Header Ads

Header ADS

ផ្កាសិរមាន់ (Phka Ser Morn)



សិរមាន់ (ន.) [សេ--]  ឈ្មោះ​ឈើ​តូច​មួយ​ប្រភេទ ដើម​ស្ទើរ​​តិណ​ជាតិ ផ្កា​ក្រហម​ស្រដៀង​នឹង​ផ្កា​ច្បា ។ [វចនានុក្រមខ្មែរ សម្ដេចសង្ឃរាជជួនណាត]
សិរមាន់ មាន 2 ប្រភេទ៖
-សិរមាន់ (Celosia argentea L.)  ស្ថិតក្នុងអម្បូរ (AMARANTHACEAE) មានឈ្មោះអង់គ្លេសថា Cockscomb, Chainese Wool flower, Wool flower
-សិរមាន់ព្រៃ (Celosia argentea var. cristata (L.) Kuntze, Celosia cristata L.) ស្ថិតក្នុងអម្បូរ (AMARANTHACEAE) មានមានឈ្មោះអង់គ្លេសថា Wild Cockcomb, Cockcomb, Common cockscomb, Crested celosin
ផ្កាសិរមាន់ (Phka-Ser-Morn)

សិរមាន់
សិរមាន់
ចំណាត់ថ្នាក់វិទ្យាសាស្រ្ត
អាណាចក្រ
Plantae
(unranked)
Angiosperms
(unranked)
Eudicots
(unranked)
Core eudicots
លំដាប់
Caryophyllales
អម្បូរ
Amaranthaceae
ពួក
Celosia
ប្រភេទ
C.  argentea
ឈ្មោះទ្វេនាម
Celosia argentea L.

  
មាតិកា
១.លក្ខណៈរុក្ខសាស្ត្រ
២.ឈ្មោះដូច
3.ឈ្មោះជាភាសាផ្សេងទៀត

១.លក្ខណៈរុក្ខសាស្ត្រ
1.ផ្កាសិរមាន់

សិរមាន់មានដើមត្រង់ កម្ពស់ប្រហែល 40-150 សង់ទីម៉ែត្រ និងបែកខ្នែងជាពណ៌បៃតងក្រមៅ
ដើមរបស់វាប្រួកទឹកមានស្នាមប្រេះតាមបណ្តោយដើម និងមានពណ៌ក្រហមនិងបៃតង បែងចែកទៅតាមពូជធារ ។
សិរមាន់ផាតិណជាតិមួយរដូវ មានអាយុកាល 1 ឆ្នាំ  មានដើមកំណើតនៅអាមេរិចតំបន់ក្តៅនិងសាយភាយពូជធារ ពាសពាសពេញពិភពលោក

ស្លឹកសិរមាន់



ស្លឹករបស់វាចេញឆ្លាស់គ្នា មានរាងទ្រវែង ចុងរាងស្រួច គល់ស្លឹកក៏ស្រួច មានទំហំប្រហែល 1-6 សង់ទីម៉ែត្រនិងប្រវែងប្រហែល 4-8 សង់ទីម៉ែត្រ
ស្លឹកផ្កាសិរមាន់មានពណ៌បៃតង, ពណ៌ក្រហមនិងក្រហមព្រលាំពណ៌ស្វាយ
ស្លឹកផ្នែកគល់មានទំហំធាង ខាងចុងមានទំហំតូច ចំណែកធាងស្លឹកមានប្រវែង 0.3-17 សង់ទីម៉ែត្រ  ។

ផ្កាសិរមាន់


សិរមាន់ចេញផ្កាជាកញ្ចុំមានរាងទ្រវែងដោយចេញតាមប្រគាបស្លឹក ឬចុងមែកនិងចុងដើម ដោយចុងផ្កាមានរាងស្រួច
ផ្កាមានទំហំ 3-10 សងទីម៉ែត្រ ស្កះទៅដោយផ្កាតូចៗផ្កាតូចៗមានត្របកពណ៌ស្វាយខ្ចី ឬពណ៌ព្រលំាំផ្កាឈូកនៅផ្នែកចុងនិងមានរាងជាកញ្ចុំ ។ ត្របកផ្កាមាន 5 ត្របក ត្របកស្រោបមាន 3 ត្របក មានកេសរឈ្មោលចំនួន 5  ។
សិរមាន់គ្មានមែកផ្កាទេ




ផ្លែសិរមាន់


ផ្លែរបស់វាស្ងួត ពេលទុំនឹងប្រេះ មានស្រទាប់ស្តើងក្តោបគ្រាប់ និងផ្លែមានរាងពងក្រពើ ចំណែកគ្រាប់មានរាងមូលសំប៉ែត ពណ៌ខ្មៅរលោងនិងរឹង



