Header Ads

Header ADS

លម៉ើ

លម៉ើល្ម៉ើ (ភាសាអង់គ្លេស : Date palm) ជារុក្ខជាតិមួយប្រភេទ ។
លម៉ើ (ន.) [លៈ-- ] ឈ្មោះ​ឈើ​មួយ​ប្រភេទ​សន្តាន​ត្នោត តែ​មាន​ស្លឹក​និង​បន្លា​ផ្សេង​គ្នា​អំពី​ត្នោត ផ្លែ​តូច​ៗ​មាន​រស​ផ្អែម ប្រើ​ធ្វើ​ជា​បង្អែម : លម៉ើ​ច្រើន​ដុះ​ក្នុង​ប្រទេស​ក្តៅ (សរសេរ​ជា ល្ម៉ើ ក៏​បាន តែ​នាំ​ឲ្យ​ទើសទែង​ច្រើន​ជាន់) ។ [វចនានុក្រមខ្មែរ សម្ដេចសង្ឃរាជជួនណាត]
លម៉ើ

ចំណាត់ថ្នាក់វិទ្យាសាស្រ្ត
អាណាចក្រៈ
(unranked):
(unranked):
(unranked):
លំដាប់
អម្បូរ
ពួក
ប្រភេទ
P.dactylifera
ឈ្មោះទ្វេនាម
Phoenix dactylifera L.


មាតិកា
១.លក្ខណៈរុក្ខសាស្រ្ត
២.ការបង្កាត់ពូជ
៣.អត្ថប្រយោជន៍របស់លម៉ើ
៤.តាមជំនឿសាសនាអ៊ីស្លាម

១.លក្ខណៈរុក្ខសាស្រ្ត
លម៉ើ ជារុក្ខជាតិក្រុមត្នោត មានច្រើនពូជធារ មានដើម​កំណើតនៅមជ្ឈិមបូព៌ា អាចលូតលាស់បានល្អនៅតំបន់ដែលមានអាកាសធាតុក្ដៅនិងហួតហែងប្រភេទសមុទ្រខ្សាច់ ។
ដើមមានកម្ពស់ប្រហែល 30 ម៉ែត្រ មានទំហំប្រហែល 30-50 សង់ទីម៉ែត្រ មានស្លឹកជាប់នឹងដើមប្រហែល 40-60 និង​មានប្រវែង 3-4 ម៉ែត្រ ដោយមានសណ្ឋានដូចរោមបក្សី បណ្ដូលចេញគ្រប់ទិស ឯកញ្ចុំផ្កាចេញពីគល់ស្លឹក ។
ផ្លែមូលទ្រវែង មានប្រវែងពី 2-4 សង់ទីម៉ែត្រ មានរសជាតិផ្អែម ទទួលទានបានទាំងផ្លែខ្ចី​និងផ្លែទុំ ។ ផ្លែមាន​ពណ៌​លឿងទៅដល់ពណ៌ទឹកក្រូច ហើយប្រែជាពណ៌ត្នោតចាស់ពេលចាស់ ។
ផ្លែទុំអាចយកទៅហាលនិងទុកបានរយៈពេលច្រើនឆ្នាំ មានរសជាតិផ្អែមឆ្អិត ទើបវាត្រូវយល់ច្រឡំថាយកទៅជ្រលក់នឹងទឹកត្នោត ។ 

ដើមលម៉ើ




ផ្កាលម៉ើ







ផ្លែលម៉ើ








គ្រាប់លម៉ើ


២.ការបង្កាត់ពូជ
-ការប្រើគ្រាប់
-ការបំបែកខ្នែងពីដើមធំ (ដើមញី) ដោយ​ជ្រើសរើស​ដើមញីដែលមានអាយុពី 5 ឆ្នាំឡើងទៅ ។

៣.អត្ថប្រយោជន៍របស់លម៉ើ
អត្ថប្រយោជន៍របស់លម៉ើអាចបែងចែកជា 2 ផ្នែកធំៗ ៖
៣.១ ផ្នែកអាហារ
សារធាតុចិញ្ចឹមដែលមានប្រយោជន៍ចំពោះរាងកាយរបស់ផ្លែលម៉ើ មានដូចជា កាល់ស្យូម, ស្ពាន់ធ័រ​, ជាតិ​​ដែក, ម៉ាញេ​ស្យូម, ម៉ង់ហ្កាណែស, ផូស្វ័រ, ប៉ូ​តា​ស្យូម និងប្រេងអូវ៉ាតៃ ថែមទាំងសម្បូរទៅដោយកាកសរសៃដែលអាចជួយកាត់បន្ថយអាការហើមពោះ រួមទាំងមានថាមពលខ្ពស់ ប៉ូវរាងកាយដែលចុះ​ខ្សោយឲ្យមានកម្លាំងកំហែង ក្រៅពីនេះអាចប៉ូវសាច់ដុំស្បូននិងបង្កើតទឹកដោះរបស់អ្នកម្ដាយផងដែរ ។
៣.២ ផ្នែកឱសថ
ផ្លែលម៉ើជួយប៉ូវរាងកាយ ប៉ូវភ្នែក កាត់បន្ថយការស្រេកឃ្លាន កែរោគវិលមុខ ជួយកាត់បន្ថយជាតិស្លេស្មក្នុងបំពង់ក ធ្វើឲ្យឆ្អឹងរឹងមាំ កាត់បន្ថយជាតិស្ករក្នុងឈាមនិងសម្ពាធឈាមខ្ពស់ ។
ក្រៅពីនេះអាចជួយសម្លាប់មេរោគនិងសារជាតិពុលដែលមានក្នុងពោះវៀននិងប្រព័ន្ធរំលាយអាហារ អាចកម្ចាត់សារធាតុពុល និងទប់ស្កាត់ការធំធាត់របស់មេរោគដែលជាមូលហេតុធ្វើឲ្យ​កើតរោគមហារីកក្រពះ ។

៤.តាមជំនឿសាសនាអ៊ីស្លាម
តាមសាសនាអ៊ីស្លាម ណាប៊ី មហាម៉ាត់ បានទូន្មានថា ជន​ណាដែលកាន់សីលតមអាហារ ពេលទទួលទានអាហារដំបូង ឲ្យទទួលទានផ្លែលម៉ើនិងទឹកបរិសុទ្ធ ។ ដោយសារផ្លែលម៉ើ​មានសារធាតុចិញ្ចឹមដែលមានអត្ថប្រយោជន៍ច្រើនចំពោះរាងកាយ ទើបវាស័ក្តិសមសម្រាប់អ្នកដែលអត់អាហាររយៈពេលយូរ ។










ប្រភពឯកសារៈវេបសាយបរទេស
ប្រភពរូបភាពៈGoogle

No comments

Theme images by merrymoonmary. Powered by Blogger.