ជើងចាប
ជើងចាប មានឈ្មោះវិទ្យាសាស្រ្តថា Dasymaschalon
lomentaceum Finet & Gagnep ស្ថិតនៅក្នុងអម្បូរ Annonaceae ។
ជើងចាប ( ន. ) ឈ្មោះឈើធំមួយប្រភេទ
មានខ្លឹមជាប់ប្រើធន់បានយូរ ។
ឈ្មោះឈើមួយប្រភេទទៀតមានផ្លែទ្រង់ទ្រាយស្រដៀងនឹងក្រញាំជើងសត្វចាប
កាលណាទុំសម្បុរឡើងក្រហម បរិភោគបាន ។ [វចនានុក្រមខ្មែរ
សម្ដេចសង្ឃរាជជួនណាត]
ផ្លែជើងចាបទុំ
|
|
|
|
ចំណាត់ថ្នាក់វិទ្យាសាស្រ្ត
|
|
អាណាចក្រ
|
Plantae
|
(unranked)
|
Angiosperms
|
(unranked)
|
-
|
(unranked)
|
Magnoliids
|
លំដាប់
|
Magnoliales
|
អម្បូរ
|
Annonaceae
|
ពួក
|
Dasymaschalon
|
ប្រភេទ
|
D. lomentaceum
|
ឈ្មោះទ្វេនាម
Dasymaschalon lomentaceum
|
មាតិកា
១.លក្ខណៈរុក្ខសាស្រ្តជើងចាប
២.អត្ថប្រយោជន៍របស់ជើងចាប
១.លក្ខណៈរុក្ខសាស្រ្តជើងចាប
ដើមជើងចាប
ជើងចាបត្រូវចាត់ទុកជាចុល្លព្រឹក្ស មិនជម្រុះស្លឹក
និងប្រក់ស្លឹក ។ ដើមរបស់វាត្រង់ បែកមែកច្រើន មានកម្ពស់ប្រហែលពី 1-2 ម៉ែត្រ
។ សម្បកដើមមានពណ៌ត្នោតខ្មៅ ឬត្នោតក្រហម
មានរន្ធខ្យល់ពណ៌សតូចៗពេញដើម ។ សាច់ឈើស្វិត មែកខ្ចីមានពណ៌បៃតង ។
ជើងចាបបន្តពូជដោយការព្រោះគ្រាប់
។
ស្លឹកជើងចាប
ស្លឹកជើងចាប ជាស្លឹកទោល (simple leaf) ចេញឆ្លាស់គ្នាពីធាងតែមួយ
។ សណ្ឋានរបស់ស្លឹករាងពងក្រពើ មានគែមដូចរណា ។ ចុងស្លឹករៀវ ឬស្រួចមូល
ឯគល់ស្លឹកមានរាងបេះដូង មូល ឬខូងបន្តិច ។
ស្លឹកមានទំហំ 3-5
សង់ទីម៉ែត្រនិងមានប្រវែង 7-12 សង់ទីម៉ែត្រ បន្ទះស្លឹកផ្នែកគល់មានពណ៌បៃតងចាស់និងមូល
ឯខាងចុងពណ៌រាងស្រាល ។
សរសៃចំកណ្ដាលស្លឹកផ្នែកគល់រាងស្ដើង
ឯខាងចុងរាងក្រាស់ មានសរសៃខ្នែងចំនួនពី 7-11 គូ ឃើញមិនសូវច្បាស់ ឯ ទងស្លឹកមានប្រវែង
4 សង់ទីម៉ែត្រ ។
ផ្កាជើងចាប
ជើងចាបចេញផ្កាទោល
ដោយចេញតាមប្រកៀបទងស្លឹកជិតចុងមែក ឬនៅចុងមែក មានពណ៌សព្រលាំបៃតង
ពេលរីកចេញពណ៌បៃតងព្រលាំលឿង ហើយពេលរោយគឺរោយទាំងកញ្ចុំ ។
ទងផ្កាមានប្រវែង 5
មីលីម៉ែត្រ ឯត្របកផ្កាជាប់គ្នាដូចស៊ីឡៅ ប្រវែង 2-3 សង់ទីម៉ែត្រ ដោយមានសរសៃពុះកណ្ដាលប្រវែង 0.7-1 សង់ទីម៉ែត្រ ចុងមានរាងដូចស៊ីឡៅមូលចុង
ចំណែកត្របកស្រោបគល់ផ្កាមានរាងពងក្រពើ ពណ៌បៃតង មានទំហំ 3 មីលីម៉ែត្រ ។
ជើងចាបនឹងចេញផ្កានៅចន្លោះខែមិថុនាដល់សីហា
។
ផ្លែជើងចាប
ជើងចាបចេញផ្លែជាកញ្ចុំ
ទងកញ្ចុំផ្លែមានប្រវែងប្រហែល 5 មីលីម៉ែត្រ មានផ្លែចំនួនប្រហែល 6-12 ផ្លែ
ចេញពីទងកញ្ចុំតែមួយ ។ សណ្ឋានរបស់ផ្លែមានរាងដូចបំពង់វែង ចុងផ្លែរាងស្រួច ។
ក្នុងផ្លែមានគ្រាប់ពណ៌ត្នោតប្រហែល 2-5 គ្រាប់ នៅតម្រៀបគ្នា និងមានសណ្ឋានពងក្រពើ ។
សម្បកផ្លែមានគន្លាក់តាមចំនួនគ្រាប់ចន្លោះពី
2-4 គន្លាក់ ដោយពេលខ្ចីមានពណ៌បៃតងព្រលាំស ពេលចាស់នឹងប្ដូរជាពណ៌ក្រហមស្រស់
ឬពណ៌ក្រមៅ ។
ជើងចាបចេញផ្លែនៅចន្លោះខែតុលា-វិច្ឆិកា
។
២.អត្ថប្រយោជន៍របស់ជើងចាប
ក្រៅពីធ្វើជាថ្នាំកែរោគហើយ
ជើងចាបអាចដាំធ្វើជាឈើលម្អនិងជាចំណីសត្វផងដែរ ប៉ុន្តែក៏មនុស្សក៏អាចទទួលផ្លែជើងចាបបាន
។
ប្រភពឯកសារៈវេបសាយបរទេស
ប្រភពរូបភាពៈGoogle
No comments