លាំងសាតចំនួន 1 គីឡូក្រាម បុកឲ្យម៉ដ្ឋ លាយនឹងទឹកចំនួន 20 លីត្រ ទុកចោល 1 ថ្ងៃ ហើយត្រងយកតែទឹក ប៉ុណ្ណឹងជាការស្រេច អាចប្រើការបាន ។
ü  សំបកផ្លែក្រៀម វាមានក្លិនស្អុយ អាចដុតបង្ហុយផ្សែង បណ្ដេញមូសបាន ។

៥.តម្លៃអាហារូបត្ថម្ភក្នុង 100 ក្រាម
ឈ្មោះ
ទម្ងន់
ភាគរយ
ថាមពល
66 kcal

កាបូអ៊ីដ្រាត
0.9 g

ជាតិស្ករ
0.1 g

ជាតិសរសៃ
0.3 g

ជាតិខ្លាញ់
0.1 g

ប្រូតេអ៊ីន
0.9 g

វីតាមីន
វីតាមីន A
15 μg
វីតាមីន B1
1 0.08 mg
វីតាមីន B2
2 0.04 mg
វីតាមីន B3
3 1.7 mg
វីតាមីន C
24 g
 -
ធាតុរ៉ែ
កាល់ស្យូម
5 mg
ជាតិដែក
0.7 mg
 -
ផូស្វ័រ
35 mg
 -
ធាតុផ្សំផ្សេងទៀត
ទឹក

80%
kcal (kilocalorie) = កាឡូរី
μg (micrograms) = មីក្រូក្រាម
mg ( milligrams) = មីលីក្រាម



ប្រភពឯកសារៈវេបសាយបរទេស
ប្រភពរូបភាពៈGoogle

No comments

Theme images by merrymoonmary. Powered by Blogger.