 2.សិរមាន់ព្រៃ
ដើមសិរមាន់ព្រៃ


ដើមវាមានសណ្ឋានជាគុម្ពមានកម្ពស់ប្រហែល 50 សង់ទីម៉ែត្រ ដោយបែកមែកសាខាមិនសូវច្រើនប៉ុន្មានហើយក៏គ្មានខ្លឹមដែរ ។
សិរមាន់ផ្លិតងាយក្នុងការក្លាយពូជ ដូច្នេះហើយទើបពេលខ្លះដើមមិនមែនពណ៌បៃតង អាចជាពណ៌បៃតងខ្ចី ពណ៌ស ឬក្រហមជាដើម អាស្រ័យទៅលើពូជរបស់ដើមនោះ ។
វិធីការបង្កាត់ពូជរបស់វាគឺព្រោះគ្រាប់ អាចលូតលាស់បានល្អដោយការជ្រួយដី ស្រោចទឹក ចួលចិត្តពន្លឺថ្ងៃក្ដៅខ្លាំង និងងាយលូតលាស់ ។

ស្លឹកសិរមាន់ព្រៃ


ស្លឹកចេញតាមដើម មានរាងទ្រវែង ចុងស្រួច គល់រាងរៀវ មានពណ៌បៃតង ទំហំ 1-3 សង់ទីម៉ែត្រ និងមានប្រវែង 10-15 សង់ទីម៉ែត្រ តែនៅផ្នែកគល់ស្លឹកមានពណ៌ស្វាយព្រលាំក្រហម  ត្រង់កណ្ដាលពណ៌ផ្កាឈូក ។

ផ្កាសិរមាន់ព្រៃ


មានសណ្ឋានដូចសិររបស់សត្វមាន់ត្រូតគ្នាក្រាស់ មានទំហំ 5-10 សង់ទីម៉ែត្រ ដោយផ្កានីមួយៗមានត្របកស្រោបគល់ចំនួន 5 រាងស្រួច ប្រវែង 5-8 សង់ទីម៉ែត្រ ពេលរីកមានទំហំ 8-15 សង់ទីម៉ែត្រ ។ មានកេរសភេទឈ្មោះចំនួន 5 កេរសភេទញីចំនួន 1 ដោយនៅផ្នែកចុងមានស្នាមប្រេះ 2 ។
ផ្កាសិរមាន់ព្រៃមានពណ៌តាមពូជ ដូចជាពណ៌ក្រហម, ពណ៌ផ្កាឈូក, ពណ៌លឿង, ពណ៌ស, ពណ៌ចម្រុះ ជាដើម ។




គ្រាប់សិរមាន់ព្រៃ


គ្រាប់សិរមាន់ព្រៃមានរាងមូលពណ៌ខ្មៅរលោង ក្នុងមួយកញ្ចុំមានច្រើនគ្រាប់ ។ 
  
២.ឈ្មោះដូច
ü  Amaranthus cristatus Noronha
ü  Amaranthus huttonii H.J.Veitch
ü  Amaranthus purpureus Nieuwl.
ü  Amaranthus pyramidalis Noronha
ü  Celosia aurea T.Moore
ü  Celosia castrensis L.
ü  Celosia cernua Roxb. nom. illeg.
ü  Celosia coccinea L.
ü  Celosia comosa Retz.
ü  Celosia cristata L.
ü  Celosia debilis S.Moore
ü  Celosia huttonii Mast.
ü  Celosia japonica Houtt.
ü  Celosia japonica Mart.
ü  Celosia linearis Sweet ex Hook.f. nom. inval.
ü  Celosia margaritacea L.
ü  Celosia marylandica Retz.
ü  Celosia pallida Salisb.
ü  Celosia plumosa (Voss) Burv.
ü  Celosia purpurea J.St.-Hil.
ü  Celosia purpurea A.St.-Hil. ex Steud.
ü  Celosia pyramidalis Burm.f.
ü  Celosia splendens Schumach. & Thonn.
ü  Celosia swinhoei Hemsl.
ü  Chamissoa margaritacea (L.) Schouw
  
3.ឈ្មោះជាភាសាផ្សេងទៀត
ü  ភាសាកូរ៉េៈ
ü  ភាសាចិនៈ 青葙(Qīng xiāng)
ü  ភាសាជប៉ុនៈ ケイトウ (Keitō)
ü  ភាសាថៃៈ หงอนไก่ (?)
ü  ភាសាវៀតណាៈ Mào gà trắng

  
ប្រភពឯកសារៈវេបសាយបរទេស

ប្រភពរូបភាពៈGoogle

No comments

Theme images by merrymoonmary. Powered by Blogger.