Header Ads

Header ADS

ផ្កាគ្រីសាន (Chrysanthe​mum​)


គ្រីសាន មានឈ្មោះជាភាសាអង់គ្លេសថា Chrysanthemum​ ពេលខ្លះត្រូវហៅថា ChrysanthsMums ជាផ្កាស្ថិតនៅក្នុង​ពួក Chrysanthemum អម្បូរ Asteraceae ដែលជាអម្បូរ​ផ្កាឈូករ័ត្ន ។ មានប្រភព​នៅទ្វីបអាស៊ីនិងអឺរ៉ុបភាគឥសាន្ត ។
Chrysanthemum មកពីភាសាក្រិចថា Chrysos (មាស) និង Anthemon (ផ្កា) ។

គ្រីសាន


ចំណាត់ថ្នាក់វិទ្យាសាស្រ្ត
អាណាចក្រ
Plantae
(unranked)
Angiosperms
(unranked)
Eudicots
(unranked)
Asterids
លំដាប់
Asterales
អម្បូរ
Asteraceae
អម្បូររង
Asteroideae
កុលសម្ពន្ធ
Anthemideae
ពួក
Chrysanthemum L.
ប្រភេទ
Chrysanthemum indicum
វចនសព្ទ
Ø  Chrysanthemum subsect.
Ø  Dendranthema (DC.) DC. ex Kitam.
Ø  Neuractis Cass.
Ø  Pyrethrum sect.
Ø  Dendranthema DC.
Ø  Leucanthemum (Tourn.) L.
Ø  Dendranthema (DC.) Des Moul.
Ø  Pyrethrum sect.
Ø  Dendranthema DC.


ពូជគ្រីសានភាគច្រើនមានប្រភពនៅអាស៊ីអាគ្នេយ៍និងភូមិភាគកណ្ដាលប្រទេសចិន
គ្រីសានជាផ្កាមួយប្រភេទដែលត្រូវបាននិយមដាំដុះ, ប្រើប្រាស់​និងធ្វើអាជីវកម្មលំដាប់ទី 2 បន្ទាប់ពីផ្កាកុលាដោយ​សារ​មានផ្កាស្អាត ពណ៌ស្រស់និងងាយស្រួលក្នុងការដាំដុះ។
គ្រីសានមានពូជច្រើន ។ ពូជដែលមានការពេញនិយមគឺ Chrysanthemum indicum Linn. និង Chrysanthe mum morifolium Ramat. ស្ថិតក្នុងអម្បូរដូចគ្នា ក្នុងភាសាចិនកុកងឺហៅថាផ្កាជឺ ជឺហ័រ  (菊花)   ឬក្នុងភាសាចិនហុកកៀនហៅថា កេកហួយ និយមយកទៅហាលថ្ងៃ ទុកឆុងនឹងស្លឹកតែ ឬស្ងោរនឹងស្ករ ធ្វើទឹកកេកហួយ ។
គ្រីសានមានឈ្មោះជាភាសាផ្សេងទៀតដូចជា៖
ü  ភាសាកូរ៉េៈ국화속 (菊花屬/gug-hwa-sog)
ü  ភាសាជប៉ុនៈキク属 (キクぞく/Kiku zoku)
ü  ភាសាថៃៈเบญจมาศ (?)
ü  ភាសាវៀតណាតៈ Chi Cúc
ü  ភាសាហិណ្ឌូៈ चंद्रमल्लिका (Chandramallika) ពូជ Chrysanthemum indicum Linn.





















ប្រភពឯកសារៈវេបសាយបរទេស

ប្រភពរូបភាពៈGoogle

No comments

Theme images by merrymoonmary. Powered by Blogger.